ព័ត៌មានសន្តិសុខសង្គម

ពលករខ្មែរជាច្រើននាក់ចាប់ផ្តើមនាំគ្នាសម្រុកមកលេងស្រុកកំណើតវិញជាបណ្តើរហើយតាមច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ

    ឧត្តរមានជ័យ:ពលករខ្មែរដែលចំណាកស្រុកទៅធ្វើការនៅប្រទេសថៃចាប់ផ្តើមនាំគ្នាសម្រុកវិលត្រឡប់មកលេងនៅស្រុកកំណើរជាបណ្តើរ វិញហើយតាមច្រកអន្តរជាតិអូស្មាច់ដើម្បី ចូលរួមក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ខ្មែរនាពេលដ៏ខ្លីខាងមុខនេះ ដោយនៅសល់តែជាងដប់ថ្ងៃទៀតប៉ុណ្ណោះ ជាក់ស្តែងនៅថ្ងៃទី២៧ខែមីនាឆ្នាំ២០២៤នេះ គេសង្កេតឃើញថា ពលករចំណាកស្រុកទៅធ្វើការនៅប្រទេសថៃបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញតាមច្រកអន្តរជាតិអូស្មាច់ ខណៈដែលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកាន់តែគៀកនៅសល់តែជាងដប់ថ្ងៃប៉ុណ្ណោះ ដោយពលករចេញត្រឡប់មកវិញម្នាក់ៗទិញរបស់របរដឹកតាមរថយន្តទៅកាន់ខេត្តផ្សេងៗយ៉ាងច្រើនកុះករតែម្តង។ លោកឯម បញ្ញារិទ្ធ ប្រធានទីស្នាក់ការត្រួតពិនិត្យប្រចាំច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់បានបញ្ជាក់ឲ្យដឹងថានៅថ្ងៃទី២៦ខែមីនាឆ្នាំ២០២៤ម្សិលមិញនេះថាចំពោះពលរដ្ធខ្មែរ ចូលមក ក្នុងប្រទេស មានការកើនឡើងរហូតដល់ទៅចំនួន៥៥២នាក់ ស្រី៣០១នាក់មកពីប្រទេសថៃ ដោយឡែកពលករ សរុប៤៥នាក់ ស្រី២៣នាក់មកពីប្រទេសថៃ ពលរដ្ធបរទេសចំនួន១៣៨នាក់ ស្រី៧១នាក់មសន១២សញ្ជាតិមកពីប្រទេសថៃ។ សម្រាប់ពលរដ្ធខ្មែរចាកចេញទៅក្រៅប្រទេស ចំនួន៤៦៤នាក់ ស្រី២៦០នាក់ ពលរដ្ធបរទេសចំនួន៧៩នាក់ ស្រី៣៥នាក់ មាន១៥សញ្ជាតិ។   ប្រភពពីពលករខ្មែរ២នាក់ប្តីប្រពន្ធ ដោយសុំមិនបញ្ចេញអត្តសញ្ញាណឈ្មោះ ដែលទើបនឹងចាកចេញពីប្រទេសថៃតាមច្រកអូរស្មាច់ររស់នៅក្នុងខេត្តបន្ទាយមានជ័យបានរៀបរាប់ប្រាប់ឲ្យដឹងនៅថ្ងៃទី២៧ខែមីនាឆ្នាំ២០២៤ថាចំពោះការវិលត្រឡប់មកពីស្រុកចូលដល់ប្រទេសកម្ពុជាវិញតាមច្រកអន្តរជាតិអូស្មាច់ពុំមាន ការរឹតត្បិតពី សមត្ថកិច្ចពាក់ព័ន្ធនៅច្រកឡើយពីព្រោះថាពួកគាត់ទៅធ្វើការនៅស្រុកគេមានឯកសារ ប៉ាស្ព័រ (Passport)ត្រឹមត្រូវ ជាពិសេសគឺ ពេលមកដល់មាត់ច្រកសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ បានរៀបចំវាយឯកសារចេញចូលនិងជួយរៀបចំសណ្តាប់ធ្នាប់ឲ្យពួកគាត់ឈរយ៉ាងមានរបៀបរៀបរយបានល្អថែមទៀត។   លោកវរសេនីយ៏ឯក ស្រេង ធារី នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ បានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី២៧ខែមីនាឆ្នាំ២០២៤នេះថា សម្រាប់បងប្អូនពលករវិលត្រឡប់មកលេងស្រុកកំណើតតាមច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យនៅថ្ងៃនេះរាងកើនឡើងបន្តិចវិញ ដោយឡែកពលករទើបតែចាប់ផ្តើមមកជាបណ្តើរនៅឡើយទេ ហើយក៏ពុំទាន់ច្រើនដែរ ពួកគាត់មកជាក្រុមតាំងព្រឹកដល់ល្ងាច អាចនៅគៀកថ្ងៃបុណ្យចូលឆ្នាំខ្មែរអាចច្រើនជាងនេះ មួយវិញទៀតចំពោះតួលេខចំនួនពលករជាក់លាក់ទាល់តែពេលល្ងាចបានបូកសរុបរួមតែម្តង ហើយអ្វីដែលសំខាន់លោក […]

