ព័ត៌មានជាតិ

កសិករសម្រុកប្រមូលផល ខណ:ដំឡូងមីមានតម្លៃហក់ឡើងខ្ពស់

 

ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣នេះ គេសង្កេតឃើញប្រជាកសិកររស់នៅក្នុងភូមិដីក្រហម ភូមិអូរប្រើស និងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បាននាំគ្នាកាប់ចិញ្ច្រាំមើមដំឡូងមី យ៉ាងមមារញឹក ដោយអ្នកខ្លះ ខ្នះខ្នែងប្រមូលផលពីចំការរបស់ខ្លួនដឹកយកទៅលក់ដូរនៅតាមស្តង់នីមួយៗក្នុងក្រុងប៉ៃលិនខណ:ដែលតម្លៃទីផ្សារឡើងខ្ពស់គួរឱ្យកត់សម្គាល់។

បើតាមការរៀរាប់ពីកសិករម្នាក់ ឈ្មោះ ដេត អាយុ៤៧ឆ្នាំ បានរៀបរាប់ឱ្យដឹងថា ៖ តម្លៃទីផ្សារមើមដំឡូងមីនាឆ្នាំ២០២៣នេះ មានការស្ទុះឡើងថ្លៃខ្ពស់គួរឱ្យកត់សម្គាល់ បើប្រៀបធៀបនិងឆ្នាំមុនៗ ដោយឈ្មួញទិញ១គីឡូក្រា មតម្លៃតែ១បាតកន្លះទៅ១,៨បាតមិនដល់២បាតផងប៉ុន្តែឆ្នាំ២០២៣នេះឈ្មួញទិញចាប់ពី៣.២បាត ទៅ៣.៣បាត(ប្រាក់ថៃ) ជាង៣០០រៀលជាដំឡូងមីស្រស់ ដែលធ្វើឱ្យពួកគាត់មានការសប្បាយរីករាយយ៉ាងខ្លាំងក្នុងការប្រមូលផល ទើបម្នាក់ៗ សម្រុកដឹកលក់ឱ្យឈ្មួញ ទិញយកទៅជួលកម្មករកាប់ចិញ្ច្រាំលក់បន្តទៀតផងដែរ។

លោកបានបន្តទៀតថា ចំណែកឯចំណិតដំឡូងមីស្ងួត ឈ្មួញទិញក្នុង១គីឡូក្រាមតម្លៃ៧.៧បាទ ទៅ៧.៨បាត(ប្រាក់ថៃ) ស្មើនឹងជាង៨០០រៀល ដែលតម្លៃនេះ ក៏មានការឡើងខ្ពស់ អាចឱ្យទទួលយកបានយ៉ាងពេញចិត្តផងដែរ។
លោកបញ្ជាក់ថា តម្លៃទីផ្សារដំឡូងមីឆ្នាំនេះ ពិតឡើងខ្ពស់គួរឱ្យចាប់រម្មណ៍ ពោលគឺខ្ពស់ជាងឆ្នាំមុនៗ។ ដូច្នេះហើយ ទើបធ្វើឱ្យប្រជាពលរដ្ឋមួយចំនួន បានបោះបង់ការដាំដុះមុខរបរផ្សេងៗ ងាកបែរទៅដាំដំឡូងមីជំនួសវិញ ដោយការដាំដំណាំមួយនេះ ចាប់តាំងពីដាំរហូតដល់ប្រមូលផលគឺត្រឹមតែរយ:ពេល១០ខែទៅ១ឆ្នាំប៉ុណ្ណោះ។
បប្រជាពលរដ្ឋផ្សេងៗទៀតបានលើកឡើងថាបើសិនជាតម្លៃទីផ្សារដំឡូងមីនៅតែខ្ពស់ត្រដែតដដែលបែបនេះ ពួកគាត់ពិតជាមានសង្ឃឹមថា អាចនឹងរកថវិកាដើម្បីសងជំពាក់បំណុលធនាគាររួចរាល់នាពេលខាងមុខឆាប់ៗនេះផងដែរ៕ ដោយ ៖ នាក់ ង៉យ

kdn

Leave a Reply

Your email address will not be published.