កិច្ចប្រជុំ ស្តីពី ការផ្តល់ធាតុចូលលើសេចក្តីព្រាងនីតិវិធី នៃការត្រួតពិនិត្យលើការផ្លាស់ប្ដូរ ស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្ត្រីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ បន្ទាយមានជ័យ ៖ មន្ទីរមុខងារសាធារៈ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំ ស្តីពី ការផ្តល់ធាតុចូលលើសេចក្តីព្រាងនីតិវិធី នៃការត្រួតពិនិត្យលើការផ្លាស់ប្ដូរ ស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្ត្រីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ ដើម្បីពិភាក្សារួមយោបល់ប្រមូលធាតុចូលសំដៅបំពេញបន្ថែមលើ សេចក្តីព្រាងនីតិវិធី ការផ្តល់ទិដ្ឋាការសម្រាប់ការផ្លាស់ប្ដូរស្ថានភាពរដ្ឋបាលនិងគ្រួសាររបស់មន្ត្រីរាជការស៊ីវិល ជូនដល់មន្ត្រីរាជការ ដែលធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម ស សាម៉ីឌី អនុរដ្ឋលេខាធិការក្រសួងមុខងារ លោក លី សុវណ្ណារិទ្ធិ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត មានការចូលរួមពីអង្គភាពពាក់ព័ន្ធ អភិបាលក្រុង-ស្រុក ធ្វេីឡេីងនៅសាលប្រជុំ ធំ សាលាខេត្តបបន្ទាយមានជ័យ,នៅថ្ងៃព្រហស្បតិ៍ ១រោច ខែអាសាធ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ បន្ទាយមានជ័យ ត្រូវនឹង ថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២២៕ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ 24h✅ដោយ ហុីង ចាន់ថន
Month: July 2022
ក្រសួងសាធារណការចេញសេចក្ដីណែនាំ
ក្រសួងសាធារណការចេញសេចក្ដីណែនាំ ស្តីពីការអនុញ្ញាតឱ្យចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខ សម្គាល់យានជំនិះ លើរថយន្តចង្កូតស្ដាំមានស្រាប់ក្នុងប្រទេស 🇰🇭 #MPWT ឯកសារមន្ត្រីសាធារណៈ JOIN ⏬ ភ្នំពេញ:ស្របតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាចុះថ្ងៃទី១១កក្កដាឆ្នាំ២០២២ ស្តីពីការអនុញ្ញាតឲ្យបង់ពន្ធនិងអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់តាមបែបបទនិងនិតិវិធី ដូចបា នអនុវត្តកន្លងមកនូវទំរង់ស្លាកលេខ< ចង្កូតស្តាំ>ដូចមានក្នុងឧបសម្ព័ន្ធភ្ជាប់មកជាមួយ។
បញ្ជូនជនសង្ស័យម្នាក់
បញ្ជូនជនសង្ស័យម្នាក់ ករណីហិង្សាប្រព្រឹត្តដោយសហព័ទ្ធ និងប្រេីប្រាស់គ្រឿងញៀន ទៅតុលាការ… (បន្ទាយមានជ័យ)៖ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាប្រព្រឹត្តដោយសហព័ទ្ធ កាលពីវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាមពាក្យប្តឹងជនរងគ្រោះ ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ដោយបានទទួលពាក្យបណ្តឹងពីឈ្មោះ សេង ម៉ាលីយ៉ា ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្ដឹងចោទប្រកាន់លើឈ្មោះ ម៉ាប់ និមល ភេទប្រុស អាយុ៣៣ឆ្នាំ (ត្រូវជាប្តី) បានប្រើអំពើហិង្សាលើរូបខ្លួន កាលពីវេលាម៉ោង២៣និង ៣០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា តាមចម្លេីយសារភាពរបស់ជនសង្ស័យសារភាពថារូបគេពិតជាបានធ្វើសកម្មភាពប្រើអំពើហិង្សាទៅលើកូន និងប្រពន្ធពិតប្រាកដមែន និងបានប្រេីប្រាស់គ្រឿងញៀនថែមទៀត។ ដោយផ្អែកលើពាក្យបណ្ដឹង និងចម្លើយសារភាពជនសង្ស័យខាងលើ […]

