ព័ត៌មានជាតិ

លោកជំទាវតំណាងរាស្ត្របើកប្រាក់ឧបត្ថម្ភមូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ជនចាស់ជរាគ្មានទីពឹងខេត្តប៉ៃលិន ប្រចាំខែសីហា ឆ្នាំ២០២០

ប៉ៃលិនៈ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ តំណាងរាស្ត្រ​មណ្ឌល​ខេត្តប៉ៃលិន បានបើកថវិកាមូលនិធិប្រចាំខែសីហា ឆ្នាំ២០២០ ជូនដល់លោកយាយ លោកតា ចាស់ជរាដែលទទួលបានមូលនិធិចំនួន៩១នាក់ក្នុងម្នាក់ៗ ១០ម៉ឺនរៀល។ សូមបញ្ជាក់ផងដែរថា នេះជាមូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ជនចាស់ជរាគ្មានទីពឹងខេត្តប៉ៃលិន។មូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ខេត្តប៉ៃលិន បានរៀបចំឡើងតាំងពីចុងឆ្នាំ២០១១ និងបានដំណើរការមកដល់បច្ចុប្បន្ន ដោយទទួលបានការឧបត្ថម្ភគាំទ្រថវិកាទាំងស្រុងពីឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត តំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន ដោយបើកប្រាក់ឧបត្ថម្ភជាប្រចាំខែ នៅរៀងរាល់ថ្ងៃទី៥ នៃខែនីមួយៗ ជូនលោកយាយ លោកតាចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិន ដោយមិនប្រកាន់និន្នាការនយោបាយ និងសាសនាឡើយ។ ដែលលោកជំទាវ​បណ្ឌិត បាន ស្រីមុំ តំណាងរាស្ត្រ​មណ្ឌល​ខេត្តប៉ៃលិន រួមដំណើរដោយឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត​ ឯកឧត្តម លោកជំទាវ​ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ហុក​ សុផល ​អភិបាលរងខេត្ត្តប៉ៃលិនចូលរួមចែក នៅព្រឹកថ្ងៃពុធ ១ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០​។ […]

ព័ត៌មានជាតិ

ជំងឺថ្មី៧ប្រភេទ ងាយឆ្លង ក្នុងរដូវស្សាមានភ្លៀងធ្លាក់

កំពតៈ ជំងឺថ្មី៧ប្រភេទដែលងាយនឹងកើតឡើងនារដូវវស្សា ឬពេលមានទឹកជំនន់ ចំពោះមនុស្សចាស់ក្មេងដែលតម្រូវឱ្យពលរដ្ឋគ្រប់រូបបង្កើនការប្រុងប្រយ័ត្ន។ នេះបើតាមការឲ្យដឹងពីមន្រ្តីសុខាភិបាល។ លោក ហេង ចាន្ថា ប្រធានការរិយាល័យបច្ចេកទេសសុខាភិបាលនៃមន្ទីរសុខា ភិបាលខេត្តកំពត បានឲ្យដឹងថា រៀងរាល់រដូវវស្សា ឬពេលមានទឹកជំនន់ ជំងឺ ៧ប្រភេទងាយនឹងកើតឡើងចំពោះមនុស្សក្មេងចាស់ដែលតម្រូវឱ្យពលរដ្ឋគ្រប់ រូបបង្កើនការប្រុងប្រយ័ត្ន។ហើយបើមានរោគសញ្ញា ឬអាការៈសង្ស័យសូមប្រញាប់ទៅជួបគ្រូពេទ្យតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត,ដាច់ខាតកុំសម្រេចចិត្តធ្វើការព្យាបាលជំងឺដោយខ្លួនឯងឲ្យសោះ។ លោកបន្តថា ជំងឺទាំងនោះ រួមមាន ទី១ គ្រុនចាញ់ គ្រុនឈាម ហើយបច្ចុប្បន្នរួមទាំងគ្រុនឈីកផងដែរ,ព្រោះជំងឺទាំងអស់នេះមានប្រភពមកពីសត្វមូស។ទី២ ជំងឺគ្រុនផ្តាសាយឬ ជំងឺផ្លូវដង្ហើម ដូចជាផ្តាសាយបក្សី និងជំងឺកូវីដ១៩ផងដែរ។ ទី៣ ជំងឺគ្រុនក្តៅ, ទី៤ ជំងឺចម្លងពីចំណីអាហារ, ទី៥ ជំងឺឆ្លងមកពីទឹកដែលក្នុងនោះអាចឆ្លងតាមមុខរបួស តាមស្បែក។ល។ទី៦,ជំងឺអាសន្នរោគ និងទី៧ជំងឺលីបតូស កើតមានពេលទឹកលិច ដោយឆ្លងតាមទឹកនោមសត្វកណ្តុរ។ លោកបានបញ្ជាក់ថា ដើម្បីបង្ការការពារ និងបញ្ចៀសពីជំងឺទាំងនោះ បងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តនូវវិធានមួយចំនួន ដូចជា បើចេញទៅណាមកណាពេលមេឃកំពុងភ្លៀងត្រូវពាក់អាវភ្លៀង ឬឆត្រជាប់ជានិច្ច។ ក្រោយទទឹក ទឹកភ្លៀងហើយត្រូវប្រញាប់ងូតទឹកសម្អាតខ្លួនជាបន្ទាន់។ ត្រូវពិសាទឹកក្តៅ ទឹកស៊ុប ឬទឹកដោះគោដែលជាប្រភេទអាហារណាធ្វើឱ្យរាងកាយមានថាមពលមាំមួនល្អ។ លោកបានបន្តថា ជាមួយនេះដែរ បងប្អូនត្រូវរក្សាអនាម័យដោយឧស្សាហ៍លាងដៃនឹងសាប៊ូ បំបាត់ជម្រកមូស […]

