បាត់ដំបងៈលោកវរសេនីយ៏ឯកសុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានឲ្យដឹងថា កម្លាំងនគរបាលនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនស្នងការខេត្តសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានបើកប្រតិបត្តិការបង្ក្រាបការជួញដូរគ្រឿងញៀនមួយករណី កាលពីវេលាម៉ោង១៤.២៥នាទីថ្ងៃទី២០វិច្ឆិកាឆ្នាំ២០២០។ចាប់ខ្លួនជនសង្ស័យចំនួន១នាក់ដកហូតបានថ្នាំញៀនជាច្រើនកញ្ចប់និង នៅចំណុច ភូមិអន្លង់ក្រូច ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ លោកបន្តថា ក្នុងប្រតិបត្តិការនេះកម្លាំងបានឃាត់ខ្លួនជនសង្ស័យមានឈ្មោះជា សុខចាន់ ប្រុសអាយុ២៨ឆ្នាំ មានទីលំនៅក្រុមទី៧ភូមិអន្លង់ស្តី ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។លោកបន្តថា ក្រោយការឃាត់ខ្លួនវត្ថុតាងដកហូតបានសារធាតុញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក (ICE) ចំនួន២៥ថង់ទម្ងន់១២,៦៤ក្រាម.ទូរស័ព្ទដៃ០៣គ្រឿង.ជញ្ជីងថ្លឹងគ្រឿងញៀន០១និងថង់ច្រកវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានជាប់ពាក់ព័ន្ធករណីគ្រឿងញៀននេះពិតប្រាកដមែនដោយថ្នាំញៀនទាំងអស់នេះខ្លួនបានទិញពីជនមិនស្គាល់មកលក់ចែកចាយបន្តក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្តង។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងចាប់បានខាងលើ កម្លាំងសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់បន្តតាមនីតិវិធី៕
Month: November 2020
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀន ជាច្រើនក្រាម
បាត់ដំបងៈលោកវរសេនីយ៏ឯកសុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានឲ្យដឹងថា កម្លាំងនគរបាលនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនស្នងការខេត្តសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោល បានបើកប្រតិបត្តិការបង្ក្រាបការជួញដូរគ្រឿងញៀនមួយករណី កាលពីវេលាម៉ោង១២.៥០នាទីថ្ងៃទី២០វិច្ឆិកាឆ្នាំ២០២០។ ដកហូតបានថ្នាំញៀនជាច្រើនកញ្ចប់និងចាប់ខ្លួនជនសង្ស័យចំនួន១នាក់នៅចំណុច ភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោលខេត្តបាត់ដំបង។ លោកបន្តថា ក្នុងប្រតិបត្តិការនេះ ជនសង្ស័យដែលកម្លាំង ឃាត់ខ្លួនបានមានឈ្មោះគឹម កុយ ប្រុសអាយុ៤៥ឆ្នាំ មានទីលំនៅក្រុមទី៧ភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោលខេត្តបាត់ដំបង។ ក្រោយការឃាត់ខ្លួនវត្ថុតាងដកហូតបានសារធាតុញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក (ICE) ចំនួន០៤ថង់ទម្ងន់៦,៧៧ក្រាម.ទូរស័ព្ទដៃ០១គ្រឿង.បំពង់ជក់គ្រឿងញៀន០១និងថង់ច្រកវេចខ្ចប់គ្រឿងញៀនមួយចំនួន។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានជាប់ពាក់ព័ន្ធករណីគ្រឿងញៀននេះពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងចាប់បានខាងលើ កម្លាំងសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់តាមនីតិវិធី៕
