ព័ត៌មានសន្តិសុខសង្គម

សង្ស័យព្រានព្រៃដើររកសត្វ ដុតភ្លើងលើភ្នំភ្លេចពន្លត់ ទើបបណ្តាលឱ្យឆេះរាលដាលដល់ដំណាំស្វាយកែវរមៀតជាង២០០ដើម

  ប៉ៃលិន:ប្រភពព័ត៌មានពីមន្ត្រីនគរបាល បានឱ្យដឹងថា នៅរសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០១ និង០០នាទី មានករណីភ្លើងឆេះពីលើជំរាលភ្នំមកកាន់ ចំការស្វាយមួយកន្លែងនៅចំណុច ជើងភ្នំឬស្សី ស្ថិតក្នុងភូមិអូរច្រាលិច សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ បើតាមម្ចាស់ចំការឈ្មោះ ថឹង ថន ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិបរតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានឲ្យដឹងដែរថា ៖ មូលហេតុនៃការឆេះនេះ បណ្តាលអោយខូចខាតដំណាំស្វាយចំនួន២០០ដើម។ ប្រភពព័ត៌មានបានឱ្យដឹងទៀតថា ករណីឆេះខាងលើនេះ ពុំមានធ្វើអោយខូចខាតដល់ផ្ទះសម្បែង ប្រជាពលរដ្ឋនោះទេ។ ករណីភ្លើងឆេះចំការស្វាយនេះបានរលត់ប៉ុន្តែរភ្លើងបានបន្តឆេះបន្តិចបន្តួចនៅខាងលើភ្នំ។ មូលហេតុនៃការឆេះព្រៃនៅលើភ្នំ គឺប្រហែលជាដោយសារមានអ្នកដើររកសត្វព្រៃ ឬសត្វឃ្មុំ ភ្លេចពន្លត់ក្រោយពេលដុតភ្លើងរួច ទើបបណ្តាលឱ្យមានការឆាបឆេះព្រៃរាលដាលដល់ដំណាំស្វាយប្រជាពលរដ្ឋបែបនេះ។ ប្រភពដដែលបានបញ្ជាក់ថា ក្រោយមកនគរបាលបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ០១គ្រឿងត្រៀមនៅកន្លែងកើតហេតុខាងលើ៕ នាក់ ង៉យ

ព័ត៌មានជាតិ

កិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តចំណូល-ចំណាយថវិកាត្រីមាសទី១និងទី២

