ព័ត៌មានសន្តិសុខសង្គម

ផ្លូវលំដែលមន្ទីរជំនាញធ្វើផ្លូវចាក់ពង្រាយថ្មហើយទុកជាង១ឆ្នាំ ពួកគាត់ស្នើសុំជួយកាយពង្រាបផង ព្រោះពិបាកធ្វើដំណើរឆ្លងកាត់ណាស់

  ឧត្តរមានជ័យ:ប្រជាពលរដ្ឋស្នើរឱ្យអាជ្ញាធរ មន្ទីរជំនាញពាក់ព័ន្ធជួយដាក់លូ ហើយនឹងជួយយកគ្រឿងចក្រ ឈូសឆាយពង្រៀបថ្មី ដែលបានចាក់នៅលើផ្លូវអស់រយ:ពេលជាងមួយឆ្នាំហើយ ដោយជាក់ស្តែងអ្នកភូមិធ្វើដំណើរឆ្លងកាត់ ពិបាកក្នុងការជៀសគ្នាប្រចាំថ្ងៃតែម្តង។ ទីតាំងផ្លូវដែលមន្ទីរអភិវឌ្ឍន៏ជនបទស្ថាបនាធ្វើហើយរួចយកដុំថ្មគ្រួសក្រហមទៅចាក់នៅលើផ្លូវមានចំនួន៣ខ្សែ ស្ថិតនៅក្នុងភូមិគោកចំបក់ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ប្រជាពលរដ្ឋម្នាក់ ឈ្មោះ ស្រះសុភា រស់នៅភូមិគោកចំបក់ បានប្រាប់ឱ្យដឹងនៅថ្ងៃទី២១ខែកុម្ភ:ឆ្នាំ២០២៤ថា ផ្លូវក្នុងភូមិរបស់ពួកគាត់នេះគេស្ថាបនាធ្វើហើយជា៣ឆ្នាំ ដោយឡែកការចាក់គ្រួសក្រហមនឹងដុំថ្មនៅអមសងខាងផ្លូវនេះទើបតែជាង១ឆ្នាំនេះទេ រួចក៏ពុំដែលឃើញមន្ត្រីជំនាញណាយកគ្រឿងចក្រមកឈូសឆាយសំអាតបង្រៀបដំថ្មនេះដែរទុករហូតមកដល់សព្វថ្ងៃធ្វើឱ្យពួកគាត់ពេលជិះម៉ូតឡានឆ្លងកាត់ពិបាកជៀសគ្នាណាស់។ ជុំវិញការលើកឡើងពីបងប្អូនប្រជាពលរដ្ធចំពោះបញ្ហាដុំថ្មនៅអមសងខាងផ្លូវនឹងស្នើរឱ្យមន្រ្តីជួយដាក់លូរត្រង់ចំណុចខាងលើនេះផង។ លោកច្រិប រ៉ាមី អនុប្រធានមន្ទីរអភិវាឌ្ឍន៏ជនបទខេត្តបានបញ្ជាក់ប្រាប់ឱ្យដឹងនៅថ្ងៃទី២១ខែកុម្ភ:ឆ្នាំ២០២៤ថា ផ្លូវលំដែលស្ថាបនារួចហើយនៅភូមិគោកចំបក់គឺពិតជាបានធ្វើដោយក្រុមការងាររបស់មន្ទីរពិតមែន ដោយឡែករឿងដែលបងប្អូនប្រជាពលរដ្ឋស្នើរសុំឱ្យមានការដាក់លូរកាត់ទទឹងផ្លូវបន្ថែម នឹងជួយយកគ្រឿងចក្រមកឈូសឆាយបង្រៀបដុំថ្មនោះពុំមានអីពាក់ព័ន្ននិងមន្ទីរទេគឺពាក់ព័ន្ធទៅនឹងអាជ្ញាធរវិញទេ។ ទាក់ទិនទៅនឹងបញ្ហាផ្លូវលំដែលស្ថាបនាធ្វើរួចដោយមន្ទីរអភិវឌ្ឍន៏ជនបទ នៅក្នុងភូមិគោកចំបក់ចំនួនប៉ុន្មានខ្សែនោះលោកពុំបានដឹងច្បាស់នោះទេ ហើយដោយបន្សល់ទុកនូវដុំថ្មអមសងខាងផ្លូវធ្វើឱ្យប្រជាពលរដ្ធរអ៊ូរទាំនេះដែរ ។ លោកចៀប តុប ចៅសង្កាត់សំរោងបានអះអាងតាមទូរស័ព្ទយ៉ាងខ្លីនៅព្រឹកថ្ងៃទី២១ខែកុម្ភ:ឆ្នាំ២០២៤ថា ចំពោះដុំថ្មនៅលើផ្លូវពុំមានអីត្រូវមកពាក់ព័ន្ធជាមួយអាជ្ញាធរសង្កាត់នោះទេសូមសួរទៅអ្នកដែលធ្វើផ្លូវវិញទៅរួចហើយក៏បានបិទទូរស័ព្ទទៅវិញយ៉ាងលឿនស្លេវតែម្តង។ សូមជម្រាបផងដែរថា បើតាមការលើកឡើងបន្ថែមពីអ្នកភូមិដែលរស់នៅក្នុងភូមិគោកចំបក់ ពួកគាត់បាននិយាយតៗគ្នាមិនដាច់ពីមាត់ថា ប្រសិនបើមន្ទីរអភិវឌ្ឍន៏ជនបទធ្វើផ្លូវសម្រាប់ឱ្យប្រជាពលរដ្ធបានធ្វើដំណើររួចរាល់អស់ហើយចុះមិចមិនព្រមយកគ្រឿងចក្រមកឈូសឆាយថ្មដែលនៅសេសសល់ផងចាំបាច់ទុកឱ្យនៅអមសងខាងផ្លូវធ្វើឱ្យពួកគាត់ជួបការលំបាកសឹងតែរាល់ថ្ងៃបែបនេះទៅវិញ។ (ដោយឈឿន ប៊ុនឈី)

ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារវិសយ័អប់រំ យុវជន និងកីឡាខេត្ត

  ប៉ៃលិន៖ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីរអប់រំយុវជន និងកីឡា ខេត្តប៉ៃលិន បានបិទសន្និបាតបូកសរុប វាយ តម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២២-២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៣-២០២៤ ស្ថិតក្រោមអធិបតីភាពខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអភិវឌ្ឍន៍ធនធានមនុស្ស ជាអាទិភាព នៃការអនុវត្តន៍យុទ្ធសាស្ត្រគោលនយោបាយ នៅគ្រប់ដំណាក់កាល សំដៅលើកកម្ពស់ចំណេះដឹង ជំនាញវិជ្ជាជីវៈសមត្ថភាព សហគ្រិនភាព ការច្នៃប្រឌិតនវានុវត្តន៍ គុណធម៌ សីលធម៌ មនសិកាស្នេហាជាតិ និងស្មារតី ទទួលខុសត្រូវ សុខភាពល្អ និងកាយសម្បទារឹងមាំ តួនាទីស្ត្រី និងកិច្ចគាំពារសង្គម  ដូច្នេះ សន្និបាតបូកសរុប និងវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២២-២០២៣ និង លើក ទិស ដៅ […]

ព័ត៌មានជាតិ

អភិបាលខេត្តជម្រុញណែនាំឱ្យ-បន្តចូលរួមលើកទឹកចិត្ត អប់រំ និងផ្សព្វផ្សាយដល់មន្ត្រីគ្រប់រូប និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឱ្យចូលរួមអនុវត្តគោលនយោបាយ “