ព័ត៌មានសន្តិសុខសង្គម

ក្មេងប្រុសម្នាក់ដើរទៅលេងក្បែរទឹកស្រះក្រោយផ្ទះរអិលជើងធ្លាក់ចូលទឹកជ្រៅបណ្ដាលឱ្យលង់ស្លាប់

  ខេត្តប៉ៃលិន÷តាមប្រភពព័ត៍មានពីរកម្លាំ ងនគរបាលជំនាញនៃអធិការដ្ឋានស្រុកសាលាក្រៅ  កាលពីវេលាម៉ោង ០៩និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែ មីនា  ឆ្នាំ២០២៤ មានករណី ក្មេងប្រុសម្នាក់បាន លង់ទឹកក្នុងស្រះស្លាប់) កើតហេតុនៅចំណុចស្រះទឹក១កន្លែងនៅខាង ក្រោយ ផ្ទះរបស់ជនរងគ្រោះ ដែលស្ថិតនៅភូមិ ទំនប់ ឃុំ ស្ទឹងត្រង់ ស្រុក សាលាក្រៅ ខេត្ត ប៉ៃលិន ។ ប្រភពបានបន្តថា÷ សពក្មេងរងគ្រោះឈ្មោះ ណាស់ សំណាង ភេទប្រុស អាយុ ២ ឆ្នាំ រស់នៅក្នុងភូមិ/ឃុំកើតហេតុខាងលើ ។ ក្រោយពីសមត្តកិច្ចជំនាញបានទទួលព័ត៍មានរួចកម្លាំងជំនាញផ្នែកកោសល្យវិច័យ នៃអធិការដ្ឋាន នគរបាលស្រុកសា លាក្រៅ បានសហការជាមួយអ្នកគ្រូពេទ្យ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងត្រង់ បានចុះទៅកន្លែងកើតហេតុភ្លាមៗ ក្រោយ ពីពិនិត្យរួចផ្នែកជំនាញ និងគ្រូពេទ្យបានសន្និដ្ឋានថា÷ក្មេងប្រុសរងគ្រោះខាងលើពិតជាស្លាប់ដោយសារលង់ទឹកស្រះពិត ប្រាកដមែន ។ បច្ចុប្បន្ន: សពក្មេងប្រុសខាងលើត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ដោយ÷នាក់ ង៉យ

ព័ត៌មានជាតិ

ចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់នៅតាមសហគមន៏បានយើងត្រូវតែនាំគ្នាប្រកាន់ភ្ជាប់ពេលគេងកុំភ្លេចដាក់មុងជាប់ជាប្រចាំថ្ងៃ

