ព័ត៌មានសន្តិសុខសង្គម

ចោរហារយថ្លើមធំវ៉ៃសោរទ្វារចូលលួចយកបច្ច័យនិងរបស់មានតម្លៃអស់ជាច្រើននៅក្នុងកុដិលោក ទាំងថ្ងៃរួចរត់គេចខ្លួនបានដោយសុវត្ថិភាព

  ឧត្តរមានជ័យ: ចោរមិនស្គាល់អត្តសញ្ញាណមួយក្រុមបានធ្វើសកម្មភាព វ៉ៃកម្ទេចសោរទ្វារកុដិលោក ក្នុងបរិវេណវត្តមួយកន្លែងស្ថិតនៅក្នុងឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដោយលួចយក នៅបច្ច័យមួយចំនួននិងវត្ថុដែលមានតម្លៃ អស់ជាច្រើនផ្សេងទៀតយកទៅបាត់ដោយសុវត្ថិភាព ដែលករណីនេះបានកើតឡើងរសៀលថ្ងៃទី២៥ខែមករាឆ្នាំ២០២៤ម្សិលមិញនេះ។ ទីតាំងដែលចោរវ៉ៃសោរលួចយកបច្ច័យនឹងសម្ភារ:ទាំងថ្ងៃនេះដែរគឺស្ថិតនៅក្នុងបរិវេណវត្ត សុវណ្ណរតនាគិរីសត្ថារ៉ាមហៅវត្តភ្នំអាតោ កាលពី រសៀលម្សិលមិញនេះ បើតាមសង្ឃដីកាពីព្រះតេជគុណ ព្រះនាម កែវ រតនា ជាចៅអធិការវត្តភ្នំអាតោបានថេរដីកានៅព្រឹកថ្ងៃទី២៦ខែមករាឆ្នាំ២០២៤ថា កាលពីម្សិលមិញនេះព្រះអង្គបាននិមន្តទៅ កម្មវិធីបុណ្យនៅស្រុកអន្លង់វែង ហើយនៅក្នុងវត្ត នៅសល់កូននេនប្រមាណជាបីទៅបួនអង្គ ខណៈនោះ ក៏កូននេនបាន ខលទូរស័ព្ទពិតប្រគេនមកព្រះអង្គថាមានចោរលួចគាស់វ៉ៃសោរទ្វារកុដិព្រះតេជគុណលួចយកសម្ភារៈហើយខណៈនោះក៏ប្រជាពុទ្ធបរិស័ទនៅជិតបរិវេណវត្តក៏បានមកទាន់តែត្រូវបានក្រុមចោរ អស់ទាំងនោះដឹងទាន់ក៏ រត់ទៅបាត់យកទាំងរបស់របរនៅក្នុងកុដិលោក យកទៅបាត់តែម្តង។ បើយោងតាមសង្ឃដីការបស់ព្រះចៅអធិការវត្តភ្នំអាតោ សម្ភារ:ដែលត្រូវចោរលួចពីក្នុងកុដរួមមានដូចជា បច្ច័យមួយចំនួន ហើយនឹងវត្ថុល្អ មាន ចែកាច់ ខ្នាយតាន់  នាងពួន នឹងចង្គោមខ្លា ជាដើម។ល។ គួររំឭកថានៅក្នុងបរិវេណ វត្តសុវណ្ណរតនាគិរីសិត្ថារាមហៅវត្តភ្នំអាតោស្ថិតនៅក្នុង ភូមិក៏ភ្លូ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យនេះបើតាមសង្ឃដីកាពីព្រះតេជគុណព្រះចៅអធិការវត្តផ្ទាល់កន្លងមកក៏មានករណី នេះ ជាច្រើនដងមកហើយដែរ ហើយនៅយប់ខ្លះក៏មានក្រុមទុច្ចរិតលួចដុតព្រៃក្បែរវត្ត តែត្រូវបានព្រះសង្ឃជួយពន្លត់ទាន់ពេល ក្នុងនាមជាព្រះចៅអធិការវត្តក៏ដូចជាពុទ្ធបរិស័ទក៏សុំបិណ្ឌបាតទៅដល់ញោមអាជ្ញាធរភូមិឃុំនិងសមត្ថកិច្ចមេត្តាជួយ ទប់ស្កាត់រាល់បញ្ហា ការពារសុវត្ថិភាពអសន្ដិសុខនៅក្នុងបរិវេណវត្តពីព្រោះថាក្នុងទីវត្តអារាម ពុំមានមនុស្សច្រើនទេហើយ ក្នុងវត្តសព្វថ្ងៃនេះមាន […]

