(ខេត្តបន្ទាយមានជ័យ)៖ នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិង ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ នៅវេលាម៉ោង ២៣នឹង២០នាទី ដោយអនុវត្តន៍ យ៉ាងម៉ឹងម៉ាត់តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥។ កម្លាំងប៉ុស្តិ៍ដើមត្រសេកចំនួន ០៤នាក់ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ណុប អឿន នាយប៉ុស្តិ៍ បានសហការជាមួយកម្លាំងផ្នែកសឹករងស្រុកម៉ាឡៃ ចំនួន០៣នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ជា រិទ្ធ មេបញ្ជាការកងអនុសេនាធំបានធ្វើទប់ស្កាត់ប្រជាពលរដ្ធខ្មែរបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃចំនួន ២១នាក់ (ស្រី០៩នាក់ កុមា០១នាក់) ត្រង់ចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិអូរស្អំ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ពួកគាត់មានទីលំនៅក្នុងខេត្តចំនួន ០៤មានដូចខាងក្រោម៖ ១.បន្ទាយមានជ័យ ១៤នាក់ ២.កំពង់ចាម ០៣នាក់ ៣.ក្រចេះ ០២នាក់ ៤.កំពត ០២នាក់ […]
Month: July 2022
កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសតំបន់វិនិច្ឆ័យ នៅឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង
(ខេត្តបាត់ដំបង)÷នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ចូលរួមជាអធិបតីភាពក្នុងពិធីប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសតំបន់វិនិច្ឆ័យ ស្ថិតនៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ជាតំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅស្រុករតនមណ្ឌល ។ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយនោះក៏មានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត លោកអភិបាល អភិបាលរងស្រុក លោកឃុំ មេភូមិ បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត៕ #ដោយលោកអ៊នអឿម
កម្លាំងជំនាញនគរបាលខេត្តកណ្តាល បង្ក្រាបករណី៖ លួចមានស្ថានទម្ងន់ទោស ឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់!
មក ខេត្តកណ្ដាល៖នៅថ្ងៃពុធ ១៤រោច ខែអាសាឍ ឆ្នាំខាលចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (ធាក់វាយប្លន់យកម៉ូតូ)។ កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានសហការជាមួយកម្លាំងនគរបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ បានធ្វើការបង្ក្រាបករណី៖ លួចមានស្ថានទម្ងន់ទោស (ធាក់វាយប្លន់យកម៉ូតូ) ឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ មានដូចខាងក្រោម៖ ១-ឈ្មោះ បុរី គឹមហំ ហៅ ហុង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល ០១លើក រយៈពេល០២ឆ្នាំ ពីបទៈ លួចមានស្ថានទម្ងន់ទោស (ប្លន់ម៉ូតូ) កាលពីឆ្នាំ២០១៨) ២-ឈ្មោះ ឡុង ច័ន្ទបូរឬទ្ធិ ហៅ ជុក ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ +អ្នកទាំងពីរខាងលើ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ៣-ឈ្មោះ ខុន […]
