ប្រជាពលរដ្ឋនៅសហគមន៍បានចាប់ផ្តើមត្បាញក្រមាលក់រកប្រាក់ចំណូលក្រោយពីរត់ភៀសសិកចោលលំនៅដ្ឋាន

 

ឧត្តរមានជ័យ:ក្រោយពីមានជម្លោះផ្ទុះអាវុធបាញ់ផ្លោងដាក់គ្នានៅតាមខ្សែបន្ទាប់ព្រំដែនកម្ពុជាថៃ ប្រជាកសិករមួយចំនួនបានភៀសសឹកចេញពីលំនៅឋាននាំគ្នាទៅរស់នៅជាបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាព។ជាក់ស្តែងក្រោយពីខកខានប្រកបមុខរបរត្បាញក្រមា គិតត្រឹមចុងខែវិច្ឆិកានេះ បងប្អូនជាស្ត្រីនៅតាមសហគមន៏មួយចំនួនបានប្រកបមុខរបរ ត្បាញក្រមាលក់វិញដើម្បីរកប្រាក់ចំណួលបន្ថែមទ្រទ្រង់ជីវភាពគ្រួសារ ព្រោះជាមុខរបរតាំងពីបរមបុរាណយូរលង់ណាស់មកហើយ។

 

អ្នកស្រីប៉ុល ដុំ វ័យ៤៥ឆ្នាំរស់នៅភូមិទំនប់ថ្មីឃុំបេងស្រុកបន្ទាយអំពិលបានរៀបរាប់ប្រាប់ឲ្យដឹងនៅថ្ងៃទី០៣ខែធ្នូឆ្នាំ២០២៥ថា កាលពីអំឡុងផ្ទុះសង្គ្រាមរយៈពេលប្រាំថ្ងៃពួកគាត់បានចាកចេញពីលំនៅឋានទៅរស់នៅក្នុងមណ្ឌលសុវត្ថិភាពលុះក្រោយមកដោយឃើញស្ថានភាពនៅព្រំដែនស្ងប់ស្ងាត់បន្តិចក៏បានត្រឡប់មកលំនៅឋានវិញហើយក៏ចាប់របរត្បាញក្រមាដើម្បីរកប្រាក់ ចិញ្ចឹមជីវភាពគ្រួសារហើយនៅក្នុងនោះក្រមាដែលគាត់ខំត្បាញបានក្នុងក្រមាមួយនោះបានលក់ចាប់ពី ចន្លោះ(១៥០០០រៀលមួយម៉ឺនប្រាំពាន់រៀល) ដល់(៣០០០០រៀលបីម៉ឺនរៀល )។

 

ចំណែកអ្នកស្រី សៀង ឆាន វ័យ៥៨ឆ្នាំរស់នៅភូមិទំនប់ថ្មី ឃុំបេងស្រុកបន្ទាយអំពិល បាននិយាយថាការដែលគាត់រត់កន្លងមកនេះដោយសារផ្ទុះជម្លោះព្រំដែនកម្ពុជាថៃគឺខកខានពុំបានត្បាញក្រមានោះទេហើយមួយទៀត ឥឡូវនេះគាត់បានត្បាញក្រមាវិញបន្ទាប់ពីច្រូតកាត់រួច។

 

អ្នកស្រីថា ក្រមាទាំងនោះមានប្រភេទ បុរាណនិងប្រភេទ ស៊ីវិល័យហើយចំពោះក្រមាមួយគាត់លក់បានចាប់ពី ចន្លោះពីមួយម៉ឺនប្រាំទៅបីម៉ឺនរៀល ហើយការត្បាញក្រមានេះដែរលោកស្រីថានៅក្នុងភូមិរបស់គាត់មានប្រមាណជាដប់ប្រាំមួយទៅ២០គ្រួសារដែលចាប់មុខរបរនេះ។

 

ចំណែកលោកឆាង សារុន ជាមេឃុំបេងបាននិយាយថា កាលពីអំឡុងផ្ទុះសង្គ្រាមបងប្អូនប្រជាពលរដ្ឋបានចាកចេញពីក្នុងភូមិប្រមាណជាដប់ភូមិក្នុងនោះបងប្អូនប្រជាកសិករនៅតាមសហគមន៍ដែលត្បាញក្រមាគឺនៅតែបន្តក្រោយពីបានមករស់នៅលំនៅឋានវិញ។

អ្នកស្រី ឯក សុភារម្យ ប្រធានមន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យបានបញ្ជាក់ថាចំពោះការត្បាញក្រមានៅសហគមន៍នេះដែរគាត់នៅតែបន្តលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍ដែលជាស្ត្រីត្រូវតែ បន្តត្បាញក្រមាដើម្បីលើកស្ទួយផលិតផលខ្មែរក្នុងស្រុកនិងមួយទៀតខាងមន្ទីរកិច្ចការនារីបានផ្តល់ជាអំបោះនិងទទួលទិញក្រមាពីបងប្អូនដែលផលិតក្រមាបានគ្រប់ពេល។មួយវិញទៀតកន្លងមកក្រោយពីមានការខកខានគឺដោយសារតែពួកគាត់រត់ភៀសសឹកឥឡូវនេះពួកគាត់ដែល ជាពលរដ្ឋនៅសហគមន៍គឺគាត់រវល់ច្រូតហើយអ្នកខ្លះច្រូតកាត់រួចនិងបន្ត ត្បាញក្រមាដើម្បីរកប្រាក់ចិញ្ចឹមជីវិតប្រចាំថ្ងៃព្រោះថាមុខរបរប្រភេទនេះមិនធ្វើប្រចាំថ្ងៃទេពេលដែលទំនេរពីការងារធ្វើស្រែចម្ការទើប ពួកគាត់ត្បាញក្រមាតាមបែបបុរាណរៀងៗខ្លួនហើយមួយវិញទៀតក្នុងនាមមន្ទីរកិច្ចការនារីនៅតែលើកទឹកចិត្តដល់ពួកគាត់ត្បាញក្រមានឹងបន្តបង្ហាត់បង្រៀនពួកគាត់ដល់ខ្នងផ្ទះនិងអ្នកខ្លះមានពេលវេលាមករៀនសូត្រនៅក្នុងមន្ទីរកិច្ចការនារីដែលមានគ្រូបង្គោលបណ្តុះបណ្តាលនៅរៀងរាល់ខែឆ្នាំផងដែរ។ ( ដោយឈឿន ប៊ុនឈី )

Leave a Reply

Your email address will not be published. Required fields are marked *