ព័ត៌មានសន្តិសុខសង្គម

គ្រឿងញៀនជាង ១តោន ដឹកតាមសមុទ្រត្រូវសមត្ថកិច្វបង្រ្កាបបានរួមនិងជនល្មើស០៥នាក់

  ព្រះសីហនុ៖ សមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានបង្ហាញមុខជនបរទេសចំនួន ៥នាក់ និងគ្រឿងញៀនជាង ១តោន បន្ទាប់ពីបង្ក្រាបបានកាលពីពេលថ្មីៗនេះ នៅលើដែនសមុទ្រ នៃខេត្តព្រះសីហនុ។ នេះបើយោងតាមប្រភពព័ត៌មានបឋម នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ សារធាតុញៀនដែលបង្ក្រាបបាននេះ ជាប្រភេទ កេតតាមីន និងមេតំហ្វេតាមីន។ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០៣និង១៥នាទី រំលងអាធ្រាត កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការ ជាមួយកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក ឈូក គា នាយករងមន្ទីរ និងនគរបាលព្រំដែនទឹកវរ២៤០ ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ុន សម្ផស្ស និងដោយមានការដឹកនាំសម្របសម្រួលពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានដឹកនាំ ចុះបង្រ្កាបករណីជួញដូរ និងដឹកជញ្ជូនឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០២គោលដៅ គោលដៅទី១ ស្ថិតនៅចំណុច មុខកំពង់ផែកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងគោលដៅទី២ ស្ថិតនៅចំណុច […]

ព័ត៌មានជាតិ

លោកជំទាវ បានស្រីមុំ អញ្ជើញចូលរួមពិធីអបអរសាទរ “ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក

  ភ្នំពេញ ៖ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិននៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤បានអញ្ជើញចូលរួមពិធីអបអរសាទរ “ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ១៩៩៩ – ២៤ មករា ២០២៤” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដាក់បទបញ្ជាជាថ្មីទៅកាន់កងទ័ពថា ទោះក្នុងតម្លៃណាក៏ដោយ ត្រូវតែរក្សាឱ្យបាននូវសុខសន្តិភាព។ កងទ័ពបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសុខសន្តិភាព កសាងជាតិ និងឆ្លើយតបគ្រោះមហន្តរាយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទន្ទឹមនឹងការប្រារព្ធខួប២៥ឆ្នាំ ថ្ងៃកំណើតកងទ័ពជើងគោក គឺត្រូវពិនិត្យមើល ទទួលស្គាល់ និងចាំឱ្យច្បាស់នូវគន្លឹះទាំងឡាយនៃការធ្វើឱ្យមានការរួបរួមផ្ទៃក្នុងកងទ័ព និងនយោបាយឈ្នះ-ឈ្នះ ដែលនាំឱ្យកម្ពុជាមានការរួបរួម មានការឯកភាពជាតិមកដល់ពេលបច្ចុប្បន្ន។ សម្តេចធិបតី បានថ្លែងអំណរគុណដល់នាយទាហាន ដែលឆ្លងកាត់ដំណាក់កាលដ៏លំបាកនេះ។ បើតាមការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយសារកងទ័ពកម្ពុជាមានកេរ្តិ៍ឈ្មោះល្អ […]