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដាក់បទបញ្ជាឲ្យកម្លាំងនគរបាលទូទាំងខេត្ត ត្រូវបង្ក្រាបរាល់ការលក់ចែកចាយ និងអ្នកជក់បារីអេឡិចត្រូនិច !!! (បន្ទាយមានជ័យ) ÷ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យបានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់នគរបាលទូទាំងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទាំងអស់ត្រូវទប់ស្កាត់ និងចុះបង្ក្រាប រាល់សកម្មភាពជួញដូរ លក់ចែកចាយ និងអ្នកប្រើប្រាស់បារីអេឡិចត្រូនិច ( Cigarettes Electronic ) កសាងសំណុំរឿងចាត់ការតាមច្បាប់។ ដោយមានការបញ្ជានិងចង្អុល ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវីរៈសេនីយ៍ឯក សុី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានបន្តវិធានការ លុបបំបាត់ ទប់ស្កាត់ និងបង្ក្រាបការលក់ចែកចាយបារីអេឡិចត្រូនិច គឺជាការទប់ស្កាត់ការប្រើប្រាស់រូបភាពបារីអេឡិចត្រូនិច ហើយឈានទៅដល់ការប្រើប្រាស់សារធាតុញៀន ឬប្រើបាស់ថ្នាំញៀនរបស់យុវវ័យនៅពេលអនាគត់ ក៏ដូចជាការរួមគ្នាទប់ស្កាប់អំពើរអសន្តិសុខក្នុងសង្គមផងដែរ វិធានការនេះត្រូវបានអនុវត្តន៍យ៉ាងក្តៅគុក តាមសេចក្តីណែនាំរបស់អគ្គស្នងការនគរបាលជាតិ។ ខេត្តបន្ទាយមានជ័យ, នៅព្រឹកថ្ងៃថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាក័ស.ព.ស.២៥៦៦ ត្រូវនិងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ វេលាម៉ោង […]
ឯកឧត្តម នាយឧត្តមសេនីយ៍ទេសរដ្ឋមន្រ្តី មាស សុភា កោតសរសើរដល់កម្លាំងប្រតិបត្តិការ
ឯកឧត្តម នាយឧត្តមសេនីយ៍ទេសរដ្ឋមន្រ្តី មាស សុភា កោតសរសើរដល់កម្លាំងប្រតិបត្តិការ ក្នុងការ ចូលរួមបេសកកម្មកម្ចាត់គ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម។ ប៉ៃលិន ៖ ថ្ងៃអាទិត្យទី១០ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMAC និងថ្នាក់ដឹកនាំអង្គភាពស៊ីម៉ាក់ បានទទួលដំណើរទស្សនកិច្ចរបស់ឯកឧត្តម នាយឧត្តមសេនីយ៍មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការមីន គ្រាប់មិនទាន់ផ្ទុះ និងការងារវិស្វកម្មកងយោធពលខេមរភូមិន្ទដើម្បីពិនិត្យមើលសមិទ្ធផលនានាដែលសម្រេចបានក្នុងគម្រោងសមាហរណកម្មបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីន ក្រោមជំនួយឥតសំណងរបស់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលសម្រេចបានលទ្ធផលរួមមាន ផ្លូវក្រាលក្រួសល្បាយថ្មភ្នំប្រវែង៨.៦៩៤ម៉ែត្រ សំណង់ទ្វាទឹកចំនួន០៣កន្លែង ផ្សារសហគមន៍ចំនួន០១កន្លែង និងសមិទ្ធផលមួយចំនួនទៀត ដោយគម្រោងនេះសម្តេចតេជោ បានស្នើសុំជំនួយពីអតីតនាយករដ្ឋមន្ត្រីជប៉ុនឯកឧត្តម Shinzo ABE ដោយផ្ទាល់នៅក្នុងឆ្នាំ២០១៨ ហើយគម្រោងបានចាប់ផ្តើមអនុវត្តនៅឆ្នាំ២០១៩ និងបានបញ្ចប់នៅខែមិថុនា ឆ្នាំ២០២២នេះ។ បន្ទាប់ពីបានពិនិត្យសមិទ្ធផលនានារួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ទេសរដ្ឋមន្រ្តី និងគណៈប្រតិភូអមដំណើរ បានអញ្ជើញបន្តដំណើរជួបសំណេះសំណាលជាមួយកម្លាំងប្រតិបត្តិការរបស់ទីបញ្ជាការជួរមុខស៊ីម៉ាក់នៅចម្ការមីន ដែលស្ថិតនៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក្នុងគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល(Clearing For Results) គាំទ្រដោយCMAA/UNDP និងមានការចូលរួមពីលោក ហុក […]
អភិបាលខេត្តប្រគេនទៀនព្រះវស្សា
ខេត្តបន្ទាយមានជ័យ នៅរសៀល ថ្ងៃចន្ទ ១៣ រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២២ នៅវេលាម៉ោង ០២:០០នាទី ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី និងលោកជំទាវ ជ័យ ណារី បាននាំយកទៀនចំណាំព្រះវស្សា គ្រឿងឧបភោគបរិភោគ ប្រគេនជូនវត្តទូទាំងក្រុងសិរីសោភ័ណ សរុបចំនួន ២២វត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី អ៊ុំរាត្រី បាននាំយកទៀនចំណាំព្រះវស្សា គ្រឿងឧបភោគបរិភោគ ប្រគេនជូនវត្តទូទាំងក្រុងសិរីសោភ័ណ សរុប២២វត្ត ក្នុង ១វត្តទទួលបានថវិកាចំនួន ២០ម៉ឺនរៀល ដោយមានការចូលរួមពីសំណាកឯកឧត្តម លោកជំទាវ មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ លោក ជាម សុខ […]