ព័ត៌មានសន្តិសុខសង្គម

ក្រុមចោរបំបែកសំបុក_កំពូលចោរកាច់_កម៉ូតូយ៉ាងសកម្មប្រចាំ_ក្នុងខេត្តត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់

  ឧត្តរមានជ័យ:ដោយមានការណែនាំចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនយ៍ទោហួត សុធីស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តឧត្ដរមានជ័យនិងដោយមានការសម្របសម្រួលនិតិវិធីពីឯកឧត្តម តូចសុភក្តីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័នៅថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង​ ០៩៖០០នាទីបន្ទាប់ពីទទួលបានព័ត៌មានរាយការណ៍ពីជនរងគ្រោះឈ្មោះ សៀង​ លី ភេទ អាយុ ២៣ឆ្នាំ រស់នៅ​ភូមិឈូក​​ សង្កាត់សំរោង​​ ក្រុង​សំរោង​ ខេត្ត​ឧត្ដរមានជ័យ​ ថាមានករណី ចោលួចយកម៉ូតូ ១គ្រឿង ម៉ាកហុងដាទ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ មានលេខ+តួម៉ាស៊ីន ៨០៧៧២២៨ (គ្មាន​ស្លាកលេខ​​) ដែលបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ភ្លាមនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់កម្លាំងអធិការដ្ឋាននគរបាលក្រុងសំរោង  សហការ ជាមួយ កម្លាំងការិយាល័យជំនាញ កម្លាំងអធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិលចុះកិច្ចប្រតិបត្តិការតាមស្រាវជ្រាវភ្លាមៗរហូតឈានដល់ការឃាត់ខ្លួនមុខសញ្ញាជាជនបង្កខាងលើបាន ១នាក់ ឈ្មោះ សីហា​ ប្រាក់​ណៃ ភេទប្រុស អាយុ ២៥​ឆ្នាំ​ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិ​បេង ឃុំ​បេង​ ស្រុក​បន្ទាយ​អំពិល​ ខេត្តឧត្តរមានជ័យ។ ​ ​ឃាត់ខ្លួនបាននៅ​ចំណុច​ភូមិ​ឈេី​ស្លាប់​ ឃុំ​គោកខ្ពស់​ ស្រុក​បន្ទាយ​អំពិល​ […]

ព័ត៌មានជាតិ

លោកស្នងការខេត្តដាក់បទបញ្ជាទៅនគរបាលចរាចរណ៏ក្រុងស្រុកឲ្យយល់ពីតួនាទីរបស់ខ្លួនមុននឹងចាប់ផ្ដើមធ្វើការផាកពិន័យ