ព័ត៌មានជាតិ

អញ្ចឹងសោះបានខេត្តបាត់ដំបងចំនួនភ្ញៀវទេសចរណ៍មានការកើនឡើងជារៀងរាល់ឆ្នាំ

  បាត់ដំបង:លោក អ៊ិច អ៊ំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឱ្យដឹងនាពេលថ្មីៗនេះថា ស្តីពីរបាយការណ៍ស្ថានភាព និងស្ថិតិភ្ញៀវទេសចរដែលបានមកកម្សាន្តក្នុង ពិធីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២៤ នាថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០២៣ មានដូចខាងក្រោម៖ ស្ថិតិភ្ញៀវទេសចរថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០២៣ មាន៖ -ភ្ញៀវជាតិ មានចំនួន ៣៥២,៧៩០ នាក់ មានការកើនឡើង ៦៧.៧៨% បើធៀបឆ្នាំ២០២២ មានចំនួន ២១០,២៧៤ នាក់ -ភ្ញៀវអន្តរជាតិ មានចំនួន ៩១៨ នាក់ មានការកើនឡើង  ២០.១៦% បើធៀបឆ្នាំ២០២២ មានចំនួន ៧៦៤ នាក់ -ភ្ញៀវទេសចរសរុប មានចំនួន ៣៥៣,៧០៨ នាក់ មានការកើនឡើង ៦៧,៦០ % បើធៀបឆ្នាំ២០២២ មានចំនួន ២១១,០៣៨ នាក់ ។ លោកប្រធានមន្ទីរដដែលបានបន្តទៀតថា កត្តាដែលធ្វើឱ្យភ្ញៀវមានការកើនឡើងក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ ខេត្តបាត់ដំបង និងពិធីបុណ្យឆ្លងឆ្នាំសកល […]

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជំរុញឱ្យសាលាដំបូងទាំងអស់ដោះស្រាយសំណុំរឿងទាក់ទងនឹងសំបុត្រកំណើត

ភ្នំពេញ:រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឯកឧត្តម កើត រិទ្ធ នៅថ្ងៃទី២៤ខែមករា បានឲ្យដឹងថា ឯកឧត្តមបានប្រាប់ចៅក្រមគ្រប់សាលាដំបូងរាជធានីខេត្ត ត្រូវដោះស្រាយបណ្តឹងដែលពលរដ្ឋប្ដឹងឱ្យកែតម្រូវសំបុត្រកំណើតជាង៦ពាន់សំណុំរឿងឱ្យចប់នៅដំណាច់ខែមីនា ឆ្នាំ២០២៤។ ជាមួយនឹងការជម្រុញឱ្យពន្លឿនឯកឧត្តមរដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ឱ្យដំណើរការនោះប្រកាន់ភ្ជាប់នូវគោលការណ៍ ត្រឹមត្រូវ ឆាប់រហ័ស និងមិនពាក់ព័ន្ធផលប្រយោជន៍។ ឯកឧត្តមបន្តថា ការពន្លឿនការដោះស្រាយលើបញ្ហាកែសំបុត្រកំណើត គឺជាការងារអាទិភាពមួយនៅក្នុងដំណើរការនៃការអនុវត្តយុទ្ធនាការដែលបានដាក់ចេញដោយក្រសួងយុត្តិធម៌។

ព័ត៌មានជាតិ

ប្រកាសសមាភាពបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធ នីតិកាលទី៥ ភូមិភាគទី៤

  ខេត្តប៉ៃលិន ៖ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អ៉ី ឈាន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តប៉ៃលិន អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាភាពបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ភូមិភាគទី៤ និងសំណេះសំណាលជាមួយអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ។ ក្នុងឱកាសជួបសំណេះសំណាល នោះឯកឧត្តម អុី ឈាន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារជាវិជ្ជមានរបស់ក្រុមប្រឹក្សា ឃុំ-សង្កាត់ ដោយធានាបាននូវប្រសិទ្ធភាព ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការពារបានសន្តិសុខ សណ្តាប់ធ្នាប់ និងបរិស្ថានល្អ ដោះស្រាយបាននូវបញ្ហាប្រឈមនានា ទាន់ពេលវេលា និងធ្វើការអភិវឌ្ឍមូលដ្ឋានយ៉ាងល្អប្រសើរ និងសម្បូរបែប។ ជាមួយគ្នានោះ លោកបានអំពាវនាវដល់ក្រុមប្រឹក្សាក្រុង-ស្រុកក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំងអស់សូមថែរក្សាសុខភាព បង្កើនការប្រុងប្រយ័ត្ននូវសន្តិសុខ សណ្តាប់ធ្នាប់ និង សូមបន្តសហការរៀបចំគាំទ្រ ដល់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ពិសេសក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អ ត្រៀមឯកសារឱ្យបានគ្រប់គ្រាន់ និងចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឱ្យបានគ្រប់ៗគ្នា។ ជាមួយគ្នានោះ ត្រូវពង្រឹង ពង្រីកសាមគ្គីភាព […]

