ព័ត៌មានសន្តិសុខសង្គម

កម្លាំងនៃអធិការដ្ធាននគរបាលក្រុងសំរោងចុះធ្វើការឆែកឆេរត្រួតពិនិត្យអាវុធជាតិផ្ទុះរឹតបន្តឹងច្បាប់ចរាចរណ៏ផ្លូវគោកលើដងផ្លូវសំខាន់ៗ

  ឧត្តរមានជ័យ:កម្លាំងនៃអធិការដ្ធាននគរបាលក្រុងសំរោងដាក់គោលដៅលើដងផ្លូវជាតិនៅពេលយប់ដោយធ្វើការឆែកឆេរត្រួតពិនិត្យអាវុធជាតិផ្ទុះនឹងរឹតបន្តឹងច្បាប់ចរាចរណ៏ដែលកិច្ចប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ហួតសុធីស្នងការនគរបាលខេត្តឧត្តរមានជ័យ ។ ជាក់ស្តែងនៅយប់ថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលា​ម៉ោង ១៩និង០០នាទី លោកវរសេនីយ៏ឯក​ ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានដឹកនាំកម្លាំងចំនួន ១៨ នាក់ ប្រើប្រាស់មធ្យោបាយ: អាវុធចំនួន ៤ ដើម រថយន្តស៊ឺរ៉ែន ២ គ្រឿង បានចុះធ្វើការឆែកឆេរត្រួតពិនិត្យអាវុធជាតិផ្ទុះ រឹតបន្តឹងច្បាប់ចរាចរណ៍(អប់រំណែនាំ) និងធ្វើតេស្តស្វែងរកសារធាតុញៀន(ចំពោះអ្នកមានការសង្ស័យ) នៅលើបណ្តោយផ្លូវជាតិលេខ៦៨ ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់-ក្រុងសំរោង ក្នុងគោលបំណងដើម្បីបង្កាបបទល្មើសគ្រប់ប្រភេទ និងរក្សាសន្តិសុខជូនប្រជាពលរដ្ឋ។ លោកវរសេនីយ៏ឯក ហម ភិរម្យ អធិការនគរបានក្រុងសំរោងបានបញ្ជាក់បន្ថែមថា ក្នុងការចុះរឹតបន្តឹងច្បាប់ចរាចរណ៏គឺធ្វើឡើងចំនួន៣ចំណុចសំខាន់ៗទី១ ត្រួតពិនិត្យលើអ្នកល្មើសច្បាប់ចរាចរណ៏ផ្លូវគោក ទី២ធ្វើតេសរកសារធាតុវាស់ជាតិអាកុលចំពោះអ្នកប្រើប្រាស់គ្រឿងស្រវឹងលើសកំណត់ ទី៣ ធ្វើតេសស្វែងរកអ្នកដែលគួរឱ្យមានសង្ស័យប្រើប្រាស់នូវសារធាតុញៀនបូករួមទាំងបទល្មើសផ្សេងៗ។ ជាលទ្ធផល៖ គិតត្រឹមម៉ោង ២១៖១៥នាទី សភាពការណ៍ទូទៅស្ងប់ស្ងាត់ល្អ និងបាន៖ អប់រំអ្នកប្រើប្រាស់ម៉ូតូ សរុប​ចំនួន ២៥ នាក់ /ស្រី​ ១២ នាក់ ស្មើរនឹងចំនួន​ ១៩ គ្រឿង​ អប់រំអ្នកប្រើប្រាស់រថយន្ត​ […]

ព័ត៌មានសន្តិសុខសង្គម

(ព័ត៌មានបឋម)រថយន្តដឹកអ្នកដំណើរមួយគ្រឿងបើកបរក្នុងល្បឿនលឿនក្រឡាប់ដោយខ្លួនឯងបណ្ដាលឱ្យមនុស្សប្រុស/ស្រីស្លាប់និងរងរបួសជាច្រើននាក់

  កំពង់ស្ពឺ: ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ត  Alphat មួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-6657 ជាប្រភេទ រថយន្តតាក់សុី បានជួបគ្រោះ-ថ្នា-ក់-ចរាចរណ៍ ក្រឡាប់ជាច្រើនជុំ នៅលើផ្លូវល្បឿនលឿន ទិសដៅពី ខេត្តព្រះសុីហនុ ទៅរាជធានីភ្នំពេញ ចន្លោះគីឡូម៉ែត្រលេខ ២០ ក្នុងខេត្ត កំពង់ស្ពឺ ព្រមទាំងបណ្តាលឲ្យមនុស្សស្លា/ប់ និង របួសជាច្រើនអ្នក។ ហេតុការណ៍ដ៏.រ..ន្ធ..ត់.នេះកើតឡើងកាលពីព្រឹកព្រលឹម ថ្ងទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើផ្លូវល្បឿនលឿន ទិសដៅពី ខេត្តព្រះសុីហនុ ទៅរាជធានីភ្នំពេញ ចន្លោះគីឡូម៉ែត្រលេខ ២០ ក្នុងខេត្ត កំពង់ស្ពឺ។ សូមបញ្ជាក់ថា ក្រោយកើតហេតុឃើញកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍បានមកដល់ទីតាំងកន្លែងកើតហេតុកំពុងធ្វើការវាស់វែងនិងបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។

