ព័ត៌មានជាតិ

ចំនួនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមានការកើនឡើងបើកប្រៀបធៀបនឹងឆ្នាំចាស់ ២០២២

  បាត់ដំបង:លោកអ៊ិច អ៊ំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឱ្យដឹងថា ចំនួនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមានការកើនឡើងនាឱកាសឆ្លងឆ្នាំសាកល ក្នុងឆ្នាំ ២០២៣នេះ បើប្រៀបធៀបនឹងឆ្នាំចាស់២០២២។ លោកបន្តថា យោងតាមរបាយការណ៍របស់មន្ទីរស្ថានភាព និងស្ថិតិភ្ញៀវទេសចរដែលបានមកកម្សាន្តក្នុង ពិធីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២៤ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មានដូចខាងក្រោម៖ ស្ថិតិភ្ញៀវទេសចរថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មាន៖ -ភ្ញៀវជាតិ មានចំនួន ២៦៣,៥៥០ នាក់ មានការកើនឡើង ៦៧.០២% បើធៀបឆ្នាំ២០២២ មានចំនួន ១៥៧,៧៩៥ នាក់។ -ភ្ញៀវអន្តរជាតិ មានចំនួន ៣២១ នាក់ មានការកើនឡើង  ១.៩០% បើធៀបឆ្នាំ២០២២ មានចំនួន ៣១៥ នាក់។ -ភ្ញៀវទេសចរសរុប មានចំនួន២៦៣,៨៧១ នាក់ មានការកើនឡើង ៦៦,៨៩ % បើធៀបឆ្នាំ២០២២ មានចំនួន ១៥៨,១១០ នាក់ ។ លោកបានបញ្ជាក់ទៀតថា […]

ព័ត៌មានសន្តិសុខសង្គម

រដ្ឋបាលខេត្តចុះពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងឱកាសឆ្លងឆ្នាំសកល

  ប៉ៃលិន ៖ នៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពខេត្ត ចុះល្បាតពង្រឹងការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងចូលរួមឆ្លងឆ្នាំសាកល ២០២៣ ឈានចូលឆ្នាំ២០២៤ ជាមួយកងកម្លាំងនគរបាល និងប្រជាការពារតាមគោលដៅក្នុងភូមិសាស្ត្រក្រុង ស្រុក។ លោកស្រីបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ កងកម្លាំងនគរបាលប៉ុស្តិ៍ និងប្រជាការពារ គឺមានភារកិច្ចការពារសន្តិសុខនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ទទួលបានការរស់នៅប្រកបដោយក្តីសុខ សប្បាយរីករាយ គ្មានប៉ះពាល់ដល់សណ្តាប់ធ្នាប់ ឬការរំខានណាមួយ និងត្រូវទប់ស្កាត់នូវរាល់បទល្មើសផ្សេងៗ មានដូចជា អំពើចោរកម្ម ក្មេងទំនើង ការបង្កសំឡេងរំខាន និងបញ្ហាបទល្មើសគ្រឿងញៀនផងដែរ ដែលភារកិច្ចទាំងអស់នេះ គឺប្រជាការពារយើង អាចរួមចំណែកនៅក្នុងកិច្ចការពារសន្តិសុខ មិនខុសអីពីសមត្ថកិច្ច នគរបាលនោះទេ ពោលគឺ កម្លាំងប្រជាការពារយើង អាចធ្វើកិច្ចសហការជាមួយនឹងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ដើម្បីធានានូវសន្តិសុខសណ្ដាប់ធ្នាប់ល្អ នៅក្នុងមូលដ្ឋានរបស់ខ្លួន ។ លោកស្រីប្រធានគណៈបញ្ជាការឯកភាពខេត្ត ក៏បានមានប្រសាសន៍សំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបងប្អូនជាកងកម្លាំងនគរបាល និងប្រជាការពារទាំងអស់ ដែលបានលះបង់នូវពេលវេលា កម្លាំងកាយ […]