ព័ត៌មានសន្តិសុខសង្គម

ព័ត៌មានបឋមក្រឡាប់ឡានច្នៃដឹកដំឡូងមួយគ្រឿងបណ្ដាលឲមានអ្នកស្លាប់ចំនួន៤នាក់ និងរបួសធ្ងន់ស្រាលចំនួន៥នាក់

(ខេត្តបាត់ដំបង)៖ ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅវេលាម៉ោង០៨.០០នាទី ស្ថិតនៅចំណុចលើភ្នំព្រឹក ភូមិ ថ្នល់បត់ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីក្រឡាប់រថយន្តច្នៃដោយខ្លួនឯង មួយលើកបណ្ដាលអោយមានអ្នកស្លាប់ចំនួន ០៤ នាក់ ស្រី០១ នាក់ របួសធ្ងន់ ០២នាក់ និងរបួសស្រាល ០៣នាក់ ការខូចខាតរួមមាន – ការខូចខាត: រថយន្តកែឆ្នៃ០១ គ្រឿង – មូលហេតុ : ដាក់លេខមិនចូលទើបក្រឡាប់តែម្ដង ។ ក្រោយពីសម្ថតកិច្ចចុះពិនិត្យដល់កន្លែងកើតហេតុរួចបានប្រគល់សពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីចំណែករថយន្តឆ្នៃយក ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូររំដួល ដោយមានការយកចិត្តទុកដាក់ពីលោក ហេង បារាំង អធិកានគរបាលស្រុកភ្នំព្រឹកខេត្តបាត់ដំបង រងចាំការដោះស្រាយតាមនីតិវិធីច្បាប់ ។ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ 24h✅ដោយ ហុីង ចាន់ថន

kdn

Leave a Reply

Your email address will not be published.