បាត់ដំបង!រថយន្តLEXUS .GS300មួយគ្រឿងបើកបរក្នុងល្បឿនលឿនបានជ្រុលចង្កូតបុកខឿនផ្លូវនិងហោះទៅបុករះបង្គោលប៉ាណូបណ្តាលអោយក្រឡាប់ឆេះយ៉ាងសន្ធោសន្ធៅនៅវេលាម៉ោងជាង ៤និង០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣ នៅតាមកំណាត់បណ្ដោយផ្លូវហាយវេ ស្ថិតក្នុងក្រុមទី១ ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ប្រភពពីប្រជាពលរដ្ឋដែលឆ្លងកាត់នៅតាមបណ្ដោយផ្លូវនេះបានលើកឡើងថា: រថយន្តដែលឆេះម៉ាក Lexus Gs300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AW-7725 បើកបរដោយបុរសក្នុងល្បឿនយ៉ាងលឿនទិសដៅពីត្បូងទៅជើង(ពីខេត្តបាត់ដំបង ឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ ) លុះមកដល់ទីតាំងកើតហេតុសង្ស័យតៃកុងងងុយដេកបានជ្រុលចង្កូតទៅបុកទ្រូងផ្លូវនិងបន្តទៅបុកប៉ាណូបណ្តាលអោយហោះជិត១០០ម៉ែត្រក្រឡាប់ផ្ងាជើងឆេះយ៉ាងសន្ធោសន្ធៅភ្លាមៗតែម្ដង តែសំណាងល្អម្ចាស់បានរំដោះខ្លួនគេចបាត់ស្រមោល។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបាននាំយករថយន្តពន្លត់អគ្គីភ័យចុះទៅអន្តរាគមន៍បាញ់ទឹកពន្លត់តែមិនបានឃើញបំណែកសាកសពម្ចាស់រថយន្តឡើយសង្ស័យម្ចាស់បានបើកទ្វាចេញក្រៅហើយចាកចេញពីកន្លែងកើតហេតុដោយសុវត្ថិភាព។ រាយការណ៍ដោយ៖ជាង សុជាតិ
Month: July 2023
ឃាត់ខ្លួនមុខសញ្ញាចំនួន០២នាក់ពាក់ព័ន្ធករណីរក្សាទុកថ្នាំញៀន
បាត់ដំបង! ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ និងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ សំ វីរះ អធិការនគរបាលស្រុកបាណន់បានដឹកនាំកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀនរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាមបានចុះបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែង ។ លោកវរសេនីយ៍ទោ សំ វីរះ អធិការនគរបាលស្រុកបាណន់ បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង១១និង៥០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ទី១- ឈ្មោះ គ្រួច សារឹម ភេទប្រុសអាយុ៤១ឆ្នាំ (ជាអ្នករក្សាទុកគ្រឿងញៀន) ទី២-ឈ្មោះ សួស កុសល ភេទប្រុសអាយុ៣៦ឆ្នាំ (ជាអ្នកប្រើប្រាស់គ្រឿងញៀន)ទាំង០២នាក់មានទីលំនៅភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ជាមួយវត្តុតាងរួមមាន៖ -ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៣ថង់ -ទូរស័ព្ទដៃចំនួន០១គ្រឿង -ថង់សម្រាប់រំលែកច្រកគ្រឿងញៀនលក់ និងសម្ភារៈពាក់ព័ន្ធសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ក្រោយពីឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបាននគរបាលស្រុកបាណន់សាកសួរនិងកសាងសំណុំរឿងបញ្ជូនមកផែនជំនាញដើម្បីអនុវត្តតាមនីតិវិធី។ រាយការណ៍ដោយ៖ជាង សុជាតិ
ជនសង្ស័យ០៣នាក់និងវត្ថុតាងគ្រឿងញៀនមួយចំនួនត្រូវកម្លាំងអាវុធហត្ថខេត្តបង្ក្រាបបាន