  ប៉ៃលិន:មានប្រសាសន៍លើកឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តចំណូល-ចំណាយថវិកាត្រីមាសទី១ និងរៀបចំបូកសរុបកម្មវិធីចំណូល-ចំណាយថវិកាត្រីមាសទី២ ឆ្នាំ២០២៣ នៅមន្ទីរសេដ្ឋកិច្ចនឹងហិញ្ញវត្ថុខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជំរុញដល់មន្ទីរជំនាញទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលអោយបានតាមផែនការរបស់ខ្លួន នៅអង្គភាពច្រកចេញចូលរបស់រដ្ឋបាលខេត្តដើម្បីជាគុណប្រយោជន៍ដល់ការចូលរួមលើកស្ទួយសេដ្ឋកិច្ច នឹងចូលរួមកសាងអភិវឌ្ឍន៍ ប្រទេសជាតិអោយមានការរីកចំរើន ជាបន្តបន្ទាប់ ក្រោមម្លប់សន្តិភាព ។ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍លើកឡើងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកែទម្រង់ស៊ីជម្រៅការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយបង្កើនភាពជឿទុកចិត្តនៃថវិកាព្រមទាំងផ្តល់អាទិភាពបន្ទាន់លើការងារពង្រឹងការប្រមូល និងការគ្រប់គ្រងចំណូល ដើម្បីជាទិសដៅសំខាន់សម្រាប់កសាងអភិវឌ្ឍន៍ប្រទេសជាតិ ឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ ធានាសម្រេចអោយបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់៦,៥%  ដូច្នេះថ្នាក់ដឹកនាំមន្ទីរជំនាញ ត្រូវខិតខំពង្រឹងសមត្ថភាពបច្ចេកទេស បន្ថែមទៀតក្នុងការអនុវត្តលើកិច្ចការដែលមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ធ្វើការណែនាំពីបទដ្ឋានគតិយុទ្ធនានា និងនិតិវិធីប្រើប្រាស់ថវិកាជាតិអោយចំគោលដៅហើយត្រូវកាត់បន្ថយភាពអសកម្មទាំងឡាយណាដែលធ្វើអោយបះពាល់ដល់ការអនុវត្តការងារកន្លងមក។ នៅក្នុងឱកាសនោះផងដែរ  លោកជំទាវអភិបាលខេត្ត ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់មន្ត្រីជំនាញនៃមន្ទីរទាំងអស់ត្រូវធ្វើអាណិត្តបើកប្រាក់បៀវត្សជូនមន្រ្តីរាជការអោយបានទាន់ពេលវេលាទៅតាមគោលនយោរបស់រាជរដ្ឋាភិបាល និង ត្រូវមានទំនួលខុសត្រូវខ្ពស់ ទៅតាមតួនាទីភារៈកិច្ចរៀងៗខ្លួន ក្នុងស្មារតីស្មោះត្រង់ និងសាមគ្គីឯកភាពផ្ទៃក្នុងល្អ ជាពិសេសមន្ត្រីជួរក្រោយរបស់អង្គភាពនីមួយៗដែលបម្រើការងារអង្គភាពច្រកចេញចូលរបស់រដ្ឋបាលខេត្ត ត្រូវខិតខំបំរើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋដែលពួកគាត់មកទទួលសេវាសាធារណៈផ្ទាល់អោយពួកគាត់មានជំនឿទុកចិត្តដល់មន្រ្តីដែលកំពុងចាំទទួល ផ្តល់សេវាដល់ពួកគាត់ ។ សូមបញ្ជាក់ថា៖ការអនុវត្តប្រមូលចំណូលរបស់មន្ទីរជំនាញជួរក្រោយ នៅអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តប៉ៃលិន រយៈពេល ២ខែ ឆ្នាំ២០២៣ នេះ គឺបានចំនួន […]

ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត បាន ស្រីមុំ បើកកិច្ចប្រជុំ ត្រៀមរៀបចំសង្រ្កាន្តខេត្ត

  ខេត្តប៉ៃលិន:អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការបង្កើត និងកំណត់តួនាទី ភារកិច្ចរបស់គណៈកម្មការ និងក្រុមការងារត្រៀមរៀបចំសង្រ្កាន្តខេត្តប៉ៃលិន ដើម្បីបង្កបរិយាកាស សប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្រៅខេត្ត មកលេងកំសាន្តនៅខេត្តប៉ៃលិន នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ គ.ស ២០២៣។ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន មានប្រសាសន៍ លើក ឡើង នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះថា៖ ស.ស.យ.ក គឺជាសមាគមមួយដែលបង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំយុវជនគ្រប់ទិសទី ទាំងក្នុងនិងក្រៅប្រទេសដោយមិនប្រកាន់ពូជសាសន៍ ពណ៍សម្បុរ ភេទ ភាសា ជំនឿ សាសនា ឋានៈសង្គម និងនិន្នាការនយោបាយ ជាកម្លាំងមហាសាមគ្គី ក្នុងការរួមចំណែកកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាសង្គម ហើយនៅពេលដែលយើងដោះឯកសណ្ឋាន ស.ស.យ.ក. យើងមានតួនាទីខុសៗគ្នា តែពេលយើងពាក់ឯកសណ្ឋានមួយនេះ យើងគឺជាស.ស.យ.ក. យើងមានចក្ខុវិស័យជារួម, ក្នុងបុព្វហេតុតែមួយ, ក្នុងគោលបំណងតែមួយ គឺការបំផុះចលនាយុវជនកម្ពុជាឲ្យកាន់តែផុលផុសតាមរយៈការអនុវត្តកិច្ចការងារដោយចងចាំជាក់ និងបន្តស្មារតី២ធ្នូទៅពេលអនាគត ដែលជាការលះបង់នូវសេចក្តីសុខ និងផលប្រយោជន៍ផ្ទាល់ខ្លួនមករួមគ្នា ដើម្បីដាក់បុព្វហេតុរួមជាធំមួយសម្រាប់ជាតិ […]

