ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល មិនទាន់ទទួលបានវ៉ាក់សាំងព្យាបាលជំងឺកូវីដ-១៩ នៅឡើយទេ

ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអះអាងថា រហូតមកដល់ពេលនេះ កម្ពុជាមិនទាន់ទទួលបានវ៉ាក់សាំងព្យាបាលជំងឺកូវីដ-១៩ជាផ្លូវការនៅឡើយទេ។ ការលើកឡើងរបស់រដ្ឋមន្ត្រីបែបនេះ បន្ទាប់ពីមានការចេញផ្សាយព័ត៌មានថា ប្រទេសដែលរកឃើញវ៉ាក់សាំងកូវីដ-១៩ នឹងផ្តល់មកកម្ពុជា។ លោក ម៉ម ប៊ុនហេង បានឲ្យដឹងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ មុនពេលយកអំណោយជាម៉ាស់ និងសម្ភារពេទ្យមួយចំនួនទៅឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថា ទោះបីជាមានប្រទេសមួយចំនួនរកឃើញវ៉ាក់សាំងព្យាបាលជំងឺកូវីដ-១៩ក្តី តែកម្ពុជាកំពុងរងចាំ។ ទោះបីយ៉ាងណាលោកថា វ៉ាក់សាំងនេះមិនទាន់មានការប្រកាសជាផ្លូវការនោះទេ។ លោកបញ្ជាក់ថា «យើងមិនទាន់ទទួលបានជាផ្លូវការនោះទេ សម្រាប់វ៉ាក់សាំងព្យាបាលជំងឺកូវីដ-១៩។ យើងគ្រាន់បានឮគេសរសេរតែប៉ុណ្ណោះ។ តែយើងកំពុងចាំវ៉ាក់សាំង។ តែវ៉ាក់សាំងមានច្រើនណាស់ គេមិនទាន់ឲ្យព័ត៌មានជាផ្លូវការនោះទេ។ គេនិយាយតែមាត់ ហើយខ្ញុំមិនទាន់ទទួលបាន ឯកសារជាផ្លូវការនោះទេ ដូចជាផលប៉ះពាល់ឬប្រសិទ្ធភាពនោះទេ ខ្ញុំឮតែតាមសារព័ត៌មាននោះទេ»។ លោកបន្ថែមថា មិនទាន់ទទួលបានវ៉ាក់សាំងណាមួយនោះទេ ព្រោះកម្ពុជាមិនទាន់មានអ្នកស្លាប់ តែបើយកមកបែរជាមានបញ្ហាគឺពិបាក ដូច្នេះត្រូវតែប្រុងប្រយ័ត្ន ។ លោករដ្ឋមន្ត្រី បានលើកឡើងទៀតថា សម្រាប់ប្រទេសគេមានមនុស្សឈឺ និងស្លាប់ច្រើនទើបយកវ៉ាក់សាំងសាកល្បង តែកម្ពុជាមិនមានទេ ព្រោះកម្ពុជាឆ្លងសុទ្ធតែជាអ្នកនាំយកពីក្រៅ។ លោកសង្កេយឃើញថា ប្រជាពលរដ្ឋបានទទួលការអប់រំ និងអនុវត្តន៍ល្អចំពោះវិធានការ របស់ក្រសួងសុខាភិបាល។ សូមបញ្ជាក់ថា […]

