ព័ត៌មានជាតិ

កម្លាំងកងរាជអាវុធហត្ថខេត្តធ្វើពិធីក្រុងពលីថ្វាយជូនដល់ស្តេចគ្រុឌ

  ឧត្តរមានជ័យ:លោកឧត្តមសេនីយ៍ត្រីលីដារិទ្ធមេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យបានប្រារព្ធរៀបចំសែនព្រេនក្រុងពលីបួងសួងថ្វាយជូនដល់ស្តេចគ្រុឌ នៅមុខខ្លោងទ្វារចូលនៃទីបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដើម្បីសុំសេចក្ដីសុខសេចក្ដីចម្រើនតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនាដែលពិធីនេះបានប្រារព្វធ្វើឡើងនាព្រឹកថ្ងៃទី០១ខែមិនាឆ្នាំ២០២៣។ ឆ្លៀតនៅក្នុងនោះដែរឯកឧត្ដមប៉ែនកុសល្យអភិបាលខេត្តឧត្តរមានជ័យក៏បានអញ្ជើញចូលរួមក្នុងពិធី ក្រុងពាលីបួងសួង និងសុំសេចក្ដីសុខពីស្ដេចគ្រុឌដែលបានកសាងនិងរៀបចំដោយលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យហើយនៅក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួម ពីរលោកមេបញ្ជាការមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថក្រុង ស្រុកទាំងប្រាំមកចូលរួមជាច្រើននាក់ផងដែរ។ នាឪកាសនោះឯកឧត្តមអភិបាលខេត្តក៏បានលើកទឹកចិត្តដល់លោកមេបញ្ជាការកងរាជអាវុធហត្ថដែលទើបនឹងទទួលមុខតំណែងថ្មីកន្លងមកនេះលោកចេះតុបតែងកែលម្អនិងរៀបចំកសាងនូវ ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីបញ្ជាការកែលំអទីតាំងបន្ទាយរបស់កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យឲ្យមានភាពល្អស្អាត។ លោកឧត្តមសេនីយ៍ត្រីលីដារិទ្ធបានបញ្ជាក់ថាការកសាងរៀបចំកែលម្អនូវបរិវេណបន្ទាយកងរាជអាវុធហត្ថនេះគឺជាការផ្ដួចផ្ដើមនឹងសហការសាមគ្គីភាពពីលោកមេបញ្ជាការមេបញ្ជាការរងព្រមទាំងមន្ត្រី កងរាជអាវុធហត្ថទាំងអស់ចូលរួមរៀបចំកែលម្អបរិវេណបន្ថែមទៀតជាបន្តបន្ទាប់ ការរៀបចំធ្វើពិធីនេះគឺ ធ្វើឡើងក្រោយពេលកសាងរួចក្នុងនាមមេញ្ជាការក៏បានរៀនចំគ្រឿងសការ:ក្រុងពលីដើម្បីថ្វាយជូនដល់ស្ដេចគ្រុឌដែលបានកសាងហើយធ្វើនៅមុខទីបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យហើយរៀបចំពិធីនៅខែថ្មីនឹងបួងសួងសុំពរជ័យពីស្តេចគ្រុឌសុំឲ្យមេបញ្ជាការ មេបញ្ជាការរងនិងមន្ត្រីកងរាជអាវុធហត្ថក៏ដូចជាមេបញ្ជាការក្រុងស្រុកទាំង៥មកទទួលបាននូវជោគជ័យទាំងការងារល្អបំរើភារកិច្ចតាមមុខជំនាញទៅថ្ងៃមុខ ជាប្រចាំផងដែរ។ (ដោយឈឿន ប៊ុនឈី)

ព័ត៌មានជាតិ

ប្រកាសតែងតាំងនិងប្រគល់ភារកិច្ចប្រធានអនុប្រធានការិយាល័យក្នុងរចនាសម្ព័ន្ធរដ្ធបាលស្រុកបន្ទាយអំពិលចំនួន៨រូបប្រាំពីរការិយាល័យក្នុងថ្ងៃតែមួយ

  ឧត្តមានជ័យ:កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២៣នេះស្ថិតនៅក្នុងបរិវេណសាលាស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យបានប្រារព្វធ្វើពិធីប្រកាសតែងតាំងនិងប្រគល់ភារកិច្ចប្រធាន អនុប្រធានការិយាល័យក្នុងរចនាសម្ព័ន្ធរដ្ធបាលស្រុកបន្ទាយអំពិលចំនួន៨រូបប្រាំពីរការិយាល័យក្នុងថ្ងៃតែមួយនិងមានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រីមកពីតាមបណ្តាមន្ទីរពាក់ព័ន្ធអង្គភាពជុំវិញខេត្តជាច្រើននាក់ផងដែរ។ ថ្លែងក្នុងឪកាសនោះដែរលោកគឹមគាវិនប្រធានមន្ទីររៀបចំដែនដីនគររូបនីកម្មសំណង់និងភូមិបាលខេត្តឧត្តរមានជ័យ បានលើកឡើងថា ក្នុងនាមរដ្ធបាលខេត្តនិង ក្នុងនាម លោកផ្ទាល់ លោក សូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សា គណៈអភិបាលស្រុកបន្ទាយអំពិល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងក្រុមប្រឹក្សាឃុំ ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិច្ច ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលក្នុងការធានាថែរក្សាសុខសន្តិភាព ស្ថិរភាព នយោបាយ ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើក កម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ លោក ដឿកហាន់តំណាងអោយមន្រ្តីទាំង៨រូប ដែលទើបទទួលតំណែងថ្មី បានឡើងប្តេជ្ញាចិត្តបញ្ជាក់ជាចុងក្រោយថាក្រោយពីបានទទួលនូវតំណែងភារកិច្ចនេះហើយយើងខ្ញុំប្តេជ្ញាសូមយកចិត្តទុកដាក់ក្នុងការបម្រើផលប្រយោជន៍ជាតិ និងសង្គមបំរើប្រជាពលរដ្ឋឲ្យបានខ្ពស់បំផុតដើម្បីឲ្យប្រទេសកម្ពុជាកាន់តែមានការរីកចម្រើននិងមានជំនឿរលើមន្រ្តីថ្នាក់ក្រោមជាតិក្នុងវិស័យអភិវឌ្ឍន៍សង្គមជាតិរបស់យើងផងដែរ៕ សូមបញ្ជាក់ថា ការប្រកាសតែងតាំងប្រធាននិងអនុប្រធាន.ប្រធានការិយាល័យរដ្ធបាលស្រុកបន្ទាយអំពិលប្រាំពីរការិយាល័យនៅក្នុងថ្ងៃតែមួយនៅរសៀលថ្ងៃទី២៨ខែកុម្ភ:ឆ្នាំ២០២៣នេះរួមមាន ទី១/ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់និងភូមិបាល។ ទី២/ប្រធានការិយាល័យច្រកចេញចូលតែមួយុំ ទី៣/ប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្ស។ ទី៤/ប្រធានការិយាល័យត្រួតពិនិត្យផ្ទៃក្នុង។ ទី៥/អនុប្រធានការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថាន។ ទី៦/អនុប្រធានការិយាល័យរៀបចំដែនដីនគរូបនីកម្មសំណង់និងភូមិបាល។ ទី៧/អនុប្រធានការិយាល័យអប់រំយុវជននិងកីឡា។ (ដោយឈន ប៊ុនឈី)