  ខេត្តប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណ:អភិបាលខេត្តប៉ៃលិនបានជម្រុញណែនាំឱ្យ-បន្តចូលរួមលើកទឹកចិត្ត អប់រំ និងផ្សព្វផ្សាយដល់មន្ត្រីគ្រប់រូប និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឱ្យចូលរួមអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុខសុវត្ថិភាព” ដើម្បីរួមគ្នាទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ត្រូវខិតខំចូលរួមបន្តថែរក្សាការពារនូវសន្តិភាព ស្ថិរភាពនយោបាយការពារឯករាជ្យ អធិបតេយ្យជាតិ ត្រូវរួមគ្នាប្រឆាំងដាច់ខាតរាល់សកម្មភាពដែលប៉ុនប៉ងធ្វើឱ្យកម្ពុជាធ្លាក់ចូល ទៅក្នុងស្ថានភាពភាពចលាចល សង្គ្រាមវឹកវរក្នុងសង្គមតាមរយៈការធ្វើបដិវត្តន៍ពណ៌ -ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍ -បន្តដឹកនាំមន្ទីរ-អង្គភាពដោយផ្អែកលើគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាប្រសិទ្ធភាពការងារ និងធ្វើជាគំរូ ល្អសម្រាប់មន្ត្រីក្រោមឱវាទ – ត្រូវយកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្របន្ថែម បង្កើនចំណេះដឹង និងពង្រីកសមត្ថភាពផ្ទាល់ខ្លួន ដើម្បីយកមកចូលរួមចំណែកដល់ការអនុវត្តតួនាទីភារកិច្ច ក្នុងអង្គភាពឱ្យកាន់តែល្អ ប្រសើរថែមទៀត និងត្រូវបន្តពង្រឹង និងជំរុញការផ្តល់សេវាធារណៈ និងសេវារដ្ឋបាលនានាជូនដល់ ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ប្រកបដោយក្រមសីលធម៌ និងមានមនសិការវិជ្ជាជីវៈខ្ពស់។ លោកជំទាវអភិបាលខេត្តថ្លែងបែបនេះកាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង និងផ្លាស់ប្តូរភារកិច្ច មន្ត្រីរាជការនៃមន្ទីរអង្គភាពជុំវិញរដ្ឋបាល ខេត្ត ចំនួន០៨មន្ទីរអង្គភាព ក្នុងនោះមាន -មន្ទីរអប់រំ យុវជន និងកីឡា […]

ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញបើកការដ្ឋានស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា

  ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ​ នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធបើកការដ្ឋាន ជាផ្លូវការស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា ។ សូមបញ្ជាក់ថា យោងតាមរបាយការណ៍គម្រោងស្ថាបនាស្ពានចាក់អង្រែក្រោម-ព្រែកប្រា ដែលមានតម្លៃប្រមាណ ៦០លានដុល្លារអាមេរិក ត្រូវប្រើរយៈពេលសាងសង់ ៤២ខែ ដោយប្រើឥណទានសម្បទានពីមិត្តចិន និងត្រូវស្ថាបនាមួយខ្សែ(ដូចស្ពានកោះនរា ឬស្ពានឫស្សីកែវ)ទទឹង ២៧ម៉ែត្រ, ៤គន្លងរថយន្ត ,២កន្លងម៉ូតូ និង២គន្លងថ្មើរជើង។ របាយការណ៍ខាងលើបន្តថា ស្ពានដ៏សំខាន់ដែលកើតឡើងដោយការគិតគូរខ្ពស់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងសាធារណការ និង ដឹកជញ្ជូន ជាសេធិការ បានដំណើរការបើកការដ្ឋានមុន ពិធីសម្ពោធបើកការដ្ឋាន ជាផ្លូវការចាប់ផ្តើម ដោយបានខួងសសរគ្រឹះជាបន្តបន្ទាប់ និងធានាសមិទ្ធផលរួចរាល់តាមការគ្រោងទុក ដែលមកដល់ពេលនេះ សម្រេចបានជាង ២ភាគរយហើយ […]

ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកម្មវិធី «បងស្រី និងប្អូនស្រី»

  បាត់់ដំបង÷នៅព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកម្មវិធី «បងស្រី និងប្អូនស្រី» ដោយបានចែករំលែកចំណេះដឹង បទពិសោធល្អៗ អំពីការសិក្សាតាំងពីថ្នាក់បឋមដល់ថ្នាក់បណ្ឌិត ជូនប្អូនៗយុវតី សិស្ស-និស្សិត សមាជិក សមាជិកា និងភ្ញៀវកិត្តិយសសរុបចំនួនប្រមាណ ៦៥០ នាក់ នៅសាលប្រជុំបាត់ដំបងសុីធីហល ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ក្នុងឱកាសដ៏វិសេសវិសាលនោះ លោកជំទាវបណ្ឌិត បានចែករំលែកចំណេះដឹង បទពិសោធជីវិត និងការងារ ដែលលោកជំទាវបានជួបប្រទះកន្លងមក ដើម្បីជាត្រីវិស័យចង្អុលទិសក្នុងការរៀបចំគោលដៅជីវិត ។ លើសពីនេះ បទពិសោធ និងចំណេះដឹងទាំងនោះ បានបង្ហាញអំពីថាមពល និងការចាប់ផ្តើមដ៏ល្អ តាមរយៈការបណ្តុះគំនិតវិជ្ជមាន ប្រកបដោយពុទ្ធិ និងភាពម្ចាស់ការខ្លួនឯង ដើម្បីយកទៅអនុវត្តក្នុងជីវភាពប្រចាំថ្ងៃ រួមទាំងការសិក្សា និងការប្រកបការងារផ្សេងៗ ។ អង្គពិធីទាំងមូលបានសម្តែងនូវក្ដីរីករាយចំពោះឱកាសទទួលបានប្រសាសន៍ដ៏មានសារៈសំខាន់របស់ លោកជំទាវបណ្ឌិត ជាទុនគន្លឹះសម្រាប់យកទៅអនុវត្តក្នុងការកសាងជីវិតឱ្យកាន់តែប្រសើរឡើង ។ មួយវិញទៀត នឹងកាន់តែជំរុញទឹកចិត្តឱ្យចូលរួមការងារស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម កាន់តែខ្លាំងក្លាបន្ថែមទៀត ៕(ថេង ដារ៉ា)

