ព័ត៌មានសន្តិសុខសង្គម

ក្រុមឈ្មួញដឹកជញ្ជូនអនុផលព្រៃឈើលក់តាមគោយន្តកន្ត្រៃជាច្រើនគ្រឿង ត្រូវបានមន្ត្រីជំនាញរដ្ឋបាលព្រៃឈើឃាត់ចាប់ឱ្យធ្វើកិច្ចសន្យាបញ្ឈប់

ខេត្តបាត់ដំបង៖ មហាជនផ្ទុះការភ្ញាក់ផ្អើលខ្លាំងបន្ទាប់ពីបានឃើញក្រុមឈ្មួញដឹកជញ្ជូនឈើតាមគោយន្តកន្ត្រៃជាច្រើនគ្រឿងយកមកលក់យ៉ាងអនាធិបតេយ្យពេញក្រុងបាត់ដំបង ។

ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ជារៀងរាល់ថ្ងៃពួកគាត់តែងសង្កេតឃើញឈើប្រណីតគ្រប់ប្រភេទត្រូវបានក្រុមឈ្មួញដឹកជញ្ជូនយ៉ាងអនាធិបតេយ្យមកលក់ចែកចាយនៅក្នុងក្រុងបាត់ដំបងដោយប្រើរូបភាពផ្សេងៗគ្នា មានទាំងរទេះរ៉ឺម៉ក គោយន្តកន្ត្រៃ និងរថយន្តជាដើម។


ប្រភពខាងលើបន្តថា ជាក់ស្តែងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះពួកគាត់បានប្រទះឃើញគោយន្តកន្ត្រៃជាច្រើនគ្រឿងបានដឹកជញ្ជូនឈើប្រណិតប្រភេទផ្ចឹក (ឈើឃ្លុំមុខ២០ទៅ៣០) ។

ក្រុមឈ្មួញទាំងនោះបានអះអាងថា ពួកគេដឹកចេញពីស្រុកអន្លង់វែងមកដល់ខេត្តបាត់ដំបងមិនមានអ្នកណាឃាត់សួរនាំទេក៏ដឹកមកឆ្វែលលក់ក្នុងក្រុងបាត់ដំបងជាប្រភេទឈើមូលទាំងដើមមិនទាន់ជ្រៀកធ្វើឱ្យមានការភ្ញាក់ផ្អើលតែម្តង។

 

ទាក់ទងនិងបញ្ហានេះអ្នកសារព័ត៌មាន សុំការបំភ្លឺនិងកិច្ចអន្តរាគមន៍ទៅកាន់មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើខេត្តបាត់ដំបងលោក ឆៃ សំបុណ្យ ជាមន្ត្រីផ្នែករដ្ឋបាលព្រៃឈើខេត្តលោកបានចុះមកពិនិត្យដល់ទីតាំងបានឲ្យដឹងថា ពួកគាត់ដែលដឹកជញ្ជូនអនុផលព្រៃឈើលក់បែបនេះមិនមាន
ច្បាប់អនុញាតទេតែលោកនិងសុំគោលការណ៏ពីថ្នាក់លើដើម្បីធ្វើការអប់រំណែនាំដល់ពួកគាត់និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់មិនអនុញ្ញាតឱ្យមានការដឹកជញ្ជូនឈើលក់បែបនេះបន្តទៀតទេ។បើសិនថ្ងៃក្រោយមានការដឹកជញ្ជូនលក់ដូរបែបនេះទៀតនិងអនុវត្តទៅតាមផ្លូវច្បាប់ហើយ។

#ដោយលោកអ៊នអឿម

kdn

Leave a Reply

Your email address will not be published.