ព័ត៌មានជាតិ

អភិបាលស្រុកស្តីទី ជម្រុញឲ្យរួមគ្នាទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ-១៩

តាកែវៈថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនិងលើកទិសដៅសំរាប់យុទ្ធនាការទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ-១៩នៅរសៀលថ្ងៃពុធ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០ ២០ លោក សុីន សុផល អភិបាលស្រុកស្តីទីបានជម្រុញឲ្យមានការរួមគ្នាទប់ ស្កាត់នៃការរីករាលដាលជំងឺឆ្លកូងវីដ-១៩ក្នុងមូលដ្ឋានឲ្យបានខ្លាំងក្លាបន្តទៀត។ លោកអភិបាលរងបន្តថា ការផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ ២១៥៣ របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ស្តីពីការពង្រឹងការ អនុវត្តវិធានការការពារសុវត្ថិភាពសង្គមតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងអំឡុងពេលនៃថ្ងៃឈប់សំរាក នៅ ក្នុងខែសីហានេះ។   កិច្ចប្រជុំនេះធ្វើនៅសាលប្រជុំការិយាល័យអប់រំ យុវជន និងកីឡាស្រុកសំរោងមានការអញ្ជើញចូលរួមពីលោកនាយករដ្ឋបាលស្រុក លោក លោកស្រីប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក កងកម្លាំងទាំងបី និងលោកមេឃុំទាំង ១១ផងដែរ។ (សេង សាម៉ុន)

ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យចំនួន០២នាក់ត្រូវបានចាប់ខ្លួន ករណីលួច

តាកែវៈសមត្ថកិច្ចនគរបាលស្រុកអង្គរបូរីបានឲ្យដឹងថា ក្រោយពីបានទទួលព័ត៍មាន ពីប្រជាពលរដ្ឋរាយការណ៍មក មានករណីចោរលួចម៉ូតូម៉ាកសង់(020) ពណ៌ខ្មៅមួយគ្រឿង នៅភូមិតាខុនឃុំព្រៃល្វាស្រុកព្រៃកប្បាសខេត្តតាកែវ កម្លាំងបានចេញប្រតិបត្តិការ ភ្លាមៗតែម្តង ដើម្បីនាំខ្លួនជនសង្ស័យមកផ្តន្ទាទោស។ សមត្ថកិច្ចនគរបាលបន្តថា ក្រោយពីកំណត់មុខសញ្ញាបាននៅរសៀលថ្ងៃទី០៥ ខែសីហាឆ្នាំ២០២០ជនសង្ស័យចំនួន០២នាក់ត្រូវបានចាប់ខ្លួនដោយកម្លាំងសមត្ថកិច្ចពួនស្កាត់ស្ទាក់ចាប់បាននៅ វាលស្រែខាងជេីងភូមិរកា តាមដងព្រែកលេខ២៣តែម្តង។ ពួកគេទាំងពីរនាក់មានឈ្មោះទី១, ភួង ​​ចំរេីន ភេទប្រុសឆ្នាំកំណេីត១៩៩៧ មុខរបរមិនពិតប្រាកដទី២ ឈ្មោះសាង​ ស៊ៀវម៉េង ភេទប្រុសឆ្នាំកំណេីត១៩៩៧ មុខរបរមិនពិតប្រាកដ ទាំងពីរមានទីលំនៅភូមិ ព្រៃបាសឹង ឃុំបាស្រែ  ស្រុកអង្គរបូរី ខេត្តតាកែវ។ បច្ចុប្បន្នក្រោយពីបានសាកសួររួចមក កម្លាំងសមត្តកិច្ច បានកសាងសំនុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដេីម្បីចាត់ការតាមនិតិវិធី។សេង សាម៉ុន

