ប៉ៃលិន: នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ អុី ឈាន នាយករងខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពាជាតិ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចពិជ័យសេនា ផ្តល់ជូនយោធិនពិការ ៣១៧តេជោភ្នំឆត្រ ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ ។
បន្ទាប់ពីបានស្តាប់របាយការណ៍ និងវឌ្ឍនភាពការអនុវត្តការងារកន្លងមកដោយលោកឧត្តមសេនីយ៍ត្រី ជា ព្រឿង នាយកស្តីទីមជ្ឈមណ្ឌលយោធិនពិការ ៣១៧តេជោ ភ្នំឆ័ត្ររួចមក ឯកឧត្តម អ៊ី ឈាន បានធ្វើការកោតសរសើរចំពោះការដឹកនាំ និងការអភិវឌ្ឍន៍សមិទ្ធផលនានាក្នុងអង្គភាព ជាពិ សេសហេដ្ឋារចនាសម្ព័ន្ធ អគារ ការសាងស្ថានីយ៍ផលិតទឹកស្អាត សម្រាប់ប្រើប្រាស់ក្នុងអង្គភាព និងអាចធ្វើអាជីវកម្ម ដើម្បីបានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងអង្គភាពផងដែរ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនយោធិនពិការ និងគ្រួសារផងដែរ ។
មកឯកឧត្តមបានបន្តទៀតថា សង្គ្រាមកន្លងទៅបានធ្វើអោយបងប្អូនទាំងអស់គ្នាធ្លាក់ខ្លួនពិការ រហូតមកដល់សព្វថ្ងៃនេះ។ តែទោះបីជាយ៉ាងណា ក្រោយបានទទួលសន្តិភាពពេញលេញ ១០០% ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន មិនបានបោះបង់ចោលបងប្អូន ដែលបានបូជាអវៈយវៈឡើយ គឺសម្តេចតេជោ តែងតែនឹករលឹក គិតគូរ និងឧបត្ថម្ភជារឿយៗដល់បងប្អូនកងកម្លាំង និងអតីតយុទ្ធជនគ្រប់ៗគ្នាតែម្តង។
ឯកឧត្តម ក៏បាននាំយកនូវអំណោយដែលមានដូចជា ៖ អង្ករ និងថវិការបស់ក្រសួងការពារជាតិចំនួន៣លានរៀល ឃីត១ (ត្រីខ មី ស្ករស ទឹកដោះគោ) ថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្តម ឧបត្ថម្ភដល់មន្រ្តីយោធាចំនួន១០៤នាក់ ក្នុងម្នាក់ៗ ចំនួន២ម៉ឺនរៀល ជួយឧត្ថម្ភថ្លៃទឹកស្អាតចំនួន២០០០ដុល្លារ, ជួយថ្លៃសាងសង់ផ្លូវប្រវែង១៥០០ម៉ែត្រ ចំនួន៣០០០ដុល្លារ ផ្តល់ថវិកាបន្ថែមទៀតដល់មន្រ្តីយោធាពិការចំនួន៣០នាក់ ម្នាក់ៗ ចំនួន៥ម៉ឺនរៀល។ ឯកឧត្តម ក៏បានផ្តល់បច្ច័យដល់វត្តនៅក្បែរកន្លែងកម្មវិធី ចំនួន១លា នរៀល ទេយ្យទានមួយចំនួន ព្រះសង្ឃ៦អង្គ ក្នុង១អង្គ៥ម៉ឺនរៀល តាជី យាយជី ៦នាក់ ក្នុងម្នាក់ៗ ចំនួន២ម៉ឺនរៀល ។ នាក់ ង៉យ