ព័ត៌មានសន្តិសុខសង្គម

លួចដឹកឥវ៉ាន់បម្រុងគេចខ្លួនត្រូវកម្មករសំណង់ឃាត់ប្រគល់ឱ្យសមត្ថកិច្ចជួយដោះស្រាយច

  ឧត្តរមានជ័យ:ផ្ទុះរឿងកម្មករសំណង់ជាច្រើននាក់លើកគ្នាមកតវ៉ាយំស្រែកឡាំប៉ានៅក្នុងបរិវេណប៉ុស្តិ៏នគរបាលសង្កាត់អូរស្មាច់ដើម្បីសុំឱ្យជួយអន្តរាគមន៏ពាក់ព័ន្ធទៅនឹងមេការ បកប្រែរបស់ក្រុមហ៊ុនចិនមិនបានបើកប្រាក់ឈ្នួលឱ្យមកពួកគាត់ ហើយថែមទាំងបានជួលឡានមកប្រមូលអីវ៉ាន់ដឹកចេញបម្រុងគេចខ្លួន តែត្រូវកម្មករដឹងព័ត៌មានទាន់ក៏នាំគ្នា ឃាត់រថយន្តនោះក្រោយដឹកចេញបានបន្តិចរួចក៏ប្រគល់ឱ្យសមត្ថកិច្ចទាំងយប់ បង្កការភ្ញាក់ផ្អើលទាំងកម្លាំងនគរបាលនឹងកម្លាំងអាវុធហត្ថ។ ហេតុការណ៏នេះបានកើតឡើងកាលពីអំឡុងយប់វេលាម៉ោងប្រមាណជា៨និង៣០នាទីថ្ងៃទី១៩ខែមករាឆ្នាំ២០២៤នៅចុងសប្តាហ៏កន្លងទៅស្ថិតនៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ប្រភពពីកម្មករសំណង់ម្នាក់មានឈ្មោះទន់ ពេក ភេទប្រុសអាយុ៤៣ឆ្នាំ ក្នុងចំណោមកម្មករផ្សេងទៀតសរុបទាំងអស់ចំនួន៣៤នាក់ ខ្លះមកពីខេត្តឆ្ងាយៗ ដូចជា បាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រៃវែង ជាដើម ពួកគាត់មានមុខរបរជាកម្មករសំណង់ឱ្យក្រុមហ៊ុនចិនមួយកន្លែងស្ថិតនៅក្រោយផ្សារថ្ម ក្នុងសង្កាត់អូរស្មាច់ ជាប់ព្រំដែនកម្ពុជាថៃ បានរៀបរាប់ប្រាប់ឲ្យដឹងនៅថ្ងៃទី២០ខែមករាឆ្នាំ២០២៤ថា ពួកគាត់បានមកសុីឈ្នួលធ្វើជាកម្មករសំណង់ សាង់សង់អាគារ២ខ្នងមានចំនួន៥២បន្ទប់អស់រយ:ពេល៣ទៅ៤ខែមកហើយ ដោយមានមេការស្រីម្នាក់មានឈ្មោះចែហ៊ាង ជាអ្នកបកប្រែឱ្យចិន ហើយក៏ជាអ្នកបើកប្រាក់ខែឱ្យកម្មករ រាល់ខែផងដែរ តែនៅចុងក្រោយនេះមុនពេលកើតហេតុលុះដល់វេលាយប់ថ្ងៃទី១៩ខែមករាឆ្នាំ២០២៤វេលាម៉ោង៨ជាង ខណ:ដែលការងារសាងសង់អាគាររួចរាល់អស់ហើយតែ មេការរូបនោះពុំទាន់បានបើកលុយឱ្យកម្មករអស់ផង ក្នុងម្នាក់ៗចាប់២ទៅ៣លានរៀលហើយយប់ឡើងថ្ងៃដដែលក៏ឃើញមេការ បានហៅឡានមកដឹកអីវ៉ាន់ចេញក៏ពួកគេឃាត់រថយន្តប្រគល់ឱ្យសមត្ថកិច្ចតែម្តង។ ពាក់ព័ន្ធទៅនឹងការលើកឡើងពីសំណាក់បងប្អូនកម្មករសំណង់ទាំង៣៤នាក់ខាងលើនោះ ឈ្មោះចែហ៊ាង ដែលគេស្គាល់ថា ជាមេការនឹងជាអ្នកបកប្រែឱ្យក្រុមហ៊ុនចិនបានបញ្ជាក់ប្រាប់ឱ្យដឹងនៅថ្ងៃទី២០ខែមករាឆ្នាំ២០២៤ថា ចំពោះការឃាត់រថយន្តពីកម្មករសំណង់នោះលោកស្រីក៏ពុំបានដឹងដែរ ទាល់តែឡានបើកដល់កន្លែងប៉ូលីសរួចទើបតៃកុងឡានខលប្រាប់គាត់ ហើយប្រាក់ឈ្នួលរបស់កម្មករសំណង់ក៏គាត់ពុំមានការគេចវេសដែរ ហើយបើបងប្អូនកម្មករមិនទុកចិត្តគាត់នោះចង់ឃាត់ឡានទុកឱ្យសមត្ថកិច្ចជារឿងរបស់ពួកគាត់ ដោយឡែករឿងថ្លៃឈ្នួលកម្មករសំណង់ គាត់ នឹងទាក់ទងទៅថៅកែរបស់គាត់បន្តទៀតដើម្បីយកប្រាក់មកបើកឱ្យកម្មករគ្រប់ចំនួន។ បើតាមការបញ្ជាក់ឲ្យដឹងពីលោកអនុសេនីយ៏ឯកអ៊ុជ ប៊ុនអ៊ុយ នាយប៉ុស្តិ៏អូរស្មាច់បានឱ្យដឹងថា ក្រោយពីមានការឃាត់រថយន្តដឹកសម្ភា:សំណង់ចេញពីក្រុមហ៊ុនហើយក៏មានការដាក់ពាក់បណ្តឹងពីកម្មករសំណង់ចំនួន៣៤នាក់ឲឱ្យជួយធ្វើការដោះស្រាយកាលពីថ្ងៃទី២០ខែមករាឆ្នាំ២០២៤ បន្ទាប់ពីសាកសួរនឹងស្រង់បញ្ជីឈ្មោះបងប្អូនជាកម្មករសំណង់អស់រយ:ពេល១ព្រឹករួចមកក៏ឃើញថាទឹកប្រាក់ថ្លៃឈ្នួលរបស់កម្មកសំណង់ដែលមេការ ខាងក្រុមហ៊ុនចិនមិនទាន់បើកឱ្យថ្លៃប្រាក់ឈ្នួលដល់ពួកគាត់សរុបទាំងអស់មានចំនួនរហូតដល់ទៅ៥៣,១៨៧,០០០ រៀល(ហាសិបបីលានដប់ប្រាំបីមុីនប្រាំពីរពាន់រៀល។ គួររំលឹកថា […]