ខេត្តកំពត:ដោយបានការអនុញ្ញាតពីលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពតនិងសម្របសម្រួលនីតិវិធីដោយលោក ជីវ ចាន់តារាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត នៅវេលាម៉ោង ១០:៣៥នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀននិងកម្លាំងអង្គភាពនគរបាលយុត្តិធម៍ នៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពត សហការជាមួយកំលាំង មូលដ្ឋានកងរាជអាវុធហត្ថស្រុកដងទង់ ដឹកនាំដោយលោកវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរង ទទួលជំនាញគ្រឿងញៀនបានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិប្រីពីរ ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត។ ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់៖ ១.ឈ្មោះ សែម តយ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប្រិយពីរ ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត(ជួញដូរគឿងញៀន)។ ២.ឈ្មោះ ជុន ណែត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ស្រែត្រែងឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត(ជួញដូរគ្រឿងញៀន)។ លុះនៅវេលាម៉ោង ១២:៤៥នាទី កម្លាំងបានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ សន តឿន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ […]
ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្តប៉ៃលិន ចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ យ៉ាងច្រើនកុះករ
ប៉ៃលិន ៖ ព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាន់យករបបនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស តែងតែ រៀប ចំការបោះឆ្នោតជាទៀងទាត់រៀងរាល់ ៥ឆ្នាំម្តងទាំងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និងការបោះឆ្នោតក្រុម ប្រឹក្សាឃុំ-សង្កាត់ ជាក់ស្តែងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ព្រមទាំងថ្នាក់ ដឹកនាំខេត្ត ក៍ដូចជាប្រជាពលរដ្ឋនៅខេត្តប៉ៃលិន ដែលគ្រប់អាយុត្រូវបោះឆ្នោត ពិតជាបាននាំគ្នាទៅ ចូលរួម ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ យ៉ាងច្រើនកុះករ នៅតាមការិយាល័យបោះឆ្នោតនីមួយៗ ក្រោម បរិយាកាស សន្តិសុខ សណ្តាប់ធ្នាប់ល្អ ។ ក្នុងន័យនេះ ការបោះឆ្នោត គឺជាយន្តការសំខាន់ចាំបាច់មិនអាចខ្វះបានឡើយពីព្រោះតាមរយៈការបោះឆ្នោតនេះ ហើយដែលប្រជាពលរដ្ឋអាចបង្ហាញនូវឆន្ទៈពិតប្រាកដរបស់ខ្លួនដើម្បីជ្រើសរើសមេដឹកនាំទាំងថ្នាក់ជាតិ និងថ្នាក់ មូលដ្ឋាន ហើយគោលការណ៍គ្រឹះនៃប្រជាធិបតេយ្យមួយនេះត្រូវបានគោរពយ៉ាងខ្ជាប់ខ្ជួននៅរៀងរាល់ការបោះឆ្នោត មិន ថា ថ្នាក់ជាតិ ឬថ្នាក់មូលដ្ឋាននោះឡើយ ដូច្នេះការបោះឆ្នោតថ្នាក់នេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជ្រើសរើស តំណាងរបស់ខ្លួន ដើម្បីដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិ […]
ប្រជាពលរដ្ឋខ្មែរនាំគ្នាទៅបំពេញកាតព្វកិច្ចបោះឆ្នោតយ៉ាងច្រើនកុះករនៅព្រឹកថ្ងៃអាទិត្យ
បាត់ដំបង:នៅព្រឹកព្រលឹមថ្ងៃអាទិត្យទី២៣ខែកក្កដាឆ្នាំ២០២៣នេះបងប្អូនប្រជាពលរដ្ឋខ្មែរមានអាយុចាប់ពី១៨ឆ្នាំឡើងដែលបានទៅចុះឈ្មោះបោះឆ្នោតកាលពីឆ្នាំ២០២២បាននាំគ្នាទៅឈរតម្រងជួរត្រៀបត្រាក្នុងទឹកមុខសប្បាយរីករាយនៅតាមការិយាល័យបោះឆ្នោតដែលនៅជិតលំនៅដ្ឋានរបស់ពួកគាត់ដើម្បីបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៧ដែលខ្លួនពេញចិត្តដើម្បីដឹកនាំប្រទេសបន្ត។ ពលរដ្ឋម្នាក់រស់នៅក្នុងភូមិរំចេក៣សង្កាត់រតន:