ឧត្តរមានជ័យ:ក្រោយពីមាន ការផ្ទុះអាវុធពីការឈ្លានពានរបស់ទាហានសៀមនៅតាមខ្សែបន្ទាត់ព្រំដែនកាលពីម្សិលមិញនេះនៅ ក្នុងសង្កាត់ផ្សារសំរោងខេត្តឧត្តរមានជ័យឲ្យប្រជាពលរដ្ធ ចាកចេញពី ក្រុមហ៊ុន ការ៉ាស់សាំង ហាងលក់ដូរ នឹងក្រុមអាជីវករជាច្រើនតូបត្រូវបង្ខំចិត្ត ចាក់សោទុកចោលដើម្បីទៅរកទីទួលដែលមានសុវត្ថិភាពជាបណ្ដោះអាសន្នសិន។

ប្រភពីអាជីវករម្នាក់អ្នកស្រី អុីរ៉ុមវ័យឆ្នាំ៦០ឆ្នាំបានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី០៩/១០ខែធ្នូឆ្នាំ២០២៥ថាមូលហេតុដែលកាលពីម្សិលមិញនេះនៅ វេលាម៉ោងប្រមាណជា៩ព្រឹក បន្ទាប់ពី ឮស្នូរផ្ទុះអាវុធចេញពីទឹកដីថៃចូលកម្ពុជាក្នុងភូមិសាស្ត្រធ្វើឲ្យអាជីវករជាច្រើនតូបបាននាំគ្នា ភ័យស្លន់ស្លោរត់ចាកចេញពីតូប សឹងតែអស់ពីផ្សារ។
អ្នកស្រីបន្តថា មូលហេតុដែលគាត់ពុំទាន់ចាក់ចេញពីតូបដោយរងចាំស្តាប់សភាពការណ៏នៅព្រំដែនសិនបើជាផ្ទុះសង្គ្រាមខ្លាំងជាងនេះគាត់នឹងបិទតូបចេញទៅដែរមួយទៀតបើចេញពីតូបលក់អស់ព្រួយបារម្មណ៏រឿងក្រុមចោរចូលធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិ។

ប្រភពពីអាជីវករ ផ្សារសំរោងម្នាក់ទៀត អ្នកស្រីខៀវចាន់វ័យ៥២ឆ្នាំ អាជីវករជាច្រើនដងបានចាកចេញពិតប្រាកដមែនហើយជាក់ស្ដែងមូលហេតុដែលគាត់មិនទាន់បានទៅនឹងគេដោយចាំមើលសភាពការណ៍នៅព្រំដែនបើសិនជាមានការផ្ទុះខ្លាំងទៀតនេះគាត់នឹងចាកចេញដូចគ្នាឬទេហើយក្នុងនាមគាត់ជាប្រជាពលរដ្ឋនៅផ្សារសំរោងក្រុងសំរោងសូមអំពាវនាវឲ្យ ថ្នាក់ដឹកនាំជួយរៀបចំកន្លែងស្នាក់នៅដល់ប្រជាពលរដ្ធដែលស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពផងខណ:ការផ្ទុះសង្គ្រាមជាលើទី២នេះដោយការឈ្លានពានរបស់ទាហានសៀម។
លោករស់ រ៉ា មេភូមិសំរោងបាន បញ្ជាក់ថា កាលពីម្សិលមិញនេះបងប្អូនដែលជាអាជីវករច្រើនតូបបានចាកចេញប្រហែលហាសិបភាគរយដោយឡែកនៅព្រឹកថ្ងៃទី០៩ខែធ្នូឆ្នាំ២០២៥នេះគឺចេញសឹងតែមួយរយភាគរយនៅសេសសល់ខ្លះនៅចាំផ្ទះ។
លោកមេភូមិសំរោងក្នុងនាមបងជាអាជ្ញាធរភូមិអំពាវនាវបងប្អូនដែលនៅសល់ចាំផ្ទះត្រូវការពារទ្រព្យសម្បត្តិដែលខ្លួនឯងហ្នឹងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ ការផ្ទុះអាវុធពីព្រំដែនថៃថ្វីដ្បិតតែយើងម៉ោងនេះយើងត្រូវតែចូលរួមទាំងអស់គ្នាទម្រាំស្ថានការធូរស្បើយវិញ។(ដោយឈឿន ប៊ុនឈឺ)