  ឧត្តរមានជ័យ:ដើម្បីគាំទ្រនិងលុបបំបាត់នូវជំងឺគ្រុនចាញ់នៅតាមសហគមន៏បាន ស្របតាមយុទ្ធសាស្ត្រ គ្រប់មន្ទីរអង្គភាពពាក់ព័ន្ធត្រូវតែពិនិត្យតាមដាន ពង្រឹងការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ធដើម្បីឲ្យចូលរួមនាំគ្នាសហការប្រកាន់ភ្ជាប់ខណ:នៅពេលចូលសម្រាកគេងនៅតាមផ្ទះនីមួយៗ រឺក៏ដេកនៅ ខ្ទមស្រែចាំការត្រូវតែដាក់មុងឲ្យបានជាប់ជាប្រចាំថ្ងៃតែម្តង។ កិច្ចប្រជុំក្រុមការងារពិសេសសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្តនេះដែរ ប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃអង្គារទី២៦ខែមីនាំឆ្នាំ២០២៤នេះស្ថិតក្នុងបរិវេណសាលប្រជុំនៃមន្ទីរសុខាភិបាលខេត្ត ឧត្តរមានជ័យនៅក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី មកពីតាមមន្ទីរអង្គភាពពាក់ព័ន្ធ ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធជាច្រើននាក់ទៀត។ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត  ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានថ្លែងបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី២៦ខែមីនាឆ្នាំ២០២៤ថា ទាក់ទងនឹងកិច្ចប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្តនេះគឺយើងធ្វើឡើងជារៀងរាល់ត្រីមាសក្នុងមួយឆ្នាំបួនដង ហើយកិច្ចប្រជុំនេះគឺជាត្រីមាសទី១សម្រាប់ខេត្តឧត្តរមានជ័យនៅឆ្នាំ២០២៤ ហើយនៅឆ្នាំ២០២៣កន្លងទៅ ជំងឺគ្រុនចាញ់នៅតាមសហគមន៏ក៏ពុំមានករណីប្រជាពលរដ្ធកើតនូវជំងឺគ្រុនចាញ់នេះកើតឡើងដែរ។ លោកប្រធានមន្ទីរសុខាភិបាលបានគូសបញ្ជាក់បន្ថែមថានៅក្នុងកិច្ចប្រជុំពិសេសថ្នាក់ខេត្តត្រីមាសទីមួយ សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់នេះក៏ពុំមានករណីពលរដ្ធណាម្នាក់ឆ្លងជំងឺគ្រុនចាញ់អ្វីដែរ ហើយស្ថិតនៅពេលនេះក៏ជាសារមួយដ៏មានសារ:សំខាន់សម្រាប់ជួយ ដាក់តឿនទៅដល់បងប្អូនប្រជាពលរដ្ឋ រស់នៅតាមសហគមន៍ពេលចូលព្រៃសុំឲ្យពួកគាត់ប្រើប្រាស់មុងការពារ នៅពេលដែលគាត់ទៅអាស្រ័យផលធ្វើស្រែ ទៅធ្វើចម្ការដែលពួកគាត់បានសម្រាកនៅក្នុងព្រៃសូមឲ្យប្រើប្រាស់មុងឲ្យបានគ្រប់ៗគ្នាហើយមួយទៀតដើម្បីឲ្យគាត់ សហការបើមានអាការ:គ្រុនក្តៅឬក៏មានករណីសង្ស័យថាមានជំងឺគ្រុនចាញ់សូមឲ្យគាត់ទៅមណ្ឌលសុខភាពឬក៏ទៅរក អ្នកទ្រទ្រង់សុខភាពភូមិនៅជិតផ្ទះរបស់គាត់ដើម្បីអាចឆែកស្រាវជ្រាវរកជំងឺគ្រុនចាញ់នេះមុននឹងឈានបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យបង្អែក ស្រុករឺខេត្ត។ សូមបញ្ជាក់ផងដែរថា បើយោងតាមការលើកឡើងពី លោកប្រធានមន្ទីរសុខាភិបាលខេត្តក៏ធ្វើអំពាវនាវនឹងសុំឲ្យបងប្អូនដែលបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ដើម្បីឲ្យមានប្រសិទ្ធភាពខ្ពស់យើងត្រូវ ប្រើប្រាស់ពេលវេលាដើម្បីជួយផ្សព្វផ្សាយបន្តពីការចូលរួមលុបបំបាត់ជំងឺចាញ់ទាំងនោះ អ្វីដែលសំខាន់មួយទៀតគឺសុំឲ្យគាត់កុំភ្លេចការប្រើប្រាស់មុងជាប្រចាំថ្ងៃហើយបើសិនជាគាត់មានការខ្វះខាតមុងប្រើប្រាស់សុំឲ្យពួកគាត់ទាក់ទងជាមួយនឹងមណ្ឌលសុខភាពដែលនៅជិតផ្ទះរបស់គាត់ដើម្បីយកមុងមកប្រើប្រាស់ផងដែរ។ ( ដោយឈឿន ប៊ុនឈី)

ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិន បើកយុទ្ធនាការ ធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការ

  ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តប៉ៃលិន បានសហការជាមួយការិយាល័យនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត បានធ្វើតេស្តទឹកនោម រកសារធាតុញៀន ទៅលើថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត ព្រមទាំងអ្នកអនាម័យ ដែលបម្រើការងារនៅក្នុងសាលាខេត្ត ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ដោយអនុវត្ត តាមបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការ ម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ទើបនៅថ្ងៃនេះ រដ្ឋបាលខេត្ត បានសហការជាមួយការិយាល័យនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត បានធ្វើតេស្ត ដល់បងប្អូន មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដើម្បីចូលរួមចំណែកធានា ប្រសិទ្ធភាព […]

ព័ត៌មានជាតិ

ស្ពានលើសំណង់បង្ហៀរអាងទឹកទំនប់ថ្មី ត្រូវបានសាងសង់ សម្រេចលទ្ធិផលបានជាអន្លើៗហើយ នៅស្រុកអន្លង់វែង

  ឧត្តរមានជ័យ:ស្ពានលើសំណងបង្ហៀរអាងទឹកទំនប់ថ្មីនៅស្រុកអន្លង់វែង ដែលជាគម្រោងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ត្រូវបានសាងសង់លទ្ធផលបានសម្រេច សាមសិបភាគរយហើយ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកញឺនគួនប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តឧត្តរមានជ័យនៅថ្ងៃទី២៤ខែមីនាឆ្នាំ២០២៤ម្សិលមិញនេះ ទីតាំង ស្ពានលើសំណង់បង្ហៀរអាងទំនប់ថ្មីនេះដែរ គឺស្ថិតនៅត្រង់ចំណុច ភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។ បើតាមប្រភពពី លោកញឺគួនប្រធានមន្ទីរ ធនធានទឹកនិងឧតុនិយមខេត្តបានបញ្ជាក់ប្រាប់ឲ្យដឹងថា ការស្ថាបនាស្ពាន លើសំណង់អាងទឹកទំនប់ថ្មីនេះដែរ គឺជាគម្រោងរបស់ក្រសួងធនធានទឹកនិងឧតុនិយម អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ហើយស្ពាននេះ មានប្រវែង បណ្ដោយ125m ទទឹង7m ស្ពានលើសំណង់បង្ហៀរអាងទឹកទំបន់ថ្មី ហើយលទ្ធផលសម្រេចបាន៣០ភាគរយហើយគិតត្រឹមថ្ងៃទី២៤ខែមីនាឆ្នាំ២០២៤នេះ។ គួររំឭកថា ស្ពានអាងបង្ហៀរទំនប់ថ្មីនេះដែរកន្លងមក បងប្អូនប្រជាពលរដ្ធជួបការលំបាកខ្លាំងណាស់ឲ្យតែដល់រដូវវស្សាភ្លៀងធ្លាក់ ទឹកហូរធ្លាក់ពីបឹងអូរជីស្ពានផ្ទះតាម៉ុកខណ:នៅពេលធ្វើដំណើរឆ្លងកាត់នៅតំបន់នេះតែងតែមានការលំបាក តែរហូតដោយអ្នកខ្លះត្រូវធ្វើដំណើរ វាងស្ពាន ត្រូវជិះទូកឬកាណូតដើម្បីឆ្លងទៅត្រើយម្ខាងទៅត្រើយម្ខាងទៀត ពេលខ្លះក៏មាន សិស្សានុសិស្សពេលធ្វើដំណើរជិះនៅលើទំនប់បង្ហៀរ ជួបគ្រោះថ្នាក់និង មួយវិញទៀតក៏មានករណី ឡានធ្លាក់ទៅក្នុងទឹកក៏មានដែរ ។ បើយោងតាមការលើកឡើងពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ទំនប់បង្ហៀរទឹក ក្នុងឃុំត្រពាំងតាវ ពួកគាត់មានការសប្បាយចិត្តខ្លាំងណាស់នៅេពេលដែលរាជរដ្ធាភិបាលបានយកចិត្តទុកដាក់ធ្វើស្ពានលើទំនប់បង្ហៀរពីព្រោះថា បងប្អូនប្រជាពលរដ្ធពិបាកសឹងតែរាល់ឆ្នាំឲ្យតែដល់រដូវរស្សាភ្លៀងធ្លាក់។ សូមជម្រាបផងដែរថា បើតាមការអះអាងពីលោកប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាន ឲ្យដឹងថាចំពោះ ស្ពានលើសំណងអាងបង្ហៀរទឹកទំនប់ថ្មីដែលអនុវត្តដោយនាយកដ្ឋានវិស្វកម្មនេះផងដែរ លទ្ធផលសម្រេចបានសាមសិបភាគរយហើយនៅថ្ងៃមុខពេលបងប្អួនធ្វើដំណើរក្នុងរដូវរស្សាភ្លៀងធ្លាក់ក៏ឈប់ជួបការលំបាកទៀតដែរ។(ដោយប៊ុនឈី )