ព័ត៌មានជាតិ

ស្រ្តីម្នាក់ត្រូវបានចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន

    ខេត្តតាកែវៈសមត្ថកិច្ចនគរបាលស្រុកគិរីវង់បានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាអូរចុះ បង្ក្រាបករណីជួញដូរសាធាតុញៀន១ករណីក្នុងបទល្មើសជាក់ស្តែង ដោយឃាត់ខ្លួនបានស្រ្តីម្នាក់រួមនិងថ្នាំញៀនជាច្រើនកញ្ចប់។ ហេតុការណ៏ឃាត់ខ្លួននៅចំណុចភូមិស្លា ឃុំតាអូរ ស្រុកគិរីវង់​ ខេត្តតាកែវ​ ដោយឃាត់ខ្លួនបានមុខសញ្ញា០១នាក់ នៅថ្ងៃអង្គាររ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត​ទោស័កព,ស២៥៦៤ត្រូវនឹងថ្ងៃទី៤ខែសីហា ឆ្នាំ២០២០វេលាម៉ោង១៣,៤៩នាទី​។ កម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់បានបន្តថា ស្រ្តីដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើមាន ឈ្មោះអ៊ុុំ ណាាំង, អាយុ៤០ឆ្នាំ នៅភូមិស្លា ឃុំតាអូរ ស្រុកគិរីវង់​ ខេត្តតាកែវ។ក្រោយឃាត់ខ្លួនកម្កាំងជំនាញដកហូតបានម្សៅក្រាមពណ៌ស​ថ្លា ជាប្រភេទថ្នាំមេតំហ្វេតាមីម៉ាទឹកកកiceចំនួន១៦កញ្ចាប់តូច។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនិតិវិធី។

ព័ត៌មានជាតិ

ថៅកែក្រុមហ៊ុនស៊ីម៉ងត៍លាយប៉ោយប៉ែត ចែកអំណោយដល់អ្នកក្រ

  ប៉ោយប៉ែតៈលោកហុក វណ្ណៈ និងលោកស្រី កូនចៅ រួមនិងសហការី ក្រុមហ៊ុនស៊ីម៉ងត៍លាយស្រាប់នៅព្រឹកថ្ងៃទី០៥សីហាឆ្នាំ២០២០វេលាម៉ោង០៩,០០នាទី បានធ្វើមនុស្សធម៌ចែកអំណោយ បងប្អូនរងគ្រោះទីទាល់ក្រ ជាច្រើនគ្រួសារ។ លោកហុក វណ្ណៈ ថៅកែក្រុមហ៊ុនខាងលើបានឲ្យដឹងថា ក្នុងសង្កាត់ផ្សារកណ្តាលដែលមានចំនួន១០ភូមិ។ការចែកអំណោយនេះបានផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រលំបាកវេទនា ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានចំនួន២០០គ្រួសារទទួលបានអង្ករ១៥គីឡូក្រាមមី១កេសនិង ត្រីខ១យួរ។ លោកបន្តថា ទោះបីអំណោយនេះមានចំនួនតិចតួចក្តីក៏បានចូលរួមជួយដោះ ស្រាយដល់ទុក្ខលំបាករបស់បងប្អូនបាន១គ្រាដែរ,ចំពោះប្រជាពលរដ្ឋគ្មានឈ្មោះ បានទទួលថវិការម្នាក់ៗ២០,០០០រៀល។ សូមបញ្ជាក់ថា ក្នុងពិធីចែកអំណោយនេះក៏មានការចូលរួមពីលោក ស្រិល អិន ចៅសង្កាត់ផ្សារកណ្តាល មន្ត្រីសង្កាត់ លោកមេភូមិ អនុភូមិផងដែរ។សៀ សេងលី