ព័ត៌មានសន្តិសុខសង្គម

គ្រឿងញៀនជាង១តោន ត្រូវកម្លាំងអាវុធហត្ថខេត្តបង្ក្រាបបាន

  ព្រះវិហារ:លោកវរៈសេនីយ៏ត្រី សុង រ៉ុង មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋាន ស្រុកជ័យសែន បានឱ្យដឹងថា ខណៈពេលកម្លាំងចុះល្បាតនៅក្នុងមូលដ្ឋានក៏ប្រទះឃើញរថយន្តម៉ាក់ម៉ាស្តាចំនួន១គ្រឿង ពណ៏ស  ពាក់ស្លាកលេខស្ទឹងត្រែង  2A.5558/  ចតទុកផ្លុងចោលនៅត្រង់ចំនុចមុខសាលាវិទ្យាល័យជ័យសែន  ស្ថិតនៅក្នុងភូមិស្អាង ឃុំស្អាង ស្រុកជ័យ សែន  ខេត្តព្រះវិហារ ដោយមានកាសង្ស័យភ្លាមនោះកម្លាំងកងរាជអាវុធហត្ថស្រុក ក៏បានរាយការណ៍ជូន ឯកឧត្តមឧត្តសេនីត្រី កង សៅ គុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ។ក្រោយទទួលបានបទ បញ្ជាពីឯកឧត្តមមេបញ្ជាការ ក៏ដូចជាឯកឧត្តម ទី សុវិនថាល់  ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ព្រះវិហារនឹងក្រោមកិច្ចសម្របសម្រួលដោយផ្ទាល់ អំពីសំណាក់លោក ស្រេង វុទ្ធា  ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងខេត្តព្រះវិហារផងនោះ  កម្លាំងកងរាជអាវុធហត្ថស្រុកជ័យសែន ក៏បានធ្វើកាបើកគូទរថយន្ត ខាងលើដើម្បីត្រួតពិនិត្យ នៅក្រោយពិនិត្យទៅលើរថយន្តខាងលើ កម្លាំងបានរក ឃើញម្សៅក្រាមពណ៌សថ្លា ដែលក្រុមឧក្រិដ្ឋជន  វិចខ្ចប់ក្នុងកញ្ចប់ពណ៌លឿង ផ្ទុកនៅក្នុងរថយន្តខាងលើពេញប្រៀបតែម្តង។ លោកបន្តថាកម្លាំងរបស់លោកតែងតែអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរ:ភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងដោយមានការណែនាំចង្អុលបង្ហាញជាប្រចាំ ពីសំណាកឯកឧត្តមឧត្តមសេនីយ៏ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តព្រះវិហារនិងសម្របសម្រួលរបស់លោកព្រះរាជអាជ្ញារងលោក […]