ព័ត៌មានសន្តិសុខសង្គម

ចាស់ជរាគ្មានទីពឹង ចំនួន៤៨នាក់ ទទួលប្រាក់ឧបត្ថម្ភពីមូលមូលនិធិចាស់ជរាគ្មានទីពឹងរបស់លោកជំទាវ បាន ស្រីមុំ

  ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៤នេះ ឯកឧត្តម ហុក សុផល តំណាងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណ:អភិបាលខេត្តប៉ៃលិន និងជាប្រធានមូលនិធិចាស់ជរាគ្មានទីពឹងខេត្តប៉ៃលិន រួមនឹងក្រុមការងារមូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ជនចាស់ជរាគ្មានទីពឹង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងបើកប្រាក់ឧបត្ថម្ភប្រចាំខែកុម្ភ: ឆ្នាំ២០២៤ ជូនដល់លោកយាយ លោកតា ចំនួន ៤៧នាក់ ដោយក្នុងម្នាក់ៗសម្ភារ:មួយចំនួន និងថវិកា ១០០.០០០រៀល(មួយសែនរៀលគត់)។ ក្នុងពិធីសំណេះសំណាលនេះឯកឧត្តមហ៊ុកសុផលបាននាំបណ្តាំផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមទេសរដ្ឋមន្ត្រី អុី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំអភិបាលខេត្ត ជូនដល់លោកយាយ លោកតាចាស់ជរាទាំងអស់ ដែលជានិច្ចកាលលោកទាំងទ្វេរ តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងខេត្តប៉ៃលិន។ ហើយថ្នាក់ដឹកនាំទាំងអស់ តែងតែបានគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ដោយមិនអោយប្រជាពលរដ្ឋណាម្នាក់ជួបទុក្ខហើយយើងមិនដឹងនោះឡើយ ។ សំរាប់ មូលនិធិនេះ បានបង្កើតជាង១០ឆ្នាំមកហើយ ផ្តួចផ្តើមដោយឯកឧត្តមទេសរដ្ឋមន្ត្រីអ៊ីឈាននិងលោកជំទាវបានស្រីមុំ ក្នុងគោលបំណងជួយដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី៧០ឆ្នាំឡើងទៅ ដែលពុំមានលទ្ធភាពអាចចេញទៅប្រកបមុខរបរចិញ្ចឹមជីវិតបាន ក៏ដូចជាការជួយលើកកំពស់កម្រិតជីវភាព និងបំប៉នថែទាំសុខភាពលោកយាយលោកតា […]

ព័ត៌មានសន្តិសុខសង្គម

ថយក្រោយបុកតូបលក់គ្រឿងក្លែមទាំងកម្រោលបណ្តាលឱ្យដួលរលំបាក់ខ្ទេចខ្ទីតៃកុងឡានរត់គេចខ្លួនបាត់ស្រមោល

