នៅយប់ថ្ងៃទី១៧ ខែសីហា មុនពេលចាប់ផ្តេីមអនុវត្តបម្រាមគោចរ ដោយអនុវត្តតាមតាមការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ និងបទបញ្ជាដោយផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក លោក ស្រីស្នងការរង បានដឹកនាំកម្លាំងសហការជាមួយគណ:បញ្ជាការឯកភាពខណ្ឌ និងសង្កាត់ ដេីម្បីចុះណែនាំអប់រំប្រជាពលរដ្ឋដែលលក់ដូរឲ្យចូលរួមគោរពតាមបម្រាមគោចរ និងបិទអាជីវកម្មឲ្យបានមុនម៉ោង ១០:០០នាទីយប់ ជាពិសេសហាមជួបជុំ ផឹកសុី ល្មេីសនឹងបម្រាមគោចរ ៕
អត្ថបទដោយ ហុីង ចាន់ថន