ប៉ៃលិន÷តាមប្រភពព័ត៍មានពីមន្ត្រីនគរបាលជំនាញក្រុងបានឲ្យដឹងថា÷កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៧និង០០នាទី មានករណីមនុស្សម្នាក់ដេកស្លាប់នៅលើអង្រឹងនៅត្រង់ចំណុចដីចំការ០១កន្លែង ស្ថិតនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
សមត្តកិច្ចជំនាញបានបន្តថា÷ជនរងគ្រោះ
ដែលបាត់បង់ជីវិតនោះ ឈ្មោះប៊ុន ឈឿត
ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ/សង្កាត់កេីតហេតុខាងលើ។
រីឯ-ប្រពន្ធ ឈ្មោះ ស៊ិន ចាន់នី ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរកសិករ មានកូនចំនួន០៣នាក់,ស្រី០១នាក់ ទីលំនៅបច្ចុប្បន្ន រស់នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
បើតាមការរៀបរាប់ពីប្រពន្ធ បុរសដែលស្លាប់នោះបានប្រាប់សមត្តកិច្ចជំនាញឱ្យដឹងថា÷ប្ដីរបស់គាត់តែងតែមកដេកមេីលគោនៅដីចំការរបស់ឈ្មោះ ចេន ភិរម្យ ជាប្រចាំរយះពេលជិត៤ខែកន្លងមកហេីយ ដោយនៅយប់ថ្ងៃកេីតហេតុគាត់បានមកដេកនៅរោងចំការនោះចំនួន០៤នាក់ ទាំងជនរងគ្រោះ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ឈឿត គឹមហួរ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ត្រូវជាកូន។
២-ឈ្មោះ ឡាត់ សុធី ភេទប្រុស អាយុ
១៦ឆ្នាំ មុខរបរកសិករ(អ្នកជិតខាង)។
៣-ឈ្មោះ ហ៊ាត គឹមហ៊ាង ភេទប្រុស អាយុ០៧ឆ្នាំ មុខរបរសិស្ស(ត្រូវជាក្មួយ)។
-តាមការបញ្ជាក់ពីកូនដែលស្នាក់នៅជាមួយគាត់បានប្រាប់ថា÷នៅវេលាម៉ោងប្រហែល១៥និង២០នាទី គាត់បានទៅរកត្រីជាមួយអ្នកជិតខាង រហូតដល់វេលាម៉ោង ២០និង៣០នាទី ពេលដែលគាត់ត្រឡប់មកពីរកត្រីវិញបានឱ្យកូនរបស់គាត់ធ្វេីត្រីដេីម្បីហូប និងបានផឹកស្រាបន្តិច
បន្តួច រួចក៏បានឡេីងដេកក្នុងអង្រឹងតែម្ដង ,
កូនគាត់បានបន្ដទៀតថា នៅវេលាម៉ោង ២២និង១០នាទី កូនគាត់ថាគាត់ក្អកបន្ដិចក៏ស្ងាត់មាត់តែម្ដង រហូតដល់វេលាម៉ោង០៦និង០៥នាទី ពេលដែលកូនគាត់ងេីបពីដេកបំរុងទៅរៀន ហើយក៏ដើរទៅហៅឪពុកឲ្យជូនទៅរៀនទេីបដឹងថាឪពុករបស់គាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហេីយ។
ក្រោយមកស្រាប់តែមានសមត្តកិច្ចនចម្រុះចុះមកពិនិត្យសពត្រូវបានក្រុមគ្រូទេព្យជំនាញ នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន កម្លាំងជំនាញ នគរបាលខេត្តប៉ៃលិននិង កម្លាំងផែននគរបាលយុត្តិធម៌ នៃអធិការ
ដ្ឋាននគរបាលក្រុងប៉ៃលិន កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរតាវ៉ៅ បានធ្វើកោស
ល្យវិច័យពិនិត្យឃើញថា សពពិតជាស្លាប់ដោយសារគាំងបេះដូង ពិតប្រាកដមែន។
បន្ទាប់ពីកម្លាំងជំនាញពិនិត្យរួច.សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ ៖ នាក់ ង៉យ