ព័ត៌មានសន្តិសុខសង្គម

កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ ទប់ស្កាត់ពលករ


(ខេត្តបន្ទាយមានជ័យ)៖ នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក​ ព.ស២៥៦៦ ត្រូវនិង ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ នៅវេលាម៉ោង ២៣នឹង២០នាទី ដោយអនុវត្តន៍ យ៉ាងម៉ឹងម៉ាត់តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥។

កម្លាំងប៉ុស្តិ៍ដើមត្រសេកចំនួន ០៤នាក់ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ណុប អឿន នាយប៉ុស្តិ៍ បានសហការជាមួយកម្លាំងផ្នែកសឹករងស្រុកម៉ាឡៃ ចំនួន០៣នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ជា រិទ្ធ មេបញ្ជាការកងអនុសេនាធំបានធ្វើទប់ស្កាត់ប្រជាពលរដ្ធខ្មែរបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃចំនួន ២១នាក់ (ស្រី០៩នាក់ កុមា០១នាក់) ត្រង់ចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិអូរស្អំ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ពួកគាត់មានទីលំនៅក្នុងខេត្តចំនួន ០៤មានដូចខាងក្រោម៖
១.បន្ទាយមានជ័យ ១៤នាក់
២.កំពង់ចាម ០៣នាក់
៣.ក្រចេះ ០២នាក់
៤.កំពត ០២នាក់

កម្លាំងសមត្ថកិច្ចនគរបាលការពារព្រំដែនគោកនៃវរសេនាតូចលេខ៨១៥ បន្ទាប់ពីធ្វេីការសួរនាំ និងធ្វេីកិច្ចសន្យារួច បានប្រគល់ពួកគាត់ជូនផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

kdn

Leave a Reply

Your email address will not be published.