ព័ត៌មានជាតិ

សន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី៥ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

  ភ្នំពេញ:សន្និសីទនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រារព្វធ្វើចាប់ពីថ្ងៃទី១៥ ដល់ទី១៧ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។  

ព័ត៌មានជាតិ

ឱ្យដីគេស្នាក់នៅបណ្តោះអាសន្ន នៅយូរៗទៅ ដេញឱ្យគេចេញ គេថាដីថំណីស្ទឹង

  ខេត្តប៉ៃលិន:បុរសស្រ្តីចំណាស់ពីរនាក់ប្តីប្រពន្ធបាននាំគ្នាស្រែកយំដោយតូចចិត្តនឹងខ្លួនឯងយ៉ាងខ្លាំង ខណ:ចិត្តល្អ ឃើញគេក្រីក្រខ្វះខាត ខំឱ្យដីគេស្នាក់នៅបណ្តោះអាសន្ន លុះចុងក្រោយ គាត់ ត្រូវការដីវិញ ប្រាប់ឱ្យគេចេញតែមិនព្រមចេញទាល់តែសោះចុងក្រោយដាក់ពាក្យបណ្តឹងទៅដល់ណា ក៏មិនទទួលបានផលដែរ។ ហេតុការណ៍បុរសស្រ្តីវ័យចំណាស់ពីរនាក់ប្តីប្រពន្ធរៀបរាប់ឱ្យភ្នាក់ងារយើងដឹងនេះ កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០៣ ស្ថិតនៅក្នុងភូមិអូរអណ្តូង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ លោក កែវ សុមេទ្ធ អាយុ៦៩ឆ្នាំ និងប្រពន្ធ ឈ្មោះ ទេព សារឹម អាយុ៦១ឆ្នាំ រស់នៅក្នុងភូមិខាងលើ បានឱ្យដឹងថា គាត់បានទិញដីពីអ្នកភូមិ ដើម្បីស្នាក់នៅ ដែលមានក្បាលដីប្រវែង១២០ម៉ែត្រ គុណនឹងបណ្តោយ១៥០ម៉ែត្រ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០០២ លុះក្រោយមកស្រាប់តែមានបុរសម្នាក់ ឈ្មោះ ម៉ម មោប ហៅឆុំ ប្រពន្ធ ឈ្មោះ អ៊ានលាវមានស្រុកកំណើតរស់នៅក្នុងភូមិទឹកថ្លា ឃុំទឹកថ្លា ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យបានមកសុំសង់រោងកន្ទុយដីជាប់នឹងមាត់ស្ទឹងស្នាក់នៅបណ្តោះអាសន្ន ដោយមានអតីត:មេភូមិ ឈ្មោះ កុងហែជាអ្នកទទួលដឹងឮនិងបានធ្វើកិច្ចសន្យាថា កំឡុងពេលកំពុងស្នាក់នៅ បើម្ចាស់ដី ត្រូវការឈូសឆាយ ដើម្បីបង្កបង្កើនផលឬលក់ដូរឱ្យអ្នកផ្សេងបន្តទៀត អ្នកសុំស្នាក់នៅ […]

