ព័ត៌មានសន្តិសុខសង្គម

នារីជាអ្នកបកប្រែភាសាចិនម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ស្លា.ប់ ខណៈដេកលើទូរស័ព្ទដែលកំពុងបញ្ចូលភ្លើងទូរសព្ទដៃ!

(ខេត្តក្រចេះ) ៖ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ នៅចំណុចភូមិឧបសម្ព័នអូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ នារីរងគ្រោះ ឈ្មោះ ឃន ស្រីពៅ អាយុ ១៧ឆ្នាំ មានទីលំនៅភូមិសង្គមឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ ជាអ្នកបកប្រែភាសាចិន ស្នាក់នៅក្នុងក្រុមហ៊ុនរ៉ែមាស
(ស៉ឹងយន្តគ័ងយិក ខូអិលធីឌី) ស្ថិតក្នុងភូមិ-ឃុំ កើតហេតុ ។

ករណីនេះ គឺជនរងគ្រោះបានដោតបញ្ចូលភ្លើងទូរស័ព្ទចោល ហើយបានទៅងូតទឹកដោយត្រឡប់មកវិញទាំងខ្លួននៅសំណើមក៏បានប្រះខ្លួនដេកទៅលើទូរស័ព្ទដែលកំពុងតែបញ្ចូល ភ្លើងបណ្ដាលឱ្យឆក់ស្លាប់នៅក្នុងបន្ទប់ ។

សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំបូរ សហការជាមួយកម្លាំងជំនាញបច្ចេកទេសខេត្ត រួមជាមួយក្រុមគ្រូពេទ្យនិង អាជ្ញាធរមូលដ្ឋានបានចុះទៅពិនិត្យលើសាកសព និងពិនិត្យជុំវិញកន្លែងកើតហេតុ ។ ករណីនេះ នារីរងគ្រោះពិតជាបានស្លាប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន ដោយជនរងគ្រោះស្លៀកខោសេីម ហើយដេកលេីហ្វ្រីភ្លើងបញ្ចូលទូរស័ព្ទ ក៏បណ្ដាលឱ្យឆក់ស្លាប់តែម្ដង៕

kdn

Leave a Reply

Your email address will not be published.