  ឧត្តរមានជ័យ:តូបលក់គ្រឿងក្លែមពោះគោទឹកប្រហុក ពងទាកូន ឡាបឡឺត គ្រឿងកំប៉ុងមួយកន្លែងត្រូវបានឡានធុនធំប្រភេទខ្នាតយក្យ១គ្រឿងពាក់ស្លាលេខ3A.ព្រៃវែង0215បានបើកអាយ៉ែរថយក្រោយឆ្លងកាត់ថ្នល់មក បុកចូលតូបលក់គ្រឿងក្លែមទាំងកម្រោលបាស់ជើងច្រង៉ាងហើយសសររោងហើបចេញពីក្នុងដីបានដួលរលំបណ្ដាលឱ្យរងការខូតខាតសម្ភារ:អស់ជាច្រើនយ៉ាងដំណំតែសំណាងល្អម្ចាស់ពុំមានរងរបួសដែលករណីគ្រោះថ្នាក់ចរាចរណ៏បង្កឡើងដោយឡានធុនធំប្រភេទខ្នាតយក្សនេះបានកើតឡើងនៅលើ ដងផ្លូវជាតិលេខ៥៦ក្នុងភូមិដូនកែន សង្កាត់សំរោង ក្រុងសំរោងឧត្តរមានជ័យនារសៀលថ្ងៃទី០៦ខែកុម្ភ:ឆ្នាំ២០២៤នេះតែម្តង។ ប្រភពពីម្ចាស់តូបមានឈ្មោះ ចែ រួន ភេទស្រីអាយុ៤៣ឆ្នាំ រស់នៅភូមិដូនកែន សង្កាត់សំរោង ក្រុងសំរោង បានរៀបរាប់ប្រាប់ឱ្យដឹងនៅថ្ងៃទី០៦ ខែកុម្ភ:ឆ្នាំ២០២៤ថា មុនពេលកើតហេតុ គាត់កំពុងឈររៀបចំម្ហូបគ្រឿងក្លែមលក់ដូរដូចសព្វមួយដងលុះម៉ោងប្រហែលជាជិត៤ក៏មានរថយន្តធុនធំប្រភេទខ្នាតយក្ស តៃកុងឡានបើកថយក្រោយយ៉ាងលឿនស្លេវពីថ្នល់ជាតិមកបុករោងរបស់គាត់ចំពេញទំហឹងតែម្តង ហើយពេលឡានធំនោះថយក្រោយពុំមានព្រូ សុីញ៉ូមើលឆ្វេងស្តាំទេ។ អ្នកស្រីម្ចាស់តូបដដែលបានអះអាងបន្តថា ខណ:ពេលគាត់ឃើញឡានធំបើកអាយ៉ែថយចូលបុករោងគាត់បែបនេះ គាត់ក៏ភ័យប្រញាប់គេចខ្លួនទាន់ ដោយរងការខូតខាតតែសម្ភារ:អស់មួយចំនួនហើយករណីនេះពិតជាសំណាងល្អក្នុង១ពាន់គ្រោះថ្នាក់ហើយ ដែលឡានថយបុកតូបដួលបាស់ជើងច្រង៉ាងហើយមិនចំត្រូវមនុស្សហើយមួយវិញទៀតនៅថ្ងៃនេះពុំសូវមានភ្ញៀវមកអង្គុយហូបរឺច្រកសាច់ក្លែមអីសោះ រាល់ដងមានភ្ញៀវពុំដែលដាច់នោះទេ ហើយអីវ៉ាន់ដែលខូតខាតមាន គ្រឿងក្លែម គ្រឿងកំប៉ុង ទូរទឹកកក បាក់តុកៅអី បើរោងវិញបាក់អស់ស្ទើរតែទាំងស្រុងទៅហើយ។ គួររំលឹកថា ក្រោយពេលកើតហេតុរួចមកក៏ឃើញមានសាច់ញាតិស្ត្រីរងគ្រោះខាងលើនឹងអ្នកជិតខាងមកជួយអន្តរាគមន៏លើកអីវ៉ាន់នៅក្នុងតូបលក់សាច់ក្លែមចេញហើយនឹងបានយកម៉ូទ័រកាត់ដែក ដើម្បីរុះរើ ជួសជុលធ្វើសារជាថ្មីសម្រាប់លក់ដូរជាធម្មតាវិញ។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញចរាចរណ៏ក្រុងសំរោងបានចុះមកពិនិត្យទីតាំងកន្លែងកើតហេតុបាញ់គំនូសនឹងកំណត់អត្តសញ្ញាណឡានធុនធំដែលបង្កហេតុនោះបានហើយដោយតាមស្វែងរកម្ចាស់រឺថៅកែឡានឱ្យខ្លួនមកចូលដោះស្រាយសងថ្លៃការខូចខាតសម្ភារ:ទៅម្ចាស់តូបដើម្បីបញ្ចប់រឿងផងដែរ។ (ដោយឈឿន ប៊ុនឈី)

ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋសាទរចំពោះអាជ្ញាធរក្រុងបាត់ដំបងដែលបានចុះរៀបចំសណ្ដាប់ធ្នាប់ជូនដល់ពួកគាត់