ព័ត៌មានសេដ្ឋកិច្ច

កសិករនាំគ្នាសម្រុកដាំដំឡូងមី ក្រោយពេលធ្លាក់ភ្លៀង២មេជាប់ៗ

  ខេត្តប៉ៃលិន ៖ បន្ទាប់ពីប្រមូលផលពោតក្រហម និងមើមដំឡូងមីនៅក្នុងចំការរួចរាល់ ស្របពេលដែលមានភ្លៀងធ្លាក់ចំនួន២មេធំៗ រហូតមកដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះសមល្មមធ្វើឱ្យសើមដីនៅតាមចំការភាគច្រើន អាចឱ្យប្រជាកសិករខ្លះនាំគ្នាភ្ជួរដីពូនរង និងអ្នកខ្លះទៀត កាប់ដើមដំឡូងមីដាក់ដាំជាបណ្តើរៗ ខណ:ដែលមើមដំឡូងមីឆ្នាំ២០២៤នេះ ឡើងថ្លៃខ្ពស់គួរឱ្យកត់សម្គាល់។ បើតាមការរៀបរាប់ពីកសិករម្នាក់ ឈ្មោះ ហាន ភេទប្រុស រស់នៅក្នុងក្រុងប៉ៃលិន បានឱ្យភ្នាក់ ងារយើងដឹងថា ៖ បន្ទាប់ពីប្រមូលផលមើមដំឡូងមីលក់ឱ្យឈ្មួញនៅតាមស្តង់ក្នុងក្រុងប៉ៃលិនរួចរាល់ បានថវិកាសម្រាប់យកទៅសងជំពាក់បំណុលគេ និងសល់ខ្លះទុកសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ អាចឱ្យគាត់ធ្វើដើមទុនសម្រាប់ប្រកបរបរកសិកម្មឆ្នាំថ្មី ទើបគាត់ចាប់ផ្តើមជួលត្រាក់ទ័រឱ្យចូលទៅភ្ជួរដីក្នុងចំការរបស់ខ្លួនជាង៤ហិកតា ស្ថិតនៅក្នុងភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ គាត់បន្តទៀតថា បន្ទាប់ពីភ្ជួរដីហាលបានត្រឹមតែ២ទៅ៣ថ្ងៃប៉ុណ្ណោះ ស្រាប់តែមេឃចាប់ផ្តើមធ្លាក់ភ្លៀងចំនួន២មេជាប់ៗ គ្នា ដែលធ្វើឱ្យដីនៅក្នុងចំការរបស់គាត់ចាប់ផ្តើមសើមជ្រាយ អាចឱ្យគាត់ជួលកម្មករចូលទៅដាំដើមដំឡូងមីសារថ្មីឡើងវិញ។ គាត់បញ្ជាក់ទៀតថា ការជួលត្រាក់ទ័រឱ្យភ្ជួរដី និងពូនរង ដាំដើមដំឡូងមីសារថ្មីនេះ ក្នុង១ហិកតា ត្រូវចំណាយអស់២០០០ទៅ២៥០០បាត (ប្រាក់ថៃ) ហើយក៏ត្រូវចំណាយថវិកាជួលឱ្យកម្មករដាំ និងទិញជី ទិញថ្នាំសម្លាប់សត្វល្អិត ពោលគឺចំណាយច្រើនគួរសមដែរ។ តែទោះបីជាយ៉ាងណាក៏ដោយ បើសិនជាតម្លៃទីផ្សារដំឡូងមីមិនធ្លាក់ចុះ គឺឡើងថ្លៃដូច្នាំ២០២៤នេះ ដោយឈ្នួញទិញ១គីឡូក្រាម រហូតដល់៣០០ទៅ៣១៥បាត (ប្រាក់ថៃ) ជាង៣០០រៀល […]

