ព័ត៌មានជាតិ

លោក គាត ហ៊ុល ត្រូវបានប្រកាសជាអភិបាល ក្រុងប៉ោយប៉ែតបន្តអណត្តិទី២

 

ប៉ោយប៉ែត:លោក គាត ហ៊ុល ដែលកន្លងមកជាអភិបាលក្រុងប៉ោយប៉ែតដោយមានការជឿទុកចិត្តពីរាជរដ្ឋាភិបាលក្នុងការកសាងនិងអភិវឌ្ឍការងារបានល្អត្រូវបានប្រកាសឱ្យកាន់តំណែងបន្តអណត្តិទី២បន្តទៀតនាថ្ងៃទី១៩ខែមេសា ឆ្នាំ២០២៣វេលាម៉ោង១៥ ៣០នាទីនៅសាលាក្រុងប៉ោយប៉ែត ។

 

សូមបញ្ជាក់ថា ពិធីប្រកាសលោក គាត ហ៊ុលជាអភិបាលក្រុងប៉ោយប៉ែតបន្តអណត្តិទី២ចូលកាន់តំណែងក្នុងដែនសមត្ថកិច្ច មានការចូលរួមជាអធិបតី ឯឧ ខេង ស៊ុម ប្រធានក្រុប្រឹក្សាខេត្ត ឯឧ អ៊ុំ រាត្រី អភិបាលខេត្ត ឯឧ ឧត្តមសេនិយ៍ទោ ពេជ្រ វណ្ណាប្រធានការិយាល័យទំនាក់ទំនងកម្ពុជា ថៃ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត មន្ត្រី សាលាខេត្តសាលាក្រុងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ចៅសង្កាត់ ចៅសង្កាត់រងទី១ទាំង៥សង្កាត់ សមាជិកក្រុមប្រឹក្សា មេភូមិ អនុភូមិ អាជីវករប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ ៕ ឪលី ប៉ោយប៉ែត !!!

kdn

Leave a Reply

Your email address will not be published.