ព័ត៌មានសន្តិសុខសង្គម

ផ្សាធំបាត់ដំបងហៅ(ផ្សាណាត់បាត់ដំបង)ត្រូវអគ្គីភ័យឆាបឆេះអស់មួយចំហៀង

បាត់ដំបងៈករណីអគ្គីភ័យមួយបានកើតឡើងនៅវេលាម៉ោង ១៧:៤០ នាទីល្ងាច ថ្ងៃទី៣០ខែសីហាឆ្នាំ.២០២០បង្កឲ្យឆាបឆេះផ្សារធំបាត់ដំបងហៅ(ផ្សារណាត់) ស្ថិតក្នុងក្រុមទី២០ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង។

អាជីវករលក់ដូរក្នុងផ្សាណាត់ខាងលើបានឲ្យដឹងថា ករណីអគ្គីភ័យនេះបានឆាប
ឆេះលឿនយ៉ាងខ្លាំងបណ្តាលឲ្យឆេះតូបក្នុងផ្សារប្រមាណជា ៤០តូប មូលហេតុ
បណ្តាលមកពីទុសេគុបចរន្តអគ្គីសនីគ្រប់គ្រងភ្លើងប្រើប្រាស់ក្នុងផ្សា ដែលឆាប
ឆេះប៉ះចំម្តុំតូបលក់ដូរឥវ៉ាន់ចាប់ហួយនិងជួរតូបលក់សំលៀកបំពាក់ខោអាវផងទើបធ្វើឲ្យភ្លើងឆាបឆេះលឿនបែបនេះ។

លោកផេង សុទ្ធី អភិបាលនៃគណៈអភិបាលក្រុងបាត់ដំបងបានឲ្យដឹងថាអគ្គីភ័យនេះមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សណាម្នាក់ឡើយ ខូចខាតតែសម្ភារៈរបស់បងប្អូនជាអាជីវករមួយចំនួនធំ តែមិនទាន់សរុបបានទេព្រោះភ្លើងនៅកំពុងឆាបឆេះ។

លោកបន្តថា ក្នុងហេតុការណ៍ករណីអគ្គីភ័យខាងលើនេះលោកបានបញ្ជា កម្លាំងកងរាជអាវុធហត្ថក្រុងបាត់ដំបង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង, កម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង, កម្លាំងយោធ
ភូមិភាគទី៥ និងកម្លាំងតំបន់ប្រតិបត្តិការសឹករងបាត់ដំបង បានចុះជួយពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ទឹកជាច្រើនឡាន ទើបរលត់និងគ្រប់
គ្រងភ្លើងបានទាំងស្រុងមិនឲ្យឆេះបន្តទៀតនៅវេលាម៉ោង ១៩:៣០ នាទី ថ្ងៃ.ខែ.ឆ្នាំដដែល៕

សូមបញ្ជាក់ផងដែរថា អគ្គីភ័យបានឆាបឆេះផ្សាណាត់ក្រុងបាត់ដំបង ជាផ្សាមួយដែលមានវ័យចំណាស់ជាងគេសាងសង់ក្នុងកំឡុងឆ្នាំ១៩១២ ដែលមានអាយុកាល១០៨ឆ្នាំមកហើយ បើគិតមកដល់ពេលបច្ចុប្បន្ននេះ តាមរចនាបទអាតដេកូ (Art Deco)វិស្វករសាងសង់ ក្នុងក្រុងបាត់ដំបង នាសម័យនោះ។

តាមប្រភពព័ត៌មានពីអាជីវករមួយចំនួនទៀតបានលើកឡើងថា ដំបូងឡើយគេឃើញអណ្តាតភ្លើង បានចាប់ផ្តើមឆាបឆេះតែបន្តិចបន្តួចទេ នៅម្តុំតូបលក់ដូរសម្លៀកបំពាក់មួយកន្លែង នាប៉ែកខាងលិចផ្សារ ដោយមិនមានការចាប់អារម្មណ៍ថាវាកើតឡើងយ៉ាងឆាប់រហ័សនោះទេ ដែលករណីនេះ ត្រូវបានគេសង្ស័យថា អាចបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី ។

ប្រភពព័ត៌មាន បានបន្តថា មួយសន្ទុះក្រោយមក ក៍មានអណ្តាតភ្លើង បានឆាបឆេះរិតតែខ្លាំងឡើងៗ យ៉ាងសន្ធោសន្ធៅក៏នាំគ្នាភ័យស្លន់ស្លោររត់រកនិងរាយការណ៍បា្រប់សមត្ថកិច្ចមូលដ្ឋាន ឲ្យចុះអន្តរាគមន៍ ដោយនាំគ្នាទូរស័ព្ទហៅរថយន្តពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងជួយពន្លត់ ព្រម
ទាំងរថយន្តពន្លត់អគ្គីភ័យ តាមបណ្តាស្រុកជិតៗ  ចេញជួយអន្តរាគមន៍ផងដែរ។

ក្នុងឧបទ្ទេវហេតុអគ្គីភ័យនេះដែរ ឃើញមានវត្តមានរបស់លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ចុះត្រួតពិនិត្យផ្ទាល់ ប៉ុន្តែករណីនេះ នៅមិនទាន់ដឹងអំពីបញ្ហា នៃការខូចខាតនៅឡើយទេ រង់ចាំពេលព្រឹកដោយសារពេលវេលាកាន់តែយប់ណាស់ទៅហើយមិនអាចគណនាបាន។

សូមបញ្ជាក់ថា ខណៈពេលនេះ ទីតាំងកើតហេតុខាងលើ ត្រូវបានអាជ្ញាធរខេត្តដាក់កម្លាំងសមត្ថកិច្ចយាមកាម យ៉ាងតឹងរឹងបំផុត ដោយមិនឲ្យនរណាម្នាក់ចូលនោះទេ ព្រោះខ្លាចមានជនឆ្លៀតឱកាសមកលួចរបស់ទ្រព្យ អាជីវករថែមទៀត។

kdn

Leave a Reply

Your email address will not be published.