ព័ត៌មានជាតិ

ពិធីឆ្លង ប្រាសាទជ័​យយមង្គលព្រះសិរអាមេត្រីយ៍(ទ្វារប្រាំបី)

  ខេត្តប៉ៃលិន ៖ ឯកឧត្តម ​អុី ឈាន ទេសរដ្ឋមន្រ្តីទទួលបេស​កម្មពិសេស កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤បាន​អញ្ជើញចូលរួម​ជាអធិបតីក្នុងពិធីឆ្លង ប្រាសាទជ័យម​ង្គលព្រះសិរអាមេត្រីយ៍​(ទ្វារប្រាំបី)​នៅវ​ត្តគី​រីរតនា​រាមហៅវត្តភ្នំយ៉ាត ស្ថិតនៅក្រុងប៉ៃលិន និងព្រះវត្តមានដ៍ខ្ពង់ខ្ពស់សម្តេចព្រះឧត្តមបញ្ញា ដួងផង់ ព្រះអាគ្គាធិការរងនៃអគ្គាធិការដ្ឋាន​ពុទ្ធិកសិក្សាជាតិ។ ជាមួយនិងការអភិវឌ្ឍគ្រប់​វិស័យនៅឯកឧត្តមទេសរដ្ឋមន្ត្រី ​អុី ឈាន ក៏មិនភ្លេចអរគុណសន្តិ​ភាព​មាន​សន្តិភា​ពទើបមានការអភិវឌ្ឍពិសេសផ្នែកព្រះពុទ្ធ​សាសនា ហើយនៅតំបន់នេះ ពីមុនគឺជាសម​រភូមិប្រយុទ្ធកន្លែងដា​ក់អាវុធតែឥឡូវក្លាយជាប្រាសា​ទ ដ៏ស្រស់ថូរថង់ជាកន្លែងទេស​ចរណ៍បែបសា​សនាសំរាប់​ភ្ញៀវទេសចរណ៍កម្សាន្តនិងគោរពបូរជា។ ហើយក្នុងរយះ​ពេលពីរថ្ងៃចុងសប្តាហ៍នេះ​ភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះ​ករប្រមាណជិត១ម៉ឺននាក់ មកលេងកម្សាន្តនិងទស្សនាក្នុងពិធីបុណ្យសម្ពោធឆ្លងប្រាសាទ​ជ័យមង្គល​ព្រះសិអារមេ​ត្រីយ៍(ទ្វា​រប្រាំ​បី) វត្តគីរីរតនារាម ហៅ វត្តភ្នំយ៉ាត ស្ថិតនៅលើភ្នំយ៉ាតក្រុងប៉ៃលិន។ នេះបើតាម​ការអះអាង​ពីមន្ត្រីបរិ​ស្ថានដែលប្រចាំការបូកសរុប​នៅទីនោះ។ ភ្ញៀវទេស​ចរណ៍មក​កម្សាន្តនៅលើភ្នំយ៉ាតនេះបានកោតសរសើ ទឹកដៃរូបចម្លាក់ក្បូ​រក្បាច់រចនា​ផ្សេង​ៗ​សុទ្ធតែ​បញ្ជាក់ពីព្រះពុទ្ធសាសនាដែលបានប​ន្សល់ទុកសំរាប់ពុទ្ធសានិកប្រតិបត្តិ ចំណែកពណ៌​វិញមើល​ទៅដូចមាសឆ្អិនឆ្អៅផុសលើភ្នំភ្លឺចាំងចែងគួរអោយគយគន់។ តាម​សង្ឃដីកា ព្រះចៅអធិការវត្តភ្នំយ៉ាត​ព្រះនាម រិនផល្លា បានអោយដឹងថា ប្រាសាទជ័យមង្គ​លព្រះសិ​អារមេត្រីយ៍ (ទ្វារប្រាំបី) ត្រូវបាន កសាង ឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣ ជាគំនិតផ្តួ​ចផ្តើម របស់ព្រះរតនមុនី ចា​ន់ គង់ អតីតព្រះមេគណខេត្ត ប៉ៃលិន និងព្រះចៅអធិការវត្តគិរីរតនារាម (ភ្នំយ៉ាត) និ​ងក្រោមការសម្របសម្រួល និងជម្រុញបន្ថែមពីសំណាក់ ឯកឧត្តម អ៊ុ […]