ឃាត់ខ្លួនជនសង្ស័យ១នាក់រួមនឹងថ្នាំញៀនជាច្រើនកញ្ចប់ត្រូវបានឃាត់ខ្លួន
បាត់ដំបងៈកម្លាំងនគរបាលនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនស្នងការខេត្តសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានបើកប្រតិបត្តិការបង្ក្រាបការជួញដូរគ្រឿងញៀនមួយករណី ដកហូតបានថ្នាំញៀនជាច្រើនកញ្ចប់ និងចាប់ខ្លួនជនសង្ស័យចំនួន១នាក់នៅចំណុចមុខរោងចក្រក្រចៅភូមិព្រែកកញ្ច្រែងឃុំព្រែកនរិន្ទស្រុកឯកភ្នំខេត្តបាត់ដំបង កាលពីវេលាម៉ោង១៨.១០នាទីថ្ងៃទី១៩វិច្ឆិកាឆ្នាំ២០២០។ កម្លាំងសមត្ថកិច្ចបន្តថា ក្នុងប្រតិបត្តិការនេះ ជនសង្ស័យដែលកម្លាំងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនឃាត់ខ្លួនបានមានឈ្មោះជិន វិចិត្រ ប្រុសអាយុ៤១ឆ្នាំ មានទីលំនៅភូមិព្រែកកញ្ច្រែងឃុំព្រែកនរិន្ទស្រុកឯកភ្នំ ខេត្តបាត់ដំបង។ក្រោយការឃាត់ខ្លួនវត្ថុតាងដកហូតបានមានសារធាតុញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក (ICE) ចំនួន០៣ថង់ទម្ងន់៧៦,៩៧ក្រាម.ទូរស័ព្ទដៃ០១គ្រឿង។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានជាប់ពាក់ព័ន្ធករណីគ្រឿងញៀននេះពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់បានខាងលើ កម្លាំងសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបា់ដំបង ដើម្បីចាត់តាមនីតិវិធី៕
អនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាលាក្រៅបាននាំយកអំណោយមនុស្សធម៌ជូនពលរដ្ឋខ្វះខាតចំនួន៤០គ្រួសារ
(ប៉ៃលិន) ៖ នៅថ្ងៃអាទិត្យ ១ រោជ ខែ កត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០១ខែ វិច្ឆិកា ឆ្នាំ ២០២០ គណៈកម្មាធិការអនុសាខា កាកបាទក្រហមស្រុកសាលាក្រៅ លោកឧកញ៉ា ឡោ ស៊ុនជាង ប្រធានគណៈកម្មាធិការអនុសាខាស្រុក បានដឹកនាំ សមាជិក សមាជិកាគណៈកម្មាធិការអនុសាខាស្រុក និងមានការអញ្ជើញចូលរួមពីលោកសំសារ៉េតប្រធានកិត្តិយសអនុសាខាស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ឯកឧត្តម ឌឹន គឹម នាយកប្រតិបត្តិសាខា,រួមនិង យុវជន ស.ស.យ.