(ឧត្តរមានជ័យ)ក្រោយពីការខកខានចុះអនុវត្តពិន័យទៅតាមច្បាប់ចរាចរណ៏ផ្លូវគោករាល់បុគ្គលណាដែលល្មើសច្បាប់ចរាចរណ៏លើផ្លូវសាធារណ:អស់រយះពេល៣ខែកន្លងមកទើបតែនៅពេលប៉ុន្មានថ្ងៃជិតមួយសប្តាហ៏មកនេះមន្ត្រីនគរបាលចរាចរណ៏នៃស្នងការខេត្តឧត្តរមានជ័យចុះប្រតិបត្តិការណ៏ដាក់គោលដៅត្រួតពិនិត្យធ្វើការអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ធក្នុងទីប្រជុំជនខេត្តឧត្តរមានជ័យមុនឈានដល់ការផាកពិន័យតាមច្បាប់នៃបទល្មើសផ្សេងៗ។ ជាក់ស្តែងនៅថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០២៣នេះបើយោងតាមការបញ្ជាក់ពីលោកវរសេនីយ៏ទោ ផាន់ ប៉ារីស ជានាយរងការិយាល័យនគរបាលចរាចរណ៏ផ្លូវគោកនៃស្នងការខេត្តបានឲ្យដឹងថា ការចុះពង្រឹងណែនាំដល់បងប្អូនប្រជាពលរដ្ធឲ្យចូលរួមគោរពច្បាប់ចរាចរណ៏នេះដែរ ធ្វើការណែនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៏ទោ ហួតសុធី ស្នងការខេត្ត ក៏ដូចជាលោកស្នងការរងទទួលផែនចរាចរណ៏បានចាត់បញ្ជាឲ្យកម្លាំងមន្ត្រីនគរបាលចរាចរណ៏ដាក់គោលដៅត្រួតពិនិត្យនិងហៅចំពោះបុគ្គលណាដែលមិនគោរពច្បាប់មានដូចជាអ្នកធ្វើដំណើរតាមម៉ូតូត្រូវណែនាំឲ្យពួកគាត់ពាក់ពួកសុវត្ថិភាព ដោយឡែកអ្នកបើកបររថយន្តត្រូវឲ្យពួកគាត់ពាក់ខ្សែក្រវ៉ាត់ជាប្រចាំ។ លោកនាយរងការិយាល័យចរាចរណ៏ផ្លូវគោកបានលើកឡើងបន្ថែមថា ដោយមើលឃើញថា ក្នុងការចុះពង្រឹងឲ្យបងប្អូនប្រជាពលរដ្ធទូទៅឲ្យចូលរួមគោរពច្បាប់ក្នុងរយះពេលជិត១សប្តាហ៏កន្លងមកនេះចំពោះអ្នកធ្វើដំណើរតាមដងផ្លូវក្នុងទីប្រជុំនិងក្រៅទីប្រជុំជនភាគច្រើនអ្នកដែលមិនគោរពច្បាប់ដោយពុំមានពាក់មួកសុវត្ថិភាពមានដល់ទៅ៧០ទៅ៨០ភាគរយ។ សូមបញ្ជាក់ថាបើយោងតាមរបាយការណ៏ពីមន្ត្រីនគរបាលចរាចរណ៏ផ្លូវគោកបានអះអាងថាការអនុវត្តន៏ច្បាប់ចរាចរណ៏នេះផងដែរដោយមានការដឹកនាំកម្លាំងបញ្ជាផ្ទាល់ពីលោកវរសេនីយ៏ឯក ធូសុភា នាយការិយាល័យចរាចរណ៏ផ្លូវគោកនៃស្នងការខេត្តដោយចុះតាមគោលដៅក្នុងក្រុង និងក្រៅក្រុងផ្សេងៗមួយ ខណ:ពេលចុះប្រតិបត្តិការណ៏កម្លាំងនគរបាលបានហៅឲ្យឈប់ហើយធ្វើការណែនាំនៅនឹងកន្លែងហើយមួយវិញវិញបានផ្តល់នូវខិតប័ណ្ណជូនបងប្អូនប្រជាពលរដ្ធយកទៅមើលនៅផ្ទះដើម្បីឲ្យយល់ដឹងពីច្បាប់ចរាចរណ៏ជាងនេះទៅទៀតនគរបាលចរាចរណ៏ក៏បានធ្វើការណែនាំដល់តៃកុងរបស់ក្រុមហ៊ុនឡានថៃដែលចូលមកដឹកជញ្ជូនកសិផលនៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យសូមឲ្យចូលរួមគោរពច្បាប់ចរាចរណ៏នៅប្រទេសខ្មែរកុំបើកបរលឿនក្នងទីប្រជុំជនផងដែរ។(ប៊ុនឈី ឈឿនប៊ុនឈី)
Month: September 2023
អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃ កម្រិតកែប្រែរបស់ទណ្ឌិត ដែលត្រូវដាក់ស្នើ បន្ធូរបន្ថយទោស និងលើកលែងទោស