  ឧត្តរមានជ័យ:យោងតាមប្រសាសន៏របស់ឯកឧត្តម នាយឧត្តមសេនីយ៏ ស ថេត អគ្គស្នងការនគរបាលជាតិស្តីពីការអនុវត្តវិធានការរឹតបន្តឹង អនុវត្តច្បាប់ ចរាចរណ៏ផ្លូវគោកក្នុងក្របខ័ណ្ឌទូទាំង លោកស្នងការខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់នៅរសៀលថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២៣នេះលើកទិសដៅ ដាក់ចេញនូវចំណុចសំខាន់ៗ ហើយពង្រឹង អប់រំណែនាំបន្ថែមដល់មន្ត្រីនគរបាលចរាចរណ៍ក្រុងស្រុកទាំងអស់ត្រូវយកចិត្តទុកដាក់ធ្វើការផ្សព្វផ្សាយឲ្យបានខ្លាំងក្លាមុនឈានដល់ការ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកតាមបទល្មើសជាក់ស្តែងតែម្តង។ ថ្លែងនៅក្នុងកិច្ចប្រជុំការបន្តអនុវត្តវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកក្នុងក្របខ័ណ្ឌទូទាំងខេត្តនេះដែរ លោកឧត្តមសេនីយ៍ត្រីនួនអេតស្នងការរងផែនការងារសណ្ដាប់ធ្នាប់ បានឲ្យដឹងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែមានដដែលភាគច្រើនបណ្ដាលមកកត្តាចំនួនពីកត្តាមនុស្សបើកបរក្នុងស្ថានភាពស្រវឹងបើកប្រើប្រាស់ល្បឿនលឿនក្នុងស្ថានភាពងងុយដេក បត់ឆ្វេងបត់ស្ដាំត្រឡប់ក្រោយ គ្មានការប្រុងប្រយ័ត្នបើកបរមិនប្រកាន់ស្តាំវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់មិនគោរពសិទ្ធិអាទិភាពបើកបរ មិនចន្លោះ សុវត្ថិភាពបើកបរ ឆ្លងផ្លូវមិនប្រយ័ត្ន និងឈប់ចតបង្កគ្រោះថ្នាក់ផងដែរ។ លោកឧត្តមសេនីយ៍ទោលោកហួតសុធីស្នងការនគរបាលខេត្តឧត្តរមានជ័យបានលើកឡើងនៅ ក្នុងកិច្ចប្រជុំ ស្ដីពីការបន្តអនុវត្តវិធានការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកក្នុងក្របខ័ណ្ឌទូទាំងខេត្តនេះដែរលោកបានលើកឡើងបន្ថែមថាមុននឹងធ្វើការពិន័យទៅលើអ្នកធ្វើចរាចរណ៏ល្មើសច្បាប់យើងត្រូវយល់ដឹងច្បាស់ពីខ្លួនឯងសិន ថាតើការផាកពិន័យ ខណ:ពេលបើកបរ ឧទាហរណ៏ដូចទី១ អ្នកបើកបរ មិនពាក់ ខ្សែក្រវ៉ាត់សុវត្ថិភាព ត្រូវផាកលើមាត្រាទីប៉ុន្មាន ហើយនិងទី២ ចំពោះអ្នកជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព ត្រូវផាកពិន័យមាត្រាទីប៉ុន្មាន ត្រូវពន្យល់ប្រជាពលរដ្ធឲ្យយល់ដឹងអំពីច្បាប់ថាបើកាលណាយើងបើកបរល្មើសនឹងមាត្រាច្បាប់មន្ត្រីនគរបាលត្រូវតែផាកពិន័យហើយនឹងកាត់ពិន្ទុបន្ថែមទៀត។ គួររំលឹកថាលោកស្នងការខេត្តបានណែនាំដល់ នគរបាលក្រុងស្រុក ឲ្យយល់ដឹងអំពីច្បាប់បន្ថែមទៀតថា ក្នុងនាមតួនាទីភារកិច្ចជាមន្ត្រីនគរបាលអនុវត្តច្បាប់គឺត្រូវ មានក្រមសីលធម៌ ពេលធ្វើការងារប្រចាំថ្ងៃ  គឺត្រូវប្រកាន់ភ្ជាប់នូវអាកិប្បកិរិយា  ទន់ភ្លន់ សុភាពរាបសារ តែម៉ឺងម៉ាត់ ជាងនេះទៅទៀត ត្រូវបន្តយកចិត្តទុកដាក់អនុវត្តជាប្រចាំជួយសម្រួលធ្វើចរាចរណ៍ នៅពេលសិស្សសាលាចេញទៅផ្ទះរៀងរាល់ថ្ងៃដោយឡែកនៅថ្ងៃមុខក្រោយពេលអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៏ផ្លូវគោក ត្រូវដាក់គោលដៅទាំងថ្ងៃទាំងយប់ដូចភ្លៀងរលឹមៗ។ សូមបញ្ជាក់ផងដែរថាបើតាមការលើកឡើងពីលោកស្នងការបានថ្លែងប្រាប់ដល់មន្ត្រីនគរបាលក្រុងស្រុកទាំងប្រាំ ចំណុះឲ្យស្នងការខេត្តឧត្តរមានជ័យត្រូវធ្វើការផ្សព្វផ្សាយចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃយើងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៏ផ្លូវគោកហើយជាងនេះទៅទៀតយើងត្រូវតែ មានចិត្តអត់ធ្មត់ […]

