ព័ត៌មានអន្តរជាតិ ស្លូវ៉ាគី៖ ជុំវិញការណីប៉ុងប៉ងបាញ់សម្លាប់លើលោកនាយករដ្ឋមន្ត្រីស្លូវ៉ាគី រ៉ូប៊ើត ហ្វីកូ (Robert Fico) បានធ្វើឱ្យប្រធានាធិបតីបារាំង អ៊ែមម៉ានូអ៊ែល ម៉ាក្រុង (Emmanuel Macron) បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំង តាមរយៈគណនីរបស់លោកនៅលើបណ្តាញសង្គម X ដោយប្រមុខដឹកនាំរបស់បារាំងបានថ្កោលទោសចំពោះហេតុការណ៍វាយប្រហារនេះ។ ក្រៅពីប្រមុខដឹកនាំបារាំង ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពុទីន និងប្រធានាធិបតីអាម៉េរិក ចូ បៃដិន ស្ថិតនៅក្នុងចំណោមដៃគូសហភាពអឺរ៉ុបរបស់ប្រទេសស្លូវ៉ាគី ក៏បានបង្ហាញការភ្ញាក់ផ្អើល និងថ្កោលទោសចំពោះហេតុការណ៍បាញ់ប្រហារនាពេលនេះផងដែរ ។ ក្រោយហេតុការណ៍ប៉ុនប៉ងបាញ់សម្លាប់នោះ នាយករដ្ឋមន្ត្រីវ័យ ៥៩ឆ្នាំ លោក រ៉ូប៊ើត ហ្វីកូ (Robert Fico) ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ និងដឹកតាមឧទ្ធម្ភាគចក្រទៅកាន់ទីក្រុង ប៊ែនស្កា បាយស្ទ្រីកា (Banska Bystrica) ដើម្បីសង្គ្រោះជាបន្ទាន់ ។ ថ្លែងប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters សាក្សីម្នាក់បានអះអាងថា ខ្លួនបានឮស្នូរសំឡេងនៃការបាញ់ប្រហារដោយកាំភ្លើងជាច្រើនគ្រាប់ ភ្លាមៗបន្ទាប់ពីបញ្ចប់កិច្ចប្រជុំរដ្ឋាភិបាល ស្ថិតនៅឯទីក្រុង ហ៊ែនឡូវ៉ា (Handlova) ភាគឦសានរដ្ឋធានីប្រាទីស្លាវ៉ា (Bratislava) កាលពីថ្ងៃពុធ ។ […]
ព័ត៌មានអន្តរជាតិ
រថភ្លើងបុករថយន្តអូសរាប់សិបមម៉ែត្រខណះមានពលករខ្មែរ៤នាក់កំពុងជិះក្នុងរថយន្តនោះផងដែរ
🇹🇭🏤ប្រទេសថៃ ពិតជាមហាសំណាងបំផុត ខណ:ពលករខ្មែរចំនួន៤នាក់កំពុងជិះរថយន្តទៅធ្វើការងារនៅប្រទេសថៃត្រូវរថភ្លើងបុកពេញទំហឹង និងអូសរាប់សិបម៉ែត្រ ពេលរថយន្តឆ្លងចូលចំណុចប្រសព្វ។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ត្រង់ចំណុចផ្លូវឆ្លងកាត់មួយកន្លែង ខាងមុខវត្តលុងផាណារ៉ាម ក្នុងស្រុកមឿង ខេត្តសមុទ្រសាខន ប្រទេសថៃ។ យោងតាមការផ្សាយរបស់គេហទំព័រក្នុងស្រុកមួយចំនួនបានបញ្ជាក់ថា នៅមុនពេលកើតហេតុ គឺមានរថយន្តម៉ាកតូយូតា មួយគ្រឿង បានបើកបរឆ្លងកាត់កំណាត់ផ្លូវខ្វែងជាមួយផ្លូវរថភ្លើង ដើម្បីដឹកពលករខ្មែរទៅធ្វើការកសាងនៅវត្តលុងផាណារ៉ាម ស្របពេលដែលរថភ្លើង ខ្សែមហាឆៃ លេខ៤៣៤១ បានមកដល់ល្មម ហើយក៏បានបុកចំពាក់កណ្តាលតួរថយន្ត និងបានអូសទៅមុខរាប់សិបម៉ែត្រទើបឈប់។ភ្លាមៗនោះដែរក្រោយពីសមត្ថកិច្ចចុះពិនិត្យ គឺពុំមាននរណាម្នាក់រងរបួសឡើយ នេះជាសំណាងមួយ ក្នុងមួយពាន់គ្រោះថ្នាក់ ។ ដោយអ្នកបើកបររថយន្តឈ្មោះ សារ៉ាត់ សាគុណ ភេទប្រុស អាយុ៣៧ឆ្នាំ បាននិយាយថា ផ្លូវនេះកន្លងមកគេក៏ធ្លាប់បើកឆ្លងកាត់ដែរ តែនៅពេលនោះមានភ្នាក់ងារអយស្ម័យយាន ឈរអោយសញ្ញាពេលរថភ្លើងមកដល់ តែពេលនេះមិនឃើញមានអ្នកណាអោយសញ្ញាទើបគេគិតថា គ្មានរថភ្លើងឆ្លងកាត់ឡើយក៏បានបើកឆ្លងជាធម្មតា ក៏ត្រូវរថភ្លើងបុកតែម្តង គឺពេលនោះលោកហាក់គ្មានព្រលឹងក្នុងខ្លួនឡើយ។ ក្រោយការពិនិត្យគឺនៅកន្លែងឆ្លងកាត់ មានការដាក់ស្លាកសញ្ញាបញ្ជាក់ថា ត្រូវប្រុងប្រយ័ត្នរថភ្លើងឆ្លងកាត់ និងមានប៉ាយបញ្ជាក់ថា អយស្ម័យយានប្រទេសថៃ ផ្អាកការដាក់ភ្នាក់ងារពីថ្ងៃទី១ ខែកញ្ញា តទៅ ដូច្នេះសូមអ្នកធ្វើដំណើរមេត្តាប្រុងប្រយ័ត្ន ពេលរថភ្លើងឆ្លងកាត់។ ដោយការផ្អាកនេះ ត្រូវបានធ្វើឡើងនៅតាមបណ្តាខេត្ត […]
ចិនព្រមានកុំឱ្យយន្ដហោះស៊ីវិលទាំងអស់ ហោះក្បែរតៃវ៉ាន់ ខណៈកំពុងធ្វើសមយុទ្ធយោធា
(ប៉េកាំង)៖ ចិន បានព្រមានបណ្ដាក្រុមហ៊ុនអាកាសចរណ៍ទាំងអស់នៅក្នុងតំបន់អាស៊ី ជៀសវាងការហោះហើរនៅក្បែរតំបន់ជុំវិញកោះតៃវ៉ាន់ ជាទីដែល យោធាចិនកំពុងធ្វើសមយុទ្ធយោធា ឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bloomberg នៅថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២។ បើតាមសេចក្ដីជូនដំណឹងផ្លូវការមួយចេញផ្សាយកាលពីថ្ងៃអង្គារ ការរឹតត្បិតការហោះហើរក្នុងតំបន់ជុំវិញកោះតៃវ៉ាន់ នឹងត្រូវធ្វើឡើងពីម៉ោង១២ថ្ងៃត្រង់ នៅថ្ងៃទី៤ រហូតដល់ម៉ោង១២ថ្ងៃត្រង់ នៅថ្ងៃទី៧ ខែសីហានេះ។ កាលពីថ្ងៃអង្គារ៍ យោធាចិនក៏បានប្រកាសបិទដែនអាកាសក្នុងតំបន់ ច្រក សមុទ្រតៃវ៉ាន់សម្រាប់យន្ដហោះស៊ីវិលផងដែរ បន្ទាប់ពីលោកស្រីផេឡូស៊ី ធ្វើដំណើរទៅដល់កោះតៃវ៉ាន់។ លោកស្រី ផេឡូស៊ី បានធ្វើដំណើរទៅដល់កោះតៃវ៉ាន់កាលពីយប់ថ្ងៃអង្គារ៍ ដែលនេះបានធ្វើឱ្យលោកស្រីក្លាយជាប្រធានសភាតំណាងរាស្ត្រអាមេរិក ដំបូងគេដែលបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ក្នុងរយៈពេលជាង២៥ឆ្នាំមកនេះ៕
ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមនុ សព្វព្រះរាជហឫទ័យព្រះបរមរាជាអនុញ្ញាតិ ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្ដម ហ៊ុន ម៉ាណែត ចូលក្រាបថ្វាយបង្គំគាល់នៅព្រះមហាប្រាសាទខេមរិន្ទ
ព្រះបរមរាជវាំង : នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តមមុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាត ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ហ៊ុន ម៉ាណែត ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង។ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ 24h ដោយ ហុីង ចាន់ថន