ព័ត៌មានសន្តិសុខសង្គម

ឡានឆ្លាមបុកជាមួយម៉ូតូធំនៅលើស្ពានចំផ្លូវកោងធ្វើឱ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង

  ឧត្តរមានជ័យ:បុរសម្នាក់បានស្លាប់ភ្លាមៗខណ:នៅពេលជិះម៉ូតូធំបញ្ច្រាសគ្នាពីត្បូងទៅជើងហើយដល់ចំណុចលើស្ពាន ផ្លូវឡើងទៅច្រកអូរស្មាច់ក៏បានបុកជាមួយឡានឆ្លាមចំយ៉ាងពេញទំហឹងហើយបោកផ្ទុបទៅនឹងដៃស្ពានថ្ម បណ្ដាលឱ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។ដោយឡែកម៉ូតូវិញខ្ទេចខ្ទីដាច់កង់ក្រោយដូចលេខ៨ ដែលហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ដ៏រន្ធត់នេះបានកើតឡើង កាលពីចុងសប្តាហ៏កន្លងទៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង​ ០៩និង៣៥នាទី​ស្ថិតនៅត្រង់ចំណុចភូមិអូរពក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ សាក្សីនៅកន្លែងកើតហេតុបានអះអាងថា មុនដំបូងឡើយគាត់បានឃើញម៉ូតូធំ១គ្រឿងជិះពីត្បូងទៅជើងយ៉ាងលឿនស្លេវ លុះក្រោយមកគាត់ក៏បានឃើញឡានកាម៉ារីឆ្លាមបើកចុះពីលើភ្នំដងរ៉ែកលឿនដូចគ្នាទិសដៅបញ្ច្រាសគ្នាពីជើងទៅត្បូងស្រាប់តែដល់លើស្ពាន គាត់បានលឺសម្លេងលាន់ស្នូតែប្រាវ បន្ទាប់មកក៏បានទៅមើលឃើញអ្នកជិះម៉ូតូបោកផ្ទប់ទៅនឹងបង្កាន់ដៃស្ពានផ្លោងទៅខាងស្តាំដៃ ហើយឡានឆ្លាមវិញ ឃើញមនុស្ស៣ទៅ៤នាក់ភ័យឆ្លេរឆ្លារ ស្លន់ស្លោរ ចុះពីលើឡានពេញផ្លូវ ខណ:នោះគាត់ក៏ហៅអ្នកភូមិមកជួយមើលនឹងរាយការណ៏ទៅប្រាប់លោកមេភូមិផងដែរ។ សមត្ថកិច្ចមូលដ្ធានបានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ​កេីតឡើងរវាង​ រថយន្តធុនស្រាល​ និងម៉ូតូធំ បើកបរបញ្ច្រាសទិសគ្នា ពីត្បូងទៅជើង  នៅ​ចំណុចលេីផ្លូវជាតិលេខ៦៨ ចន្លោះបង្គោលគីឡូម៉ែតលេខ ១០៧/១០៨ ស្ថិតនៅភូមិអូរពក​ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ  បណ្តាលឲ្យស្លាប់ចំនួន​ ០១នាក់​ (ប្រុស)ភ្លាមៗនៅនឹងកន្លែងតែម្តង។   ១/អ្នកបើកបររថយន្ត​ឈ្មោះ​ កែវ​ សុផាន ភេទ​ ប្រុស អាយុ ៣៦ឆ្នាំ មុខរបរ​ រត់តាក់សុី រស់នៅភូមិសុីលៀម​ ឃុំគោកមន​ ស្រុកបន្ទាយអំពិល​ ខេត្តឧត្តរមានជ័យ​ បើកបររថយន្តម៉ាក​ TOYOTA […]