ទីតាំងមាន់អនឡាញជនជាតិវៀតណាម០១នាក់បើកនឹងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទត្រូវបានសមត្ថកិច្ចឃាត់ខ្លួនលួ
ខេត្តកណ្តាល ៖ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកលើកដែក សូមឆ្លើយតបចំពោះគណនីហ្វេសប៊ុក សុំមិនបញ្ចេញឈ្មោះ ដែលបានផ្ញើសារបញ្ចេញមតិក្នុងប្រអប់សារ ផេកហ្វសប៊ុក អធិការដ្ឋាននគរបាលស្រុកលើកដែក ដែលមានខ្លឹមសារថា «ផ្ទះឈ្មោះ វ៉េ ជនជាតិវៀតណាម ភូមិកោះកន្ធាយ ឃុំព្រែកដាច់ ស្រុកលើកដែកខេត្តកណ្តាលបើកជល់មាន់តាមអនឡាញ និងបៀក៏មានលេងដែរ »។ ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម និងដោយមានការចង្អុលបង្ហាញផ្ទាល់ពីលោកចាប ច័ន្ទវិទ្យា អភិបាល នៃគណៈអភិបាលស្រុកលើកដែកនិងជាប្រធានគណៈបញ្ជាការឯកភាពស្រុក លោកវរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុកលើកដែក បញ្ជាឱ្យលោកវរសេនីយ៍ទោ ឌឹម សំរិត អធិការ រងទទួលដឹកនាំការងារនគរបាលយុត្តិធម៏ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ ប៉ុស្តិ៍កំពង់ភ្នំ ប៉ុស្តិ៍ព្រែកទន្លាប់ និងលោកមេឃុំព្រែកដាច់ដឹកនាំកម្លាំងចុះ ស្រាវជ្រាវបង្ក្រាបករណីខាងលើ។ -ថ្ងៃអង្គារ១៣រោវ ខែអាសាឍឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦.០៧.២០២២ វេលាម៉ោង ១៤និង៣៥នាទីរសៀលក្រុមការងារបានចុះស្រាវជ្រាវដល់ទីតាំងខាងលើ នៅចំណុចផ្ទះឈ្មោះ ចាំង យ៉ាំងវ៉េ ភេទប្រុស អាយុ ៣៩ឆ្នាំជនជាតិវៀតណាមស្ថិតក្នុងភូមិកោះកន្ធាយ ឃុំព្រែកដាច់ […]
ជនសង្ស័យសម្លាប់នារីម្នាក់នៅស្រុកកែវសីម៉ាត្រូវចាប់ខ្លួនបានហើយនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ ៖ ពិតជាឈាមស្រែកស្បែកហៅមែនបុរសជាជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានហើយ ពាក់ព័ន្ធករណីសម្លាប់ស្ដ្រីម្នាក់ រួចយកសពទៅបោះចោល កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិស្រែអណ្ដោល ឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។ ហេតុការណ៏ចាប់ខ្លួននៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ ធ្វើឡើងដោយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដោយអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងខេត្តមណ្ឌលគីរី លើឈ្មោះ ឆៃ សុខា អាយុ២៦ឆ្នាំ នៅចំណុចភូមិចំបក់ ឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ក្រោយការចាប់ខ្លួនកម្លាំងជំនាញបានប្រគល់ជនសង្ស័យខាងលើ ជូនស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី ជាម្ចាស់ករណី ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ដោយ: ផល្លិត ហៅបូរ៉ា