  បាត់ដំបង:ប្រជាពលរដ្ឋចំនួន០២គ្រួសារបានសាទរចំពោះកគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាត់ដំបងចុះរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយជូនដល់ពួកគាត់លើដីចំណីផ្លូវសាធារណៈដើម្បីសម្រួលក្នុងការធ្វើដំណើរចេញចូលលំនៅដ្ឋានរបស់ពួកគាត់បានស្រួល។ សកម្មភាពចុះរៀបចំសណ្ដាប់ធ្នាប់នេះធ្វើឡើងនៅព្រឹកថ្ងៃទី ៦ខែកុម្ភៈឆ្នាំ ២០២៤ នេះនៅត្រង់ចំណុចភូមិអូរតាគាំ៣ សង្កាត់ទួលតាឯក ក្រុង/ខេត្តបាត់ដំបង។ លោក ប៉ច សុភាព អនុប្រធានការិយាល័យនីតិកម្មសាលា ក្រុងបាត់ដំបងបានឱ្យដឹងថា ដោយមានលិខិតស្នើសុំជួយធ្វើអន្តរាគមន៍របស់ប្រជាពលរដ្ឋចំនួនមួយគ្រួសារកាលពីថ្ងៃទី២២ខែមករាឆ្នាំ ២០២៤ បានស្នើសុំឱ្យអាជ្ញាធរក្រុងបាត់ដំបងជួយចុះរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយជូនដល់ពួកគាត់ដើម្បីធ្វើដំណើរចេញចូលលំនៅឋានបានស្រួល។ មន្ត្រីដដែលបានបន្តទៀតថា ដោយមានការណែនាំចង្អល់បង្ហាញពីលោកអភិបាលនៃគណៈអភិបាលក្រុងបាត់ដំបងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាត់ដំបងបានចុះរៀបចំជូនដល់ពួកគាត់ដោយទទួលបានលទ្ធផលជោគជ័យឈ្នះឈ្នះទាំងអស់គ្នាដោយគ្មានអ្នកចាញ់នឹងអ្នកឈ្នះឡើយ។ដើម្បីសម្រួលផ្លូវដែលតែងតែចង្អៀតមិនអាចចេញចូលលំនៅដ្ឋានរបស់ពួកគាត់បានស្រួលនោះ។ លោកបន្តថា ពួកគាត់ទាំងពីរគ្រួសារបានទទួលយល់ព្រមឯកភាពគ្នាសម្បទានឱ្យគ្នាទៅវិញទៅមកដោយសម្រួលបើកផ្លូវដែលកន្លងមកបានដាក់ដុំថ្មនិងធុងទឹកកកលើដីចំណីផ្លូវលំបាកធ្វើដំណើររបស់ភាគីម្ខាងទៀតដើម្បីបើកផ្លូវឱ្យបានទូលាយងាយស្រួលអ្នកផ្ទះម្ខាងទៀតបានចេញចូលស្រួលផងដែរ។ លោកបន្តថា កិច្ចអន្តរាគមន៍ដឹកនាំកម្លាំងចុះរៀបចំនេះមានចំនួនគ្មាជាង ១០ នាក់រួមនឹងភាគីម្ចាស់ផ្ទះសងខាងបានចូលរួមទាំងអស់គ្នាដោយក្តីសប្បាយរីករាយនិងបានទទួល យល់ព្រមផ្ដិតមេដៃរៀងៗខ្លួនហើយបានធ្វើកិច្ចសន្យាបញ្ចប់នៅព្រឹកថ្ងៃទី៦ខែកុម្ភៈឆ្នាំ ២០២៤ ដដែលនេះ។ លោកឈឿន សុផាត អាយុ ៦០ ឆ្នាំនិងក្រុមគ្រួសារបានត្រេកអរជាខ្លាំងនិងសូមថ្លែងអំណរគុណចំពោះលោកលាងវាសនា អភិបាលនៃគណៈអភិបាលក្រុងបាត់ដំបងនិងក្រុមការងារទាំងអស់ដែលបានយកចិត្តទុកដាក់ជួយសម្រួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏ដូចជាគ្រួសារលោក ដោះស្រាយបានទាន់ពេលវេលា។ លោកឈឿន សុផាត បានបន្តទៀតថា លោកទើបតែដាក់លិខិតអន្តរាគមន៍រយៈពេលប៉ុន្មានជាង ១០ថ្ងៃប៉ុណ្ណោះ ក្រុមការងារសាលាក្រុងបាត់ដំបងបានចុះមកជួយសម្របសម្រួលនិងដោះស្រាយជូនដល់ពួកគាត់តែម្ដង។លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនពរលោកអភិបាលនៃគណៈអភិបាលក្រុងបាត់ដំបងនិងក្រុមការងារទាំងអស់ទទួលបាននូវសុខភាពល្អនិងសម្រេចភារកិច្ចការងារបានជោគជ័យបន្តទៀតដើម្បីជួយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានរស់នៅដោយក្តីសុខសប្បាយទាំងអស់គ្នា។