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យព ០២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

  បាត់ដំបង៖ មន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបងបានឱ្យដឹងថា ដោយអនុវត្តបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅវេលាម៉ោង ១១ :១៥នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ហួត សុភាព មេបញ្ជាការរងទទួលការងារស្រាវជ្រាវព័ត៌មានសន្ដិសុខ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានដឹកនាំកម្លាំងចុះបង្រ្កាបករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព ស្ថិតភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១-ឈ្មោះ កាន់ យ៉ុង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរឃួងអណ្ដូង រស់នៅភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។ ២-ឈ្មោះ សួង តារា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិគោកក្ដួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។ ដកហូតវត្ថុតាង – មួកកាសស្កេតពណ៌ត្រេអ៊ី […]

ព័ត៌មានជាតិ

ឯកឧត្តម កែវ រតន: ជួបសំណេះសំណាលដល់នាយ ពលទាហាន នាយពលនគរបាល នៅទីបញ្ជាការវរសេនាតូចលេខ៤២២សមរភូមិមុខទិសប្រាសាទតាមាន់

  ឧត្តរមានជ័យ:នាព្រឹកថ្ងៃទី១៧ខែមីនាឆ្នាំ២០២៤ ឯកឧត្តម កែវ រតន: រដ្ធមន្ត្រី ក្រសួងរ៉ែនិងថាមពល អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងដំណើរជួបសំណេះសំណាលសួរសុខទុក្ខដល់នាយ ពលទាហាន នាយពលនគរបាល ស្តិតនៅត្រង់ចំណុចបរិវេណទីបញ្ជាការវរសេនាតូច៤២២សមរភូមិមុខទិសប្រាសាទតាមាន់  ក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ឆ្លៀតក្នុងឪកាសនោះដែរ លោកឧត្តមសេនីយ៏ត្រី នាក់វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ បានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី១៧ខែមីនាឆ្នាំ២០២៤ក្នុងអង្គពិធីនេះថា ស្ថិតក្នុងការបំពេញភារកិច្ច ជូនជាតិមាតុភូមិគឺពិតជាបានផ្តល់នូវកិត្តិយស ក្នុងការរិតចំណងសាមគ្គីភាព សម្ព័ន្ធមេត្រីភាព ក្នុងន័យជួយកសាងពង្រឹង ពង្រីកកងកម្លាំងប្រដាប់អាវុធឲ្យមានគុណភាព  តាមរយះការហាត់ហ្វឹកហ្វឺន បំប៉នជំនាញឯកទេស ដោយម្ចាស់ការផង និងមានប្រសិទ្ធិភាពខ្ពស់ ដើម្បីធានាការពារ បូរណភាពទឹកដី ពិសេសការពារខ្សែបន្ទាត់ព្រំដែនជាក់ស្តែងតែម្តង ជាងនេះទៅទៀតត្រូវដឹងគុណស្ថាបនិក មគ្គុទ្ទេសក៏ឯកនិងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ របស់ប្រមុខរាជរដ្ធាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុនម៉ាណែតនាយករដ្ធមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលនាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញលេញផងដែរ។ ថ្លែងនៅក្នុងឪកាសដំណើេអញ្ជើញសួរសុខទុក្ខដល់នាយទាហានពលទាហាននៅព្រឹកថ្ងៃទី១៧ខែមីនាឆ្នាំ២០២៤នេះ ឯកឧត្តម កែវ រតន: រដ្ធមន្ត្រីក្រសួងរ៉ែនិងថាមពលក៏បានមានប្រសាសន៏ផ្តាំផ្ញើរសួរសុខទុក្ខពីមន្ត្រីអគ្គិសនីកម្ពុជាទាំងអស់គ្នាទៅដល់បងប្អូនកងទ័ពគ្រប់រូបតំណាងដ៏ខ្ពង់ខ្ពស់ពីសម្តេច អគ្គសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ធមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលសម្តេចទាំងទ្វេលោកបានយកចិត្តទុកដាក់ ឧបត្ថម្ភគាំទ្រដល់ កងយោធពលខេមរ:ភូមិន្ទ ដោយចាត់ទុកថា […]