ព័ត៌មានជាតិ

សិក្ខាសាលាស្ដីពីឱកាសការងារនិងមុខរបរ.ដើម្បីលើកកម្ពស់ជីវភាពឲ្យបានល្អប្រសើរ

  ឧត្តរមានជ័យ:នៅរសៀលនាថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ២០២៣.ឯកឧត្តមបណ្ឌិត.សុខ.ពិសិទ្ធ.ស្ថាបនិកក្រុមហ៊ុន .វែលស៍ខបម៉ាឃីធីង.ឯ.ក.បានអញ្ជើញជាគណៈអធិបតីបើកកម្មវិធីសិក្ខាសាលាស្ដីពីឱកាសការងារនិងមុខរបរដើម្បីលើកកម្ពស់ជីវភាពឲ្យបានល្អប្រសើរដោយមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋ.ប្រជាកសិករ.អាជីវករ.ក៏ដូចជាម្ចាស់ដេប៉ូគ្រប់សង្កាត់ទូទាំងខេត្តឧត្តរមានជ័យយ៉ាងច្រើនកុះករ។ ក្នុងឱកាសនោះដែរ.ឯកឧត្តម.បណ្ឌិត.សុខ.ពិសិទ្ធ.បានមានមតិសំណេះសំណាល ជំរុញធ្វើយ៉ាងណាជួយលើកកម្ពស់ដល់វិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែរីកចំរើនទៅមុខ។   ឯកឧត្តមបណ្ឌិត.សុខ.ពិសិទ្ធ បន្តថា ដើម្បីឲ្យទទួលបាននៅទិន្នផលខ្ពស់.និងសុខភាពល្អប្រជាកសិលរគួរងាកមកប្រើជីកសិកម្មក៏ដូចជាផលិតផលផ្សេងៗជាច្រើនមុខទៀតដែលក្រុមហ៊ុនបានលក់សម្រាន់វិស័យកសិកម្មធ្វើឱ្យដំណាំមានគុណភាពខ្ពស់ហើយក្រុមហ៊ុនក៍បានធ្វើការចាប់ឆ្នោតផ្សងសំណាងដើម្បីចែកជូនដល់ប្រជាពលរដ្ឋ.ប្រជាកសិករ.អាជីវករម្ចាស់ដេប៉ូ.ដើម្បីជាការលើកទឹកចិត្តទៅដល់ពួកគាត់ក្នុងនោះរង្វាន់ធំរួម មាន.មាសសុទ្ធចំនួន ៤ រង្វាន់.កំសៀវទឹកក្តៅអគ្គិសនីនិងរង្វាន់ផ្សេងៗជាច្រើនមុខទៀត.វិធីនេះប្រារព្ធធ្វើឡើងស្ថិតក្នុងភោជនីយដ្ឋាន.វណ្ណ.ស្រីកា.ភូមិកំណប់.សង្កាត់.បន្សាយរាក់.ក្រុងសំរោង .ខេត្ត.ឧត្តរមានជ័យ។(ដោយឈឿន ប៊ុនឈី)  