ព័ត៌មានជាតិ

រោងម៉ាស៊ីនកិនស្រូវមួយកន្លែង ក្នុងខណ្ឌដង្កោ ត្រូវអគ្គិភ័យឆាបឆេះ

ភ្នំពេញ ៖ ឃ្លាំងសម្ងួតស្រូវ នៅក្នុងរោងម៉ាស៊ីនកិនស្រូវដ៏ធំមួយកន្លែង ជាប់ផ្លូវជាតិលេខ២ ស្ថិតភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន និងកម្លាំងជំនាញសង្គ្រោះបន្ទាន់ពន្លត់អគ្គិភ័យរាជធានីភ្នំពេញ និងខេត្តកណ្ដាល ចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង៩៖១០នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ឃ្លាំងមានឈ្មោះ ប៊ុន សុធី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ សម្ងួតស្រូវ។ មូលហេតុ៖ ភ្លើងចង្ក្រានសម្ងួតខ្ទាតចំសំបកបាវចាស់ៗ ដោយទីតាំងខាងលើ គឺជាប្រភេទសំណង់ឃ្លាំងថ្ម ប្រក់ស័ង្កសី (ទំហំ៤០ម៉ែត្រx ៧០ម៉ែត្រ)។ ហើយសម្ភារខូខខាត៖ រោងដាក់សំបកបាវទំហំ៣ម៉ែត្រ x២០ម៉ែត្រ។ សមត្ថកិច្ចបានបន្ថែមថា ករណីខាងលើនេះ ពុំមានមនុស្សរងរបួស ឬស្លាប់នោះទេ ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យអស់ ចំនួន១២គ្រឿងរួមមាន៖ ទី១. រថយន្តការិ.អគ្គិភ័យ ចំនួន៨គ្រឿង, ទី២. រថយន្តស្នងការខេត្ដកណ្ដាល ចំនួន៣គ្រឿង, ទី៣. រថយន្តអគ្គិភ័យរបស់ស្រាបៀកម្ពុជា ចំនួន១គ្រឿង ដោយពន្លត់ចប់នៅម៉ោង៩៖៥៣នាទី នាថ្ងៃខែឆ្នាំដដែល៕

ព័ត៌មានសន្តិសុខសង្គម

ពលរដ្ឋ ចាប់ចោរម្នាក់ នៅក្រុងសៀមរាប ប្រគល់ឲ្យ សមត្ថកិច្ច

ខេត្តសៀមរាប៖ពលរដ្ឋ ម្ចាស់លុយ បានចាប់ខ្លួនស្ត្រីម្នាក់ ប្រគល់ឲ្យសមត្ថកិច្ច ពាក់ព័ន្ធ លួចលុយ របស់គាត់ ហើយព្យាយាមគេចខ្លួនតែត្រូវបានម្ចាស់ថង់លុយក្របួចជាប់ប្រគល់ឲ្យសមត្ថកិច្ច។ ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ០៨និង៣០នាទីថ្ងៃទី២៥ ខែ វិច្ឆិកា នៅចំណុចមណ្ឌលកែប្រែក្នុងភូមិជ្រៃ សង្កាត់ទឹកវិល ក្រុងសៀមរាប។ ជនសង្ស័យម្នាក់ឈ្មោះ ញឹក ធី អាយុ៣៥ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។ សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍លួចបានកើតឡើង នៅថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ០៨និង៣០នាទី ត្រង់ចំណុច តូបលក់ដូរ ឈ្មោះសេក លក់ដូរក្នុងផ្សាទឹកវិល ក្នុងភូមិប្រីយ៍ថ្មី សង្កាត់ ទឹកវិល ក្រុងសៀមរាប ខណៈពេលដែលជនរងគ្រោះ ឈ្មោះ ឡាន ប៉ាច ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិជ្រៃ សង្កាត់ ទឹកវិល ក្រុងសៀមរាប ដាក់ថង់លុយលើតុ ក្នុងតូប ហើយរវល់តែតថ្លៃឥវ៉ាន់ ជាមួយនឹងអ្នកលក់ […]

ព័ត៌មានជាតិ

ផ្លូវចំនួន០៣ខ្សែត្រូវបានជួសជុលឡើងវិញ

បន្ទាយមានជ័យៈផ្លូវចំនួន៣ខ្សែរប្រវែងជាង១០គីឡូម៉ែត្រ ស្ថិតនៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធរក្រុងប៉ោយប៉ែតដឹកនាំដោយលោកគាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត នាំយកគ្រឿងចក្រទៅឈូសឆាយ កៀកិនកែសម្រួលឲ្យបានស្អាតចេញជារៀងផ្លូវប្រយោជន៏ដល់ការដឹកជញ្ជូននិងប្រើប្រាស់ទៅមកបានទាន់ពេលវេលាក្នុងមូលដ្ឋាន។ លោកគាត ហ៊ុល អភិបាលក្រុងបានឲ្យដឹងថា លោកបាននាំយកគ្រឿងចក្រមកដាក់ពេលនេះ ដើម្បីធ្វើជាបន្ទាន់នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិការ ឆ្នាំ២០២០ ក្រោយពីផ្លូវនេះបានរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ទឹកភ្លៀងកន្លងមក ដើម្បីប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរនិងដឹកជញ្ជូនកសិផល។ លោកបន្តថា បើសិនជាផ្លូវនេះវាខូចខាតហើយ មិនរហ័សជួសជុលវាឲ្យទាន់ពេលវេលាទេនោះវានិងខូចខាតកាន់តែខ្លាំងលំបាកជួសជុលនិងប៉ះពាល់ដល់ប្រយោជន៏ប្រជាពលរដ្ឋកាន់តែខ្លាំងក្លាបែបទៀត។ ហើយការជួសជុលឡើងវិញនេះជាថវិការបស់សាលាក្រុងនិងសប្បុរសជនមួយចំនួនបានជួយឧបត្ថម្ភផងដែរ។  