ខេត្តប៉ៃលិន ៖ កាលពីព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្ត លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិតដែលត្រូវដាក់ស្នើ បន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២៣ ដែលកិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់អភិបាលរងខេត្ត ព្រះរាជអាជ្ញារង នាយក រដ្ឋបាលសាលាខេត្ត ស្នងការខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត អនុប្រធានពន្ធនាគារខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។ មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ស្នើឱ្យមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យ និងពិភាក្សាឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយក្នុងការបន្ធូរបន្ថយទោស និងលើកលែងទោសឱ្យទណ្ឌិត ធ្វើយ៉ាងណាសមស្របទៅនឹងច្បាប់ និងគោលការណ៍ណែនាំនានា ដើម្បីជ្រើសរើសបានទណ្ឌិត ដែលមានការតាំងចិត្តកែប្រែខ្លួនឱ្យក្លាយជាពលរដ្ឋល្អ ក្នុងសង្គមជាតិ ពិតប្រាកដ ហើយអាចរស់នៅប្រកបដោយសេចក្តីសុខ ជាមួយក្រុមគ្រួសារ ក៏ដូចជាក្នុងសង្គមទាំងមូល ។ លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា ៖ ទណ្ឌិតដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោស […]
រដ្ឋបាលខេត្តប៉ៃលិន ដឹកនាំមន្ត្រីជំនាញស្តារគម្របលូតាមចិញ្ចើមផ្លូវ យកកាកសំណល់និងសម្រាមចេញ ដើម្បីកុំឱ្យស្ទះពេលភ្លៀងធំម្តងៗ
ខេត្តប៉ៃលិន ៖ នៅពេលភ្លៀងធំធ្លាក់ម្តងៗ គេសង្កេតឃើញ គម្របលូនៅតាមចិញ្ចើមផ្លូវក្នុងក្រុង ប៉ៃលិន ស្ថិតនៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយភាគច្រើន តែងតែស្ទះប្រព័ន្ធលូបង្ហូរទឹក បណ្តាលឱ្យទឹកហូរមិនទាន់ លិចផ្លូវ និងហូរចូលផ្ទះប្រជាពលរដ្ឋមួយចំនួន បង្កឱ្យមានការរំខាន និងព្រួយបារម្ភចំពោះសុវត្ថិភាព ទើបរហូតមកដល់ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣នេះ រដ្ឋបាល ខេត្តប៉ៃលិន បានដឹកនាំមន្រ្តីនៃមន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្តប៉ៃលិន ចុះបើកគម្របលូបង្ហូរទឹកក្បែរចិញ្ចើមផ្លូវ ដើម្បីឱ្យទឹកហូរបានលឿនជៀសវាងខូចផ្លូវថ្នល់ផងដែរ។ បើតាមមន្រ្តីនៃមន្ទីរសាធារណ:ការនិងដឹកជញ្ជូនខេត្តប៉ៃលិន បានឱ្យដឹងថា ៖ បន្ទាប់ពីទទួលបានការណែនាំពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ខាងមន្ទីរចាប់ផ្តើមបើកគម្របលូប្រព័ន្ធបង្ហូរទឹក ដោយយកគ្រឿងចក្រកកាយកំទេចដី និងសម្រាមចេញពីក្នុងលូ។ ប្រភពបន្តទៀតថា បន្ទាប់ពី បើកគម្របលូចេញ គេឃើញមានកំទេចសម្រាម ដូចជាសំបកថង់ប្លាស្ទីក ដបទឹកក្រូចជ័រ កែវជ័រ នៅពេញពាសក្នុងលូផងដែរ។ មន្រ្តីនៃមន្ទីរជំនាញក៏សំណូមពរដល់ប្រជាបលរដ្ឋរស់នៅក្បែរៗចិញ្ចើមផ្លូវ ត្រូវចេះរក្សាអនាម័យឱ្យបានល្អ មិនត្រូវបោះចោលសម្រាម ឬកាកកសំណល់ពាសវាលពាសកាល ឬទំលាក់ចូលទៅក្នុងប្រព័ន្ធលូបង្ហូរទឹកឡើយ។ លើសពីនេះសូមឱ្យជួយវេចខ្ចប់កាកសំណល់ឱ្យបានល្អដើម្បីឱ្យក្រុមហ៊ុនដឹកយកទៅបោះចោលនៅទីលានចាក់សម្រាម។ ម្យ៉ាងវិញទៀត ការបោះចោលសម្រាមដែលគ្មានសណ្តាប់ធ្នាប់ នាំឱ្យបាត់បង់នូវសោភ័ណភាព និងប៉ះពាល់ដល់បរិស្ថាន […]
លោកស្រីអភិបាលរងខេត្តបានថ្លែងថា អក្ខរកម្មគឺជាគ្រឹះនៃចំណេះដឹង ការអប់រំ ជាមូលដ្ធាន ពេញមួយជីវិត
(ឧត្តរមានជ័យ)ក្នុងការជម្រុញឲ្យមានកំណើនអត្រាអក្ខរកម្មដើម្បីសម្រេចគោលដៅអភិវឌ្ឍន៏ប្រកបដោយចីរភាពឆ្នាំ២០៣០ ដែលផ្តោតលើការអប់រំមានគុណភាព សមធម៌ បរិយាប័ន្ន និងលើកកម្ពស់ឪកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់អ្នកទាំងអស់គ្នា។ពិធីអបអរសារទរទិវាអក្ខរកម្មជាតិ០៨កញ្ញាឆ្នាំ២០២៣ហើយក៏ជាលើកទី៣២នេះប្រព្រឹត្តធ្វើឡើងនៅក្នុងសាលប្រជុំក្នុងបរិវេណមន្ទីរអប់រំយុវជននិងកីឡាខេត្តឧត្តរមានជ័យ ស្ថិតក្នុងភូមិបុរីរដ្ធបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។នាព្រឹកថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០២៣នេះហើយឆ្លៀតក្នុងឪកាសនោះដែរក៏មានការអញ្ញើញចូលរួមពីសំណាក់មន្ទីរពាក់ព័ន្ធជុំវិញខេត្តជាច្រើននាក់ចូលរួមផហដែរ។ លោកបុិចរតនាប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តឧត្តរមានជ័យបានលើកឡើងនៅថាអក្សរអក្ខរកម្មគឺជាគ្រឹះនៃចំណេះដឹង អក្ខរកម្មនៃការអប់រំ អក្ខរកម្មជាមូលដ្ឋាននៃការសិក្សាពេញមួយជីវិតសេវាកម្មគឺជាគន្លឹះនៃអភិវឌ្ឍនិងអក្ខរកម្មរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ហើយ ទិវានេះយើងរំឭក អត្រាអក្ខរកម្មដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលផ្ដោត លើការសិក្សាអប់រំ មានគុណធម៌សមធម៌ បរិយាប័ន្ននិងការលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។ ថ្លែងក្នុងពិធីនេះដែរ លោកជំទាវមុំពុធធីតា បាន លើកឡើងថា តាមរយៈនៃការប្រារព្ធទិវាអក្ខរកម្មជាតិ០៨ខែកញ្ញាឆ្នាំ២០២៣ខាងមុខនេះ ខ្ញុំមានជំនឿថាក្រោយថ្ងៃនៃការប្រារព្ធកម្មវិធីរួច អស់លោកលោកស្រី មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ពិសេសមន្ត្រីអប់រំក្រៅប្រព័ន្ធនិងអ្នកពាក់ព័ន្ធនឹងបន្តអនុវត្តនូវភារកិច្ចរបស់ខ្លួនដោយយកចិត្តទុកដាក់ខ្ពស់ពង្រីកនិងការបង្កើតសមិទ្ធផលថ្មីថែមទៀតដែលជាសកម្មភាពលេចធ្លោអ្វីៗតាមប្រធានបទអក្ខរកម្មជាមូលដ្ឋានគ្រឹះនៃសហគ្រិនភាពនិងសេដ្ឋកិច្ច ។ លោកស្រីអភិបាលរងខេត្តបានគូសបញ្ជាក់បន្ថែមថា អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃសហគ្រិនភាពនិងសង្គមសេដ្ឋកិច្ចដែលប្រធានបទនេះបានបញ្ជាក់អំពីសារៈសំខាន់នៃការលើកកម្ពស់អក្ខរកម្មតាមរូបភាពនិងជាការផ្តល់ឱកាសជាថ្មីម្តងទៀតដល់អ្នកសិក្សាជាពិសេសអ្នកដែលមានសេដ្ឋកិច្ចទន់ខ្សោយ ដោយជនបាត់បង់ឱកាសប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះកុមារនិងយុវជនធ្វើពលកម្មនៅក្រៅសាលាកម្មករកម្មការិនីរោងចក្រកុមារនិងយុវជនជនជាតិដើមភាគតិចដើម្បីឲ្យពួកគេមានសមត្ថភាព អានសរសេរលេខអាចដោះស្រាយបញ្ហា និងមានគំនិតច្នៃប្រឌិតនិងផ្លាស់ប្តូរឥរិយាបថអវិជ្ជមានមួយចំនួននៅក្នុងជីវភាពរស់នៅកាន់តែល្អប្រសើរឡើងផងដែរ។
ផ្លូវលំមួយខ្សែត្រូវជំនន់ទឹកភ្លៀងបានវាយប្រហាហូរច្រោះបាក់ដាច់អស់ជាច្រើនកន្លែងបន្ទាប់ពីមានភ្លៀងធ្លាក់មកជាប់ៗគ្នាច្រើនថ្ងៃកន្លងមកនេះ
(ឧត្តរមានជ័យ)ជំនន់ទឹកភ្លៀងបានគំរាមកំហែងហូរច្រោះបុកបាក់ដាច់ផ្លូវអស់ជាច្រើនកន្លែងធ្វើឲ្យបងប្អូនប្រជាពលរដ្ធឆ្លងកាត់ទៅមកជួបការលំបាកក្នុងការធ្វើដំណើរខណ::នៅពេលត្រូវធ្វើការ ដឹកជញ្ជូនជីយកទៅដាក់ស្រែដែលត្រូវនឹងប្រមូលផលនាពេលដ៏ខ្លីឆាប់ៗខាងមុខនេះ។ ទីតាំងផ្លូវដែលកំពុងទឹកហូរបុកបាក់ដាច់ដោយសារកត្តាជំនន់ទឹកភ្លៀងនេះផងដែរ ស្ថិតនៅត្រង់ចំណុចភូមិពុល ជាប់គ្នានឹងភូមិត្រពាំងវែង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ បើតាមការឲ្យដឹងពីប្រជាកសិករម្នាក់មានឈ្មោះអ៉ែនចាន់រឿន ភេទប្រុសអាយុ៥០ឆ្នាំរស់នៅសង្កាត់សំរោង ក្រុងសំរោងបានរៀបរាប់ប្រាប់នៅថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០២៣ថា ផ្លូវចំណុចនេះឲ្យតែដល់រដូវវស្សាមានភ្លៀងច្រើនថ្ងៃ ហើយទឹកហូរចុះពីលើភ្នំដងរ៉ែក ធ្លាក់មកតាមអូរហើយហូរចូលបឹងត្រពាំងវែងដឹងតែច្រោះបាក់ដាច់បែបនេះតែរហូតនឹង។ កសិករដដែលបានអះអាងបន្តថា ចំពោះគាត់តែម្តងនៅពេលទឹកហូរបាក់ដាច់បែបនេះនៅពេលចង់ទៅស្រែដឹកជីតាមម៉ូតូក៏មិនបាន តាមគោយន្តក៏មិនកើតមានតែ លីម្តងបន្តិចដាក់តាមចានដែកយកទៅបាចស្រូវតែប៉ុណ្ណោះ ធ្វើមិចដូចឃើញជាក់ស្តែងចឹង ពេលធ្វើដំណើរឆ្លងកាត់សូម្បីតែដើរនិងវាពិបាកផងទម្រាំ ជិះម៉ូតូ ឡាន អាត្រាក់ទ័រ គោយន្ត ទៀតនោះ កាន់តែលំបាកកាន់តែខ្លាំងហើយ ប្រសិនបើខែប្រាំងយើងអាចវាងផ្លូវបានដល់ពេលទឹកពេញស្រែបែបនឹងឲ្យគាត់វាងតាមផ្លូវណា។ សូមជម្រាបថា បើយោងតាមការលើកឡើងពីប្រជាកសិករ បានគូសបញ្ជាក់ថា ស្ថិតក្នុងផ្លូវលំមួយខ្សែដែលកំពុងទឹកជំនន់ហូរបុកបាក់ផ្តាច់នេះគ្មានផ្លូវវាងផ្សេងនោះទេដោយឡែកតំបន់នេះតែម្តងមានបងប្អូនប្រជាកសិករប្រកបមុខរបរធ្វើស្រែចំការខាងផ្នែកកសិកម្មធ្វើស្រែ ចំនួន៣ភូមិ មានទី១ភូមិភ្នៀត ទី២ភូមិឈូក ទី៣ភូមិពុល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យដែលមានផ្ទៃដីរាប់សិបមុឺនហិចតាហើយក៏ក្នុងអំឡុងពេលដ៏ខ្លីខាងមុខនេះនឹងត្រូវប្រមូលផលដំណាំស្រូវនិងដឹកជញ្ជូនលើផ្លូវមួយនេះផងដែរ។
