នៅព្រឹកថ្ងៃអាទិត្យទី១០ ខែមេសា ឆ្នាំ២០២២នេះ
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង លោកជំទាវ នួម សោភ័ណ សមាជិករដ្ឋសភា
តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ បានអញ្ជើញចែកអំណោយ ជូនគ្រូពេទ្យ និងអ្នកជម្ងឺក្នុងមន្ទីរពេទ្យចំនួន១៥២នាក់ ដោយក្នុង ម្នាក់ៗទទួលបាន ឃីត ១ និងថវិការ២មុឺនរៀល គ្រូពេទ្យនិងកម្មករ ទទួលបានភេសជ្ជៈមួយចំនួន និងថវិការចំនួន ៥.១៤០.០០០រៀល ក្នុងនិងដែរ ឯកឧត្តម អភិបាលខេត្តបានជួបឧបត្ថម្ភថវិការផ្ទាល់ខ្លួនជូនដល់ ក្មួយស្រីម្នាក់ដែលម្ដាយទទួលមរណភាពក្នុងភាព ចំនួន១០០ដុល្លា និងក្រុមប្រឹក្សាឃុំ មានជំងឺធ្ងន់ធ្ងរម្នាក់ចំនួន១០០ ដុល្លារ។
ក្នុងឱកាសនោះផងដែរឯឧត្តមអភិបាលខេត្ត បានពាំនាំប្រសាសន៍ដ៏ថ្លៃថ្លា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវសួរសុខទុក្ខ គ្រូពេទ្យ ជាពិសេសបងប្អូនអ្នកជំងឺ និងសូមជូនពរឆាប់បានជាសះស្បើយពីជំងឺ និងបានវិលត្រឡប់ ទៅផ្ទះសំបែងរៀងៗ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិ ខាងមុខនេះផងដែរ ។
ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ 24h✅ដោយ ហុីង ចាន់ថន