ព័ត៌មានសន្តិសុខសង្គម

ដើមឈើតូចធំនៅលើភ្នំបង្គ្រួម រងការកាប់បំផ្លាញយ៉ាងអនាធិបតេយ្យ

ខេត្តប៉ៃលិន + បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២៦.១១.២០២០នេះ បើតាមប្រភពច្បាស់ការមួយបានឲ្យដឹងថា ៖ ដើមឈើតូចធំជាច្រើនកន្លែង ស្ថិតនៅចំណុចភ្នំបង្គ្រួម ភូមិសាស្រ្ដខេត្តបាត់ដំបង ជាប់នឹងខេត្តប៉ៃលិន ក្នុងភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដែលគ្រប់គ្រងដោយមន្ដ្រីបរិស្ថានខេត្តបាត់ដំបង សហការជាមួយខេត្តប៉ៃលិន ហៅថា ក្រុមអភិរក្សសត្វព្រៃ និងព្រៃឈើ (MJP) យាមកាមយ៉ាងតឹងរឹងសព្វថ្ងៃនេះ មិនឲ្យប្រជាពលរដ្ឋចេញចូលនោះ ពេលនេះកំពុងតែត្រូវបានគេលួចកាប់ផ្ដួលដេករណូករណែលពាសពេញក្នុងព្រៃលើកំពូលភ្នំ យ៉ាងអនាធិបតេយ្យ ។ បើតាមប្រភពដដែលបានឲ្យដឹងបន្ដទៀតថា នៅចំនុចភ្នំបង្គ្រួម និង ចំនុចស្ទឹងស្លេវ ភូមិសាស្ដ្របាត់ដំបង និងខេត្តប៉ៃលិន ជាដែនជំរករក្សាការពារតំបន់ប្រើប្រាស់ច្រើនយ៉ាង (MJP) កំពុងតែត្រូវបានរក្សាការពារដោយមន្ដ្រីបរិស្ថាន យាមកាមមិនអោយរថយន្ដ គោយន្ដកន្ត្រៃឬមធ្យោបាយណាមួយប្រព្រឹត្តបទល្មើសផ្សេងៗ ចេញចូលតំបន់នោះបានឡើយ។ តែប្រជាពលរដ្ឋឆ្ងល់ថា ចុះមូលហេតុអី្វបានជាដើមឈើតូចធំគ្រប់ប្រភេទ នៅតំបន់នោះរងការកាប់បំផ្លាញយ៉ាងអនាធិបតេយ្យបែបនេះទៅវិញ នេះជាការលើកឡើង របស់ប្រជាពលរដ្នរស់នៅតំបន់នោះផ្ទាល់តែម្តង ។ ប្រភពដដែលបានបញ្ជាក់ថា នៅលើភ្នំខាងលើនេះ គេឃើញសកម្មភាពលួចកាត់ឈើទាំងថ្ងៃទាំងយប់ ដោយលាន់ឮសំឡេងម៉ាស៊ីនត្រង់ទីន័រកងរំពងពេញក្នងព្រៃ ដោយគ្មានរំខានដល់មន្ត្រីណាម្នាក់ឡើយ ហេតុនេះទើបអ្នកភូមិដាក់ការសង្ស័យថា បើមិនមានការបើកភ្លើងខៀវ ចេញពីមន្ដ្រីបរិស្ថានខេត្តទាំងពីរឈរយាមកាមពីក្រោយនៅចំនុចខាងលើនោះទេ ក៍គ្មានអ្នកប្រព្រឹត្តបទល្មើសព្រៃឈើទាំងនោះ ចូលទៅធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើទាំងនោះបានឡើយ ។ ប្រជាពលរដ្នរស់នៅតំបន់នោះបានសំណូមពរដល់គណ:បញ្ជាការឯកភាព […]

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួន ថៅកែលក់គ្រឿងកាឡៃ «ពិភពម៉ូត» មុខផ្សារលើធំថ្មី ករណី »ចាប់រំលោភបុគ្គលិក» អាយុ១៤ឆ្នាំ