ស្ត្រីម្នាក់ប្រចណ្ឌប្តីមានស្រី ទាញយកកាំបិតប៉័ងតោ កាប់ប្រហារចំក្បាលច្រើនកាំបិត បណ្តាលឱ្យដេកដួលស្លាប់ក្នុងថ្លុកឈាម
ខេត្តប៉ៃលិន ៖ គេសង្ស័យថា ដោយសារតែភ្លើងប្រចណ្ឌ រហូតឈានដល់ ប្រពន្ធទាញយកកាំបិតប៉័ងតោកាប់ប្រហារប្តីវ័យចំណាស់នៅលើគ្រែដេក ក្រោយពេលគាត់បានត្រឡប់មកពីចូលរួមខួបកំណើតកូនរបស់អ្នកភូមិវិញ ខណ:ស្រវឹងស្រាជោកជាំដេកលង់លក់មិនដឹងខ្លួន។ ក្រោយពេលកាប់ប្រហាររួច ស្រ្តីប្រពន្ធបានជិះម៉ូតូទៅសារភាពនៅស្នងការនគរបាលខេត្ត កាលពីវេលាម៉ោងប្រហែល៣និង៣០នាទីទាបភ្លឺឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ដែលហេតុការណ៍ស្រ្តីជាប្រពន្ធកាប់ប្រហារទៅលើប្តីវ័យចំណាស់ បណ្តាលឱ្យស្លាប់នៅក្នុងថ្លុកឈាមនេះ បានកើតឡើងនៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ បើតាមប្រភពពត៌មានពីសមត្ថកិច្ចនគរបាល បានឲ្យដឹងថា ៖ ជនរងគ្រោះ មាន ឈ្មោះសេង គឹមចេង អាយុ៧០ឆ្នាំ (ប្តី) រងរបួសក្បាលផុងលលាដ៏។ ចំណែកស្រ្តីជាជនដៃដល់មាន ឈ្មោះ ចេងចាន់ថា អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ។ ប្រភពដដែលបានឱ្យដឹងទៀតថា មុនពេលឈានដល់ការកាប់ប្រហារទៅលើបុរសវ័យចំណាស់នេះ គឺទាំង២នាក់ប្តីប្រពន្ធ តែងតែឈ្លោះទាស់ទែងប្រកែកគ្នាជារើយៗ ពោលគឺចាប់តាំងតែកូនទាំង៣នាក់របស់ពួកគាត់ នៅតូចៗម្លេះ ដោយអ្នកភូមិគិតថា វាជារឿងធម្មតា ព្រោះគ្រាន់តែឈ្លោះរួចក៍ត្រូវគ្នាវិញ តាមទម្លាប់របស់ពួកគាត់។ តែនៅមុនពេលកើតហេតុ ជនរងគ្រោះ ជាប្តីបានទៅចូលរួមខួបកំណើតកូនរបស់មិត្តភក្តិនៅក្នុងភូមិលុះពេលត្រឡប់មកវិញ ស្រាប់តែមានការឈ្លោះប្រកែកគ្នាខ្លាំងៗ រវាងប្តីនិងប្រពន្ធដោយចាប់តាំងពីយប់រហូតដល់ជិតភ្លឺស្រាប់តែប្រពន្ធកាប់ប្រហារប្តីស្លាប់តែម្តង។ សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា ស្ត្រីជាប្រពន្ធឈ្មោះ ចេង ចាន់ថា បានទៅសារភាពនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន […]
ស្នងការខេត្តជម្រុញគាំទ្រការអនុវត្តការងារនគរបាលនិងសហគមន៍
ឧត្តរមានជ័យ:នាពេលថ្មីៗនេះលោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យបានដឹកនាំការិយាល័យកិច្ចការប៉ុស្ដិ៍និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសំរោង ប៉ុស្ដិនគរបាលរដ្ឋបាល ចចុះប្រជុំត្រួតពិនិត្និងជម្រុញគាំទ្រការអនុវត្តការងារនគរបាល និងសហគមន៍ នៅសាលាសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោក ប៊ុត វ៉ាន់ដេត អភិបាលស្តីទី