ខេត្តប៉ៃលិនៈរហូតមកដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ មានកសិករមួយគ្រួសារ បានដាំដំណាំមៀនកោះក្របីជាង១០០០ដើម នៅលើដីចម្ការរបស់ខ្លួន ស្ថិតនៅក្នុងភូមិស្វាយស ឃុំកំរៀង ជាប់នឹងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយក៏បាននាំគ្នាប្រមូលលក់ឱ្យ ឈ្មួញ និង ប្រជាពលរដ្ឋរស់នៅក្នុងភូមិ បានតម្លៃក្នុង១គីឡូក្រាម៥០០០រៀល ។ ចំណែកឈ្មួញដឹកយកទៅលក់បន្ត បានតម្លៃ៧០០០ទៅ៨០០០រៀល ក្នុង១គីឡូក្រាម ។ បើតាមប្រភពព័ត៌មាន ពីស្រ្តីចំណាស់ម្នាក់ ឈ្មោះ ឈុន កេង អាយុ៦០ឆ្នាំ ជាម្ចាស់ចម្ការ ខាងលើ បានរៀបរាប់ឱ្យភ្នាក់ងារសារព័ត៌មានយើងដឹងថា គាត់បានដាំ ដំណាំមៀន (កោះក្របី) ជាង១០០០ដើម ហើយក៏បានទទួលផលជាច្រើនឆ្នាំកន្លងមកដែរ មិនព្រួយបារម្ភខ្វះខាតពីថវិកាចាយវាយប្រចាំថ្ងៃនោះឡើយ ដោយគាត់បេះលក់ឱ្យប្រជាពលរដ្ឋរស់នៅក្នុងភូមិតម្លៃត្រឹមតែ៥០០០រៀលក្នុង១គីឡូក្រាមប៉ុណ្ណោះ ។ គាត់បន្តទៀតថា ជួនកាល គាត់ម៉ៅផ្លែមៀនទាំងអស់នោះ ឱ្យឈ្មួញ ចូលទៅឈ្មួញ ក្នុងតម្លៃទាបបន្តិច ខណ:មេឃភ្លៀងរាល់ថ្ងៃ ក្រែងខូចផ្លែបេះលក់អត់ទាន់។គាត់បញ្ជាក់ទៀតថា ការដាំ ដំណាំមៀនកោះក្របីនេះ មិនប្រើជីគីមីបញ្ចេញផ្កា ឬផ្លែនោះទេ គឺជាប្រភេទរុក្ខជាតិដែលផ្លែតាមធម្មជាតិ ដោយក្នុង១ឆ្នាំ ប្រមូលផលបានតែម្តងប៉ុណ្ណោះ ។ […]
Month: October 2020
គ្រោះថ្នាក់ចរាចរណ៏គេចគ្នាបណ្តាលឲ្យម្ខាងធ្លាក់ទឹកម្ខាងនៅលើគោក រីឯអ្នកបើបររងរបួសធ្ងន់/ស្រាល
ខេត្តកំពតៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣ ខាងជើងក្លោងទ្វារវត្តទឹកវិល រវាង រថយន្តម៉ាក LEXUS 570 ពណ៌ខ្មៅ ដែលធ្វើដំណើរពីជើងមកត្បូងមកដល់ចំណុចកើតហេតុក៏បានគេចគ្នាជាមួយរថយន្តមួយគ្រឿងទៀតម៉ាក Hyundai ដែលពាក់ស្លាកលេខ កោះកុង 3A-0670 បណ្តាលអោយរថយន្ត LEXUS 570 នោះធ្លាក់ចុះទឹកប្រឡាយ ស្របពេលមេឃកំពង់ភ្លៀងខ្លាំង បណ្ដាលមនុស្សបួននាក់នៅក្នុងរថយន្តនោះមានពីរនាក់រងរបួសធ្ងន់ហើយពីរនាក់ទៀតរងរបួសស្រាល។ ហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង១០.៣០ នាទី ថ្ងៃទី០៣ ខែ តុលា ឆ្នាំ២០២០ខាងជើងក្លោងទ្វារវត្តទឹកវិលខេត្តកំពត។
ដោយសារភ្លើងប្រចណ្ឌ ប្តីជាប៉ូលីស បាញ់សម្លាប់ប្រពន្ឋ រួចបាញ់សំលាប់ខ្លួនឯង
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០នេះ សមត្ថកិច្ចនគរបាលខណ្ឌមានជ័យរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់នូវព័ត៌មានលម្អិតពាក់ព័ន្ធករណីប្តីបាញ់សម្លាប់ប្រពន្ធហើយបាញ់សម្លាប់ខ្លួនឯង នៅជិតវត្តដំបូកខ្ពស់ សង្កាត់បឹងទំពន់រាជធានីភ្នំពេញគឺករណីនេះបានកើតឡើងដោយសារអំណាចនៃភ្លើងប្រចណ្ឌ។ សមត្ថកិច្ចបានបន្តថា អំពីឃាតកម្មនេះបានកើតឡើងនៅម៉ោង៦.០០នាទីល្ងាច ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ នៅចំណុចក្នុងផ្ទះជួលលេខ៦២ E0E1 ផ្លូវ ៥៣BT ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យជាប្តីឈ្មោះ អ៊ុក ម៉ារ៉ាឌី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរនាយរងផ្នែកបច្ចេកទេស(ស័ក្ត៤កន្លះវរៈសេនីយ៏ត្រី) និងគិលានដ្ឋាន នៃនាយកដ្ឋានអង្គរក្សក្រសួងមហាផ្ទៃ មានទីលំនៅផ្ទះជួលលេខ៦២ E0E1 ផ្លូវ ៥៣BT ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លាប់ដោយត្រូវគ្រាប់កាំភ្លើង០១គ្រាប់ចំក្បាលចំហៀងខាងស្តាំធ្លាយទៅខាងឆ្វេង។ ជនរងគ្រោះជាប្រពន្ធឈ្មោះ កែវ ស្រីដា ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ លំនៅផ្ទះជួលលេខ៦២ E0E1 ផ្លូវ ៥៣BT ភូមិក្បាលទំនប់សង្កាត់ បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមេផ្ទះ បានស្លាប់ដោយត្រូវគ្រាប់កាំភ្លើង០២គ្រាប់ ត្រូវចំប្រអប់ទ្រូងខាងស្តាំធ្លាយមកប្រអប់ទ្រូងខាងឆ្វេង […]