ព័ត៌មានសន្តិសុខសង្គម

បុរស​ម្នាក់​ជាន់​គ្រាប់​មីនផ្ទុះដាច់​ជើង​ទាំង​ពីរខណ:ដើរ​ជីក​មើម​រមៀត​នៅ​ក្នុង​ដីចម្ការ​របស់​ខ្លួន

  បាត់ដំបង ៖ បុរស​ម្នាក់​បាន​ដើរ​ជាន់​មីន​ក្នុង​ចម្ការ​រមៀត​របស់​ខ្លួន​ ស្ថិត​ក្នុងភូមិ​ភ្នំ​រៃ ឃុំ​ត​តោក ស្រុក​សំឡូត​បណ្ដាល​ឱ្យ​ផ្ទុះ​របួស​ដាច់​ជើង​ទាំង​សងខាង កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ កុម្ភៈ ចម្ងាយ​ពី​បន្ទាត់​ព្រំដែន​ខ្មែរ ថៃ​ប្រហែល​៣០០​ម៉ែត្រ​ត្រង់​ចន្លោះ​ប៉ុស្ដិ៍​នគរបាល​ការពារ​ព្រំដែន​គោក «​ចរិយា និង​ទីងមោង​»។ សមត្ថកិច្ចបានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ស៊ី​ម សុភាព ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ ។ ជន​រង​គ្រោះ​បាន​ដើរ​ជីក​មើម​រមៀត​នៅ​ក្នុង​ចម្ការ​របស់​ខ្លួន ស្រាប់តែ​ជាន់​គ្រាប់​មីន​បណ្ដាល​ឱ្យ​ផ្ទុះ​របួស​ដាច់​ជើង​ទាំង​ពីរ និង​របួស​ដៃ​ខ្លះ​ផង ហើយ​ត្រូវ​កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​គោក​លេខ​៣១០ ដែល​ប្រចាំការ​តាម​ប៉ុស្ដិ៍​ជាប់​ព្រំដែន​ខ្មែរ​-​ថៃ ជួយ​អន្តរាគមន៍​សែង​ចេញពី​ចំណុច​កើតហេតុ រួច​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់ ។ លោកមេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៣១០ លោក អ៊ុ​ក សា​រិ​ន បាន​ប្ប្រាបថា ជន​រង​គ្រោះ​បាន​ដើរ​ជាន់​មីន​ប្រភេទ​សញ្ញា​លេខបូក (+)​ដែល​កប់​ក្នុង​ដី​សេសសល់​ពី​សម័យ​សង្គ្រាម ដែល​មាន​ចម្ងាយ​ពី​ព្រំដែន​ខ្មែរ​-​ថៃ​ប្រហែល​៣០០​ម៉ែត្រ ។ លោក​បានបន្តថា ដីចម្ការ​នៅ​តំបន់​នោះ​មាន​ប្រជា ពលរដ្ឋ​កាប់​ឆ្ការ​ដាំ​ដំណាំ​រាល់​ឆ្នាំ តែ​មិន​ធ្លាប់​បាន​ដោះ​មីន​ទេ ហើយ​ក៏​មិន​ធ្លាប់​ប្រើប្រាស់​ត្រាក់ទ័រ​ភ្ជួរ​ដី​ម្ដងណា​ដែរ ដោយ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ត្រឹម​ចបកាប់ ដើម្បី​កាប់​ដី​ដាំ​ដំណាំ ដែល​ភាគច្រើន​ពលរដ្ឋ​ដាំ​រមៀត​។ លោក អ៊ុ​ក សា​រិ​ន បាន​បញ្ជាក់​ថា នៅ​ព្រឹក​កើតហេតុ ជន​រង​គ្រោះ​បាន​ដើរ​គាស់​មើម​រមៀត តែ​អ​កុស​លក៏​ជាន់​ចំ​គ្រាប់​មីន​បណ្ដាល​ឱ្យ​ផ្ទុះ​របួស​ដាច់​ជើង​ទាំង​សងខាង​តែ​ម្ដង ។​ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ […]