ខេត្តសៀមរាប៖មន្ត្រីនគរបាលខេត្តបានថ្លែងថាកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៤ខែវិច្ឆិការឆ្នាំ២០២០ ម្សិលមិញ បានតាមទៅចាប់ខ្លួនថៅកែហាង យីហោពិភពម៉ូត ដល់ក្រុង ភ្នំពេញ បន្ទាប់ពី រំលោភសេពសន្ធវ: លើកូនចៅរបស់ខ្លួនជាអនីតិជន ហើយរត់គេចខ្លួនទៅសម្ងំទីនោះ។ នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត លោកវរសេនីយ៍ឯកជា ហេង បានអោយដឹងថា ការចាប់ខ្លួនជនខាងលើ គឺអនុវត្តតាមដីកាបង្គាប់អោយចាប់ខ្លួនលេខ៨៣៩ច.ខ.ស/ ជរបស់សាលាដំបូងខេត្តសៀមរាប។លោកបន្តថា ជនដែលចាប់ខ្លួនមានឈ្មោះ ហេង សុវណ្ណ ភេទប្រុស អាយុ៣៣ឆ្នាំ ជាថៅកែហាងលក់គ្រឿងកាឡៃ«យីហោពិភពម៉ូត» ដែលមានទីតាំង មុខផ្សារលើធំថ្មី ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ហ.ថ.រ អាយុ១៤ឆ្នាំ ជាបុគ្គលិកហាងខាងលើ។ លោកនាយការិយាល័យឲ្យដឹងទៀតថា ថៅកែហាង «ពិភពម៉ូត» រូបនេះ បានចាប់រំលោភលើកូនចៅរបស់ខ្លួន(បុគ្គលិក)ដែលជាអនីតិជន កាលពីអំឡុងខែ សីហាឆ្នាំ២០១៩ នៅក្នុងហាងរបស់ខ្លួនខាងលើ។ តាមការបំភ្លឺរបស់ជនរងគ្រោះ នៅយប់កើតហេតុ ខណ: បុគ្គលិកផ្សេងទៀតបានឡើងទៅដេកជាន់ទី២ជាធម្មតា ថៅកែហាងឈ្មោះហេង សុវណ្ណ បានហៅជនរងគ្រោះ ឲ្យមកជួបនៅបន្ទប់របស់ខ្លួនព្រោះមានការ។ ពេលនាងមកដល់ ថៅកែហាង រូបនេះ ក៏ចាប់អោបនាងផ្តួលទៅលើការ៉ូ […]

ព័ត៌មានសន្តិសុខសង្គម

បុរសជនជាតិថៃម្នាក់ ចងក.ធ្វើអត្តឃាតនៅក្នុងបន្ទប់ផ្ទះជួល មិនដឹងមូលហេតុ

ខេត្តប៉ៃលិន ៖ បន្ទាប់ពីម្ចាស់ផ្ទះបាត់ជនរងគ្រោះយូរពេក ដោយចាក់សោបន្ទប់ជាប់ហៅច្រើនដងមិនឆ្លើយ ខ្លាចសង្ស័យមានរឿងអ្វីកើតឡើង ទើបម្ចាស់ផ្ទះសម្រេចចិត្តគាស់សោទ្វារចូលមើល ស្រាប់តែប្រទះឃើញជនរងគ្រោះយកខ្សែវាំងននចងក.ភ្ជាប់នឹងបង្អួចស្លាប់បង្កឱ្យមានការឆោឡោភ្ញាក់ផ្អើលតែម្តង ។ តែគេមិនទាន់ដឹងថាមកពីមូលហេតុអ្វីនោះទេ ខណៈជនសង្ស័យស្នាក់នៅតែម្នាក់ឯង ដោយអ្នកខ្លះសង្ស័យថា ដោយសារចាញ់ល្បែង ខ្លះទៀតសង្ស័យមកពីមានវិបត្តិក្នុងគ្រួសារ ។ ហេតុការណ៍ប្រទះឃើញជនរងគ្រោះចងក.អត្តឃាតក្នុងបន្ទប់ជួលនេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង ១០នាទីល្ងាច ថ្ងៃអង្គារ ០៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅចំណុចបូរីម្កុដពេជ្រអាគារ F-15 ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ប្រភពព័ត៍មាន បានឱ្យដឹងថា ៖ សពជនរងគ្រោះ មានឈ្មោះ វត្តឆាឡាក់ភុង សនចាន់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិខាងលើ ។ ប្រភពបន្តថា ក្រោយទទួលបានព័ត៍មាន នគរបាលក៍ចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសពជនរងគ្រោះរង់ចាំខាងនគរបាលផ្នែកកោសល្យវិច្ច័យមកធ្វើកោសល្យវិច្ច័យឱ្យបានច្បាស់លាស់ រួចបញ្ជូនឱ្យទៅក្រុមគ្រួសារខាងថៃមកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ […]