ក ឃុំ អាជ្ញាធម៌មូលដ្ឋាន បានអញ្ជើញចុះសាកសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌ចែកជូនក្រុមគ្រួសារមានជីវភាពខ្វះខាតដែលរងគ្រោះដោយទឹកជំនន់ចំនួន ៤០ គ្រួសារ នៅក្នុងឃុំ សាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ឆ្លៀតក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកឧកញ៉ាប្រធានអនុសាខា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាខេត្តប៉ៃលិន ដែលជានិច្ចកាល លោកតែងតែគិតគូរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក និងជនរងគ្រោះងាយគ្រោះ ដោយមិនប្រកាន់រើសអើងវណ្ណៈ ពូជសាសន៍ […]
អនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាលាក្រៅបាននាំយកអំណោយមនុស្សធម៌ជូនពលរដ្ឋខ្វះខាតចំនួន៤០គ្រួសារ
(ប៉ៃលិន) ៖ នៅថ្ងៃអាទិត្យ ១ រោជ ខែ កត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០១ខែ វិច្ឆិកា ឆ្នាំ ២០២០ គណៈកម្មាធិការអនុសាខា កាកបាទក្រហមស្រុកសាលាក្រៅ លោកឧកញ៉ា ឡោ ស៊ុនជាង ប្រធានគណៈកម្មាធិការអនុសាខាស្រុក បានដឹកនាំ សមាជិក សមាជិកាគណៈកម្មាធិការអនុសាខាស្រុក និងមានការអញ្ជើញចូលរួមពីលោកសំសារ៉េតប្រធានកិត្តិយសអនុសាខាស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ឯកឧត្តម ឌឹន គឹម នាយកប្រតិបត្តិសាខា,រួមនិង យុវជន ស.ស.យ.ក ឃុំ អាជ្ញាធម៌មូលដ្ឋាន បានអញ្ជើញចុះសាកសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌ចែកជូនក្រុមគ្រួសារមានជីវភាពខ្វះខាតដែលរងគ្រោះដោយទឹកជំនន់ចំនួន ៤០ គ្រួសារ នៅក្នុងឃុំ សាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ឆ្លៀតក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកឧកញ៉ាប្រធានអនុសាខា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាខេត្តប៉ៃលិន ដែលជានិច្ចកាល លោកតែងតែគិតគូរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក និងជនរងគ្រោះងាយគ្រោះ ដោយមិនប្រកាន់រើសអើងវណ្ណៈ ពូជសាសន៍ […]
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់រួមនិងវត្ថុតាងថ្នាំញៀនប្រភេទកេតាមីនក្រាមពណ៌សថ្លា (KETAMINE) ចំនួន ០២កញ្ចប់ធំ ទម្ងន់សរុប ២០០២,១ក្រាម
ខេត្តស្ទឹងត្រែង:សមត្ថកិច្ចនគរបាលខេត្តស្ទឹងត្រែងបានឲ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពីលោក ឧត្ដមសេនីយ៍ទោអូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង មន្រ្តីអនុវត្តច្បាប់នៃការិយាល័យប្រឆាំងគ្រឿងញៀនបានធ្វើការបង្ក្រាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនក្នុងបទល្មើសជាក់ស្តែងចំនួន០១នាក់រួមនិងវត្ថុតាងថ្នាំញៀនមួយចំនួនធំ កាំភ្លើង AK47 ចំនួន ០១ដើម, កាំភ្លើង វ៉ាន់ដឺឡុង ចំនួន ០១ដើម , បង់ ០៤បង់ គ្រាប់ ១២០គ្រាប់ ។ សមត្ថកិច្ចបន្តថា