ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានអន្តរជាតិ

ឯកឧត្តម ងួន រតនៈ និងក្រុមការងារសម្ដេចតេជោ ហ៊ុន សែន បន្តដំណើរចុះទិញផ្លែមៀនបាត់ដំបង នៅតាមចំការប្រជាកសិករ ក្នុងស្រុករតនមណ្ឌល

ឯកឧត្តម ងួន រតនៈ និងក្រុមការងារសម្ដេចតេជោ ហ៊ុន សែន បន្តដំណើរចុះទិញផ្លែមៀនបាត់ដំបង នៅតាមចំការប្រជាកសិករ ក្នុងស្រុករតនមណ្ឌល
នៅព្រឹកថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត សហការជាមួយនឹងក្រុមការងាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តដំណើរចុះទិញផ្លែមៀនបាត់ដំបង នៅតាមចំការប្រជាកសិករស្ថិតក្នុងឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងទ្វេរ តែងតែគិតគូរយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសបង ប្អូនប្រជាកសិករ ដែលកំពុងជួបការលំបាកខាងទីផ្សារផ្លែមៀនបាត់ដំបង នៅក្នុងខេត្តបាត់ដំបង ដោយសារបញ្ហាមួយចំនួនក្នុងការនាំចេញទៅក្រៅប្រទេស និងបញ្ហាការរីករាលដាលនៃជំងឺកូវីដ-១៩ ។
ចំពោះការចុះទៅចំការមៀនដោយផ្ទាល់ ដែលស្ថិតនៅ ឃុំត្រែង ស្រុករតនមណ្ឌល ក្រុមការងារទាំងអស់នេះ គឺទទួលបានការសាទរ រីករាយសប្បាយចិត្តពីបងប្អូនប្រជាកសិករម្ចាស់ចំការ ដោយសារតែក្រុមការងារបានបង្ខិតទីផ្សារនៅផ្ទាល់ចំការតែម្ដង ពោលគឺជួយសម្រាលបន្ទុកក្នុងការដឹកជញ្ជូនទៅទីផ្សារ ហើយក្រុមការងារបានចុះបញ្ជាទិញនៅចំការផ្ទាល់តែម្ដង ហើយបងប្អូនប្រជាកសិករបានគោរពជូនពរ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុយជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានជួយទិញមៀនបាត់ដំបង ដែលអាចជួយសម្រាលបន្ទុកដល់ពួកគាត់បានមួយចំណែកធំ ។
ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលខេត្តបាត់ដំបង សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាកសិករជាម្ចាស់ចំការមៀនទាំងអស់ដែលដល់ពេលប្រមូលផលមៀននាពេលនេះ មេត្តារួសរាន់ទាក់ទងក្រុមការងារខុទ្ទកាល័យរបស់សម្តេចតេជោ ក្រុមការងារយោធភូមិភាគទី៥ និងក្រុមការងាររដ្ឋបាលខេត្ត ដែលចុះទៅទិញមៀនដោយផ្ទាល់ពីបងប្អូនប្រជាកសិករនៅតាមចំការ និងបងប្អូនប្រជាកសិករ ក៏អាចយកមកលក់ផ្ទាល់នៅទីស្នាក់ការប្រមូលទិញក្នុងបរិវេណប្រលានយន្តហោះវាលបែកចាន ដោយធ្វើការទំនាក់ទំនងទូរស័ព្ទ 078 777 376 / 095 95 1111 ៕

kdn

Leave a Reply

Your email address will not be published.