ខេត្តស្ទឹងត្រែងៈសមត្ថកិច្ចខេត្តស្ទឹងត្រែងបានឲ្យដឹងថា ថ្នាំញៀនប្រភេទមេតំហ្វេតាមីនយ៉ាម៉ាមានសញ្ញាសម្គាល់WYជាង២គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចរឺបអូសបានរួមនិងជនសង្ស័យម្នាក់ដែលគេបាននាំឆ្លងដែនពីប្រទេសឡាវ ចូលក្នុងប្រទេសកម្ពុជា ដើម្បីចរាចរចែកចាយត្រូវសមត្ថកិច្ចបង្ក្រាបបានទាន់ពេលវេលា។
សមត្ថកិច្ចបន្តថា ហេតុការណ៏បង្រ្កាបក្នុងបទល្មើសជាក់ស្តែងនេះនៅវេលាម៉ោង១៦និង០០ នាទី ថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០២០ ដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនខុសច្បាប់ឆ្លងដែន នៅចំណុច ភូមិលើ ឃុំព្រះរំកិល ស្រុកបុរីឣូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចខាងលើបន្តថា ជនសង្ស័យម្នាក់ដែលកម្លាំងឃាត់ខ្លួនបានមានឈ្មោះធីង សីហា ភេទប្រុស ឣាយុ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិលើ ឃុំព្រះរំកិល ស្រុកបុរីឣូរស្វាយសែនជ័យនិងចាប់យកវត្ថុតាង ជាថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់(WY) ចំនួន១០ដុំ ស្មើ២០,០០០គ្រាប់ មានទម្ងន់ ២០៣២,២ក្រាប។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបាននាំគ្រឿងញៀននេះឆ្លងដែនមកពីប្រទេសឡាវពិតប្រាកដមែន។បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងថ្នាំញៀនត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនិតិវិធី។
មជ្ឃដ្ឋានទូទៅបានលើកឡើងថា ចាប់មិនចេះអស់មែនដូចភ្លៀងរលឹមបញ្ហាគ្រឿង ញៀននាពេលបច្ចុប្បន្ននេះបើទប់ស្កាត់មិនបាននិងមានហានីភ័យខ្លាំងណាស់ចំពោះមនុស្សជាតិក្នុងសង្គម។