ព័ត៌មានសន្តិសុខសង្គម

ទើបប្រជុំដាក់ផែនការហើយក្ដៅៗមានប្រសិទ្ឋភាពមែនក្រុមចោរត្រូវបានក្របូចជាប់

  ខេត្តឧត្តរមានជ័យ#មុខសញ្ញាចោរលួចសកម្ម រយៈពេល២ថ្ងៃលួចម៉ូតូបាន២គ្រឿង នៅសង្កាត់អូរស្មាច់ជាប់អន្ទាក់នគរបាលក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៤:៥០នាទី ដឹកនាំកម្លាំងជំនាញ និងកម្លាំងប៉ុស្ដិ៍រដ្ឋបាលសង្កាត់អូរស្មាច់ ធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អភិឆាត អៃថា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិថៃ មានទីលំនៅស្រុកឆៃប្រាកាន ខេត្តឈៀងម៉ៃ ប្រទេសថៃ បច្ចុប្បន្នស្នាក់នៅភូមិអូស្មាច់ សង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មុខរបរ: កម្មករសំណង់ បានធ្វើសកម្មភាពលួចម៉ូតូ ០១គ្រឿង ម៉ាកហុងដាទ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខ: ឧត្តរមានជ័យ 1F-9718  របស់ជនរងគ្រោះឈ្មោះ ម៉ែន វ៉ាន់នេន ភេទស្រី អាយុ ៦០ឆ្នាំ មានទីលំនៅភូមិកើតហេតុ ដែលបានចតទុកនៅមុខផ្ទះដោយពុំបានដកកូនសោរចេញ ជិះគេចខ្លួនបាត់ ។ ក្រោយកើតហេតុ ដោយទទួលបានព័ត៌មានពីជនរងគ្រោះ លោកអនុសេនីយ៍ឯក អ៊ុជ ប៊ុនអ៊ុយ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូស្មាច់ បានចុះដល់ទីកន្លែងកើតហេតុធ្វើការស្រាវជ្រាវនិងតាមប្រមាញ់ចាប់បានជនសង្ស័យ ព្រមទាំងវត្ថុតាងនៅចំណុចតាមផ្លូវក្រវ៉ាត់ព្រំដែនស្ថិតក្នុងភូមិគោកចាន់រី សង្កាត់កូនគ្រៀល […]

ព័ត៌មានសន្តិសុខសង្គម

២គ្រួសារបាត់គោអស់៦ក្បាលខណ:ពេលក្រុមចោរ ដើរបំពុល សត្វឆ្កែក្នុងភូមិរួចលូចដឹកចេញដោយសុវត្ថិភាពលួចគ្មានការតំខានដល់សមត្ថកិច្ច

  ខេត្តប៉ៃលិន ៖ ស្រី្តវ័យចំណាស់ម្នាក់ ឈ្មោះ ហ៊ីង សែ អាយុ៦៣ឆ្នាំ ប្តីឈ្មោះ ឌិត ឌន អាយុ៧៥ឆ្នាំ រស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បានរៀបរាប់ទាំងទឹកភ្នែកថានៅរសៀលថ្ងៃទី១៣ខែកញ្ញានេះថា កាលពីវេលាម៉ោងប្រមាណ២ទាបភ្លឺឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ ពួកគាត់បានឮឆ្កែព្រុសខ្លាំងៗ ហើយក៍ក្រោកដើរមើលតែមិនឃើញមានអ្វី ទើបដើរទៅដេកវិញ ក៍លង់លក់តែម្តង។ លុះដល់វេលាម៉ោង៥ព្រឹក ប្តីក្រោកចេញមកមើលគោ ស្រាប់តែបាត់អស់រលីងពីទ្រុង ដោយមើលឃើញដានជើងចោរដឹកគោឡើងរថយន្តយកទៅបាត់អស់រលីង។ ស្ត្រីវ័យចំណាស់រូបនេះបានបន្តទៀត សត្វគោគាត់មានចំនួន៤ក្បាលបាត់ទាំងអស់ គ្មានសល់សូម្បីតែ១ក្បាលឡើយ។ នេះជាទ្រព្យដែលគាត់ខិតខំសន្សំនិងដើរស៊ីឈ្នួលគេហើយថែមទាំងដើររើសអេតចាយផ្សែផ្សំផងទំរាំនឹងទិញគោបាន គឺវាលំបាកខ្លាំងណាស់ តាំងពីបានមេមួយរហូតដល់កើតកូនបានចំនួន៤ក្បាល គឺខិតខំថែទាំ ទោះបីជាគេសួរទិញមិនលក់ទេ ទុកអោយកើតកូនបានច្រើននឹងលក់ទិញដីធ្វើផ្ទះរស់នៅនឹងគេ ព្រោះបច្ចុប្បន្នសុំដីគេសង់ខ្ទមស្នាក់នៅបណ្តោះអាសន្នប៉ុណ្ណោះ។ តាឃ្វាលគោផងនិងដើរស៊ីឈ្នួលគេយាយដើររើសអេតចាយលក់យកលុយទិញម្ហូបជីវភាពជួបការលំបាកខ្លាំង តែពួកគាត់នៅតែមានសង្ឃឹម ព្រោះនៅមានគោដែលជាទ្រព្យ។ គាត់និយាយរៀបរាប់បន្តទាំងអួលដើមក.ថាឥឡូវគាត់មិនចង់រស់ទៀតទេចង់តែរត់ចូលឡានអោយស្លាប់ព្រោះអ្វីៗត្រូវបាត់បង់អស់រលីងទៅហើយ។ ចំណែកប្រជាពលរដ្ឋម្នាក់ទៀត ក៍មានស្ថានភាពស្រដៀងគ្នាផងដែរ គឺមាន ឈ្មោះ មាន អួម ភេទស្រី អាយុ៤១ឆ្នាំ ប្តីឈ្មោះ ញៀន ទូច អាយុ៤៦ឆ្នាំ រស់នៅ សង្កាត់ខាងលើ […]