ព័ត៌មានសន្តិសុខសង្គម

មនុស្សប្រុស/ស្រីប្រមាណជាងម្ភៃនាក់ទិញទឹកត្នោតផ្អែមផឹកពុលកើតមានអាការៈ ចុកពោះរាក ក្អួតចង្អោរ ត្រូវបានដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ

  ឧត្តរមានជ័យ: អ្នកភូមិប្រុស/ស្រីចំនួន២៤នាក់បានពុលទឹកត្នោតផ្អែមខណៈពេល គេដឹកតាមម៉ូតូលក់ក្នុងភូមិរួចហើយនាំគ្នាទិញយកមកផឹកអស់ម្នាក់១ដប ខ្លះអស់កន្លះដបសង្ស័យតែពុលទឹកត្នោតផ្អែមក៏កើតមានអាការៈ ខ្សោយអស់កម្លាំងល្ហិតល្ហៃទុនដៃទុនជើង ចុកពោះ ក្អួតចង្អោររាករូស ឈឺក្បាលវិលមុខព្រឺរងាជាបន្តបន្ទាប់ត្រូវបានដឹកជញ្ជូនទៅកាន់មន្ទីពេទ្យ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៣១ខែមករាឆ្នាំ២០២៤កន្លងទៅបន្ទាប់មកបាន១យប់នៅថ្ងៃទី០១ខែកុម្ភ:ឆ្នាំ២០២៤ក្នុងភូមិព្រៃវែង ឃុំគោកមន ស្រុកបន្ទាយអំពិលខេត្តឧត្តរមាន ជ័យ។ បើតាមការបញ្ជាក់ឱ្យដឹងពីលោកអនុសេនីយ៍ឯក ហ៊ានគិត នាយប៉ុស្តិ៍រដ្ឋបាលឃុំគោកមនបានប្រាប់ឱ្យដឹងនៅថ្ងៃទី០២ខែកុម្ភ:ឆ្នាំ២០២៤នេះថា   នៅក្នុងភូមិព្រៃវែងពិតជាមានករណីប្រជាពលរដ្ធចំនួន២៤នាក់ទិញទឹកត្នោតផ្អែមហូបហើយសង្ស័យតែពុលមានការ:រាកក្អួត ចុកពោះពិតប្រាកដមែនដែលបានកើតឡើងកាលពីកំឡុងថ្ងៃទី៣១ខែមករាឆ្នាំ២០២៤កន្លងទៅបន្ទាប់មកបាន១យប់នៅថ្ងៃទី០១ខែកុម្ភ:ឆ្នាំ២០២៤ ម្សិលមិញនេះក្រុមគ្រួសារក៏បានដឹកអ្នកជំងឺបញ្ជូនទៅកាន់មណ្ឌលសុខភាពគោកមនខ្លះទៀត យកទៅព្យាបាលនៅគ្លីនិកឯកជនហើយមួយផ្នែកទៀត យកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។   ជុំវិញករណីប្រជាពលរដ្ឋមានអាការៈចុកពោះក្អួតរាករូសដែលជាការសង្ស័យថាមកពីផឹកទឹកត្នោតផ្អែមនេះផងដែរ លោកអ៊ុក សុមេធា ប្រធានមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យបានប្រាប់ឱ្យដឹងនៅថ្ងៃទី០២ខែកុម្ភ:ឆ្នាំ២០២៤ថា បងប្អូនប្រជាពលរដ្ឋហូបទឹកត្នោតផ្អែមហើយមានអាការៈ នេះដែរត្រូវបានមកសម្រាក នៅមន្ទីរពេទ្យកាលពីម្សិលមិញចំនួន៤នាក់ក្នុងចំណោម២៤នាក់ ហើយចំពោះ ការពិនិត្យមើលជាក់ស្ដែងក៏មិនអាចទាន់ហ៊ានសន្និដ្ឋានថា បណ្ដាលមកពីពុលដោយសារទឹកត្នោតផ្អែមនោះផងដែរគ្រាន់តែពិនិត្យឃើញជាក់ស្ដែងអ្នកជំងឺមានអាការៈ ចុកពោះក្អួត រាកឈឺក្បាលវិលមុខតែប៉ុណ្ណោះ។ បន្ទាប់ពីមានករណីប្រជាពលរដ្ធ ផឹកទឹកត្នោតផ្អែមហើយមានអាការ:ដូចខាងលើនៅព្រឹកថ្ងៃទី០២ខែកុម្ភ:ឆ្នាំ២០២៤នេះលោកវេជ្ជបណ្ឌិតឃ្លោក ហួតប្រធានមន្ទីរសុខាភិបាលខេត្តបានចាត់ឱ្យមន្ត្រីជំនាញផ្នែកសុខាភិបាលចុះទៅដល់កន្លែងទីតាំងដែលប្រជាពលរដ្ឋលក់ទឹកត្នោតផ្អែមនៅស្រុកបន្ទាយអំពិលរួចរាល់អស់ហើយតែពុំទាន់ទទួលបានលទ្ធផលយ៉ាងណានោះដែរហើយក៏ពុំហ៊ានសន្និដ្ឋានឱ្យច្បាស់ពិតប្រាកដថាមូលហេតុពុលដោយសារទឹកត្នោតផ្អែមនោះដែរ ដោយឡែកអ្នកជំងឺដែលសម្រាលព្យាបាលនៅតាមមណ្ឌល សុខភាពបានទៅផ្ទះអស់មួយផ្នែកហើយ ចំណែកមួយផ្នែកទៀតនៅសម្រាកព្យាបាលបន្តទៀតសិន។ គួររំលឹកថា កាលពីកំឡុងថ្ងៃទី៣១ខែមករាឆ្នាំ២០២៤បងប្អូនប្រជាពលរដ្ឋនាំគ្នាទិញទឹកត្នោតផ្អែមដែលគេដើរលក់នៅតាមភូមិក្នុងមួយដប ទឹកសុទ្ធកន្លះលីត្រស្មើនឹងតម្លៃមួយពាន់រៀលនាំគ្នាហូបក្រោយមកអ្នកខ្លះនៅយប់ម៉ោង បួនទៅប្រាំទៀបភ្លឺឈានចូលថ្ងៃទី០១ខែកុម្ភ:ឆ្នាំ២០២៤ក៏មានអាការៈមិនស្រួលគាត់នាំគ្នា ប្រញាប់ប្រញាល់ចូលពេទ្យហើយជាក់ស្តែង គិតត្រឹមថ្ងៃទី០២ខែកុម្ភ:ឆ្នាំ២០១៤នេះអ្នកជំងឺដែលបានធូរស្រាលបន្តិចហើយតែនៅស្ថិតនៅក្នុងការដាក់សេរ៉ូមតាមដាន អំពីអាការ:ជំងឺរបស់លោកគ្រូ អ្នកគ្រូពេទ្យយ៉ាងយកចិត្តទុកដាក់នៅឡើយទេទាល់តែស្ថានភាពធូរស្រាលហើយទើបអនុញាតិឱ្យពួកគាត់ត្រឡប់ទៅកាន់លំនៅឋានវិញ។(ដោយឈឿន ប៊ុនឈី)

