រដ្ឋបាលខេត្តប៉ៃលិន បើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

 

ខេត្តប៉ៃលិន ៖  រដ្ឋបាលខេត្តប៉ៃលិន បានបើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦របស់ខ្លួន  ក្រោមធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណ:អភិបាលខេត្ត និងមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ ប្រធានក្រុមប្រឹក្សាក្រុង-ស្រុក អភិបាលក្រុង-ស្រុក ប្រធាន-អនុប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងមន្ត្រីរាជការចំណុះសាលាខេត្ត មេឃុំ ចៅសង្កាត់ ស្មៀនឃុំ-សង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ តំណាងអង្គការសង្គមស៊ីវិលនិងវិស័យឯកជនកាលពីព្រឹកថ្ងៃទី១៩  ខែមករា ឆ្នាំ ២០២៦កន្លងទៅ។

លោកជំទាវ បណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៍បានក្រើនរំលឹកដល់អស់លោកលោកស្រីដែលជាប្រធានមន្ទីរជុំវិញខេត្តទាំងអស់ ត្រូវតែយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរឡើង ដើម្បីចូលរួមបម្រើតម្រូវការ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលានិងតម្លាភាព។

លោកជំទាវបណ្ឌិតបាន ស្រីមុំ អភិបាលខេត្ត បានបញ្ជាក់ថា ត្រូវឲ្យសហការគ្នាជាធ្លុងតែមួយ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍខ្លួនឱ្យក្លាយទៅជាគំរូល្អ ធ្វើឲ្យប្រជាពលរដ្ឋជឿជាក់ និងទំនុកចិត្តលើការដឹកនាំរបស់ខ្លួន៕ ដោយ ៖ នាក់ ង៉យ

Leave a Reply

Your email address will not be published. Required fields are marked *