ប្រជាពលរដ្ឋជិត៥០នាក់ លើកគ្នាតវ៉ាស្នើសុំឱ្យអាជ្ញាធរមូលដ្ឋានជួយអន្តរាគមន៍បើកផ្លូវឡើងវិញ
ឧត្តរមានជ័យ:ប្រជាពលរដ្ឋជិត៥០នាក់តំណាងឱ្យជាង ១០០គ្រួសាររស់នៅក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ នៅព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២២ បាននាំគ្នាតវ៉ាដើម្បីឲ្យអាជ្ញាធរសង្កាត់អូរស្មាច់ជួយអន្តរាគមន៍រកដំណោះស្រាយបញ្ហាដែលឈ្មោះឡុង សុងពីវ ចាក់ដីធ្វើរបងបិទផ្លូវមួយខ្សែមានប្រវែងជាង១០០ម៉ែត្រនិងទទឹង០៦ ម៉ែត្រ ស្ថិតនៅភូមិរ៉ូតចំប៉ី សង្កាត់អូរស្មាច់ក្រុងសំរោង ខេត្តឧត្ដរមានជ័យ មិនឱ្យពួកគាត់ចេញចូល ដើម្បីឱ្យបើកផ្លូវនេះឡើងវិញប្រយោជន៍ដល់ការប្រើប្រាស់របស់ពួកគាត់ទូទៅប្រចាំថ្ងៃក្នុងភូមិ។ តាមការបំភ្លឺពីប្រជាពលរដ្ឋបានឲ្យក្រុមសារព័ត៌មានដឹងថា មូលហេតុដែលពួកគាត់លើកគ្នាមកតវ៉ានេះគឺដើម្បីស្នើសុំឱ្យអាជ្ញាធរមូលដ្ឋានសង្កាត់ ក្រុង ខេត្តជួយរកដំណោះស្រាយដើម្បីបើកផ្លូវនេះឲ្យពួកគាត់បានប្រើប្រាស់ឡើងវិញ។ ពួកគាត់បន្តថា ពួកគាត់បានប្រើប្រាស់ធ្វើដំណើរលើផ្លូវ១ខ្សែនេះមានប្រវែងជាង ១០០ម៉ែត្រនិងទទឹង ៦ ម៉ែត្រ អស់រយៈពេលជាង ១០ ឆ្នាំមកហើយ តែពេល នេះត្រូវបានឈ្មោះឡុង សុងពីវ ចាក់ដីធ្វើរបងបិទផ្លូវយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនមិនឱ្យពួកគាត់ប្រើប្រាស់ទៅវិញ។ ពួកគាត់បន្តថា ជាចុងក្រោយនេះពួកគាត់ជាង១០០គ្រួសារសំណូមពរ សូមឯកឧត្តមប៉ែន កុសល្យ អភិបាលនៃគណ:អភិបាលខេត្ត និងលោកអ៊ុន សុភ័ក្រ្ត អភិបាលនៃគណៈអភិបាលក្រុងសំរោងមេត្តាជួយរកដំណោះស្រាយពីទុកលំបាកនេះជូនដល់ពួកគាត់ផងព្រោះផ្លូវនេះមានសារៈសំខាន់ណាស់សម្រាប់ការធ្វើដំណើររបស់ពួកគាត់ទៅវិញទៅមកក៏ដូចជាកូនចៅរបស់ពួកគាត់បានធ្វើដំណើរទៅសាលារៀនជារៀងរាល់ថ្ងៃផងដែរ ហើយផ្លូវនេះឈ្មោះឡុង សុងពីវ ទើបនឹងបិទជាងមួយសប្តាហ៍កន្លងមកនេះ ដោយបានដាំបង្គោលរបងនិងចាក់ដីបិទមិនឲ្យធ្វើដំណើរទៅមកបាន។ ទាក់ទងនឹងបញ្ហានេះអ្នកសារព័ត៌មានយើងមិនអាចធ្វើការទំនាក់ទំនងនិងសុំការបំភ្លឺ ពីលោកឡុង សុងពីវបានទេខណៈពេលទូរស័ព្ទចូលត្រូវបានកូនក្មេងលើកហើយតបវិញថាច្រឡំលេខហើយនឹងព្យាយាមសុំការបំភ្លឺ ពីលោកឡុង សុងពីវ គ្រប់ពេល ដើម្បីរកពីមូលហេតុនៃការបិទផ្លូវនេះចុះផ្សាយនៅលេខក្រោយបន្ត។ […]
ក្រុមឈ្មួញដឹកជញ្ជូនអនុផលព្រៃឈើលក់តាមគោយន្តកន្ត្រៃជាច្រើនគ្រឿង ត្រូវបានមន្ត្រីជំនាញរដ្ឋបាលព្រៃឈើឃាត់ចាប់ឱ្យធ្វើកិច្ចសន្យាបញ្ឈប់