ព័ត៌មានសន្តិសុខសង្គម

ឧបករណ៍នេសាទល្មើសច្បាប់ជាច្រើនពាន់ម៉ែត្រត្រូវបានសមត្ថកិច្ចចម្រុះកាប់បំផ្លាញរឹបអូសនិងដុតកំទេចចោល

  បាត់ដំបង:លោកវរសេនីយ៍ឯក យី យក់សាន នាយការិយា ល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា កម្លាំងជំនាញរបស់លោកបានសហការជាមួយអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ក្នុងខេត្តរួមនិងរូបលោកដឹកនាំកម្លាំងចុះបង្រ្កាបបទល្មេីសនេសាទ បណរ៉ាវ ចំនួន៣ទីតាំង ខុសច្បាប់ក្នុងភូមិសាស្ត្រចំណុចបឹងអាឆាហូ ភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។   លោកបន្តថាការចុះបង្ក្រាបបទល្មើសបងរ៉ាវដែលបានដាក់ដើម្បីចាប់ត្រីក្នុងភូមិសាស្ត្រខាងលើនេះប្រព្រឹត្តទៅនៅថ្ងៃទី ១១ខែ កញ្ញាឆ្នាំ២០២៣ ដោ​យយអនុវត្តតាមបទបញ្ជានិងដឹកនាំជាប់ជា​ប្រចាំរបស់លោកឧត្តមសេនី​យ៍​ទោ សាត គឹមសាន ស្នងការនៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង ។ លោកវរ​សេ​នីយ៍ឯក​ យី​ យក់សាន​ ជានាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានបន្តទៀតថាកម្លាំងការិយាល័យរបស់លោកបានសហការជាមួយកម្លាំងយោធាផ្នែកសឹងរងស្រុកឯកភ្នំ ចុះបង្ក្រាបបទល្មើស បណរ៉ាវ ៣ទីតាំង ចំណុច បឹងអាឆាហូ ភូមិព្រែកទាល់ ឃុំកោះជីវាំងស្រុកឯកភ្នំមានប្រវែង៣០,០០០ម៉ែត្រចែកចេញ៦ឡុកនឹងបង្គោលជាច្រើនដើមចំពោះសម្ភារទាំងនោះត្រួវបានកាប់និងដុតបំផ្លាញចោលនៅនឹងកន្លែង រីឯអ្នកប្រព្រឹត្តបទល្មើសគេចខ្លួនមិននៅកន្លែងប្រព្រឹត្តនោះទេ។ លោកបានបន្តទៀតថាទោះបីជាមានការបង្ក្រាបកាប់បំផ្លាញនិងយកមកដល់កម្ទេចចោលយ៉ាងណាក៏ដោយជនល្មើសនៅតែបន្តធ្វើសកម្មភាពជារៀងរាល់ឆ្នាំឱ្យតែដល់រដូវទឹកឡើងដែលជារដូវត្រីពងបន្តពូជនិងជារដូវហាមឃាត់មិនឱ្យមានការនេសាទជនល្មើសនៅតែឆ្លៀតឱកាសដាក់ឧបករណ៍ល្មើសច្បាប់ដើម្បីចាប់ត្រីដែលជាការបំផ្លិចបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរទាំងត្រីតូចនិងត្រីធំគ្រប់ប្រភេទ។   លោកនាយការិយាល័យបានបន្តបញ្ជាក់ថា លោកសូមសំណូមពរដល់អាជ្ញាធរមូលដ្ឋានកងកម្លាំងប្រដាប់អាវុធមន្ត្រីពាក់ព័ន្ធនានារួមនិងប្រជាពលរដ្ឋត្រូវគោរពច្បាប់ចូលរួមការពារទាំងអស់គ្នាមិនត្រូវនេសាទ ក្នុងរដូវត្រូវពងនិងប្រើប្រាស់ឧបករណ៍ណាដែលច្បាប់បានហាមឃាត់ដើម្បីចាប់ត្រីនិងដើម្បីឱ្យធនធានធម្មជាតិបានសម្បូរឡើងវិញប្រយោជន៍ដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋទូទៅ។