នៃគណគណៈអភិបាលក្រុងសំរោង, លោកនាយ-នាយរង-មន្ត្រីប៉ុស្តិ៍, ក្រុមប្រឹក្សាសង្កាត់, មេភូមិទាំង៣៣ និងប្រជាការពារភូមិ សហគមន៍ សរុបចំនួន ៥៦ នាក់/ ស្រី ០៩ នាក់ ។ ថ្លែងនៅក្នុងកិច្ចប្រជុំ ដ៏មានសារៈសំខាន់នោះ លោកឧត្ដមសេនីយ៍ស្នងការនគរបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ យោងតាមសេចក្ដីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិលេខ០១៣ សណ ន ចុះថ្ងៃ06 ខែតុលាឆ្នាំ2017 ក្នុងនោះបានសង្គត់ធ្ងន់លើតួនាទីភារកិច្ច ការងារនគរបាល និងសហគមន៍ ផ្ដោតលើការអនុវត្ត គោលការណ៍អនុវត្តទម្រង់ទាំង4 ។ ទី១. ធ្វើឲ្យនគរបាល កាន់តែនៅគៀកជិតជាមួយប្រជាពលរដ្ឋ ហើយមានការសហការគ្នាបានល្អរវាងនគរបាល និងប្រជាពលរដ្ឋ ក្នុងការផ្តល់ព័ត៌មានផ្សេងៗដែលបានកើតមានឡើងក្នុងមូលដ្ឋានជាប្រចាំ។ ទី២. នគរបាល និងអ្នកពាក់ព័ន្ធ […]
នាយករដ្ឋមន្ត្រីនៃកម្ពុជានិងលោកជំទាវបានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅប្រទេសឥណ្ឌូនេស៊ី
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវនៅវេលាម៉ោង៨ព្រឹកថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញដើម្បីដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ តបតាមការអញ្ជើញរបស់លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា កិច្ចប្រជុំកំពូលខាងលើនេះ នឹងប្រព្រឹត្តទៅនៅរដ្ឋធានីហ្សាការតា ពីថ្ងៃទី៤ ដល់ទី៧ ខែកញ្ញា ឆ្នាំ២០២៣។ អញ្ជើញអមដំណើរសម្តេចនាយករដ្ឋមន្ត្រី រួមមានលោក លោកស្រី ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំផ្នែកឯកជនជាច្រើនរូបទៀត។ យោងតាមក្រសួងការបរទេសដដែលបន្តថា កិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី នឹងធ្វើឡើងក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» កិច្ចប្រជុំកំពូលនឹងផ្តោតលើការជំរុញចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ដែលផ្តល់ជាផែនទីចង្អុលផ្លូវមួយដ៏សំខាន់សម្រាប់ការពង្រឹងឥទ្ធិពលអាស៊ាន តាមរយៈការបង្កើនប្រសិទ្ធភាពស្ថាប័ន ក្នុងគោលដៅស្វែងរកផលប្រយោជន៍សម្រាប់ប្រជាជនរបស់ខ្លួននៅលើឆាកអន្តរជាតិ។ បន្ថែមពីនេះ ការពិភាក្សានឹងផ្តោតការយកចិត្តទុកដាក់លើការពូនជ្រុំសហគមន៍អាស៊ានប្រកបដោយបរិយាប័ន្ន ចក្ខុវិស័យវែងឆ្ងាយ និងយកប្រជាជនជាស្នូល ដែលជាកម្លាំងដ៏សំខាន់ ដើម្បីសម្រេចបាននូវអាស៊ានឆ្នាំ២០៤៥។ របៀបវារៈសំខាន់ៗនៅកិច្ចប្រជុំ រួមមានកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ស្តីពីមីយ៉ាន់ម៉ា និងសេចក្តីសម្រេចផ្សេងៗទៀតរបស់ថ្នាក់ដឹកនាំអាស៊ាន។ ថ្នាក់ដឹកនាំអាស៊ាន […]