ហេតុការណ៏ជនសង្ស័យរូបនេះនៅថ្ងៃសុក្រ១៤កើត ខែកត្តិកឆ្នាំជូតទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ២១:០០នាទី ប្រព្រឹត្តនៅចំណុចអាហារដ្ឋានម្លប់ត្នោត ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ជនសង្ស័យឃាត់ខ្លួនមានឈ្មោះ អ៊ុក ដំកើង ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ យោធា ទីលំនៅបច្ចុប្បន្ន ភូមិសំរោង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ចាប់យកវត្ថុតាងថ្នាំញៀនប្រភេទកេតាមីនក្រាមពណ៌សថ្លា (KETAMINE) ចំនួន ០២កញ្ចប់ធំ ទម្ងន់សរុប ២០០២,១ក្រាម សម្ភារចាប់យកៈ […]
សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្ស០៤នាក់ករណីលួចម៉ូតូ
បន្ទាយមានជ័យៈជនសង្ស័យចំនួន០៤នាក់ដែលតែងតែធ្វើសកម្មភាពលួចកាចកម៉ូតូក្នុងមូលដ្ឋានយ៉ាងសកម្មត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនពួកគេជាបន្តបន្ទាប់នៅចុងសប្តាហ៏នេះនិងរឹបអូសបានម៉ូតូជាវត្ថុតាងចំនួន៤គ្រឿង រួមទាំងសម្ភារកាច់កម៉ូតូជាច្រើនទៀត រួចបញ្ជូនពួកគេទៅកាន់ស្នងការខេត្តបន្ទាយមានជ័យចាត់ការបន្តតាមនីតិវិធីនៅថ្ងៃទី២៩តុលាឆ្នាំ២០២០កន្លងមកនេះ។ សមត្ថកិច្ចក្រុងប៉ោយប៉ែតបានឲ្យដឹងថា ក្រោយពីប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ោយប៉ែត បានបាត់ម៉ូតូជាបន្តបន្ទាប់រួចមកក៏ដូចជានៅតាមកន្លែងផ្សេងៗគ្នា នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត អស់ជាច្រើនគ្រឿង និងមានពាក្យបណ្តឹងជនរងគ្រោះផងនោះ។ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានចុះល្បាតជាប្រចាំនិងឈានទៅកំណត់មុខសញ្ញាបានចាប់ខ្លួនពួកគេបានជាបន្តបន្ទាប់កាលពីថ្ងៃទី២៦/២៧តុលាឆ្នាំ២០២០នេះ បានជនសង្ស័យចំនួន៤នាក់រួមទាំងម៉ូតូចំនួន៤គ្រឿងនិងសម្ភារលួចគាស់កាច់កម៉ូតូជាច្រើន។ សមត្ថកិច្ចបន្តថា ក្រោយការឃាត់ជនសង្ស័យពួកគេបានសារភាពថា ពួកខ្លួនពិតជាបានលួចម៉ូតូ និងជាប់សារធាតុថ្នាំញៀន នៅក្នុងខ្លួនពិតប្រាកដ ហើយម៉ូតូដែលគេលួចបាននោះ ត្រូវបានគេដោះស្លាកលេខចោលបោះ ចូលក្នុងព្រៃ ដើម្បីបំបាត់ដានពីសមត្ថកិច្ច។ សមត្ថកិច្ចនគរបាលខាងលើបានឲ្យដឹងថា ការស៊ើបអង្កេតរហូតដល់ឃាត់ខ្លួនជនសង្ស័យបាននេះ ដោយសារតែ កន្លែងដែលជនសង្ស័យលួចនេះ មានកាមេរ៉ាសុវត្ថិភាព និងនគរបាលជំនាញ ចុះស្រាវជ្រាវបន្ថែម ទើបកំណត់មុខសញ្ញាឃាត់តែម្តង៕
ភ្ញៀវទេសចរមកលេងក្នុងខេត្តបាត់ដំបងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែជាង១ម៉ឺននាក់