REAKING NEWS: ទូតអាមេរិកគាំទ្រកុងសង់ស៊ីសទាំង៥របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ានិងជំរុញដល់កម្ពុជាធានាដល់ការធ្វើដំណើរទស្សនកិច្ចរបស់ប្រសិតពិសេសអាស៊ានបានជួបជាមួយគ្រប់ភាគីពាក់ព័ន្ធក្នុងជម្លោះមីយ៉ាន់ម៉ា
ភ្នំពេញ៖ អ្នកនាំពាក្យស្ថានទូតអាមេរិកលោក Chad Roedemeier បានប្រាប់ EAC News ថាស្ថានទូតបានតាមដានចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧ ខែមករាកន្លងទៅ។ ទោះបីជាលោកមិនបានឆ្លើយថាគាំទ្រឬជំទាស់នឹងទស្សនកិច្ចនេះក្ដីតែអ្នកនាំពាក្យរូបនេះថា អាមេរិកជំរុញឱ្យកម្ពុជាប្រើប្រាស់នាមប្រធានអាស៊ានរបស់ខ្លួនធ្វើយ៉ាងណាធានាដល់ការអនុវត្តន៍គោលការណ៍កុងសង់ស៊ីស៥ចំនុចរបស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា និងធានាដល់ដំណើរទស្សនកិច្ចរបស់របស់ប្រសិតពិសេសអាស៊ានអាចបានទៅជួបគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា។ ក្នុងសារអេឡិចត្រូនិចឆ្លើយតបនឹងសំណួររបស់ EAC News លោក Chad Roedemeier បានលើកឡើងថា៖ «យើងគាំទ្រកូសង់ស៊ីសប្រាំចំណុចរបស់អាស៊ាន ហើយជំរុញឱ្យកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ បន្តជំរុញឱ្យមានការអនុវត្តន៍នូវចំណុចទាំងប្រាំ និងដើម្បីធានាថា ដំណើរទស្សនកិច្ចណាមួយរបស់ប្រេសិតពិសេសអាស៊ាននឹងមានការជួបជាមួយគ្រប់ភាគីពាក់ព័ន្ធ។ យើងសូមរំលឹកឡើងវិញនូវការអំពាវនាវរបស់យើងដល់របបយោធាភូមាឱ្យបញ្ចប់ការប្រើប្រាស់អំពើហឹង្សា, ដោះលែងអ្នកដែលត្រូវបានឃុំឃាំងដោយអយុត្តិធម៌ទាំងអស់ និងចូលរួមក្នុងការសន្ទនាក្នុងន័យស្ថាបនាជាមួយគ្រប់ភាគីដែលគោរពឆន្ទៈរបស់ប្រជាជនភូមា» ។ កិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ានសម្រាប់ប្រទេសមីយ៉ាន់ម៉ា មានដូចជាតម្រូវឱ្យបញ្ឈប់នូវអំពើហិង្សា បង្កើតនូវការសន្ទនាគ្រប់ភាគី ទទួលយកការសម្របសម្រួលរបស់បេសកជនពិសេសអាស៊ាន ការផ្ដល់ជំនួយមនុស្សធម៌ និងអនុញ្ញាតឱ្យបេសជនពិសេសទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន ថាការលើកឡើងរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាគឺមិនទាន់សភាពការណ៍នោះទេ ខណៈប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចលទ្ធផលលើសពីគោលការណ៍៥ចំនុចរបស់អាស៊ាននេះទៅទៀត។ លោកបន្ថែមថា ដំណោះស្រាយរបស់សម្ដេចតេជោចំពោះមីយ៉ាន់ម៉ាមិនបានដើរចេញឆ្ងាយពីគោលការណ៍កុងសង់ស៊ីស៥ចំនុចរបស់អាស៊ានទេ ហើយដំណើរទស្សនកិច្ចរបស់សម្ដេចទៅមីយ៉ាន់ម៉ាទៀតសោតក៏ដើម្បីជំរុញឱ្យមានការអនុវត្តគោលការណ៍នេះផងដែរ។ លោកថា៖ «ការលើកឡើងរបស់សហរដ្ឋអាមេរិកហ្នឹងគឺហាក់បីដូចជាអត់បានយល់ ទៅជាយល់ច្រលំថាសម្ដេចធ្វើអ្វីធ្វើតែឯងដែលជាភាសាគេចោទប្រកាន់ថា Cowboy Diplomacy ដែលគេយកមកដាក់ជាមួយសកម្មភាពរបស់សម្ដេចគឺដាក់មិនត្រូវទេពីព្រោះសម្ដេចមិនមែនគ្រាន់តែអនុវត្តន៍កុងសង់ស៊ីសនេះទេ ប៉ុន្ដែសម្ដេចលោកបានធ្វើនូវអ្វីដែលជាចីរភាព» ។ […]
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨
ថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុងប្រវែង១៤៨គីឡូម៉ែត្រ។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដមឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជាផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានជួយកសាងនូវហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ជាពិសេសការបើកការដ្ឋានសាងសង់ និងលើកម្រិតគុណភាពផ្លូវជាតិលេខ៤៨នាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបាន មានប្រសាសន៍ថា នៅពេលខាងមុខខេត្តកោះកុង នឹងមានតំបន់សេដ្ឋកិច្ចច្រើនជាងខេត្តដទៃ ដោយមិនចាញ់ខេត្តព្រះសីហនុប៉ុន្មាននោះទេ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការសាងសង់ផ្លូវជាតិលេខ៤៨នេះ យើងត្រូវរង់ចាំពេលសាងសង់យឺតបន្តិច ព្រោះត្រូវស្វះស្វែងរកថវិកាមកសាងសង់ តែទោះជាយ៉ាងណាការសាងសង់យឺត វាប្រសើរជាងមិនបានសាងសង់។ សម្តេចតេជោបានថ្លែងថា អតីតកាលរបស់កម្ពុជា ការតភ្ជាប់រវាងខេត្តព្រះសីហនុ និងកោះកុង គឺត្រូវធ្វើដំណើរតាមកាណូតប្រកបដោយភាពគ្រោះថ្នាក់។ តែដោយសារតែដំណើរវិវត្តរបស់ប្រទេសជាតិ និងភាពរីកចម្រើនឥតឈប់ឈរ យើងបានតភ្ជាប់យ៉ាងងាយស្រួលពីកោះកុងមកខេត្តព្រះសីហនុុ។ សម្តេចតេជោបានបង្ហាញនូវមោទនភាពចំពោះកិច្ចប្រឹងប្រែងរបស់សម្តេច និងសហការី ក្នុងការកសាង និងអភិវឌ្ឍន៍ខេត្តកោះកុងពីស្ថានភាពដ៏លំបាកមកមានការអភិវឌ្ឍរីកចម្រើន។ សម្តេចតេជោបានថ្លែងថា សុខសន្តិភាព គឺជាកត្តាដ៏សំខាន់នាំឱ្យសម្តេចបានកសាង និងអភិវឌ្ឍន៍ខេត្តនេះជាបន្តបន្ទាប់ទៀត។ […]
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីក្រុងពាលី និងសំណេះសំណាលជាមួយក្រុមការងារថតខ្សែភាពយន្តភាគ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីក្រុងពាលី និងសំណេះសំណាលជាមួយក្រុមការងារថតខ្សែភាពយន្តភាគ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី នៅព្រឹកថ្ងៃចន្ទ ខែមគិសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវ និងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ចូលរួមក្នុងពិធីក្រុងពាលី និងសំណេះសំណាលជាមួយក្រុមការងារថតខ្សែភាពយន្តភាគ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី។ ខ្សែភាពយន្តភាគខ្នាតធំ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ដែលជាភាពយន្តប្រវត្តិសាស្រ្ត ឆ្លុះបញ្ចាំងពីជីវិតពិតៗ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាកុលបុត្រដ៏ឆ្នើមទាំងទ្វេ ក្នុងការតស៊ូសង្រ្គោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបយង់ឃ្នងប្រល័យពូជសាសន៍ ប៉ុល ពត។ ក្រោយទទួលបានការអនុញ្ញាតដ៏ខ្ពងខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្រ្តី គណៈកម្មការបានជ្រើសរើសអ្នកនិពន្ធចំនួន៥រូប ដើម្បីរៀបចំកែសម្រួលខ្លឹមសារអត្ថបទនិពន្ធ ល្ខោនវិទ្យុ ទៅជាអត្ថបទនិពន្ធភាពយន្តសរុបមាន ៤៤ភាគ ស្មើនិង៦៥៣ឆាក។ បន្ទាប់ពីបញ្ចប់ការងារនោះ គណៈកម្មការបានបង្កើតក្រុមការងារមួយធ្វើការពិនិត្យ កែលម្អ ដោយបន្សីនឹងសាច់រឿងឲ្យ ស្របទៅនឹងបរិបទសម័យកាល។ ដើម្បីក្តាប់បានពីកត្តាប្រវត្តិសាស្រ្ត និងភូមិសាស្រ្ត តួអង្គសំខាន់ៗ ពាក់ព័ន្ធ ក្រុមការងារតែងតែស្នើសុំប្រឹក្សាយោបល់ពីទីប្រឹក្សា របស់គណៈកម្មការជាញឹកញ៉ាប់ ដើម្បីជាការបំពេញនូវកង្វះខាត […]
អាជ្ញាធរថៃឃាត់ខ្លួនពលករខ្មែរឆ្លងដែនធ្វើការនៅប្រទេសថៃខុសច្បាប់ចំនួន70នាក់ ត្រូវបានអន្តរាគមន៍ឱ្យធ្វើមាតុភូមិនិវត្តន៍វិញ
អាជ្ញាធរថៃឃាត់ខ្លួនពលករខ្មែរឆ្លងដែនធ្វើការនៅប្រទេសថៃខុសច្បាប់ចំនួន70នាក់ ត្រូវបានអន្តរាគមន៍ឱ្យធ្វើមាតុភូមិនិវត្តន៍វិញ ភ្នំពេញ៖ បើតាម លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា មានពលករខ្មែរខុសច្បាប់ចំនួន ៧០នាក់ទៀត ដែលអាជ្ញាធរថៃឃាត់ ត្រូវបានអន្តរាគមន៍ និងសម្រួលឱ្យធ្វើមាតុភូមិនិវត្តន៍វិញ។ លោក កុយ គួង បានបញ្ជាក់ថា «ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ អាជ្ញាធរមានសមត្ថកិច្ចថៃបានឃាត់ខ្លួនពលករខ្មែរលួចឆ្លងដែនដោយខុសច្បាប់ (ពុំមានលិខិតស្នាម) ចំនួន ៧០នាក់ (ប្រុស៣៦ នាក់) នៅពីរចំណុចផ្សេងៗគ្នា»។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ស្ថានអគ្គកុងស៊ុលកម្ពុជា បានចុះទៅអន្តរាគមន៍ជាមួយអាជ្ញាធរថៃ ដើម្បីបញ្ជូនពលរដ្ឋខ្មែរខាងលើ មកមាតុប្រទេសវិញ នៅរសៀលថ្ងៃដដែល តាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ដោយប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើរការតាមនីតិវិធីសុខាភិបាល។ សូមជម្រាបថា កាលពីរសៀលថ្ងៃទី០៤ និងព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ អាជ្ញាធរមានសមត្ថកិច្ចថៃ ក៏បានឃាត់ខ្លួនពលករខ្មែរ លួចឆ្លងដែនដោយខុសច្បាប់ (ពុំមានលិខិតស្នាម) ចំនួន ៧២នាក់ (ប្រុស៣៦ នាក់) នៅពីរចំណុចផ្សេងៗគ្នា និងត្រូវបានអន្តរាគមន៍ […]
ឯកឧត្តម អ៊ុ រាត្រី អញ្ជើញជួបសំណេះសំណាលលើកទឹកចិត្ត ដល់ លោកគ្រូបំវឹក និងក្រុមកីឡាបាល់ទាត់ខិតខំប្រគួតដណ្តើមបានពានរង្វាន់ សម្តេចតេជោ ហ៊ុនសែន លើកទី១៥ ឆ្នាំ២០២១ ជាប់ចំណាត់ថ្នាក់លេខ៣ទូទាំងប្រទេស
ឯកឧត្តម អ៊ុ រាត្រី អញ្ជើញជួបសំណេះសំណាលលើកទឹកចិត្ត ដល់ លោកគ្រូបំវឹក និងក្រុមកីឡាបាល់ទាត់ខិតខំប្រគួតដណ្តើមបានពានរង្វាន់ សម្តេចតេជោ ហ៊ុនសែន លើកទី១៥ ឆ្នាំ២០២១ ជាប់ចំណាត់ថ្នាក់លេខ៣ទូទាំងប្រទេស ខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១នេះ ឯកឧត្តម អ៊ុរាត្រី អភិបាលខេត្ត អញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូបំវឹក និងក្រុមកីឡាបាល់ទាត់ នៅក្នុងពិធីជួបសំណេះសំណាលនាពេលនេះ មានចូលរួម លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរ អប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យ បានជួបសំណេះសំណាលលើកទឹកចិត្តដល់ក្រុមកីឡាបាលទាត់ ក្នុងនោះបានធ្វើការឧបត្ថម្ភ ដល់ក្រុមគ្រូបំវឹក និងក្រុមកីឡាបាល់ទាត់ដែលបានខិតខំប្រគួតយកអស់ពីកំលាំងកាយចិត្តដណ្តើមបានពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន លើកទី១៥ ឆ្នាំ២០២១ ដែលបានជាប់ចំណាត់ ថ្នាក់លេខ៣ ដែលមានការចូលប្រគួត ២១ខេត្ត។ ចាប់ផ្តើមពី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២១ ការជួបសំណេះសំណាលជាមួយនឹងក្រុមកីឡាបាល់ទាត់នាពេលនេះធ្វើនៅរសាលប្រជុំរដ្ឋបាលខេត្ត។ ក្នុងនោះ […]
ឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរលួចឆ្លងដែលខុសច្បាប់ចូលប្រទេសថៃ ចំនួន ១០៤នាក់
នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ អាជ្ញាធរមានសមត្ថកិច្ចថៃ បានចុះត្រួតពិនិត្យនៅតាមច្រកព្រំដែនថៃ-កម្ពុជា បានឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរលួចឆ្លងដែលខុសច្បាប់ចូលប្រទេសថៃ ចំនួន ១០៤នាក់ នៅត្រង់បរិវេន សួនប៉ាយូខាលីបតាន់ ខេត្តសាកែវ។ ប្រជាពលរដ្ឋខ្មែរទាំងអស់ក៏បានសារភាពថា ពួកគាត់បានបង់ប្រាក់ទៅឱ្យមេខ្យល់ក្នុងម្នាក់ ចាប់ពី ៦,០០០បាត ទៅដល់ ៩,០០០ ដើម្បីបានចូលមកក្នុងប្រទេសថៃ។ នៅល្ងាចថ្ងៃដដែលនេះ បន្ទាប់ពីធ្វើការផ្តន្ទាទោសនិងផាកពិន័យរួច អាជ្ញាធរស្ថានីយ៍ប៉ូលីសតាប្រៈយ៉ា នឹងបញ្ជូនពួកគាត់ឱ្យត្រឡប់ចូលប្រទេសកម្ពុជាវិញតាមច្រកតំបន់ ឃុំឃោគសូង ស្រុកតាប្រៈយ៉ា ចេញតាមខេត្តបន្ទាយមានជ័យ។