អភិបាល ខេត្តប៉ៃលិន ដាក់ ទិសដៅ សាងសង់ ផ្លូវ ជា ប្រភេទ បេតុង ឬ កៅស៊ូ ដើម្បី ទប់ទល់ អាកាសធាតុ និងធានាការប្រើប្រាស់បានយូរអង្វែង
ប៉ៃលិន៖ អភិបាលខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ដាក់គោលដៅ អភិវឌ្ឍន៍ ហេដ្ឋា រចនាសម្ព័ន្ធនៅក្នុងខេត្ត ដោយសម្រេចស្ថាបនាផ្លូវជាប្រភេទបេតុង និងកៅស៊ូដើម្បីទប់ទល់ជាមួយនឹងអាកាសធាតុ និងរក្សានូវគុណភាព ជាពិសេសរួមចំណែកសន្សំសំចៃរថវិកាជាតិផងដែរ បើទោះបីជាធ្វើបានតិច តែគុណភាពប្រើប្រាស់ បានយូរអង្វែង ។ លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងបែបនេះ នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងឱកាសអញ្ជើញដឹកនាំមន្ត្រី ជំនាញ និងក្រុមការងារ ចុះសិក្សាពីលទ្ធភាព ក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ មួយ ចំនួន បន្ថែមទៀត នៅក្នុងសង្កាត់ បរយ៉ាខា ក្រុងប៉ៃលិន ទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ និងបន្តពិនិត្យមើលផ្លូវ ក្រាល កៅស៊ូ ប្រភេទ DBST ១ខ្សែ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែលទើបស្ថាបរួចរាល់ ដើម្បីកំណត់ទីតាំង ដាក់ស្លាកសញ្ញា ចរាចរណ៍ និងគូសគំនូស លើទ្រូងផ្លូវ ក្នុងគោលបំណងចូលរួមទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ ។ លោកជំទាវ បាន ស្រីមុំ […]
កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌបង្ក្រាបជនសង្ស័យចំនួន០៦ នាក់ ដែលបានធាក់ម៉ូតូរបស់ប្រជាពលរដ្ឋ
កំពង់ចាម៖ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋ លោក ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ និងជំនាញអធិការដ្ឋាននគរបាលស្រុក កំពង់សៀម និងស្រុកបាធាយ ដើម្បីធ្វេីការស្រាវជ្រាវ ប្រតិបត្តិការ បង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (ធាក់យកម៉ូតូ)របស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៩និង ៤០នាទី នៅក្នុងភូមិអូរធ្នង់ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ដោយឡែកកាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៩ និង៥៥នាទី នៅភូមិកកោះ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ជាលទ្ធកម្លាំងសមត្ថកិច្ច បានធ្វេីការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ និងដកហូតបានវត្ថុតាង ម៉ូតូ០៥គ្រឿង (ម៉ាកហុងដា សេ១២៥ ចំនួន ០៤គ្រឿង និងម៉ូតូរបស់ជនរងគ្រោះម៉ាក និច (nix)ចំនួន០១គ្រឿង។ក្នុងនោះជងសង្ស័យមានឈ្មោះ ដូចខាងក្រោម:១-ឈ្មោះ ផន សុខនីភេទប្រុស អយុ១៦ឆ្នាំ ជាតិខ្មែរ ភូមិ១ សង្កាត់ខ្នួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។២-ឈ្មោះ ឡុង ណាវី ហៅ […]