ព័ត៌មានសន្តិសុខសង្គម

មេបញ្ជាការខេត្តដឹកនាំកម្លាំងចុះបង្ក្រាបករណីជួញដូរសារជាតិញៀនទ្រង់ទ្រាយធំ

 

ខេត្តតាកែវ : ដោយបានទទួលបទបញ្ជា  លោកឧត្តមសេនីយ៍ ត្រី សេង មហា មេបញ្ជាការ និងសម្របសម្រួលនីតិវិធី លោក សុឹម   ជុំ សុខហេង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តតាកែវ។នៅថ្ងៃទី ៦ ខែតុលាឆ្នាំ ២០២២ កម្លាំងការិយាល័យគ្រឿងញៀ ន សហការជាមួយនឹងកងរាជអាវុធហត្ថស្រុកគីរីវង់ ដឹកនាំកម្លាំងដោយលោក វរៈសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងទទួលផែនស្រាវជ្រាវ និងបង្ក្រាបបទល្មើស។

កម្លាំងកងរាជអាវុធហត្ថបានឱ្យដឹងថា ការចុះបង្រ្កាបករណីគ្រឿងញៀននេះជាបទល្មើសជាក់ស្តែង  នៅចំណុច  ភូមិត្រពាំងខ្ចៅ ឃុំរាមអណ្ដើកស្រុកគីរីវង់ ខេត្តតាកែវ។លទ្ធផល: ឃាត់ខ្លួនជនសង្ស័័យបានចំនួន០៤នាក់ ( ប្រុស ០៣ ស្រី០១នាក់)

១ – ឈ្មោះ គឹមលីហួរ  ភេទប្រុសអាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ (មិនពិតប្រាកដ) ជាអ្នកជួញដូរគ្រឿងញៀននិងរក្សាទុក ប្រើប្រាស់

២- ឈ្មោះ រិន ស្រីលយ័ ភេទស្រីអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបបលក់គ្រឿងក្រអូប ( ត្រូវជាប្រពន្ធ ) អ្នកទាំងពីរនាក់រស់នៅភូមិឃុំកើតហេតុខាងលើ ។

៣ – ឈ្មោះ អុិតសំអាត ភេទប្រុសអាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបបមិនពិតប្រាកដ ( ប្រើប្រាស់) រស់ភូមិត្រពាំងរុង ឃុំរាមអណ្ដើក ស្រុកគីរីវង់ តាកែវ ។

៣-ឈ្មោះ ធាន ឧត្តម ភេទប្រុសអាយុ ២៦ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ( ប្រើប្រាស់ ) រស់នៅភូមិគោកព្រិច ឃុំគោកព្រិច ស្រុកគីរីវង់ខេត្តតាកែវ។

 

កម្លាំងសមត្ថកិច្ចបន្តថា ក្រោយការចុះបង្ក្រាបដករហូតវត្ថុតាងរួមមាន:
ម្សៅក្រាមពណ៏សថ្លាចំនួន ១៨ កញ្ចប់ (ធំ១១កញ្ជប់ តូច០៧ ) ទម្ងន់ = ៦១៧.២៧ក្រាម
( ថ្លឹងទាំងសំបក់ថង់ )
–  ថ្នាំគ្រាប់ប្រភេទ WY ពណ៍ឈាមជ្រូកចំនួន ០៨ កញ្ចប់ (ធំ០៧កញ្ជប់) ស្មើនិង ១៣២០គ្រាប់ ទម្ងន់= ១៤៥.៩៣ក្រាម ( ថ្លឹងទាំងសំបក់ថង់ ) ។

នឹងប្រាក់ដូល្លាចំនួន ២៤០០$ ( ពីពាន់បួនរយដុល្លាអាមេរិច ) ប្រាក់រៀល ២,៦៥៥,០០០រៀល ( ពីរលានហុកសិបប្រាំមុឺនរៀល )។
ដបទឹកសុទ្ធធំចំនួន០១( មានផ្ទុកដោយទឹកសារធាតុញៀន )
ទូរសព្ទ័ចំនួន ០៣គ្រឿង
(ម៉ាកViVO,iPhne,iphone11ProMaX)
ម៉ូតូចំនួន០២គ្រឿងម៉ាកហុងដា C125ពណ៌ក្រហម ស្លាកលេខតាកែវ 1F2238និង ម៉ាក់BeaTពណ៍ ស ខៀវ ស្លាកលេខតាកែវ 1Y2809
សម្ភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួន។

 

ជនសង្ស័យទាំងបួននាក់បានធ្វើតេសទឹកនោមរកសារធាតុញៀនលទ្ធផល:  ០៣នាក់វិជ្ជមាន( ប្រុស)និងអវិជ្ជមាន០១នាក់ (ស្រី)
លទ្ធផលតេស្តរកជម្ងឺកូវីត ( អវិជ្ជមាន)
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានរក្សាទុក ឃាត់ខ្លួនបណ្ដោះអាសន្ននៅទីបញ្ជាការអាវុធហត្ថខេត្ត ជំនាញកំពុងសាកសួរកសាងសំណុំរឿងនឹងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមតាមនីតិវិធី៕

 

kdn

Leave a Reply

Your email address will not be published.