ព័ត៌មានសន្តិសុខសង្គម

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន សម្រេចជីកកកាយភ្នំក្បែរផ្លូវ ដើម្បីជៀសវាងបាក់ធ្លាក់ប៉ះពាល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ

ខេត្តប៉ៃលិន ៖ ក្រោយពី ថ្មភ្នំ បានបាក់ធ្លាក់ទៅលើចិញ្ចើមផ្លូវ ធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន មានការព្រួយបារម្ភពីសុវត្ថិភាពយ៉ាងខ្លាំង ខណ:បើកបរម៉ូតូទៅមកនាពេលយប់និងពេលថ្ងៃ បណ្តាលឱ្យរងរបួសជាញឹបញាប់ដោយសារកំទេចថ្ម ទើបពេលនេះ អាជ្ញាធរខេត្តបញ្ជាឱ្យខាងមន្ទីរសាធារណការខេត្តប៉ៃលិន បានយកគ្រឿងចក្រទៅជីកកកាយដីភ្នំដែលបាក់នោះចេញ ដើម្បីការពារគ្រោះថ្នាក់កើតឡើងបន្តទៀត។ ហេតុការណ៍ជីកកកាយដីភ្នំដែលបាក់ទៅលើផ្លូវថ្នល់នេះ បានធ្វើឡើងកាលពីវេលាម៉ោង ៨ និង៣០នាទីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅចំណុចជ្រោះមរណ: តាមបណ្តោយផ្លូវជាតិលេខ៥៧ ក្នុងភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ មន្រ្តីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិនបានឱ្យដឹងថា ថ្មភ្នំខាងលើ បានប្រេះស្រាំ និងទទួលរងការបាក់ធ្លាក់ជាច្រើនដុំ ខ្ទាតទៅលើផ្លូវថ្នល់ តែមិនបណ្តាល ឱ្យប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវណាម្នាក់ ទទួលរងគ្រោះថ្នាក់នោះទេ ។ មន្រ្តីដដែលបន្តថា លុះក្រោយមកក៏យករនាំងទៅដាក់បាំង ដើម្បីឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់ដែលនឹងកើតឡើងជាយថាហេតុ ។ ដូច្នេះ រហូតមកដល់ពេលនេះ ទើបខាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត យកគ្រឿងចក្រទៅជីកកកាយដីភ្នំខាងលើយកទៅចាក់នៅក្បែរម្ខាងផ្លូវទៀត សម្រាប់ពង្រីកផ្លូវបន្ថែមទៀត ។ មន្រ្តីរូបនេះបញ្ជាក់ទៀតថា ក្រុមការងារយកគ្រឿងចក្រទៅធ្វើការជីកកកាយដីភ្នំនេះ ឱ្យរាបជាងមុនបន្តិច ដើម្បីកុំឱ្យបាក់ធ្លាក់ទៅលើផ្លូវជាតិបន្តទៀត ក្រែងកើតមានបញ្ហាដល់អាយុជីវិតអ្នកធ្វើដំណើរ និងពង្រីកផ្លូវក្បែរនោះបន្ថែមទៀត ឱ្យធំទូលាយជាងមុនបន្តិច […]

ព័ត៌មានជាតិ

លោកជំទាវបណ្ឋិត បាន ស្រីមុំ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ដឹកនាំក្រុមការងារប្រជុំបូកសរុបរបាយការណ៍ប្រចាំខែវិច្ឆិកា

