ស្ត្រីគឺជាស្នូល និងជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ

 

Oplus_131072
Oplus_131072

ខេត្តប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានថ្លែងលើកឡើងថា ស្ត្រីគឺជាស្នូល និងជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ ដែលមានសមត្ថភាពអាចធ្វើបានលើសពីបុរសក្នុងចំណុចខ្លះៗ ដែលបុរសអាចមើលរំលងចំពោះខ្លួន។ ប៉ុន្តែវាជាចរិតលក្ខណៈពីកំណើតរបស់ស្ត្រី។ លោកជំទាវ បាន ស្រីមុំ ថ្លែងបែបនេះ នៅក្នុងបទអន្តរាគមន៍យ៉ាងស៊ីជម្រៅស្តីពី «ការលើកកម្ពស់តួនាទីស្ត្រីក្នុងមុខតំណែងគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ» ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។

លោកជំទាវអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ក្នុងរយៈពេល៣ទសវត្សកន្លងមកនេះ ក្រោមម្លប់ដ៏ត្រជាក់ នៃសន្តិភាពពេញផ្ទៃប្រទេស និងស្ថេរភាពនយោបាយដ៏រឹងមាំ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិកមគ្គទេសក៍ឯក និងជាប្រតិបត្តិករ នៃនយោបាយ ឈ្នះ! ឈ្នះ! រក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន និងជាមូលដ្ឋានគ្រឹះ ដ៏រឹងមាំសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីផងដែរ។

Oplus_131072

Oplus_131072

 

នៅក្នុងឱកាសនោះដែរ លោកជំទាវអភិបាលខេត្ត បានបន្តទៀតថា ដើម្បីលើកកម្ពស់ស្រ្តីនៅថ្នាក់មូលដ្ឋាន ត្រូវពិនិត្យទិដ្ឋភាពទូទៅ ចំពោះស្រ្តីនៅក្នុងវិស័យរដ្ឋ និងនយោបាយជាង៥០%។ ដូច្នេះការចូលរួមលើកទឹកចិត្តដល់ស្រ្តីនៅថ្នាក់មូលដ្ឋាន ត្រូវមានចិត្តទូលាយ ដោយផ្តល់នូវទំនុកចិត្តទាំងការគ្រប់គ្រង និងមានសិទ្ធិការសម្រេចចិត្ត ក្នុងការដឹកនាំនឹងត្រូវទទួលស្គាល់ថា ស្រ្តីនៅមូលដ្ឋាន ក៏មានឆន្ទៈនយោបាយខ្លាំង ទាំងការអនុវត្តផ្ទាល់នៅមូលដ្ឋាន និងការងារទំនាក់ទំនងការទូត “បុរសអាចធ្វើអ្វីបាន ស្រ្តីក៏អាចធ្វើបានដូចគ្នា”។ ប៉ុន្តែស្រ្តីអាចធ្វើបានលើសពីបុរស គឺនៅចំណុចតូចៗ ជាច្រើន បន្ទាប់បន្សំដែល បុរសធ្វើមិនបាន។ ប៉ុន្តែចរិតស្រ្តីពីកំណើតតែម្តងគឺ ៖ ស្រ្តីក្រៅពីការងារ អ្នកដឹកនាំ អ្នកនយោបាយ ស្រ្តីជាមេផ្ទះ ជាម្តាយ ជាបង្គោលឆ្អឹងខ្នងដ៏សំខាន់របស់ក្រុមគ្រួសារ មិនអាចខ្វះបានឡើយ។
លោកជំទាវអភិបាលខេត្ត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប៉ិនប្រសប់ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សម្តេច បានប្តេជ្ញាពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអរិយធម៌ខ្ពង់ខ្ពស់ប្រកបដោយសីលធម៌ល្អ និងបរិយាបន្ន ក្នុងនោះ “ស្រ្តីគឺជាស្នូល” និងជាឆ្អឹងខ្នងនៃការអភិវឌ្ឍជាតិ ដើម្បីមានភាពជាអ្នកដឹកនាំទទួលបានជោគជ័យទាំងស្រ្តីថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ការចូលរួមពេញលេញ ក្នុងវិស័យនយោបាយសេដ្ឋកិច្ច និងសង្គម ក្នុងន័យ ដើម្បីសម្រេចបាននូវបេសកកម្មនេះ បានដោយជោគជ័យ លុះត្រាតែស្រ្តីមានឱកាសស្មើៗ គ្នា ទាំងនៅក្នុងភាពជាអ្នកដឹកនាំ និងការធ្វើសេចក្តីសម្រេចចិត្ត។

លោកជំទាវ បន្ថែមទៀតថា អ្វីដែលកម្ពុជាបានកំពុងអភិវឌ្ឍ ឆ្លុះបញ្ចំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្ត និងទំនួលខុសត្រូវខ្ពស់ ចំពោះការប្តេជ្ញាចិត្តថ្នាក់តំបន់ និងសកល លើសមភាព យេនឌ័រ ការផ្តល់ភាពអង់អាចដល់ស្រ្តី និងលើកកម្ពស់ ភាពជាអ្នកដឹកនាំរបស់ស្រ្តី ជាពិសេសស្រ្តីនៅថ្នាក់ក្រោមជាតិ៕ ដោយ ៖ នាក់ ង៉យ

Leave a Reply

Your email address will not be published. Required fields are marked *