ព័ត៌មានសិល្បះ និងកីឡា

សាលាដំណាក់សាមគ្គីនៅតំបន់ប្រាសាទតាមាន់សែនជ័យត្រូវបានសម្ភោធហើយ

  ឧត្តរមានជ័យ:នៅចុងសប្តាហ៏កន្លងទៅថ្ងៃទី១១និងទី១២ខែមីនាឆ្នាំ២០២៣នេះសាលាដំណាក់សាមគ្គីនៅតំបន់ប្រាសាទតាមាន់ត្រូវបានដាក់សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយពីព្រោះថាទឹកដីតំបន់ប្រាសាទតាមាន់មួយនេះកន្លងមកដែលជាតំបន់ជាប់ព្រំដែនថៃនឹងជាកន្លែងសមរភូមិដ៏ក្ដៅគគុកបច្ចុប្បន្ននេះប្រែក្លាយទៅជាតំបន់ទេសចរណ៏ដែលទាហានឈរជើងនិងជាកន្លែង ទេសចរមួយដ៏គួរឲ្យទាក់ទាញសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិមកពីបណ្ដាខេត្តផ្សេងៗតែងតែទៅទស្សនាកម្សាន្តនៅរដូវពេលបុណ្យទានឬក៏ជាថ្ងៃឈប់ពីធ្វើការងារសៅរ៍ថ្ងៃអាទិត្យ ផងដែរ ។សាលាដំណាក់សាមគ្គីនេះគឺមានទីតាំងស្ថិតនៅច្រកផ្លូវឡើងលើភ្នំប្រាសាទតាមាន់សែនជ័យស្ថិតនៅត្រង់ចំណុចភូមិតាមាន់សែនជ័យឃុំគោកមនស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យនិងជាប់គ្នារវាងខេត្តបុរីរុាំប្រទេសថៃទៀតផង ។ ថ្លែងនៅក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់នូវសាលាដំណាក់សាមគ្គីនេះផងដែរលោកឧត្តមសេនីយ៍ទោប៉ែនវ៉ូយមេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២បានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី១២ខែមីនាឆ្នាំ២០២៣នេះថាការផ្តួចផ្តើមកសាងសាលាដំណាក់តាមាន់សាមគ្គីនេះផងដែរគឺធ្វើឡើងដើម្បីជាទីកន្លែងសម្រាប់បងប្អូនប្រជាពលរដ្ធទូទៅមកដើរលេងកំសាន្តឡើងភ្នំប្រាសាទតាមាន់ហើយនៅពេលចុះមកវិញមានកន្លែងឈប់សម្រាកបានយ៉ាងល្អប្រសើរផងដែរ។ លោកមេបញ្ជាការបានលើកឡើងបន្តថាម៉្យាងវិញទៀតទីតាំងគំរោងសាងសង់សាលាដំណាក់សាមគ្គីនេះគឺជាកន្លែងយោធាដែលឈរជើងនៅទីនោះតាំងពីមុនមកមានការប៉ះទង្គិចគ្នារវាងទ័ពខ្មែរនិងទ័ពសៀមកាលពីអំឡុងឆ្នាំ២០០៧នឹង២០០៨កន្លងមកចំពោះការសាងសង់ធ្វើទីកន្លែងសាលាដំណាក់សាមគ្គីនេះគឺសាងសង់ឡើងដើម្បីរំលឹកជនដល់អតីតយុទ្ធជនដែលបានពលីជីវិតនៅតំបន់ឈរជើងប្រាសាទមាន់នេះតែម្តង។ លោកមេបញ្ជាការបន្តថា ចំពោះការសាងសង់គម្រោងធ្វើសាលាដំណាក់សាមគ្គីនេះដែរ ក៏មានការចូលរួមផ្តួចផ្តើមពី វិទ្យុABCអេប៊ីស៊ីនិងសប្បុរសជនជាច្រើននាក់ទូទាំប្រទេសចូលរួមសាងសង់ដែលចំណាយទឹកប្រាក់ប្រមាណជាពីរម៉ឺនដុល្លារអាមេរិក ។ហើយការសាងសង់នេះទៀតសោតគឺជាការពិនិត្យមើលផ្ទាល់គ្រប់គ្រងនៃការកសាងដោយលោកឧត្តមសេនីយ៏ត្រីនាក់វង្សមេបញ្ជាការរងនិងជានាយសេនាធិការកងពលតូចថ្មើរជើងលេខ៤២ចុះចាត់ចែងជាប្រចាំទើបទីកន្លែងសាលាដំណាក់សាមគ្គីមួយនេះរួចរាល់មួយរយភាគរយនិងមានទីធ្លាល្អស្អាតគួរឲ្យទាក់ទាញដល់បងប្អូនប្រជាពលរដ្ធគ្រប់មជ្ឈដ្ធាន។ សូមបញ្ជាក់ផងដែរថា គម្រោងសាងសង់សាលាដំណាក់សាមគ្គីនេះដែរបានសាងសង់រួចរាល់មួយរយភាគរយនៅរយ:ពេលប្រមាណជាជិត៥ខែទើបរួចរាល់ជាស្ថាពរ ហើយក្នុងនោះក៏មានបន្ទប់ទឹកស្អាត មានផាសុខភាពសុវត្ថិភាពពីព្រោះទីតាំងកន្លែងសាលាដំណាក់សាមគ្គីនេះមានទាហានឈរជើងការពារសន្តិសុខជាប់ជាប្រចាំថ្ងៃហើយនិងជាទីកន្លែងសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋឈប់សម្រាកបត់ដៃបត់ជើងនៅពេលដែលមកលេងកម្សាន្តនៅលើប្រាសាទតាមាន់សែនជ័យនឹងថតរូបសែលហ្វីតាមសប្បាយផងដែរ។ (ដោយឈឿន ប៊ុនឈី)