ព័ត៌មានជាតិ

ការចូលរួមកាត់បន្ថយមិនប្រើថង់ប្លាស់ស្ទីកគឺជួយលើកស្ទួយក្នុងវិស័យបរិស្ថាន

  ឧត្តរមានជ័យ:ការកាត់បន្ថយការប្រើ ប្លាស់ស្ទីក ជាសក្ខីភាពបញ្ជាក់ថាយើងទាំងអស់គ្នាបានចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយបញ្ចកោ ណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាលអាណត្តិទីប្រាំពីរក៏ដូចជាចូលរួមគាំទ្រនៅ ការអនុវត្តតាមប្រសាសន៍ ចក្រាក្នុងវិស័យបរិស្ថានភាពស្អាតភាពបៃតងនិងចិរភាព ក្នុង យុទ្ធនាការផ្សព្វផ្សាយការកាត់បន្ថយការមិនប្រើ ប្លាស់ស្ទិក ក្រោមប្រធានបទថ្ងៃនេះខ្ញុំមិនប្រើ ប្លាស់ស្ទីកទេ។ យុទ្ធនាការផ្សព្វផ្សាយ ការកាត់បន្ថយការប្រើប្លាស់ស្ទីកនេះដែរប្រព្រឹត្តធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យតេជោសែនសំរោងនាថ្ងៃទី០២ខែកុម្ភៈឆ្នាំ២០២៤ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធានមន្ទីរមកពីតាមបណ្តាលអង្គភាពជុំវិញខេត្ត សិស្សានុសិស្សជាច្រើននាក់។ លោកភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តបានលើកឡើងថា យុទ្ធនាការផ្សព្វផ្សាយការកាត់បន្ថយការប្រើប្រាស់ ប្លាស់ស្ទីកនាពេលនេះគឺជាផ្នែកមួយនៃការគ្រប់គ្រងការទុកដាក់សំរាមសំណល់រឹងការកាត់បន្ថយការបំពុលបរិស្ថានកន្លងមក រដ្ឋបាលខេត្តគាំទ្រនិងជំរុញការអនុវត្តជាច្រើនលើកមកហើយពាក់ព័ន្ធទៅនឹងការប្រឡងប្រណាំងទីក្រុងស្អាតដែលខេត្តឧត្តរមានជ័យយើងទទួលបានជ័យលាភីផ្ការំដួលពីរទង ដែលក្នុងនោះមានភ្ជាប់អំពីផលប៉ះពាល់ដោយការប្រើប្លាស់ស្ទីកនិងវិធានការ សុទ្ធតែបានអប់រំស្តីពីការទុកដាក់សំរាម ហើយគ្រប់សាលារៀនទាំងអស់។ លោកប្រធានមន្ទីរបរិស្ថានបានគូសបញ្ជាក់បន្ថែមថា ក្នុងកម្មវិធីយុទ្ធនាការផ្សព្វផ្សាយការកាត់បន្ថយការប្រើប្លាស់ស្ទីកនេះដែរគឺធ្វើឡើង នៅក្រុងទូទាំងសាលាក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យដែលមានសាលាជាងបីរយសាលាដើម្បីឱ្យ សិស្សានុសិស្ស ដែលកំពុងសិក្សារៀនឱ្យទទួលការណែនាំអំពីការទុកដាក់សំរាមសំណល់រឹងពីនាយកសាលាលោកគ្រូអ្នកគ្រូនិងបានចូលរួមអនុវត្តការកាត់បន្ថយសំរាមសំណល់និងការកាត់បន្ថយការប្រើប្លាស់ស្ទីកជាការចាំបាច់បំផុត។ ថ្លែងនៅពិធីនោះដែរឯកឧត្ដមឌីរ៉ាដូ អភិបាលរងខេត្តបានគូសបញ្ជាក់ថា ការចូលរួមយុទ្ធនាការផ្សព្វផ្សាយការមិនប្រើប្លាស់ស្ទីកស្ថិតក្នុងថ្ងៃនេះគឺដើម្បីបង្កើនការយល់បន្ថែមទៀតអំពីផលប៉ះពាល់ដោយសារការប្រើប្លាស្ទិកនិងវិធានការកាត់បន្ថយ ហើយត្រូវនិយាយទាំងអស់គ្នាថា(ថ្ងៃនេះខ្ញុំមិនប្រើប្លាស្ទីកទេ)ដោយឡែកការធ្វើយុទ្ធនាការនេះមិនមែនបញ្ចប់ត្រឹមថ្ងៃនេះទេ ពីព្រោះថានេះជាការបើកយុទ្ធនាការការកាត់បន្ថយរួមគ្នាទូទាំងខេត្តឧត្តរមានជ័យដើម្បីយើង រួមគ្នាអនុវត្តផ្សព្វផ្សាយនិងធ្វើយុទ្ធនាការបន្តរហូតដោយផ្តើមចេញពីសាលារៀននិង គ្រប់មន្ទីរអង្គភាពពាក់ព័ន្ធទាំងគ្រឹះស្ថានរដ្ធ នឹងគ្រឹះស្ថានឯកជនរហូតទៅដល់គ្រប់សហគមន៍គ្រប់សាធារណ:ជនទូទៅចូលរួមកាត់បន្ថយទាំងអស់គ្នា ឱ្យនៅកម្រិតតិចបំផុត ដើម្បីឆ្លើយថា បេះដូងស្អាត ហើយស្អាតទាំងភូមិឋាន ស្អាតទាំងខ្លួនយើង គ្រប់ទីកន្លែងក្នុងខេត្តគ្មានប្លាស់ស្ទីកយើងរួមគ្នាការពារបរិស្ថាន ទាំងអស់គ្នាចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃអនាគតផងដែរ។ (ដោយឈឿន ប៊ុនឈី)  

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់តាមពាក្យបណ្ដឹងករណីលួចទូរស័ព្ទដៃរួចប្រើហិង្សាទៅលើនគរបាល

