ខេត្តប៉ៃលិន÷ តាមរបាយការណ៍របស់សមត្តកិច្ចនគរបាលមូលដ្ឋានប៉ុស្ថិ៍ឃុំស្ទឹង
ត្រង់បានឲ្យដឹងថា÷កាលពីវេលាម៉ោង១៤និង៥២នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៣ មានករណីភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់បណ្ដាលឲ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋ ចំនួន០២ទីតាំង ស្មើនិងចំនួន ០៦ខ្នងផ្ទះ ស្ថិតនៅចំណុចភូមិស្រះពីរ និងភូមិទួលខ្ពស់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានដូចខាងក្រោម៖ភូមិស្រះពីរចំនួន ០៣ខ្នងផ្ទះ ៖១- ឈ្មោះ រ៉េត រុំ ភេទ ប្រុស អាយុ ៤៣ឆ្នាំ ប្រពន្ធឈ្មោះ សឿម គន្ធា អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិស្រះ២ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន
ផ្ទះទំហំ ៥x៨ម៉ែត្រ របេីកដំបូលសង្ក័សីអស់ចំនួន ២៤សន្លឹក
២- ឈ្មោះម៉ែន សុធា ភេទ ប្រុស អាយុ ៤៦ឆ្នាំ ប្រពន្ធឈ្មោះ អៀង វឿន អាយុ ៤៥ឆ្នាំ មានទីលំនៅភូមិស្រះពីរ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ផ្ទះទំហំ ៦x៨ម៉ែត្រ របេីកដំបូលសង្ក័សីអស់ចំនួន ២៤សន្លឹក។
៣- ឈ្មោះ ភ័ណ្ឌ ថុន ភេទ ប្រុស អាយុ៦២ឆ្នាំ ប្រពន្ធឈ្មោះ អ៊ួង សែម អាយុ ៥២ឆ្នាំ មានទីលំនៅភូមិស្រះពីរ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ផ្ទះទំហំ៤x៥ម៉ែត្រ របេីកដំបូលសង្ក័សីអស់ចំនួន ០៥សន្លឹក។
សមត្តកិច្ចមូលដ្ឋានបានបន្តថា÷ផ្ទះ៣ខ្នងមានទីតាំងមានភូមិទួលខ្ពស់ចំនួន ០៣ខ្នង ៖ទី១- ឈ្មោះ អ៊ូ ថៃសាន ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ផ្ទះ៥x៤ម៉ែត្រ របើកដំបូលសង្គសីអស់ចំនួន ៩សន្លឹក ទី២- ឈ្មោះ គ្រឿម សឹង ភេទប្រុស អាយុ ៤៧ឆ្នាំ មានទីលំនៅភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ផ្ទះទំហំ៥x៦ម៉ែត្រ របើកដំបូលសង្ក័សីអស់ចំនួន ០៤សន្លឹក
ទី៣- ឈ្មោះ មាន ចាន់ ភេទប្រុស អាយុ ៥០ឆ្នាំ ផ្ទះទំហំ៥x៦ម៉ែត្រ របើកដំបូលសង្ក័សីអស់ចំនួន ០៣សន្លឹក។
ដោយ៕ ដោយ ៖ នាក់ ង៉យ