ខេត្តប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានអញ្ជើញដឹកនាំក្រុមការងារបើកកិច្ចប្រជុំ គណៈកម្មាធិការសាខាខេត្ត អនុសាខា និងមន្រ្តីប្រតិបត្តិសាខាស្តីពីការបូកសរុបរបាយកាណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ និងលើកទិសដៅបន្តទៀត ដើម្បីត្រៀមលក្ខណៈជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះ។ ពិធីនេះបានប្រព្រឹត្តធ្វើឡើងកាលពីថ្ងៃច័ន្ទ ៨កើត ខែមិគសិរឆ្នាំជូត ទោស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី២៣វិច្ឆិកាឆ្នាំ២០២០មានការចូលរួមពីសមាជិកក្រោមឧវាទជាច្រើនរូប។ លោកជំទាវបណ្ឌិត បានបញ្ជាក់ក្នុងអង្គប្រជុំថា ចាប់តាំងពីដើមឆ្នាំរហូតដល់ចុងឆ្នាំ២០២០នេះ ក្រុមការងារសាខាកាកបាទក្រមកម្ពុជាខេត្តប៉ៃលិន បានសស្រាក់ស្រាំជួយផ្តល់ស្បៀងអាហារដូចភ្លៀងរលឹម ជូនដល់ប្រជាពលរដ្ឋក្រីក្រ ខ្វះខាត មានជម្ងឺរោគាត្រូវសង្គ្រោះបន្ទាន់ ដោយបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យ ប្រជាពលរដ្ឋរងគ្រោះធម្មជាតិដោយសារភ្លើងឆេះផ្ទះ រងគ្រោះដោយភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ ព្រមទាំងរងគ្រោះទឹកជំនន់កាលពីពេលថ្មីៗនេះផងដែរ ជាពិសេសគឺជួយដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយជួបវិបត្តិកូវីដ១៩តែម្តង ៕ ដោយ ៖ នាក់ ង៉យ

ព័ត៌មានជាតិ

កម្លាំងយោធាចុះជួយប្រមូលផលស្រូវជូនប្រជាពលរដ្ឋដែលខ្វះកម្លាំងពលកម្ម

ឧត្តរមានជ័យៈកម្លាំងយោធា ថ្នែកសឹករងក្រុងសំរោងខេត្តឧត្តរមានជ័យ ដែលឈរជើងការពារព្រំដែនច្រកថ្មដូននឹងប្រាសាទតាក្របី នៅព្រឺកនាថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ២០២០នេះបានចុះជួយប្រមូលផលស្រូវដល់ប្រជាកសិករដែលខ្វះកម្លាំងពលកម្ម។ លោកព្រិនបាលទោ សុខ សុភា មេបញ្ជាការកងអនុសេនាតូចលេខ(១)ផ្នែកសឹករងក្រុងសំរោងចំណុះឲ្យតំបន់ប្រតិបត្តិសឹករងខេត្តឧត្តរមានជ័យ បានឲ្យដឹងថា សកម្មភាពការចុះជួយនេះ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ទោ តន់ ញៀន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ កម្លាំងដឹកនាំដោយរូបលោក បានចុះជួយប្រមូលផលស្រូវដល់ប្រជាកសិករខាងលើនេះ និងដោយមើលឃើញនូវទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ខផងនោះដែលពួកគាត់មានការខ្វះខាតនូវកម្លាំងពលកម្មមិនអាចប្រមូលផលបានទាន់ពេលវេលាទើបលោកដឹកនាំកម្លាំងចុះមកជួយពេលនេះតែម្តង។ សូមបញ្ជាក់ថាកងកម្លាំងយោធាដែលបានចុះជួយប្រមូលផលប្រជាកសិករថ្ងៃនេះមានកម្លាំងសរុបជាង២០នាក់ជួយច្រូតលើដីស្រែជាង៤ហិតា ស្ថិតតនៅក្នុងភូមិហនុមាណ ឃុំគោកមន ស្រុកបន្ទាយអំពិល។ ប្រជាពលរដ្ឋជាម្ចាស់ស្រែបានលើកឡើងថា ពួកគាត់មានការត្រកអរយ៉ាងខ្លាំងនៅពេលកងកម្លាំងយោធាដែលបានចុះជួយប្រមូលផលនៅចុងរដូវវស្សាឆ្នាំនេះ។ ពោលគឺដោយមានការយកចិត្តទុកដាក់មិនថាកងកម្លាំងមិនត្រឹមតែចុះជួយដល់ការប្រមូលផល់ស្រូវប្រជាកសិករប៉ុណ្ណោះនោះទេ ទោះមានគ្រោះធម្មជាតិផ្សេងៗដូចជាខ្យល់កន្រាក់ឬទឹកជំនន់កងកម្លាំងតែងតែមានវត្តមានចុះជួយជានិច្ចនៅពេលប្រជាពលរដ្ឋជួបការនូវការលំបាក។ពួកគាត់បន្តថា កាយវិការមនុស្សធម៌នេះស័ក្តសមជាកងកម្លាំងដែលបានចូលរួមចំណែកបំរើប្រជាពលរដ្ឋពិតប្រាកដមានស្មារតីស្មោះសរចេញពីទឹកចិត្តក្លាហានមោះមុត។