  ខេត្តប៉ៃលិន:អធិការដ្ឋាននគរបាលក្រុងប៉ៃលិ​នបានឱ្យដឹងថា កាលពីថ្ងៃទី​៣១​ ខែ​មករា​ ឆ្នាំ​២០២៤​ វេលាម៉ោង​០៩​និង០៤​នាទី​​ កម្លាំង​នគរបាល​យុត្តិធម៌​នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិ​ន​បានទទួល​ពាក្យ​បណ្ដឹងពីបទលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃនិងដោយ​ការប្រព្រឹត្តអំពេី​ហិង្សា​ទៅលើសមត្តកិច្ចព្រម ទាំងប្រេីប្រាស់នូវ​សារធាតុ​ញៀន​ថែមទៀត ។ សមត្ថកិច្ចជំនាញបានបន្តថា ជនរងគ្រោះ​ឈឈ្មោះឈឹម​ សុគាន់ ភេទប្រុស​ អាយុ​២៦ឆ្នាំ​ មុខរបរនគរបាល​ រស់នៅ​ភូមិប៉ាហុីត្បូង​ សង្កាត់ប៉ៃលិន​ ក្រុង/ខេត្តប៉ៃលិន រងរបួសចំកែងដៃខាងឆ្វេងនិងរបួសជង្គង់ខាងធ្វេង បែកហូរឈាម។ ចំណែកជនសង្ស័យឈ្មោះ​ ស្រិន​ រ៉ា​យូ​ ភេទប្រុស​ អាយុ​៣១ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាកដ​ រស់នៅ​ភូមិ​បរឌិននៀវ​ សង្កាត់​/ក្រុង/ខេត្តប៉ៃលិន​ មាន​ផ្ទុក​សារធាតុ​ញៀន​(+​)។ ​-អំពី​ដំណើរ​រឿង​៖ ថ្ងៃទី​៣១​ខែមករាឆ្នាំ ២០២៤​ វេលា​ម៉ោង​ប្រហែល​០៥​និង៤០​នាទីព្រឹក ជនរងគ្រោះ​បាន​ដេីរ​ហាត់​ប្រាណ​តែម្នាក់ឯងចេញពីចំណុចស្នងការដ្ឋានខេត្តប៉ៃលិន​ ភូមិ​វត្ត​ សង្កាត់​ប៉ៃលិន​ ក្រុង/​ខេត្តប៉ៃលិន​ សំដៅទៅផ្លូវបេតុងទល់មុខស្នងការដ្ឋានខេត្តប៉ៃលិន ចុះមកខាងក្រោម​ពេលដេីរបានមួយជុំ​ ជនរងគ្រោះ​ដេីរ​ត្រលប់​មកវិញ​ ដេីរបណ្តេីរចុចទូរស័ព្ទដៃបណ្តេីរ​ ដែលទូរស័ព្ទម៉ាក​ iphone 13Pro-Max ពណ៌​ទឹកសមុទ្រ។ លុះដល់វេលាម៉ោងប្រហែល០៦និង០០​នាទីព្រឹក​ ថ្ងៃខែឆ្នាំដដែល ពេលជនរងគ្រោះ​ដេីរមកដល់ចំណុចមុខផ្ទះ របស់ជនសង្ស័យ ភ្លាម​នោះ​ជនសង្ស័យបានដេីរតាមពីក្រោយ​ ហើយ​ធ្វើ​សកម្មភាព​ឆក់​យកទូរស័ព្ទដៃ ពេលនោះជនរងគ្រោះ​​យកទូរស័ព្ទដៃដាក់ក្នុងហោប៉ៅខោ ស្រាប់តែ​ជនសង្ស័យ​វាយនិងច្រានជនរងគ្រោះបណ្តាលឱ្យដួលរងរបួសចំកែងដៃខាងឆ្វេង និងរងរបួសចំជង្គង់ខាងឆ្វេងបែកហូរឈាម​ ហើយជនរងគ្រោះបានតបតវិញដេីម្បី​ការពារ​ខ្លួន​ […]

ព័ត៌មានសន្តិសុខសង្គម

ប្រហិតចម្រុះខូចគុណភាពជាង០២តោនដឹកតាមរថយន្ត០២គ្រឿងចេញពីថៃមកកម្ពុជាត្រូវសមត្ថកិច្ចក្របួចបាន

    បាត់ដំបង:លោកវរសេនី​យ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀងបានឱ្យដឹងថា ក្រោយពីក្របួចបានប្រហិតចម្រុះខូចគុណភាពជាង០២តោននិងរថយន្តចំនួន០២គ្រឿងកម្លាំងសមត្ថកិច្ចនគរបាលស្រុកកំរៀងបានបញ្ជូនទៅការិយាល័យជំនាញនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចស្នងការខេត្តបាត់ដំបងដើម្បីអនុវត្តតាមនីតិវិធីបន្ត។ លោកបន្តថា 🕖នៅថ្ងៃ ពុធ០៦រោចខែបុស្សឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​នៅចំណុចគោ​ល​ដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ស្ថិត ភូមិ កំប្រង់ ឃុំ តាក្រី ស្រុក កំ​រៀង ខេត្តបាត់ដំបង វេលាម៉ោងប្រមាណ ២៣និង២០នា​ទីនគរបាលស្រុកកំរៀង ដដែលមានរូបលោកអធិការនគរបាលស្រុក បានដឹកនាំ កម្លាំងផ្នែកជំនាញកម្លាំងអន្តរាគមន៍និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃាត់រថយន្តចំនួន​០២គ្រឿង​ 1-រថយន្តម៉ាកហាមមឺ(Hummer)ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BX6472 បើកបរដោយឈ្មោះពេជ្រ ចន្ធីភេទប្រុសអាយុ៣៣ឆ្នាំរស់នៅភូមិស្វាយប៉ោ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មុខរបរលក់ដូរ(អ្នកបើកបរ)។ 2- រថយន្តម៉ាករីវូ (TOYOTA Revo)ពណ៌សពាក់ស្លាកលេខភ្នំពេញ2AZ6336បើកបរដោយឈ្មោះពេជ្រ ពិសី ភេទប្រុសអាយុ១៩ឆ្មាំរស់នៅភូមិស្វាយប៉ោ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបងមុខរបរសិស្ស(អ្នកបើកបរ) 3/ឈ្មោះទី សុខភេទប្រុសអាយុ ៣០ ឆ្នាំរស់នៅភូមិគោកវែង […]