ព័ត៌មានជាតិ

អគ្គនាយកដ្ធានអន្តោសប្រវេសន៏បានក្រើនរំលឹកដល់មន្ត្រីដែលឈរជើងនៅតាមច្រកទ្វារព្រំដែន

  ឧត្តរមានជ័យ :ឯកឧត្ដម ឧត្តមសេនីយ៏ឯក សុខ វាសនា អគ្គនាយក អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានដាក់ចេញនូវវិធានការ២ចំណុចគន្លឹះសំខាន់ៗទៅដល់មន្ត្រីនគរបាលអន្តោសប្រវេសន៏ដែលឈរជើងនៅតាមមាត់ច្រកអន្តរជាតិទាំងអស់ត្រូវប្រកាន់ភ្ជាប់ទី១.ចូលរួមប្រយុទ្ធប្រឆាំងការជួញដូរមនុស្សទី២.ការចូលរួមទប់ ស្កាត់ការជួញដូរបទល្មើសគ្រឿងញៀន។ ឯកឧត្តមអគ្គបានមានប្រសាសន៏និងក្រើនរំឭកដល់លោកមេប៉ុស្តិ៍ដែលមកទទួលតំណែងថ្មីត្រូវខិតខំប្រឹងប្រែងបន្តកិច្ចសហប្រតិបត្តិការពិសេសជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ពីព្រោះថាច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់យើងនេះមានសារៈសំខាន់ក្នុងការដោះដូរនាំចេញទំនិញកសិផលក្នុងស្រុកគ្រប់ប្រភេទជាពិសេសទប់ស្កាត់រាល់ ការលបលួចឆ្លងដែនរបស់បងប្អូនប្រជាពលរដ្ធដែលចាញ់បោកមេខ្យល់ទៅធ្វើការងារនៅប្រទេសថៃជាចំណុចសំខាន់ ហើយមួយវិញទៀត ត្រូវយកចិត្តទុកដាក់បន្ថែមលើការងារស្នូលរបស់ខ្លួនមានការទំនាក់ទំនងល្អ ពីព្រោះថា ក្នុងនាមយើងជា កងកម្លាំងហើយនៅក្នុងក្រសួងតែមួយយើងមានតួនាទីសំខាន់សម្រាប់បម្រើ ពលរដ្ឋនិងបម្រើជាតិមាតុភូមិ ពីព្រោះថា ក្នុងនាមជាមន្ត្រីនគរបាលអន្តោប្រវេសន៍គឺជាកងកម្លាំងជួរមុខមួយសម្រាប់ត្រួតពិនិត្យលើលិខិតស្នាមរាល់ការចេញចូលឆ្លងប្រទេសក៏ដូចជាមន្ត្រីពាក់ព័ន្ធជាពិសេសយើងត្រូវចូលរួមទប់ស្កាត់ការរីករាលដាល នៅជំងឺកូវី១៩ថ្វីត្បិតតែបច្ចុប្បន្ននេះក៏វាបានថមថយក៏ពិតមែនតែទោះយ៉ាងណាក៏យើងត្រូវតែបន្តការខិតខំបន្តទៀតនិងទប់ស្កាត់ជាពិសេសគឺពិនិត្យរាល់ ការបោះត្រាលើលិខិតស្នាមចេញចូលដើម្បីបង្កភាពងាយស្រួលទៅដល់បងប្អូនប្រជារដ្ឋចេញចូលទៅប្រទេសថៃតាមច្រកអូរស្មាច់នេះផងដែរ។ ឯកឧត្តមអគ្គនាយកអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានដាក់ចេញបែបនេះនៅក្នុងពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងនាយប៉ុស្តិ៏នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់នាយកដ្ធានច្រកទី១ នៃអគ្គនាយកដ្ធានអន្តោសប្រវេសន៏នេះប្រព្រឹត្តធ្វើឡើងនាព្រឹកថ្ងៃទី១៧ខែមករាឆ្នាំ២០២៤ស្ថិតនៅក្នុងបរិវេណប៉ុស្តិ៏នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ឯកឧត្ដម ប៉ែនកុសល្យ អភិបាលខេត្តឧត្តរមានជ័យបានមានប្រសាសន៏ថាកងកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់គឺមានតួនាទីសំខាន់ណាស់ពិសេសត្រួតពិនិត្យរាល់លិខិតឆ្លងដែនបោះត្រាលើឯកសារចេញចូលរបស់ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិនឹងចូលរួមទប់ស្កាត់រាល់បទល្មើសផ្សេង ជាងនេះទៅទៀត ក្នុងនាមយើងជាមន្ត្រីនគរបាលអន្តោសប្រវេសន៏ត្រូវចេះធ្វើការបង្កើនទំនាក់ទំនងល្អជាមួយអាជ្ញាធរពាក់ព័ន្ធក៏ដូចជា ទប់ស្កាត់រាល់បទល្មើសលបលួចឆ្លងដែនពីសំណាក់ពលរដ្ធទូទៅដែលតែងតែលួចចូលទៅធ្វើការនៅប្រទេសគេម៉្យាងទៀត ជនអន្តោប្រវេសន៍ឆ្លងដែនខុសច្បាប់ពីព្រោះថាក្នុងនាមជានគរបាលអន្តោប្រវេសន៍មានសារៈសំខាន់ណាស់សម្រាប់ ជាភ្នែកជាច្រមុះរបស់ក្រសួងមហាផ្ទៃក៏ដូចជាប្រទេសជាតិយើងទាំងមូល។ សូមបញ្ជាក់ផងដែរថា នៅក្នុងពិធីតែងតាំងផ្ទេរមុខតំណែងផ្ទេរភារកិច្ចដោយយោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃបានផ្ទេរភារកិច្ច លោកវរៈសេនីយ៍ឯក ស្រេង ធារីជានាយប៉ុស្តិ៏នគរបាលអន្តោសប្រវេសច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ជំនួសលោកឧត្តមសេនីយ៍ត្រី អៀ សុផល ដែលជាអតីតនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ដែលត្រូវទៅទទួលតួនាទីមុខតំណែងថ្មីជាអនុរដ្ធលេខាធិការក្រសួងមហាផ្ទៃ។ (ដោយឈឿន ប៊ុនឈី)