ព័ត៌មានសន្តិសុខសង្គម

អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលស្ថានភាពផលប៉ះពាល់បរិស្ថាន ដែលកើតចេញពីក្រុមហ៊ុនកែរច្នៃរ និងវេចខ្ចប់កសិផល ដើម្បីសហការរកដំណោះស្រាយ

  ខេត្តប៉ៃលិន៖ក្នុងយន្តការដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានបានទាន់ពេលវេលា នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ អញ្ជើញចុះពិនិត្យមើលស្ថានភាព និងផលប៉ះពាល់បរិស្ថាន ដែលកើតចេញពីក្រុមហ៊ុនកែរច្នៃរ និងវេចខ្ចប់ផ្លែស្វាយសម្រាប់នាំចេញ ស្ថិតនៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីសហការរកដំណោះស្រាយជាមួយក្រុមហ៊ុន បន្ទាប់ពីប្រជាពលរដ្ឋប្រមាណជាង ១០០នាក់ នាំគ្នាផ្តិតមេដៃ ស្នើសុំកិច្ចអន្តរាគមន៍បន្ទាន់ពីអាជ្ញាធរខេត្តប៉ៃលិន ។ ក្នុងឱកាសនោះ លោក ជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ណែនាំដល់ ក្រុមហ៊ុនចិន «ឆៃសិន» ដែលកំពុងកែរច្នៃរ និងវេចខ្ចប់ផ្លែស្វាយសម្រាប់នាំចេញ ត្រូវបញ្ឈប់ការបង្ហូរកាកសំណល់ផ្លែស្វាយ និងទឹកស្អុយមានសារធាតុគីមីពុល ចូលទៅក្នុងប្រឡាយ ឬ អូរធម្មជាតិ ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ ជាពិសេសធ្វើ​អោយ​ប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនេះ ។ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ ស្របតាមផែនការជាតិ និងផែនការសកម្មភាពបរិស្ថានឆ្នាំ ២០១៦-២០២៣ ត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលក្នុងឆ្នាំ […]