ព័ត៌មានសន្តិសុខសង្គម

ក្មេងទំនើង៤០នាក់០៨នាក់មានសារធាតុញៀនចាត់ការតាមនិតិវិធី៣២នាក់អប់រំឱ្យទៅផ្ទះវិញ

  ប៉ោយប៉ែត:ដោយអនុវត្តតាមគោលនយោបាយតភូមិ/ឃុំ មានសុវត្ថិភាពក្រោយទទួលបទបញ្ជាពីលោក វ.ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត នៅថ្ងៃទី១៦ខែគុម្ភះឆ្នាំ២០២៤កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វ.ត្រី គង់ រិទ្ធា ឋានៈ មន្ត្រីនគរបាលយុត្តិធម៌ ចុះបង្ក្រាបក្មេងទំនើងចំនួន៤០នាក់ ក្នុងនោះពិនិត្យឃើញមានសារធាតុញៀនក្នុងទឹកនោមចំនួន០៨នាក់បានបញ្ជូនទៅកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីកសាងសំណុំរឿងបន្តទៅតុលាការ។ ចំណែកក្មេងទំនើង៣២នាក់ទៀត បានអប់រំណែនាំ ឱ្យអាណាព្យាបាលធានាត្រលប់ទៅលំនៅដ្ឋានវិញ។(ដោយថេង ដារ៉ា)

ព័ត៌មានសេដ្ឋកិច្ច

លោកជំទាវអភិបាលខេត្តប៉ៃលិន អញ្ជើញចុះពិនិត្យស្ថាន​ភាពជាក់ស្តែងកា​របង្កបង្កើនផលស្រូវប្រាំង និងដំណាំ​បន្លែប្រជាកសិ​ករនៅក្នុងស្រុកសាលាក្រៅ

  ខេត្តប៉ៃលិន ៖ ដោយមា​នការព្រួយបារម្ភ ចំពោះសុខទុក្ខ និងមានការយកចិត្តទុកដាក់ខ្ពស់ទៅលើជីវភា​ពប្រជាកសិករ រហូតមកដល់រសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ​២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈ​អភិបាលខេត្តប៉ៃលិន បានដឹកនាំ​មន្ទីរជំនា​ញពាក់ព័ន្ធនៅជុំវិញខេត្ត អាជ្ញាធរភូមិ ឃុំ ស្រុក និងក្រុមការងារ បានចុះជួបសំណេះសំ​ណាលសួរសុខទុក្ខ និង​ពិនិត្យស្ថានភាពជាក់ស្តែង​ការបង្ក បង្កើនផលស្រូវប្រាំង និងដំណាំបន្លែរបស់ប្រជាក​​សិករនៅក្នុងឃុំស្ទឹងត្រង់ និងបានដោះស្រាយបញ្ហាចំពោះមុខភ្លាមៗ ជូនពួកគាត់ ព្រមទាំងបានចា​ត់មន្ត្រីជំនាញតាម​ដានជាប្រចាំលើប​ញ្ហាកង្វះទឹកស្រោចស្រពផលដំណាំ ដើម្បីជួយសង្គ្រោះបានទាន់ពេលវេលាក្នុងពេលរដូវប្រាំង ដែលកំពុងជួបនឹងបញ្ហាខ្លះខាតទឹកនេះ។ ចំណែកឯដំណាំបន្លែដូចជាត្រប់ ត្រសក់ ម្ទេស ស្ពៃ និងបន្លែផ្សេងៗ ជាច្រើនមុខ លោកជំទាវ អភិបាលខេត្ត លើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ដាំតាមបែបធម្មជាតិ មិនត្រូវប្រើជីគីមីច្រើនហួសកម្រិត នាំឲ្យប៉ះពាល់ដល់សុខភាព ហើយក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅតាមភូមិនាំគ្នាចូលទៅទិញ សម្រាប់ធ្វើម្ហូបអាហារ៕ ដោយ ៖ នាក់ ង៉យ