ព័ត៌មានជាតិ

ជនសង្ស័យចំនួន០២នាក់ត្រូវបានចាប់ខ្លួន ករណីលួច

    តាកែវៈសមត្ថកិច្ចនគរបាលស្រុកអង្គរបូរីបានឲ្យដឹងថា ក្រោយពីបានទទួលព័ត៍មាន ពីប្រជាពលរដ្ឋរាយការណ៍មក មានករណីចោរលួចម៉ូតូម៉ាកសង់(020) ពណ៌ខ្មៅមួយគ្រឿង នៅភូមិតាខុនឃុំព្រៃល្វាស្រុកព្រៃកប្បាសខេត្តតាកែវ កម្លាំងបានចេញប្រតិបត្តិការ ភ្លាមៗតែម្តង ដើម្បីនាំខ្លួនជនសង្ស័យមកផ្តន្ទាទោស។ សមត្ថកិច្ចនគរបាលបន្តថា ក្រោយពីកំណត់មុខសញ្ញាបាននៅរសៀលថ្ងៃទី០៥ ខែសីហាឆ្នាំ២០២០ជនសង្ស័យចំនួន០២នាក់ត្រូវបានចាប់ខ្លួនដោយកម្លាំងសមត្ថកិច្ចពួនស្កាត់ស្ទាក់ចាប់បាននៅ វាលស្រែខាងជេីងភូមិរកា តាមដងព្រែកលេខ២៣តែម្តង។ ពួកគេទាំងពីរនាក់មានឈ្មោះទី១, ភួង ​​ចំរេីន ភេទប្រុសឆ្នាំកំណេីត១៩៩៧ មុខរបរមិនពិតប្រាកដទី២ ឈ្មោះសាង​ ស៊ៀវម៉េង ភេទប្រុសឆ្នាំកំណេីត១៩៩៧ មុខរបរមិនពិតប្រាកដ ទាំងពីរមានទីលំនៅភូមិ ព្រៃបាសឹង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ បច្ចុប្បន្នក្រោយពីបានសាកសួររួចមក កម្លាំងសមត្តកិច្ច បានកសាងសំនុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដេីម្បីចាត់ការតាមនិតិវិធី។សេង សាម៉ុន

ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមនិងថ្នាំញៀនជាច្រើនកញ្ចប់

បាត់ដំបងៈលោកវរសេនីយ៍ទោ សុខ និមល,នាយការិយាល័យប្រឆាំងការជួញ ដូរគ្រឿងញៀនខេត្តបានឲ្យដឹងថា កម្លាំងជំនាញបានសហការជា១សមត្ថកិច្ចមូលដ្ឋានបានចុះបង្រ្កាបការជួញដូរគ្រឿងញៀននិងឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរក្សាទុកដឹកជញ្ជូន​ ឬជូញដូរនូវសាធាតុញៀន​ ក្នុងបទល្មើសជាក់ស្តែង។   លោកបន្តថា ជនសង្ស័យមានឈ្មោះ ស៊ាន ដាឡែន, អាយុ១៩ឆ្នាំ​មានទីលំនៅក្រុមទី១១ភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ ហេតុការណ៏ឃាត់ខ្លួននៅវេលាម៉ោង១៦ :៣០នាទីថ្ងៃទី២៥កក្កដាឆ្នាំ២០២០ត្រង់ចំណុចក្រុម១១ភូមិអូរខ្ជាយ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ ក្រោយការឃាត់ខ្លួនវត្ថុតាង​ ដកហូតបានថ្នាំញៀនមេតំហ្វេតាមីន(ម៉ាទឹកកICE) ពណ៌សថ្លាចំនួន០៣ថង់ទម្ងន់៨,៩៣ក្រាម,ទូរស័ព្ទដៃ១និងកញ្ចប់បារី១។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានជាប់ពាក់ព័ន្ធនិងករណីជួញដូរគ្រឿងញៀនពិតប្រាកដមែនដោយថ្នាំទាំងនេះខ្លួនទិញពីជនមិនស្គាល់មុខមកលក់បន្ត ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង​ ដើម្បីចាត់ការតាមនីតិវិធី៕