ព័ត៌មានជាតិ

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋចង់ធ្វើត្រីប្រហុក ត្រីឆ្អើរនិងផ្អក សូមរួសរាន់

    ភ្នំពេញ:មន្ត្រីជំនាញក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នេះបានឱ្យដឹងថា ក្រុមការងារក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានចុះទៅពិនិត្យសកម្មភាពប្រជានេសាទកំពុងប្រមូលផល ក្នុងខ្នើតទី២ និងថ្ងៃប្រមូលផលទី២ នៅដាយត្រីលេខ១៥ក្នុងភូមិសាស្រ្តឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។ មន្ត្រីជលផលខាងលើបន្តថា ការប្រមូលផលត្រីនៅដាយត្រីលេខ១៥ ទទួលបានទិន្នផលជាមធ្យមមានចំនួនប្រមាណ ៥០០គ.ក្រ/១ដាយ។ ប្រជានេសាទបានបង្ហាញអាម្មណ៍រីករាយ ដែលនៅឆ្នាំនេះទទួលបានផលច្រើនជាងឆ្នាំមុន។ មន្ត្រីខាងលើបានបញ្ជាក់ជូនទៀតថា រដូវត្រីត្រូវជាលើកទី២ ចាប់ផ្ដើមពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤។លោកបានអំពាវនាវសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ធ្វើប្រហុក ផ្អកត្រីឆ្អើរសូមរួសរាន់មកទិញត្រីនៅតាមដាយត្រីក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ៕