បាត់ដំបងៈលោកអ៊ិច អ៊ំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា យោងតាម របាយការណ៍ស្តីពីស្ថិតិភ្ញៀវទេសចរមកទស្សនាកម្សាន្តក្នុងទឹកដីខេត្តបាត់ដំបងនាឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ រយៈពេល២ថ្ងៃនេះ (ចាប់ពីថ្ងៃទី៣០-៣១ ខែតុលា ឆ្នាំ២០២០)តាមស្ថិតិភ្ញៀវ _ចំនួនភ្ញៀវទេសចរជាតិ ១៣,៣៨២នាក់ _ចំនួនភ្ញៀវទេសចរអន្តរជាតិ (ទេសចរផ្ទៃក្នុង) ១៨ នាក់ _ចំនួនភ្ញៀវទេសចរសរុប ១៣,៤០០ នាក់។ លោកបន្តថា ក្នុងនោះគេសង្កេតឃើញថាភ្ញៀវទេសចរមានការថយចុះច្រើនធៀបនឹងការឈប់សម្រាកនាឱកាសបុណ្យភ្ជុំបិណ្ឌ ដោយមូលហេតុដូចខាងក្រោម : -ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទៅកាន់គោលដៅទេសចរណ៍មួយចំនួន មានការខូចខាត មិនទាន់មានការជួសជុលឡើងវិញ។ -ផ្លូវមកកាន់ខេត្តបាត់ដំបង និងផ្លូវខេត្តមួយចំនួនកំពុងជួសជុល ដែលបង្កការលំបាកក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ (ស្ទះផ្លូវ រលាក់ ហុយ)។ -ប្រជាពលរដ្ឋទើបរងគ្រោះដោយសារទឹកជំនន់ ។ -តំបន់ទេសចរណ៍មួយចំនួនមានទឹកជនលិចនៅឡើយ ឯខ្លះទៀតបានរងការខូចខាតពេលទឹកជំនន់ហើយកំពុងរៀបចំកែសម្រួល។ -ភ្ញៀវទេសចរនៅមានការបារម្មណ៍ពីជំងឺកូវីដ19ផងដែរ។
មន្រ្តីបសុពេទ្យសត្វខេត្តឧត្តរមានជ័យ រងការរិះគន់ពីប្រជាពលរដ្ឋ ថាមិនបានត្រួតពិនិត្យសុខភាពសត្វឲ្យបានត្រឹមត្រូវ មុនពេលឈ្មួញកាប់សម្លាប់សត្វគោ.ជ្រូកយកមកលក់លើទីផ្សា
ខេត្តឧត្តរមានជ័យៈប្រជាពលរដ្ឋទូទៅរស់នៅក្នុងខេត្តឧត្តរមានជ័យបានលើកឡើងថា ពួកគាត់មានការព្រួយបារម្ភពីបញ្ហាសុខភាពរបស់ពួកគាត់ជាខ្លាំង ខណៈពេលឃើញមន្រ្តីជំនាញបសុពេទ្យសត្វឆកល្វែងមិនបានត្រួតពិនិត្យទៅលើដើមកំណើតសត្វនិងសុខភាពសត្វគ្រប់ប្រភេទដូចជាសត្វជ្រូក គោ ក្របី..។ល។ឬសត្វផ្សេងទៀតដែលឈ្មួញបានកាប់សម្លាប់រួចយកមកលក់លើទីផ្សា វានិងបង្កហានិភ័យផ្សេងៗប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាសាធារណៈខណៈពេលពួកគាត់ទិញសាច់សត្វទាំងនោះ ទៅប្រើប្រាស់ធ្វើជាម្ហូបអាហារប្រចាំថ្ងៃ។ ពួកគាត់បន្តថាជាក់ស្តែងកាលពីវេលាម៉ោង៥-១២នាទីល្ងាចថ្ងៃទី៣០ខែតុលាឆ្នាំ២០២០កន្លងមក ថ្មីៗនេះស្តង់សត្តឃាតដ្ឋានសត្វគោដែលស្ថិតក្នុង ភូមិបុស្បូវ សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ អាជីវករម្នាក់ឈ្មោះ តូ ពេញ ជាអ្នកកាប់គោយកសាច់លក់ចែកចាយនៅផ្សាសំរោងខេត្តឧត្តរមានជ័យជាប្រចាំខែឆ្នាំនោះបានទិញសត្វគោមានជម្ងឺ គោងាប់ពីម្ចាស់ក្នុងភូមិ យកមកប្រលះនៅក្នុងស្តង់ម្ចាស់ឈ្មោះ ឈិន សុខី មានទីតាំងភូមិ/សង្កាត់ខាងលើ យកសាច់ទៅលក់ចែកចាយបន្តក្នុងទីផ្សា ដោយគ្មានការត្រួតពិនិត្យទប់ស្កាត់ ពីមន្រ្តីជំនាញបសុពេទ្យសត្វខេត្តឧត្តរមានជ័យនោះឡើយ។ ប្រជាពលរដ្ឋក្នុងមូលដ្ឋានដដែលបន្តថា បើអស់លោកជាមន្រ្តីជំនាញបសុពេទ្យធ្វើតែយ៉ាងហ្នឹង