ខេត្តបាត់ដំបង៖ មហាជនផ្ទុះការភ្ញាក់ផ្អើលខ្លាំងបន្ទាប់ពីបានឃើញក្រុមឈ្មួញដឹកជញ្ជូនឈើតាមគោយន្តកន្ត្រៃជាច្រើនគ្រឿងយកមកលក់យ៉ាងអនាធិបតេយ្យពេញក្រុងបាត់ដំបង ។ ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ជារៀងរាល់ថ្ងៃពួកគាត់តែងសង្កេតឃើញឈើប្រណីតគ្រប់ប្រភេទត្រូវបានក្រុមឈ្មួញដឹកជញ្ជូនយ៉ាងអនាធិបតេយ្យមកលក់ចែកចាយនៅក្នុងក្រុងបាត់ដំបងដោយប្រើរូបភាពផ្សេងៗគ្នា មានទាំងរទេះរ៉ឺម៉ក គោយន្តកន្ត្រៃ និងរថយន្តជាដើម។ ប្រភពខាងលើបន្តថា ជាក់ស្តែងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះពួកគាត់បានប្រទះឃើញគោយន្តកន្ត្រៃជាច្រើនគ្រឿងបានដឹកជញ្ជូនឈើប្រណិតប្រភេទផ្ចឹក (ឈើឃ្លុំមុខ២០ទៅ៣០) ។ ក្រុមឈ្មួញទាំងនោះបានអះអាងថា ពួកគេដឹកចេញពីស្រុកអន្លង់វែងមកដល់ខេត្តបាត់ដំបងមិនមានអ្នកណាឃាត់សួរនាំទេក៏ដឹកមកឆ្វែលលក់ក្នុងក្រុងបាត់ដំបងជាប្រភេទឈើមូលទាំងដើមមិនទាន់ជ្រៀកធ្វើឱ្យមានការភ្ញាក់ផ្អើលតែម្តង។ ទាក់ទងនិងបញ្ហានេះអ្នកសារព័ត៌មាន សុំការបំភ្លឺនិងកិច្ចអន្តរាគមន៍ទៅកាន់មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើខេត្តបាត់ដំបងលោក ឆៃ សំបុណ្យ ជាមន្ត្រីផ្នែករដ្ឋបាលព្រៃឈើខេត្តលោកបានចុះមកពិនិត្យដល់ទីតាំងបានឲ្យដឹងថា ពួកគាត់ដែលដឹកជញ្ជូនអនុផលព្រៃឈើលក់បែបនេះមិនមាន ច្បាប់អនុញាតទេតែលោកនិងសុំគោលការណ៏ពីថ្នាក់លើដើម្បីធ្វើការអប់រំណែនាំដល់ពួកគាត់និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់មិនអនុញ្ញាតឱ្យមានការដឹកជញ្ជូនឈើលក់បែបនេះបន្តទៀតទេ។បើសិនថ្ងៃក្រោយមានការដឹកជញ្ជូនលក់ដូរបែបនេះទៀតនិងអនុវត្តទៅតាមផ្លូវច្បាប់ហើយ។ #ដោយលោកអ៊នអឿម
រដ្ឋបាលក្រុងជូនដំណឹងឱ្យម្ចាស់លំនៅឋាន និង អាជីវកម្មដ្ឋានទាំងអស់នក្នុងសង្កាត់ស្វាយប៉ោ ត្រូវរុះរើផ្ទាំងប៉ាណូពាណិជ្ជកម្មគ្រប់ប្រភេទចេញឲ្យអស់ ដើម្បីសោភ័ណភាពក្រុង
(#ក្រុងបាត់ដំបង)÷ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ រដ្ឋបាលក្រុងបាត់ដំបងបានចេញលិខិតជូនដំណឹងមួយដែលមានខ្លឹមសារថា ÷ រដ្ឋបាលក្រុងបាត់ដំបង មានកិត្តិយសសូមជូនដំណឹងដល់ម្ចាស់លំនៅឋាន អាជីវកម្មដ្ឋាន ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងមេត្តាជ្រាបថា÷ ដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់ សោភ័ណភាពទីក្រុងឲ្យកាន់តែប្រសើរ រដ្ឋបាលក្រុង សូមជូនដំណឹងដល់ម្ចាស់លំនៅឋាន អាជីវកម្មដ្ឋាន ស្ថិតនៅបណ្តោយផ្លូវលេខ១ កន្លះ ផ្លូវលេខ២ ផ្លូវលេខ ២ កន្លះ ផ្លូវលេខ៣ និងគ្រប់ផ្លូវកាត់ទទឹងពីផ្លូវលេខ១ដល់ផ្លូវលេខ៣ ស្ថិតតំបន់អភិរក្ស (ចាប់ពីវត្តពិភ័ទ្ទារាមដល់វត្តដំរី ស និងចាប់ពីផ្លូវលេខ១ ដល់ផ្លូវលេខ៣ នៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ត្រូវធ្វើការរុះរើ សំយាប ផ្ទាំងប៉ាណូពាណិជ្ជកម្មគ្រប់ប្រភេទចេញឲ្យអស់ និងកែសម្រួលតាមគំរូនិងគោលការណ៍ណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបង ចាប់ពីថ្ងៃជូន ដំណឹងនេះតទៅ រហូតដល់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ជាកំហិត។ ក្នុងករណី ម្ចាស់លំនៅឋាន អាជីវកម្មដ្ឋានទាំងអស់ មិនអនុវត្តតាមសេចក្តីជូនដំណឹងខាងលើនេះ រដ្ឋបាលក្រុង នឹងធ្វើការរុះរើ យកមករក្សាទុកដើម្បីដោះស្រាយតាមផ្លូវច្បាប់ជាធរមាន ហើយរាល់ការខូចខាត និងបាត់បង់រដ្ឋបាលក្រុងមិនទទួលខុសត្រូវឡើយ។ រដ្ឋបាលក្រុងបាត់ដំបង សង្ឃឹមនិងជឿជាក់ថា ម្ចាស់លំនៅឋាន អាជីវកម្មដ្ឋាន […]
