ឧត្តរមានជ័យ:តាងនាមឯកឧត្តម នាយឧត្តមសេនីយ៏សន្តិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិបានអនុញាតិឲ្យឯកឧត្តមនាយឧត្តមសេនីយ៏ខេងសុមេធអគ្គស្នងការរងនគរបាលជាតិនៅរសៀលថ្ងៃទី២៩ខែមីនាឆ្នាំ២០២៣នេះអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបិទកិច្ចប្រជុំបូកសរុបសភាពការណ៏លទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២២និងផ្សព្វផ្សាយទិសដៅការងារ២០២៣របស់ក្រសួងមហាផ្ទៃនិងអគ្គស្នងការដ្ធាននគរបាលជាតិ។
លោកឧត្តមសេនីយ៏ទោហួតសុធីស្នងការនគរបាលខេត្តឧត្តរមានជ័យបានឡើងអានរបាយការណ៏បូកសរុបសភាពការណ៏ លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់រយ:ពេល០១ឆ្នាំ២០២២និងទិសដៅអនុវត្តការងារឆ្នាំ២០២៣ ដើម្បីរក្សាការពារឲ្យបានដាច់ខាតនូវស្ថិរភាពនិងសណ្តាប់ធ្នាប់សង្គមរឹងមាំធានាដល់បរិយាកាសសន្តិសុខនយោបាយឲ្យកាន់តែប្រសើរឡើងថែមទៀតស្នងការដ្ធាននគរបាលខេត្តឧត្តរមានជ័យដាក់ចេញគោលការណ៏និងវិធានការសំខាន់មួយចំនួនរបស់អគ្គស្នងការដ្ធាននគរបាលជាតិជាប្រចាំផងដែរ។
ឯកឧត្តមប៉ែនកុសល្យអភិបាលខេត្តខេត្តឧត្តរមានជ័យបានមានប្រសាសន៏ថ្លែងនៅក្នុងពិធីបិទកិច្ចប្រជុំបូកសរុបរបាយការណ៏ឆ្នាំ២០២២នៅរសៀលនេះថាគ្រប់ផែនការងារជំនាញរបស់អធិការក្រុងស្រុកទាំង៥ជំរុញសកម្មភាពចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពគ្រប់គ្រងមុខសញ្ញានៅមូលដ្ធានជាពិសេសបំផុតក្នុងការបង្ក្រារទប់ស្កាត់បង្ក្រាបសកម្មភាពលួចលេងល្បែងស៊ីសងខុសច្បាប់តាមរោងតិកាហ្វេគុយទាវ គ្រប់រូបភាពដូចជាល្បែងភ្នាល់តាមប្រព័ន្ធអនឡាញកញ្ចក់ទូរទស្សន៏ក្នុងនាមរដ្ធបាលខេត្តមិនឲ្យមានកើតឡើងជាដាច់ខាត ហើយមួយវិញទៀតបញ្ហាក្រុមក្មេងទំនើងតែងតែបន្តទំនាស់អុកឡុកក្នុងមូលដ្ធាន និងធ្វើការគ្រប់គ្រងមុខសញ្ញាក្រុមក្មេងទំនើងដើម្បីមានវិធានការអប់រំឲ្យមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមនាយឧត្តមសេនីយ៏ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៏សន្តិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិបានមានប្រសាសន៏ថា ដើម្បីអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពល្អប្រទេសជាតិរីកចម្រើនគឺផ្តើមចេញពីប៉ុស្តិ៏រដ្ធបាលសង្កាត់មូលដ្ធាន។
ពាក់ព័ន្ធទៅនឹងការងារព្រំដែនថ្វីថ្បិតតែរាល់ថ្ងៃនេះមានសុខសន្តិភាពក៏ពិតមែនតែកងកម្លាំងនគរបាលគ្រប់រូបក៏មិនត្រូវភ្លេចខ្លួននៅតួនាទីភារកិច្ចត្រូវបន្តខិតខំការងារដើរល្បាតបង្កើនកិច្ចសហការណ៏ឲ្យបានខ្លាំងបន្ថែមទៀតជាមួយនឹងកម្លាំងយោធាដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនជាប្រចាំថ្ងៃ។
ឯកឧត្តមអគ្គស្នងការរងបានលើកឡើងបន្តថាមន្ត្រីនគរបាលជាតិត្រូវពង្រឹងសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាការងារស៊ើបការបច្ចេកទេសដើម្បីទប់ស្កាត់និងបង្ក្រាបនូវការប្រើប្រាស់បណ្តាញសង្គមបំពុលបរិយាកាសសន្តិសុខញុះញង់បង្កឲ្យមានចលនាសង្គមឬប្រើប្រាស់បច្ចេកវិទ្យាប្រព្រឹត្តបទល្មើសធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិក៏ដូចជាប្រយោជន៏បុគ្គលនិងសាធារណ:ផងដែរ។ (ដោយឈឿន ប៊ុនឈី)