ព័ត៌មានសេដ្ឋកិច្ច

អ្នកភូមិនាំគ្នាប្រមូលផលត្រីតាមស្រះក្នុងរដូវប្រាំង

  បន្ទាយមានជ័យ:ប្រជាពលរដ្ឋដែលមានដីធ្វើស្រែក្នុងមួយគ្រួសារមានម្នាក់ពីទៅបីប្រាំឬ១០ហិកតាពួកគាត់បានជីកជាស្រះឬបៀរនៅក្នុងដីស្រែរបស់ពួកគាត់ដើម្បីស្តុបទឹកប្រើប្រាស់និងសម្រាប់ទុកឲ្យត្រីចូលមករស់នៅក្នុងរដូវវស្សាផងនោះខណៈរដូវប្រាំងមិនមានធ្វើស្រែពួកគាត់បាននាំគ្នាបូមស្រះឬបៀរនេះដើម្បីចាប់ត្រីយកធ្វើ ផ្អក ប្រហុកឬលក់ដោះដូរដើម្បីរកប្រាក់ចំណូលបង្កើតជីវភាពឲ្យប្រសើរឡើង។ លោកយ៉ាំង ហ្គោ ប្រជាកសិកររស់នៅភូមិសុភីខេត្តបន្ទាយមានជ័យបានឱ្យដឹងថាក្រុមគ្រួសារលោកមានដីធ្វើស្រែចំនួន ៧ ហិចតាក្នុងនោះដី ១ ហិចតាលោកបានជីកជាស្រះទំហំ ២០ ម៉ែត្រគុណនឹងបណ្ដោយ ៣០ ម៉ែត្រមានជម្រៅចុះក្រោម៥ម៉ែត្រសម្រាប់ស្តុកទឹកក្នុងរដូវវស្សាដើម្បីឲ្យត្រីមកពីតំបន់នានាចូលមករស់នៅក្នុងស្រះនៅពេលដែលទឹកឡើងមកធំក្នុងរដូវវស្សា។ លោកបានបន្តទៀតថាក្នុងរដូវវស្សាកាលពីឆ្នាំមុនទឹកតូចដូច្នេះឆ្នាំនេះមិនសូវសម្បូរត្រីច្រើនដូចឆ្នាំមុនៗទេ។លោកបន្តថាបើឆ្នាំណាទឹកធំត្រីនិងសំបូរក្នុងស្រះឬបៀរមួយ អាចមានត្រីពី ៥០០គីឡូក្រាមទៅមួយតោនក្នុងស្រះនីមួយៗប៉ុន្តែនៅឆ្នាំ២០២៣នេះបានត្រីទាំងតូចទាំងធំរួមនឹងត្រីប្រហុកផងបានពីពីរទៅ ៣០០ គីឡូក្រាមក្នុងមួយស្រះឬបៀរ។ ប្រជាកសិកររូបនេះបានបន្តទៀតថា មានប្រជាកសិករខ្លះក្នុងភូមិគាត់ខ្ជិលបូមទឹកក៏ម៉ៅស្រះឲ្យទៅគេ។ចំពោះរូបលោកមិនបានម៉ៅស្រះឲ្យតែគេនោះទេលោកបូមដោយផ្ទាល់ខ្លួនឯងបានត្រីទើបលោកលក់មានហេងមានស៊យ។ លោកបន្តថាក្រោយពីដាក់ម៉ាស៊ីនគោយន្តបូមខ្លួនឯងរួចបើត្រីច្រើនលោកលក់យកប្រាក់ខ្លះនិងទុកត្រីសម្រាប់ហូបខ្លះក្នុងនោះឈ្មួញមកទិញត្រីតាអោន និងត្រីឆ្លាំង ក្នុងមួយគីឡូក្រាមតម្លៃ ២ម៉ឺនរៀល។រីឯត្រីរ៉ស់ក្នុងមួយគីឡូក្រាមតម្លៃមួយម៉ឺន១៥,០០០រៀលនិងត្រីផ្អកប្រហុកចម្រុះក្នុង១ គីឡូក្រាម២ពាន់រៀលអាចដោះស្រាយជីវភាពបាន១គ្រា។ អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងភូមិសុភីនេះ 90% ជាអ្នកធ្វើស្រែហើយការធ្វើស្រែបានតែម្ដងទេក្នុងមួយឆ្នាំមិនអាចធ្វើស្រូវប្រាំងបានទេ ព្រោះខ្វះប្រភពទឹក។ដូច្នេះក្រោយពីធ្វើស្រែក្នុងរដូវវស្សារួចមកគឺពួកគាត់ទំនេរភាគច្រើនអ្នកដែលមានដីស្រែតែងតែនាំគ្នាជីកជាស្រះនៅក្នុងដីស្រែរបស់ខ្លួនដើម្បីទុកចាប់ត្រីក្នុងរដូវប្រាំង ជំនួសការធ្វើស្រូវប្រាំងដើម្បីបង្កើនជីវភាពឱ្យប្រសើរឡើងនិងបានត្រីទុកធ្វើផ្អកប្រហុកសម្រាប់ទុកហូបក្នុងរដូវវស្សាបើសិនជាត្រីនោះត្រូវច្រើនពួកគាត់អាចលក់ដោះដូរបានប្រាក់ចំណូលថែមទៀតផង។

