អំណោយមួយចំនួនត្រូវបានចែកជូនដល់កងទ័ពជួរមុខ
ឧត្តរមានជ័យៈ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីអគ្គនាយកអគ្គិសនីកម្ពុជា ដោយបានចូលរួមជាគណៈអធិបតី ពីឯកឧត្តម ឃិន ញ្ញាណ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងប្រតិភូអមដំណើរនឹងនាយទាហាននឹងនាយទាហានរង|នៅព្រឹកនាថ្ងៃទី ២៦ ខែមករាឆ្នាំ ២០២១នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ រួមនឹងអង្គភាពនគរបាលវរះព្រំដែនគោក៧០២ប្រចាំទិសប្រាសាទតាមាន់ បានអញ្ជើញចុះសួរសុខទុក្ខសំណេះសំណាលដល់កងកម្លាំងទាំងពីរដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ។ នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីអគ្គនាយកអគ្គិសនីកម្ពុជាបានមានប្រសាសន៏ថា ទោះបីអំណោយទាំងនេះមានចំនួនតិចតួចក្តីក៏ជាការលើកទឹកចិត្តចំពោះកងកម្លាំងឈរជើងជួរមុខតាមបន្ទាត់ព្រំដែនក្នុងការជួយដោះស្រាយចែករំលែកដល់ការខ្វះខាត បានមួយគ្រាផងដែរ។ឯកឧត្តមបន្តថា អំណោយទាំងនេះមួយចំនួននៅក្នុងអង្គភាពនិងមួយចំនួនជាអំណោយផ្ទាល់ខ្លួនមកចែកផ្ទាល់ដៃដល់កងកម្លាំងទាំងពីរ។ អំណោយទាំងនោះរួមមាន កង់100គ្រឿង មានម៉ី ទឹកត្រី ត្រីខ ត្រីងៀត សាច់ក្រក ទឹកស៊ីអ៊ីវ នាឱកាសនេះផងដែរថវិកាសម្រាប់ជូនអង្គភាពកងពលតូចថ្មើរជើងលេខ 42 – 2500 ដុល្លារ សរុបរួម 24, 160 ដុល្លារ ថវិកាសម្រាប់ឧបត្ថម្ភជូនដល់នគរបាលវរៈព្រំដែនគោក 702 ចំនួន១,០០០ដុល្លារ សរុបរួមក្នុងអង្គភាព ៤,៤១០ដុល្លារ ថវិកាសរុបរួមទាំងពីអង្គភាព ២៨, ៥៧០ដុល្លារ ។ គួរបញ្ជាក់ថា: អំណោយទាំងនេះរួមមានថវិកា អគ្គិសនីកម្ពុជាចំនួន […]