ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធរស្រុកម៉ាឡៃចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង មកកាន់ទីទួលមានសុវត្ថិភាព

បន្ទាយមានជ័យ ៖ លោកវរសេនីយ៍ត្រី លឹម វណ្ណារិទ្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១១ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ នៅវេលាម៉ោង ០៥នឹង៣០នាទីនាពេលព្រឹកបានចាត់តាំងកម្លាំងចំនួន ៩នាក់ រថយន្តតូច ១គ្រឿង អាវពោង ៨អាវ ពិល៥ ដឹកនាំដោយលោកអនុសេនីយ៍ឯក ឈឿក ផុន ជំនួយការ វរសេនាតូច សហការជាមួយអាជ្ញាធរមូលដ្ឋាន កម្លាំងផ្នែកសឹករងស្រុកម៉ាឡៃ ចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងជាច្រើនគ្រួសារ កងម្លាំងជួយលើកម៉ូតូ ជញ្ជូនសម្ភារផ្សេងៗរបស់ប្រជាពលរដ្ឋ ទៅកាន់ទីទួលមានសុវត្ថិភាព ស្ថិតនៅក្នុងភូមិចាន់គិរី ឃុំអូរស្រឡៅ និងភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ៖បងប្អូនប្រជាពលរដ្ឋសូមថ្លែងអំណរគុណសូមអរគុណដល់អាជ្ញាធរនិងកងកម្លាំងទាំងអស់ដែលបានចុះជួយជញ្ជូនសម្ភារៈប្រើប្រាស់របស់ពួកគាត់ឡើងទៅកាន់ទីទួលសុវត្ថិភាពនិងសូមជូនពរអាជ្ញាធរនិងកងកម្លាំងជួបតែពុទ្ធពរបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លានឡើយ។

kdn

Leave a Reply

Your email address will not be published.