ព័ត៌មានជាតិ

ប្រធានក្រុមការងារធនាគារពិភពលោកនៃគម្រោងLASEDអនុវត្តគម្រោងបែកចែកដីដើម្បីសង្គមកិច្ចជូនប្រជាពលរដ្ធក្រីក្រចំនួន២៨០គ្រួសារនៅឃុំពង្រ ស្រុកចុងកាល់

  (ឧត្តរមានជ័យ)ប្រជាពលរដ្ធចំនួន២៨០គ្រួសារមកពី៨ភួមិនៅក្នុងឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី០៧ខែមិនាឆ្នាំ២០២៣នេះមកទទួលបានលទ្ធផលនៃការអនុវត្តគម្រោងបែកចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ធកិច្ចដំណាក់កាលទី៣ របស់គម្រោងLASED នៅខេត្តឧត្តរមានជ័យ។ លោកគឹមគាវិនប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងភូមិបាលខេត្តបានលើកឡើងថាឃុំពង្រគឺជាឃុំមួយក្នុងចំណោមឃុំទាំង៤របស់ស្រុកចុងកាល់ មានព្រំប្រទល់ខាងជើងទល់នឹងសង្កាត់សំរោង ខាងត្បូងទល់នឹងឃុំចុងកាល់ ខាងកើតទល់នឹងឃុំលំទង និងខាងលិចទល់នឹងឃុំក្រសាំង។លោកបន្តថាឃុំពង្រមានភូមិសរុបចំនូន០៨មានផ្ទៃដីសរុប២២.១៣៣ហិកតាមានប្រជាពលរដ្ធសរុប១.៤៩៧គ្រួសារក្នុងនោះជាក់ស្តែងមានគ្រួសារក្រីក្រប្រមាណ ២៨០គ្រួសារដែលពួកគាត់ខ្វះខាតដីសម្រាប់សាងសង់លំនៅដ្ធាននិងប្រកបរបរកសិកម្មលក្ខណ:គ្រួសារ។ លោកស្រីចំរើនមិនទិតាប្រធានក្រុមការងារធនាគារពិភពលោកបានឲ្យដឹងថា ទីតាំងដីគម្រោងអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ចក្នុងគម្រោងបែកចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ធកិច្ចដំណាក់កាលទី៣ LASEDក្នុងខេត្តឧត្តរមានជ័យមានទំហំ១.១៩៥ហិកតាស្ថិតនៅភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ មានចំងាយ២២គីឡូម៉ែត្រពីផ្លូវជាតិលេខ៦៨។ ជាមួយគ្នានេះដេរឯកឧត្តមប៉ែនកុលស្យអភិបាលខេត្តឧត្តរមានជ័យបានបញ្ជាក់ថា ខេត្តឧត្តរមានជ័យត្រូវបានដាក់បញ្ជូលជាខេត្តគោលដៅរបស់គម្រោងនៅខែឧសភាឆ្នាំ២០២១រួចមករហូតមកដល់ខែមីនាឆ្នាំ២០២៣នេះក្រុមការងារគម្រោងខេត្តឧត្តរមានជ័យអនុវត្តសកម្មភាពបញ្ចប់ជំហានទី១និងជំហានទី២ហើយកំពុងអនុវត្តជំហានទី៣ ទី៤និងទី៥បន្តទៅថ្ងៃមុខបន្តទៀត។ ថ្លែងនៅក្នុងពិធីនោះដែរឯកឧត្តមរ័ត្នហុកអនុរដ្ធលេខាធិការនិងជានាយកគម្រោងLADEDតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមជាសុផារ៉ាឧបនាយករដ្ធមន្ត្រី រដ្ធមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានមានប្រសាសន៏ថា ក្រុមប្រឹក្សាឃុំពង្របានធ្វើសំណើរសុំមកប្រធានគណ:កម្មាធិការប្រើប្រាស់និងបែកចែកដីថ្នាក់ខេត្តPLUACឧត្តរមានជ័យតាមរយ:អភិបាលស្រុកចុងកាល់ស្នើសុំអនុញាតិជាគោលការណ៏និងផ្តល់ការគាំទ្រកម្មវិធីសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ធាន។ សូមជម្រាបថា ឯកឧត្តមអនុរដ្ធលេខាធិការបានលើកឡើងបន្ថែមថាការបែកចែកដីសម្បទានសង្គមកិច្ចដើម្បីអភិវឌ្ឍសេដ្ធកិច្ចដល់បងប្អូនដែលជួបនូវបញ្ហាខ្វះខាតពិតប្រាកដនៅក្នុងឃុំពង្រនេះទៀតសោតសូមបងប្អូនដែលបានអញ្ជើញមកស្ថិតនៅក្នុងថ្ងៃនេះកុំនាំគ្នាចូលទៅទន្ទ្រានដីកម្មសិទ្ធរបស់រដ្ធដោយខុសច្បាប់ឲ្យសោះជាងនេះទៅទៀតសុំកុំនាំគ្នាទៅចាញ់បោកពួកទុច្ចរិតដែលជាមេខ្យល់ថាមានដីចែកជូននោះពុំពិតប្រាកដឡើយ ។(ដោយឈឿន ប៊ុនឈី)