ព័ត៌មានសន្តិសុខសង្គម

បុកគ្គលិកធនាគារម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកបើកបររថយន្តក្នុងល្បឿនលឿនជ្រុលចង្កូតធ្លាក់ប្រឡាយអត់ទឹកក្រឡាប់ច្រើនត្រឡប់រងរបួសធ្ងន់

  ខេត្តប៉ៃលិន ៖ បុរសម្នាក់ ត្រូវបានគេស្គាល់ថា ជាបុគ្គលិលធនាគារ របស់ក្រុមហ៊ុនមួយ ដោយគេសង្ស័យថា ក្រោយផឹកស៊ីស្រវឹងជោកជាំ បើកបររថយន្តក្នុងល្បឿនលឿន លុះដល់ចំណុចផ្លូវកោងមិនបន្ថយល្បឿន ក៏ជ្រុលចង្អូតធ្លាក់ក្នុងប្រឡាយអត់ទឹក បណ្ដាលក្រឡាប់ជាច្រើនត្រឡប់រងរបួសធ្ងន់ដង្ហើម ចង្រិត និងខូចខាតរថយន្ត០១គ្រឿង កម្រិតធ្ងន់ផងដែរ។ ហេតុការណ៍ករណីបុគ្គលិកធនាគារម្នាក់ បើកបររថយន្តធ្លាក់ផ្លូវក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឱ្យរងរបួសធ្ងន់នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ៥៩ ត្រង់ចំណុចមុខបន្ទាយទាហានស្រែម្អម ស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ប្រភពព័ត៌មានពីមន្រ្តីនគរបាលចរាចរណ៍ជើងគោកខេត្តប៉ៃលិន បានឱ្យដឹងថា ៖ អ្នកបើកបររថយន្តមាន ឈ្មោះ ស៊ឹម រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ (មុខរបរបុគ្គលិកធនាគា) រស់នៅក្នុងភូមិតាសែន ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយបើកបររថយន្ត ម៉ាកកាមរីឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2N.7041 បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះបើករថយន្តក្នុងល្បឿនលឿនខ្វះការប្រុងប្រ យ័ត្នត្រង់ចំណុចផ្លូវកោង ពោលគឺដោយស្ថិតនៅក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែក ក៏ជ្រុលចង្កូតធ្លាក់ទៅក្នុងប្រឡាយអត់ទឹក បណ្តាលឱ្យក្រឡាប់ជាច្រើនត្រឡប់ រងរបួសធ្ងន់តែម្តង។ […]

ព័ត៌មានសន្តិសុខសង្គម

យុវតីសិស្សសាលាជិះម៉ូតូក្នុងល្បឿនលឿនជ្រុលបុកបង្គោលចំណាំងផ្លាតស្លាប់២នាក់របួសធ្ងន់ម្នាក់គួរឱ្យអនោចអធម

