
[🖼សូមបញ្ជាក់ថា កន្លងមកដោយមាន អ្នកសារព័ត៌មានជាច្រើននាក់ត្រូវបានទទួលរងនូវការចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានមានការញុះញង់រើសអើងបង្កឲ្យមានបទឧក្រិដ្ឋជាអាទិ៍និងការចោទប្រកាន់ពីការផ្សព្វផ្សាយព័ត៌មានមិនពិតជាដើមពាក់ព័ន្ធប្រឈមនឹងផ្លូវច្បាប់ដែលជាបញ្ហានិងជាការជួយយកចិត្តទុកដាក់និងការជួយអន្តរាគមន៍ដោះស្រាយតាមនីតិវិធីពីក្រសួងព័ត៌មានក៏ដូចជានាយកដ្ឋាននីតិកម្មនៃក្រសួងព័ត៌មានដែលមានឯកឧត្តមជា កែវចិន្តា ជាប្រធាននាយកដ្ឋាននីតិកម្មនៃក្រសួងព័ត៌មានផងដែរ។

ឯកឧត្តមធ្លាប់មានស្នាដៃជាច្រើនក្នុងការជួយដោះ
ស្រាយតាមផ្លូវច្បាប់ថែមទាំងបានជួយផ្ដល់ជូនមេធាវីក្រសួងព័ត៌មានក៏ដូចជាមេធាវីសម្ដេចតេជោដើម្បីការពារកូនក្តីជាដើមបានធ្វើឱ្យអ្នកសារព័ត៌មានទាំងនោះបានរួចផុតពីការចោទប្រកាន់ពីផ្លូវច្បាប់។

ដោយសារតែឯកឧត្តមមានស្នាដៃល្អៗជាច្រើនក្នុងការជួយដោះស្រាយពាក់ព័ន្ធនឹងផ្លូវច្បាប់ទើបរហូតដល់ពេលនេះក្រសួងព័ត៌មានក៏ដូចជាប្រមុខរាជរដ្ឋាភិបាលសម្ដេចបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រគល់សិទ្ធិនិងផ្ដល់សេចក្តីទុកចិត្តនិងផ្ដល់តួនាទីជាប្រធាននាយកដ្ឋាននីតិកម្មនេះជូនឯកឧត្តមជា កែវចិន្តា ជាប្រធាននាយកដ្ឋាននីតិកម្មនៃក្រសួងព័ត៌មានបន្តទៀត ដែលការទទួលបាននូវតួនាទីនិងតំណែងនេះបានធ្វើឲ្យអ្នកសារព័ត៌មានទាំងអស់មានការសាទរជូនចំពោះឯកឧត្តមជាកែវ ចិន្តា និងជូនពរឯកឧត្តមមានសុខភាពល្អនិងបន្តដឹកនាំជួយក្រសួងព័ត៌មានក៏ដូចជាជួយរាជរដ្ឋាភិបាលនិងសង្គមជាតិឲ្យមានការរីកចម្រើនបន្តទៀត។

សូមគោរពអបអរសាទរឯកឧត្តម ជា កែវចិន្តា ដែលទទួលបាននូវសេចក្តីទុកចិត្តពីថ្នាក់ដឹកនាំ ក្នុងការតែងតាំងឡេីងវិញក្នុងមុខតំណែងជាប្រធាននាយកដ្ឋាននីតិកម្ម នៃក្រសួងព័ត៌មាន។ដែលពិធីនេះបានធ្វើឡើងនៅក្រសួងព័ត៌មានថ្ងៃសុក្រទី 6 ខែកុម្ភៈឆ្នាំ 2026និងមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងព័ត៌មានជាច្រើនរូបបង្កនូវបរិយាកាសសប្បាយរីករាយយ៉ាងអធឹកអធម។