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចាប់ខ្លួនគ្រូសីលម្នាក់ តាមសាលដីការបស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ ពីបទឆបោករួមនិងកាំភ្លើង៥ដើម និង គ្រាប់ជាង២០០គ្រាប់

  ខេត្តកំពង់ចាម:ប្រភពមហាជនបានឱ្យដឹងថា គ្រូសីល ឧកញ៉ា អ៊ឹម ប្រុស មានឈ្មោះល្បីពូកែ យូរមកហើយ និងមានលុយច្រើន តែករណីខ្លះ ប្រព្រឹត្តនូវភាពមិនប្រក្រតី ទីបំផុត ! ឧកញ៉ា អ៊ឹម ប្រុស ហៅគ្រូសីល ត្រូវបាននគរបាលចាប់ខ្លួន ដោយអនុវត្តតាមដីកាព្រហ្មទណ្ឌស្ថាពររបស់សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ ពីបទ «ឆបោក» នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ដែលការចាប់ខ្លួននេះ បានធ្វើឡើង នៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ មន្រ្តីនគរបាលខេត្តកំពង់ចាម បានប្រាប់សារព័ត៌មាន ឱ្យដឹងថា នៅវេលាម៉ោង ១១:៣០នាទីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំង ជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៉ិត ដារ៉ា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពីលោក តូច ឧត្តម និងលោក តារា វិទូ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានដឹកនាំចុះអនុវត្តសាលដីកាស្ថាពររបស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ បង្គាប់ឲ្យចាប់ខ្លួនទណ្ឌិតឈ្មោះ […]