ព័ត៌មានជាតិ

ក្រុមមន្ត្រីចុះបិទ ហាងស្នាដៃម៉ែក្មេកក្លាស៊ីក១ រួមនិងនារីអង្គរ ១១១ ដែលបានលួចបើកKTV ដើម្បីសាកសម្លេងឡើងវិញ

ខេត្តសៀមរាប៖ក្រុមមន្ត្រីជំនាញពាក់ព័ន្ធនៅយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០បានចុះទៅពិនិត្យជាក់ស្ដែងបៀរហ្គាឌិន ២កន្លែងដែលមានបង្កប់ការ៉ាអូខេKTV ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបខេត្តសៀមរាប ទី១- ស្នាដៃម៉ែក្មេកក្លាស៊ីក១ ទី២- នារីអង្គរ១១១ ។

បើតាមមន្ត្រីក្នុងហេតុការណ៍បានឲ្យដឹងថាក្រោយពីធ្វើការត្រួតពិនិត្យ រកឃើញថាបៀរហ្កាឌិនខាងលើពុំទាន់បានបំពេញលក្ខណៈផ្លូវច្បាប់គ្រប់គ្រាន់ និងអនុវត្តវិធានការបង្ការកូវីដ១៩ត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលទេ។

ដូច្នេះគណៈកម្មការចម្រុះតម្រូវឲ្យម្ចាស់អាជីវកម្មទាំងអស់ដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ (បើកភោជនីយដ្ឋានបែបធម្មតា) ទៅការិយាល័យច្រកចេញចូលតែមួយនៅរដ្ឋបាលេខត្តសៀមរាប និងស្នើសុំក្រុមការងារជំនាញចុះមកបង្រៀន ពីវិធីបង្ការកូវីដ១៩ ឲ្យបានត្រឹមត្រូវ។


សូមបញ្ជាក់ថានេះមិនមែនជាលើកទី១ទេ សម្រាប់ក្រុងសៀមរាប ដែលមានភោជនីយដ្ឋាននិងទីតាំងខារ៉ាអូខេមួយចំនួនបានលួចបើកបំពានទៅនឹងបម្រាមរបស់ក្រសួងសុខាភិបាលស្ដីពីវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ហើយត្រូវបានក្រុមមន្ត្រីចុះបិទជាបន្តបន្ទាប់ផងដែរ៕

 

kdn

Leave a Reply

Your email address will not be published.