ឧត្តរមានជ័យ:ប្រជាពលរដ្ឋ រស់នៅខេត្តឧត្តរមានជ័យជម្លៀសចេញពីភូមិឋានជាថ្មីទៀតនៅព្រឹកថ្ងៃទី០៨ខែធ្នូឆ្នាំ២០២៥នេះក្រោយពីទាហានថៃបាញ់ប្រហារមកលើកងទ័ព កម្ពុជា។
ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរហ្នឹងសមរភូមិជួរមុខប្រាសាទតាក្របីបានរៀបរាប់ប្រាប់ឲ្យដឹងនៅថ្ងៃនេះថានៅកំឡុងម៉ោងប្រមាណជា៦ជិត៧ពួកគាត់បាន ឮនូវស្នូរផ្ទុះអាវុធកាំភ្លើងធុនធំ បាញ់ផ្លោងចេញពីទឹកដីថៃស្រោចមកលើ ភូមិសាស្ត្រដែលគាត់រស់នៅទើបគាត់សម្រេចចិត្តនាំកូបចៅចាកចេញពីលំនៅឋានដើម្បីទៅរស់នៅជាបណ្ដោះអាសន្ននៅទីទួលសុវត្ថិភាព។
ហើយជាក់ស្តែងនៅថ្ងៃនេះដែរបងប្អូនប្រជាពលរដ្ឋដែលភៀសសឹកបានមកពីគ្រប់ទិសទីនៅតំបន់ប្រឈមព្រំដែន កម្ពុជាថៃតាមគោយន្តកន្ត្រៃម៉ូតូត្រាក់ទ័រឡានគ្រប់ប្រភេទឆ្លងកាត់មកក្នុងតំបន់ទីប្រជុំជនក្រុង ខេត្តឧត្តរមានជ័យ ឆ្ពោះទៅកាន់ទីកន្លែងៗទៀត។

ចំពោះការផ្ទុះអាវុធដែលទាហានសៀមបាញ់ប្រហារយ៉ាងសន្ធប់មកលើទឹកដីកម្ពុជាក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យនេះដែរគឺកើតឡើងចាប់តាំងពីកំឡុងម៉ោង ប្រមាណជា៧ព្រឹកជាច្រើនម៉ោងរហូត ទើបតែស្ងប់ស្ងាត់ទៅវិញនៅរសៀលគិតត្រឹមម៉ោង៣មានការស្ងប់ស្ងាត់ទៅវិញ។
សូមជម្រាបផងដែរថាចំពោះបងប្អូនដែលបានភៀសសឹកចេញពីលំនៅឋានសាជាថ្មីនេះផងដែរភាគច្រើនចេញពី តំបន់ដែលប្រឈមខ្លាំងជាងគេនៅសមរភូមិជួរមុខដូចជាខាងច្រកជប់គគីរ.ប្រាសាទតាមាន់ធំ. ថ្មដូន ប្រាសាទតាក្របី.ប្រាសាទខ្នារ.នឹងមួយទៀតចេញពីចំណុចច្រកអន្តរជាតិអូស្មាច់តែម្តង។ (ដោយឈឿន ប៊ុនឈី)