ព័ត៌មានសេដ្ឋកិច្ច

ផ្សារ គ្លូប៊ល ហៅស៍ សម្ភោធឱ្យដំណើរការលើទឹកដីខេត្តបាត់ដំបង

  បាត់ដំបង÷ផ្សារ គ្លូប៊ល ហៅស៍ សាខាខេត្តបាត់ដំបងនេះជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន សាយ៉ាម គ្លូប៊ល ហៅស៍ ចំកាត់ ជាមួយក្រុមហ៊ុន LYP Group ក្នុងទំហំទុនវិនិយោគសរុប ១៦ លានដុល្លារអាមេរិក។ សូមបញ្ជាក់ថានេះជាផ្សារទី១ដំបូងគេសម្រាប់ខេត្តបាត់ដំបងហើយត្រូវបានសម្ភោធនៅព្រឹកថ្ងៃសៅរ៍ ៨កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសម្ពោធជាផ្លូវការសាខាទី២ នៃផ្សារ គ្លូប៊ល ហៅស៍ លើទឹកដីខេត្តបាត់ដំបង ដែលជាខេត្តដ៏មានសកត្តានុពលរបស់កម្ពុជា។(ដោយថេង ដារ៉ា)  

ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យអស់ល័ក្ខចំនួន០២នាក់ជួញដូរគ្រឿងញៀនយ៉ាងសកម្មក្នុងមូលដ្ឋានត្រូវសមត្ថកិច្ច​បង្ក្រាបបាន

  កំពង់ស្ពឺ : មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀញៀនយ៉ាងសកម្មក្នុងមូលដ្ឋាន ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​ព្រមទាំង​ដកហូត​វត្ថុ​តាងបានមួយ​ចំចំនួន។ លោក​វរសេនីយ៍ឯក ច​ន សុ​ភី​ត អធិការ​នគរបាល​ស្រុក​ប​សេដ្ឋបានឱ្យដឹងថា សកម្មភាពចុះបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀនខាងលើនេះដឹកនាំកម្លាំងដោយរូបលោកផ្ទាល់​តែ​ម្តង ។ហើយជនសង្ស័យទាំង០២នាក់នេះជាមុខសញ្ញា​យ៉ាងសកម្មនិងជាជើង​ខ្លាំង​ប្រចាំ​តំបន់។ការបង្រ្កាបនេះ ធ្វើ​ឡើង​កាលពី​ថៃ្ង​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៤ ក្រោយ​បាន​ទទួល​ព័ត៌មាន​សម្ងាត់មួយ។ លោកបន្តថា ដោយអនុវត្ត​តាម​វិធានការ​ជំនាញ​ធ្វើការ​ស្រាវជ្រាវ រហូត​កំណត់​បាន​មុខសញ្ញា និង​ភូមិសាស្ដ្រ នៅ​ភូមិ​បឹង​តា​មុំ ឃុំ​ផុង ស្រុក​ប​សេដ្ឋ មានមុខ​សញ្ញា​ជើង​ខ្លាំង ខាង​ចែកចាយ​គ្រឿង ញៀន​ដ៏​សកម្ម ឈ្មោះ អ៊ុ​ក សា​វ៉ុ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ។​ លោកបានបញ្ជាក់ទៀតថា ក្រោយ​ទទួល​បាន​បទបញ្ជា​ពី​លោក​ឧត្ដមសេនីយ៍ទោ សម សា​មួន ស្នងការ​នគរបាល​ខេត្ដ ជាក់ស្តែង កម្លាំង​នគរបាល បាន​ឡោម​ព័ទ្ធ​ជនសង្ស័យ​ជា​មុខសញ្ញាអស់ល័ក្ខបាន​រត់គេចខ្លួនតែ​ត្រូវ​បាន​កម្លាំង​ដេញ​តាម​ឃាត់ខ្លួន​បាន តែម្តងមានឈ្មោះ​អ៊ុ​ក សា​វ៉ុ​ន នៅ​ចំណុច​វាលស្រែ​ខាងលិច​ភូមិ​បឹង​តា​មុំនិង​ដកហូត​វត្ថុ​តាង រួម​មាន ៖ -​ម្ស៉ៅ​ក្រាម​ព​ណ៍​ស​ថ្លា សង្ស័យ​ជា​គ្រឿងញៀន ចំនួន ០៥​កញ្ចប់ (​ធំ​០៤​កញ្ចប់ និង​មធ្យម​០១​កញ្ចប់​) -​ទូរ​សព្ទ​ដៃ​០១​គ្រឿង លុយ​រៀល ៧,០០០,០០០ លាន​រៀល លុយ​ដូ​ល្លារ […]