  ខេត្តប៉ៃលិន ៖ សិស្សសាលា២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណ:ដែលសិស្សម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដោយសារតែបើកបរម៉ូតូឌុប គ្នាក្នុងល្បឿនលឿន ត្រង់ចំណុចផ្លូវកោង លុះបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកបង្គោលចំណាំងផ្លាតចរាចរណ៍ស្លាប់ និងរបួស ហើយខូចខាតម៉ូតូ០១គ្រឿង។ ហេតុការណ៍សិស្សសាលាបើកបរម៉ូតូឌុបគ្នាក្នុងល្បឿនលឿនជ្រុលទៅបុកចំណាំងផ្លាតចរាចរ ណ៍ស្លាប់និងរបួសនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង ៣០នាទីរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០២៣នៅលើបណ្តោយផ្លូវជាតិលេខ៥៧ ត្រង់ចំណុចផ្លូវកោងចំការហង្សមាស ស្ថិតក្នុងភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ប្រភពព័ត៌មានពីមន្រ្តីសមត្ថកិច្ចនគរបាលបានឲ្យដឹងថា ៖ ជនរងគ្រោះទី១.ឈ្មោះ ម៉ម មួយគា ភេទស្រី អាយុ១៤ឆ្នាំ ស្លាប់នៅនឹងកន្លែង ដោយបើកបរម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AM-6821។ ទី២. ឈ្មោះ អ៊ូ កញ្ញា ភេទស្រី អាយុ១២ឆ្នាំ អ្នករួមដំណើរ ស្លាប់នៅកន្លែងកើតហេតុ ទាំង២នាក់រស់នៅក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ និងទី៣- ឈ្មោះ […]

ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តចុះត្រួតពិនិត្យនិងជម្រុញគាំទ្រការអនុវត្តន៍ការងារនគរបាលសហគមន៍នៅតាមមូលដ្ឋាន

  (ឧត្តរមានជ័យ)នាព្រឹកថ្ងៃ​ទី០៨ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលាសង្កាត់សំរោង មានកិច្ចប្រជុំត្រួតពិនិត្យនិងជម្រុញគាំទ្រការអភិវឌ្ឍន៍ការងារនគរបាលសហគមន៍ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ដោយមានវត្តមានអញ្ជើញចូលរួមមានលោក ផុន ចាន់និល អភិបាលនៃគណៈអភិបាលក្រុងសំរោង លោក ហម ភារម្យ អធិការក្រុងសំរោង ព្រមទាំងលោកចៅសង្កាត់សំរោង ក្រុមប្រឹក្សាសង្កាត់ លោកមេភូមិ អនុភូមិ សមាជិកគ្រប់ភូមិ និងកម្លាំងប្រជាកាពារ ។ ថ្លែងនៅក្នុងកិច្ចប្រជុំ ដ៏មានសារៈសំខាន់នោះ លោកឧត្ដមសេនីយ៍ទោ ហួត សុធី បានមានប្រសាសន៍លើកឡើងថា៖ យោងតាមសេចក្ដីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិលេខ០១៣ សណ ន ចុះថ្ងៃ06 ខែតុលាឆ្នាំ2017  ក្នុងនោះបានសង្គត់ធ្ងន់លើតួរនាទីភារ:កិច្ច ការងារនគរបាល និងសហគមន៍ ផ្ដោតលើការអនុវត្តន៍គោលការណ៍ទម្រង់ទាំង៦ ។ ទី១ លុបបំបាត់គ្រឿងញៀន. ទី២ ការងារចរាចរណ៍ ទី៣ ការលួចឆក់ប្លន់ ទី៤ គ្មានការជួញដូរមនុស្ស ទី៥ គ្មានក្មេងទំនើង ទី៦ សភាពការណ៍ព្រុំដែន ធ្វើឲ្យនគរបាល កាន់តែនៅគៀកជិតជាមួយប្រជាពលរដ្ឋ […]

ព័ត៌មានជាតិ

ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី៥១ អណត្តិទី៣

  ខេត្តប៉ៃលិន ៖ នៅសាលប្រជុំធំសាលាខេត្ត នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥១ អាណត្តិទី៣ របស់ខ្លួន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត លោក-លោកស្រី ប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុក ជាច្រើននាក់ផងដែរ ។ ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចជា ៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន ២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំខែសីហា ឆ្នាំ២០២៣ និងទិសដៅការងារបន្តខែបន្ទាប់ របស់រដ្ឋបាលខេត្តប៉ៃលិន និង ៣-បញ្ហាផ្សេងៗ ។ ក្រោយពីបានស្តាប់ការលើកឡើងពីរបៀបវារៈ និងបញ្ហាសំខាន់ៗក្នុងកិច្ចប្រជុំរួចមក លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ក្រុង-ស្រុក, ឃុំ-សង្កាត់ និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត […]