ព័ត៌មានជាតិ ព័ត៌មានសិល្បះ និងកីឡា ព័ត៌មានអន្តរជាតិ

ឯកឧត្តម អ៊ុ រាត្រី អញ្ជើញជួបសំណេះសំណាលលើកទឹកចិត្ត ដល់ លោកគ្រូបំវឹក និងក្រុមកីឡាបាល់ទាត់ខិតខំប្រគួតដណ្តើមបានពានរង្វាន់ សម្តេចតេជោ ហ៊ុនសែន លើកទី១៥ ឆ្នាំ២០២១ ជាប់ចំណាត់ថ្នាក់លេខ៣ទូទាំងប្រទេស

ឯកឧត្តម អ៊ុ រាត្រី អញ្ជើញជួបសំណេះសំណាលលើកទឹកចិត្ត ដល់
លោកគ្រូបំវឹក និងក្រុមកីឡាបាល់ទាត់ខិតខំប្រគួតដណ្តើមបានពានរង្វាន់ សម្តេចតេជោ ហ៊ុនសែន លើកទី១៥ ឆ្នាំ២០២១ ជាប់ចំណាត់ថ្នាក់លេខ៣ទូទាំងប្រទេស
ខេត្តបន្ទាយមានជ័យ
នៅព្រឹក ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១នេះ ឯកឧត្តម អ៊ុរាត្រី អភិបាលខេត្ត អញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូបំវឹក និងក្រុមកីឡាបាល់ទាត់ នៅក្នុងពិធីជួបសំណេះសំណាលនាពេលនេះ មានចូលរួម លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរ អប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យ បានជួបសំណេះសំណាលលើកទឹកចិត្តដល់ក្រុមកីឡាបាលទាត់ ក្នុងនោះបានធ្វើការឧបត្ថម្ភ ដល់ក្រុមគ្រូបំវឹក និងក្រុមកីឡាបាល់ទាត់ដែលបានខិតខំប្រគួតយកអស់ពីកំលាំងកាយចិត្តដណ្តើមបានពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន លើកទី១៥ ឆ្នាំ២០២១ ដែលបានជាប់ចំណាត់ ថ្នាក់លេខ៣ ដែលមានការចូលប្រគួត ២១ខេត្ត។
ចាប់ផ្តើមពី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២១ ការជួបសំណេះសំណាលជាមួយនឹងក្រុមកីឡាបាល់ទាត់នាពេលនេះធ្វើនៅរសាលប្រជុំរដ្ឋបាលខេត្ត។
ក្នុងនោះ ឯកឧត្តម អ៊ុ រាត្រី បានមានប្រសាសន៍ថាក្រុមកីឡាបាល់ទាត់ដែលបានខិតខំប្រគួតយកអស់ពីកំលាំងកាយចិត្តដណ្តើមបានពានរង្វាន់ សម្តេច
អគ្គមហាសេនាបតីតេជោ ហ៊ុនសែន លើកទី១៥ ឆ្នាំ២០២១ បានជាប់ជាចំណាត់ថ្នាក់លេខ១ បានលើក្រុមកោះកុង អេ ហ្វ ស៊ី ចំណែក ក្រុម មន្ទីរអប់រំ យុវជន និង កីឡា ខេត្ត ត្បូងឃ្មុំទទួលបាន ចំណាត់ថ្នាក់ លេខ ២ ហើយ ក្រុម បាលទាត់ខេត្តបន្ទាយមានជ័យ ទទួលបាន ចំណាត់ថ្នាក់ លេខ ៣ ។
ឯកឧត្តម អ៊ុ រាត្រី បានមានប្រសាសន៍បន្តឲ្យដឹងថាពានរង្វាន់ សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន ត្រូវបាន រៀបចំឡើង តាំងពី ឆ្នាំ ២០០៧ ជា រៀងរាល់ឆ្នាំ ហើយ រដូវ កាល ២០២១ នេះជា រដូវ កាល ទី ១៥ ហើយចាប់តាំងពី ឆ្នាំ ២០១៨ រហូតដល់ បច្ចុប្បន្ន ការប្រកួត បែងចែក ជា ២ គឺ ពានរង្វាន់ ថ្នាក់ ខេត្ត និង ថ្នាក់ជាតិ ។
ឯកឧត្តម អ៊ុ រាត្រី បានឲ្យដឹងបន្តថា ការប្រកួត ពានរង្វាន់ សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន ថ្នាក់ ខេត្ត ក្នុង ឆ្នាំ ២០២១ នេះ ត្រូវបាន ចាប់ផ្តើម ប្រកួត នៅ ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២១ និង មាន ក្រុម តំណាង រាជធានី ខេត្ត ចំនួន ២១ បាន ចូលរួម ផងដែ តែ ដោយ បញ្ហា មានជំងឺកូ វីដ -១៩ ឆ្នាំ ២០២១ ការប្រកួត ក៏បាន ផ្អាក មួយរយៈ ពេលដល់វេលា ដែល កម្មវិធី ត្រូវប្រកួត អាច ចាប់ផ្តើមដំណើរការ វិញ នោះ គណៈកម្មការ ក៏បាន ប្រជុំ ជាមួយ ក្រុម កីឡាទាំងអស់ ពិភាក្សា រួមគ្នា ដើម្បី ពិនិត្យ លើ ស្ថានភាព ជាក់ស្តែង ក្នុង មូលដ្ឋាន របស់ ក្រុម នី មួយៗ ថា អាច បន្ត ចូលរួមបាន ឬ យ៉ាងណា ហើយក៏ ទទួលបាន ការបញ្ជាក់ ពី ក្រុម ចំនួន ៨ បន្ត ការចូលរួម ប្រកួត ។
ដូច្នេះ គណៈកម្មការ ប្រកួត បាល់ ទាត់ ជាតិ កម្ពុជា (CNCC) បាន ដំណើរការ ប្រកួត ឡើងវិញ នៅ ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២១ រហូតដល់ វគ្គ ផ្តាច់ព្រ័ត្រ នៅ ថ្ងៃទី ២៣ ខែតុលា ឆ្នា ២០២១នេះ ដែល បានបញ្ចប់ ទៅដោយ សុវត្ថិភាព និង ជោគជ័យ ក្នុង បរិបទ កូ វីដ -១៩ ជិត ពីរ ឆ្នាំ មកនេះ ។
ឯកឧត្តម បានបញ្ជាក់បន្តទៀតថា ក្នុងនោះមានអ្នកជួយឧត្ថម្ភដល់ក្រុមកីឡាបាល់ទាត់

១/ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ
២/ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត
៣/ខ្លឹបបាល់ទាត់ប៊ុនយកអេហ្វសុីក្រុងប៉ោយប៉ែត
៤/សាលារៀនម៉េងហ៊ួរន័រវេសក្រុងប៉ោយប៉ែត
៥/លោកឧត្តមសេនីយ៍ត្រី បោនប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត
៦/លោកទំទាវ កែ សួនសុភី ២រៀនរៀល
៧/លោក កែ សួនសុភាព ២លានរៀល
៨/លោកស្រី ទ្រីដាណា ១.០០០ដុល្លា
និងសប្បុរសជនជាច្រើននាក់ទៀត
នងអ្នកស្នេហាវិស័យកីឡាក្នុងខេត្តបន្ទាយមានជ័យផងដែរ។

kdn

Leave a Reply

Your email address will not be published.