តើឲ្យប្រជាពលរដ្ឋដែលសង្ឃឹមលើការត្រួតពិនិត្យរបស់ជំនាញអស់លោកមានសង្ឃឹមអីទៀត។ បើសាច់សត្វទាំងអស់នោះពួកគាត់ទិញយកទៅហូបជាប្រចាំថ្ងៃទាំងសាច់គោសាច់ជ្រូកនិងប្រឈមគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិតជាសាធារណៈនាពេលខាងមុខជាក់ជាមិនខានឡើយបើមានតែស្តង់គ្មានអ្នកត្រួតពិនិត្យពីមន្រ្តីជំនាញ។ ពួកគាត់ដដែលបានសង្កត់ធ្ងន់ថា សុំឲ្យឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យនិងលោកប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តនិងលោកប្រធានពេទ្យសត្វ(ឬលោកប្រធានបសុពេទ្យខេត្តឧត្តរមានជ័យ ជួយទាញយកលិខិតបទដ្ឋានគតិយុត្តធ្វើអាជីវកម្មរបស់ឈ្មួញជាម្ចាស់ស្តង់សត្តឃាតដ្ឋាននិងឈ្មួញរកស៊ីកាប់សម្លាប់សត្វឲ្យពួកគេអនុវត្តគោរពច្បាប់ទៅតាមកិច្ចសន្យាធ្វើអាជីវកម្មឲ្យបានត្រឹមត្រូវនិងគិតគូរពីអាយុជីវិតប្រជាពលរដ្ឋអ្នកប្រើប្រាស់បរិភោគផង។សុំកុំឲ្យឈ្មួញនិងមន្ត្រីជំនាញទាំងនោះឃុបឃិតគ្នាគិតយកផលប្រយោជន៏ចំណេញតែ បក្សពួកនិងក្រុមគ្រួសារខ្លួនឯង ចង់អ្នកណាស្លាប់រស់ឬប៉ះពាល់ដល់សុខភាពគេមិនគិតគូរឡើយខណៈពេលកើតមានរឿងឡើងទើបនាំគ្នាស្រវេស្រវារកហេតុផលខុសរឺត្រូវនោះ។ កម្មករស៊ីឈ្នួលកាប់ជ្រូកគោនិងជ្រូកម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ការកាប់សម្លាប់សត្វគោ ឬសត្វជ្រូកជាទូទៅថៅកែស្តង់ឬម្ចាស់អាជីវកម្មលក់សាច់គោនិងសាច់ជ្រូកតម្រូវឲ្យកាប់ចាប់ពីម៉ោង១ជាងរហូតដល់៥ទាបភ្លឺទើបឈប់ រួចម៉ូយមកទទួលយកទៅលក់បន្តជាហូរហែ។មុនពេលកាប់គោឬជ្រូកដែលមិនមានមន្រ្តីជំនាញពេទ្យសត្វមកត្រួតពិនិត្យពីជម្ងឺសត្វគ្រប់ប្រភេទទេគោជ្រូកដឹកចូលមកដល់ម៉ោងកាប់ចាប់ផ្តើមកាប់តែម្តង កម្រឃើញមានមន្រ្តីជំនាញមកពិនិត្យណាស់ព្រោះយប់ជ្រៅពេកគេដេកនៅតែផ្ទះហើយ។តែបើសាច់គោឬសាច់ជ្រូកគេកាប់សម្លាប់ខុសម៉ោងកំណត់សុទ្ធតែសាច់មិនប្រក្រតីហើយ។សូមបញ្ជាក់ផងដែរថា នៅពេលបែកធ្លាយពីប្រជាពលរដ្ឋប្រាប់ថាមានមេឈ្មួញកាប់គោឈ្មោះ តូ ពេញ ទិញគោងាប់ដោយសារជម្ងឺ ដើម្បីយកសាច់ទៅលក់នៅទីផ្សាក្នុងស្រុកសំរោង ក្រោយមកអ្នកសារព៍ត័មានយើងទៅទាន់នៅស្តង់កាប់គោវេលាម៉ោង៥ជាងល្ងាចថ្ងៃទី៣០តុលាឆ្នាំ២០២០ ពេលនោះម្ចាស់ជាអ្នកកាប់គោលក់ក៏បានគំរាមប៉ុនប៉ងសម្លាប់អ្នកសារព័ត៍និងបានមើលងាយដល់ស្ថាប័នអ្នកសារព័ត៌មានទៀតផង ។(សូមស្តាប់សម្លេងមេឈ្មួញកាប់គោឈ្មោះតូ ពេញ គំរាមមកលើអ្នកសារព័ត៌មានយើងបន្តិចមើស)។ សូមបញ្ជាក់ទៀតថា មុនពេលកើតពាក្យសំដីប៉ោងសរសៃកដាក់គ្នារវាងលោកតូ ពេញ ឈ្មួញកាប់គោនិងអ្នកសារព័ត៌មាន។ មូលហេតុដោយសារអ្នកសារព័ត៌មានយើងគ្រាន់តែទៅសួរនាំរកហេតុផលចង់បានជាព័ត៌មានទេ ប្រជាពលរដ្ឋប្រាប់ថា […]