ព័ត៌មានជាតិ

បើកបររថយន្តដឹកព្រះសង្ឃក្នុងល្បឿនលឿនងងុយដេកជ្រុលទៅបុកដើមឈើរងរបួសច្រើនអង្គ


ខេត្តប៉ៃលិន ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកដើមឈើកើតឡើង បណ្តាលឱ្យរងរបួសព្រះសង្ឃច្រើននាក់ និងខូចខាតរថយន្តយ៉ាងដំណំ ខណៈបើកបរល្បឿនលឿន ក្នុងសភាពងងុយដេក ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤ និង០០នាទីថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២១ លើកំណាត់ផ្លូវជាតិលេខ៥៩ ចំណុចភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៍មាន បានឱ្យដឹងថា ជនរងគ្រោះទី១. អ្នកបើកបរ ឈ្មោះ សែម បុរី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិសូគង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បើកបររថយន្តម៉ាកកាមរីហើម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 2A-2434 (រងរបួសស្រាល) ។

ប្រភពព័ត៌មានបានបន្តថា អ្នករួមដំណើរជាព្រះសង្ឃចំនួន០៥អង្គ គង់នៅវត្តដងទង់ ភូមិស្រែខាងជើង ឃុំមានរិទ្ធ ស្រុកដងទង់ ខេត្តកំពត ៖
១. ព្រះនាម សែន ស៊ិនដារ៉ូ ព្រះជន្ម ៣៤ វស្សា រងរបួសបាក់កដៃស្តាំ
២. ព្រះនាម ត្រេន ព្រះជន្ម ៣១វស្សា របួសបែកមុខខាងស្តាំ
៣. ព្រះនាម ត្រាវ ព្រះជន្ម ៣៣វស្សា របួសស្រាល
៤. ព្រះនាម វែង ព្រះជន្ម ៣៤វស្សា របួសធ្ងន់
៥. ព្រះនាម ឡុង ព្រះជន្ម ៣២វស្សា របួសធ្ងន់។ មូលហេតុនៃការគ្រោះថ្នាក់បណ្ដាលមកពី៖
– ១ កត្តា មនុស្ស (អ្នកបើកបរ បើកបរក្នុងស្ថានភាពងងុយដេក និងខ្វះការប្រុងប្រយ័ត្ន) ។
បច្ចុប្បន្ន ព្រះសង្ឃ ០៥អង្គខាងលើត្រូវបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ៕ ដោយ ៖ នាក់ ង៉យ

 

kdn

Leave a Reply

Your email address will not be published.