ព័ត៌មានជាតិ

វរសេនាតូចលេខ៤២១ កងពលតូចថ្មើរជើងលេខ ៤២ យោធភូមិភាគទី៤ បិទវគ្គហ្វឹកហ្វឺនពង្រឹង បំប៉នជំនាញអាវុធគាំទ្រ ក្បាច់គុនយុទ្ធខម កងយោធពលខេមរភូមិន្ទ

(ខេត្តឧត្តរមានជ័យ)៖ បិទវគ្គហ្វឹកហ្វឺនពង្រឹង បំប៉នជំនាញអាវុធគាំទ្រ ក្បាច់គុនយុទ្ធខម កងយោធពលខេមរភូមិន្ទ និងម្ចាស់ការតាមបណ្តាកងឯកភាពចំណុះ កងពលតូចថ្មើរជើងលេខ៤២ ខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោអេងហឿង មេបញ្ជាការរងយោធភូមិភាគទី៤ប្រចាំទិសទី៣តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧត្តមសេនីយ៏ឯក ពៅ ហេងមេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤នាព្រឹកថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២២នេះ។

 

ជាមួយគ្នានេះលោកឧត្តមសេនីយ៏ទោ ប៉ែន វ៉ូយ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២២ថា ពាក់ព័ន្ធភារកិច្ចចំពោះមុខ បានសម្រេចនូវភារកិច្ចជាច្រើន ទាំងកិច្ចការងារស្នូល ក៏ដូចជាការងារកសាងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងអង្គភាព ការងារបណ្តុះបណ្តាលធនធានមនុស្ស និងភារកិច្ចចំពោះមុខ ក៏ដូចជាភារកិច្ចក្នុងភូមិសាស្ត្រដែលកងពលទទួលខុសត្រូវបានរឹងមាំស្របតាមបទបញ្ជាដែលថ្នាក់លើប្រគល់ជូន ដោយឈរលើស្មារតី យកចិត្តទុកដាក់ ដោយបានការជួយឧបត្ថម្ភទាំងស្មារតី និងសម្ភារៈផ្សេងៗ ពីសំណាក់មេបញ្ជាការកងទ័ពជើងគោក ឲ្យបានដំណើរការលើការងារទៅតាមទិសដៅ នៃផែនការដែលបានកំណត់ជាប្រចាំផងដែរ ។

ថ្លែងនៅក្នុងឱកាលនោះដែរលោកឧត្តមសេនីយ៍ទោអេងហឿង ជំនួសមុខឲ្យឯកឧត្តម មេបញ្ជាការកងទ័ពជើងគោកបានចាត់ទុកថា៖ វគ្គហ្វឹកហ្វឺនបំប៉នជំនាញក្នុងឆ្នាំ២០២២ ដែលប្រារព្ធបិទវគ្គនាពេលនេះពិតជាមានសារៈសំខាន់សម្រាប់ការកសាងធនធានមនុស្ស ពង្រឹងសមត្ថភាព គុណភាព ការទទួលខុសត្រូវ និងសក្តានុពលការពារជាតិមាតុភូមិ ព្រមទាំងសកម្មភាពប្រចាំថ្ងៃរបស់កងទ័ពក្នុងការបំពេញភារកិច្ច ការបង្កើនប្រសិទ្ធភាព ទាំងចំណេះដឹង ចំណេះធ្វើពិតប្រាកដ ធានាបាននូវប្រសិទ្ធភាព និងសមត្ថភាពខ្ពស់ក្នុងការបំពេញភារកិច្ចជូនអង្គភាព ដែលជាការចូលរួមចំណែកលើភារកិច្ចការពារអធិបតេយ្យជាតិ ការពារបូរណ ភាពទឹកដី នៃមាតុភូមិយើង សំដៅធានាបាននូវប្រសិទ្ធភាពនៃកិច្ចការពារជាតិបានរឹងមាំង។

លោកមេបញ្ជាការរងយោធភូមិភាគទី៤ ប្រចាំទិសទី៣ក៏បានផ្តាំផ្ញើរដល់កម្មសិក្សាការីក្នុងពិធីបិទវគ្គទាំងអស់ត្រូវយកចិត្តដាក់បន្ថែមគោរពវិន័យខ្ពស់ ត្រូវគោរពវិន័យបទបញ្ជាផ្ទៃក្នុងត្រូវបង្កើនសាមគ្គីផ្ទៃក្នុងឲ្យបានល្អ និងគោរពពេលវេលាអោយបានទៀងទាត់ មានអត្តចរិកល្អស័កសមជា កងយោធពលភូមិន្ទហើយសំខាន់បំផុតក្នុងនាមយើងជាកងទ័ពសូមចូលរួមគោរពនូវច្បាប់ចរាចរណ៏ក្នុងពេលធ្វើដំណើរ បើស្រវឹងកុំបើកបរនិងត្រូវជៀសវាងឲ្យឆ្ងាយនូវការប្រើប្រាស់គ្រឿងញៀនជាដាច់ខាតដើម្បីចូលរួមចំណែកភូមិឃុំមានសុវត្តិភាពពីព្រោះការប្រើប្រាស់គ្រឿងញៀនជារឿងមួយដែលបច្ចុប្បន្នសង្គមជាតិស្អប់ខ្ពើមជាទីបំផុត។

សូមបញ្ជាក់ថា តាមបាយការណ៍ហ្វឹកហ្វឺន បានឲ្យដឹងថា ការបិទវគ្គហ្វឹកហ្វឺនបំប៉ន់ជំនាញមាន ៤វគ្គ រួមមាន៖ វគ្គហ្វឹកហ្វឺនពង្រឹង វរសេនាតូចលេខ៤២១ , វគ្គហ្វឹកហ្វឺនបំប៉នជំនាញគាំទ្រ វគ្គហ្វឹកហ្វឺនក្បាច់គុនយុទ្ធខម កងយោធពលខេមរភូមិន្ទ និងវគ្គហ្វឹកហ្វឺនម្ចាស់ការតាមបណ្តាកងឯកភាពចំណុះ កងពលតូចថ្មើរជើងលេខ៤២ មាន រយៈពេលសិក្សាមានចំនួន ៦១ថ្ងៃ សិក្ខាកាមសរុបចំនួន ១៥០នាក់។(ដោយឈឿន ប៊ុនឈី)

kdn

Leave a Reply

Your email address will not be published.