ស្នងការខេត្តដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងទប់ស្កាត់បង្ក្រាបល្បែងហ្គេមតាមអនឡាញ

 

ឧត្តរមានជ័យ:ដើម្បីលើកទឹកចិត្តដល់កងកម្លាំងក៏ដូចជាប្រជាការពារដែលបានសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានក្នុងការ ធ្វើកិច្ចការងារជួយដល់បងប្អូនដែលបានភៀសសឹកចេញពីលំនៅឋានដោយសារតែសង្គ្រាម ឈ្លានពានរបស់ភាគីថៃដែលបាញ់ប្រហារគ្រាប់ផ្លោង ទំលាក់គ្រាប់តាមយន្តហោះF16 បំផ្លាញផ្ទះសម្បែងប្រជាពលរដ្ធកន្លងមកលើ ភូមិសាស្ត្រក្នុងខេត្តឧត្តរមានជ័យដោយជនភៀសសឹករាប់មុឺនគ្រួសាររងទុក្ខយ៉ាងលំបាកចោលផ្ទះមិនបានប្រកបរបរជាក់ស្តែងនៅអំឡុងចុងសប្ដាហ៍ ថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២៦កន្លងទៅនេះស្ថិតនៅកហនុងបរិវេណសាលាក្រុងសំរោង ស្នងការដ្ឋានខេត្តបានរៀបចំ ពិធីសំណេះសំណាល លើកទឹកចិត្តដល់មន្ត្រីរាជការកងកម្លាំងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន សង្កាត់ភូមិនិងប្រជាការពារក្នុងភូមិសាស្ត្រក្រុងសំរោង ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពី អង្គភាពមន្ទីរពាក់ព័ន្ធជុំវិញខេត្តជាច្រើននាក់ទៀតផងដែរ។

លោកផុនចាន់និល អភិបាលក្រុងសំរោងបាន រៀបរាប់ថាថ្ងៃនេះគឺជា ថ្ងៃមួយដែលបានជួបជុំជាមួយ កងកម្លាំងសមត្ថកិច្ចព្រមទាំងអាជ្ញាធរចៅសង្កាត់ ទាំង៥លោកមេប៉ុស្តិ៏ មេភូមិ ប្រជាការពារ ក្នុងភូមិសាស្ត្រក្រុងសំរោង ដែលបានចំណាយពេលវេលាដ៏មានតម្លៃនិងខិតខំប្រឹងប្រែងសាមគ្គីគ្នាបម្រើការងារទៅតាមតួនាទីភារកិច្ចរបស់ខ្លួនទាំងការពារសន្តិសុខសណ្ដាប់ធ្នាប់នៅតាមមូលដ្ឋាននិង សម្រួលដល់ការរស់នៅក្នុងជុំរុំមណ្ឌលសុវត្ថិភាព និង មើលការខុសត្រូវបងប្អូនដែលបានភៀសសឹកចេញពីលំនៅឋានមករស់នៅក្នុងជំរំមណ្ឌលសុវត្ថិភាពកន្លងមក។

លោកឧត្តមសេនីយ៍ទោខូវលីស្នងការនគរបាលខេត្តឧត្តរមានជ័យបានមានប្រសាសន៍ថ្លែងថា ក្នុងនាមស្នងការខេត្តឧត្យរមានជ័យសូមលើកទឹកចិត្តហើយកោតដល់មន្ត្រីរាជការកងកម្លាំងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានសង្កាត់ភូមិនិងប្រជាការពារក្នុងក្រុងសំរោងដែលបានខិតខំប្រឹងប្រែង នាពេលកន្លងមកទាំងការពារសន្តិសុខនៅតាមមូលដ្ឋាននិងធ្វើកិច្ចការងារនៅក្នុងតំបន់ជំរំភៀសសឹក ហើយមួយវិញទៀតលោកក៏សូមក្រើនរំឭកទៅដល់បងប្អូនកងកម្លាំងទាំងអស់ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យមេត្តាយកចិត្តទុកដាក់សហការជាមួយអាជ្ញាធរ បង្ក្រាបរាល់បទល្មើសល្បែងហ្គេមស្គេនអនឡាញនៅតាមមូលដ្ឋានឱ្យខាងតែបាន និងមួយទៀតក្នុងនាមជាសមត្ថកិច្ច ត្រូវធ្វើកិច្ចការងារកុំឲ្យលើសពីតួនាទីរបស់ខ្លួនឲ្យសោះពីព្រោះថា ជនជាតិបរទេសខ្លះគាត់មកលេងស្របច្បាប់ក្នុងនាមជាភ្ញៀវទេសចរ ដោយឡែកភ្ញៀវបរទេសខ្លះទៀតបើសិនជាមានការពាក់ព័ន្ធប្រព្រឹត្តបទល្មើសដែលច្បាប់ហាមឃាត់យើងនឹងធ្វើការបង្ក្រាបឲ្យខាងតែបានតាមបទបញ្ជារបស់ រាជរដ្ឋាភិបាលអនុក្រឹត្យលេខ០៣ស្តីពីការងារគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំជនបរទេសដោយខុសច្បាប់។

សូមជម្រាបផងដែរថាក្នុងពិធីសំណេះសំណាល លើកទឹកចិត្តដល់មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចអាជ្ញាធរមូលដ្ធាន សង្កាត់ ភូមិប្រជាការពារ ក្នុងភូមិសាស្ត្រក្រុងសំរោង នោះដែរក៏មាន ការប្រគល់ លិខិតប័ណ្ណសរសើរទៅដល់មន្ត្រីរាជការកងកម្លាំងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាននិងមេភូមិប្រជាការពារព្រមទាំងជួបជុំអាហារសាមគ្គី ក្នុងនោះទៀតសោតលោកស្នងការក៏បានឧបត្ថម្ភដល់ប្រជាការពារដែលបានចូលរួមប្រមាណជាងបួនរយនាក់ជាងដោយ ជូន សម្លៀកបំពាក់សម្រាប់បំពេញការងារក្នុង១ម្នាក់ចំនួនមួយកុំប្លេផងដែរ។( ឈឿន ប៊ុនឈី)

Leave a Reply

Your email address will not be published. Required fields are marked *