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងអប់រំយុវជននិងកីឡាស្នើរទៅដល់អាជ្ញាធរមូលដ្ធានឱ្យចូលរួមទប់ស្កាត់សិស្សានុសិស្សគេចវេសសាលាមិនចូលរៀន

  ឧត្តរមានជ័យ:ថ្លែងនៅក្នុងពិធីបើកអង្គសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំយុវជននិងកីឡា ឆ្នាំសិក្សា២០២២.២០២៣និងលើកទិសដៅឆ្នាំសិក្សា២០២៣.២០២៤ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងអប់រំយុវជននិងកីឡា ស្នើសុំឱ្យអាជ្ញាធរមូលដ្ឋាន មេត្តាជួយទប់ស្កាត់ចំពោះសិស្ស គេចម៉ោងនៅ ក្រៅសាលាមិនព្រមចូលរៀន ជា ពិសេស មានពាក់ឯកសណ្ឋានជាសិស្សជាប់ខ្លួន។ ថ្នាក់ដឹកនាំខាងលើបានបន្តថា ដោយសារកន្លងមកសិស្សខិលខូចគេចវេសសាលាមួយចំនួនតូចទាំងនោះបានស្លៀកពាក់ឯកសណ្ឋានជាសិស្សសាលាជាប់ខ្លួនទៅចូលកន្លែង ស្នូកឃ័រ ក្លិប កីឡា តារាងបាល់ តាមរោងកាហ្វេ តាមម៉ាត ជាដើម ក្នុងម៉ោងរៀនសូត្រ។ ហើយមួយវិញទៀត ក៏សូមស្នើរទៅមន្ត្រីនគរបាលជំនាញនៅតាមបណ្តាប៉ុស្តិ៏៍ អធិការក្រុង/ស្រុកទាំងអស់មេត្តា ពង្រឹងលើសិស្សមិនទាន់គ្រប់អាយុបើកបរម៉ូតូនិងមិនពាក់មួកសុវត្ថិភាព គឺត្រូវតែ អនុវត្តទៅតាមនីតិវិធីកុំឱ្យមានការលើកលែងពីព្រោះថា ការធ្វើបែបនេះគឺដើម្បីកាត់បន្ថយក្នុងការគ្រោះថ្នាក់ចរាចរណ៍ ជាបន្តបន្ទាប់។ លោកបុិច រតនា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបានឡើងអាន របាយការណ៍ដោយបានបញ្ជាក់ថា ជារៀងរាល់ឆ្នាំក្នុងអង្គពិធីសន្និបាតបូកសរុប វាយតម្លៃលទ្ធផលការងារមន្ទីរអប់រំតែងតែ ប្រជុំផ្សព្វផ្សាយហើយក្រើនរំឭកទៅដល់ លោកគ្រូអ្នកគ្រូនាយកសាលា បឋមនិងអនុវិទ្យាល័យ វិទ្យាល័យ ទាំងអស់ឲ្យចូលរួម ពង្រឹង លើកិច្ចការងារ បង្រៀនសិស្សានុសិស្ស ឲ្យបានទៀងទាត់មានតម្លាភាព និងលើកទឹកចិត្តទៅដល់ មាតាបិតាសិស្ស ជម្រុញកុមារតូចដែលគ្រប់អាយុ ចាប់ពីមត្តេយ្យដល់បឋមដើម្បីឱ្យគាត់បានមករៀនសូត្រយកចំណេះជំនាញ រហូតដល់អនុវិទ្យាល័យ វិទ្យាល័យ ។ លោកជំទាវ មិនធារី អភិបាលរងខេត្តឧត្តរមានជ័យ បានមានមតិ […]