ជនសង្ស័យចំនួន០៤នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនករណីជួញដូរគ្រឿងញៀនយ៉ាងសកម្មក្នុងមូលដ្ឋាន
មក (ក្រុងសិរីសោភ័ណ): លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានប្រាប់ឱ្យដឹងថា មុនពេលបង្រ្កាបករណីនេះ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានករណី ជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅចំណុចមុខវត្តកងវ៉ា ស្ថិតក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ទៀតថា ក្រោយពីទទួលបានព័ត៌មាននេះ លោកបានដឹកនាំកម្លាំង១០នាក់ រថយន្ត២គ្រឿង ម៉ូតូចំនួន២គ្រឿង ចុះប្រតិបត្តិការរហូតដល់វេលាម៉ោង១៣ ថ្ងៃ ខែ ឆ្នាំ ដដែល ក៏បានប្រទះឃើញមនុស្សប្រុសម្នាក់គួរឱ្យសង្ស័យ ហើយកម្លាំងក៏បានឃាត់ខ្លួនសួរនាំ និងធ្វើការឆែកឆេរលើខ្លួនបុរសនោះរកឃើញគ្រឿងញៀនប្រភេទទឹកកកចំនួន៤កូនថង់កិប និងសម្ភារ:មួយចំនួន ក្រោយមកកម្លាំងរបស់លោកបាននាំខ្លួនជនសង្ស័យឈ្មោះ ឈុន ប៊ុនឈុំ ភេទប្រុស អាយុ២៤ឆ្នាំ មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសាកសួរចម្លើយ ។ ជនសង្ស័យក្រោយពីកម្លាំងជំនាញសាកសួររួច បានឆ្លើយសារភាពថា បងធម៌របស់ខ្លួនបានប្រើឱ្យខ្លួនទាក់ទងទៅមនុស្សម្នាក់ទៀតដើម្បីយកគ្រឿងញៀនពីខ្លួន ។ ដោយបានចម្លើយពីជនសង្ស័យខាងលើ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើប្រតិបត្តិការឃាត់ខ្លួនបន្តបន្ទាប់បានជនសង្ស័យចំនួន៣នាក់បន្ថែមទៀត ព្រមទាំងដកហូតគ្រឿងញឿនមួយចំនួនបន្ថែមទៀតផងដែរ សរុប គ្រឿងញៀម៉្សៅក្រាមពណ៌សចំនួន៦កូនថង់កិប ស្មើនឹងទម្ងន់៣៦,១៣ក្រាម ម៉ូតូចំនួន២គ្រឿង កាំបិតកែឆ្នៃ១ដើម និងសម្ភារ:មួយចំនួនធំ […]
ជនសង្ស័យ ២នាក់ ឆក់ទូរស័ព្ទពីស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននៅព្រឹកថ្ងៃទី២៥ ខែកក្កដា
ភ្នំពេញ:សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន ២នាក់ ក្នុងចំណោមបក្សពួក ៣នាក់ ដែលបានឆក់ទូរសព្ទពីស្ត្រីម្នាក់កាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវាង អធិការនគរបាលខណ្ឌ ស្រាវជ្រាវ និងឃាត់ខ្លួនបាននៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅចំនុច ផ្ទះសំណាក់ ស្តិតក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបន្តថា ក្រោយការឃាត់ខ្លួនដកហូត បានម៉ូតូ១គ្រឿងជាមធ្យោបាយធ្វើសកម្មភាព និងទូរស័ព្ទជនរងគ្រោះចំនួន១គ្រឿង។ចំពោះបក្សពួកម្នាក់ទៀតដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចកំពុងតាមស្រាវជ្រាវ ដេីម្បីឃាត់ខ្លួន យកមកអនុវត្តតាមនីតិវិធី៕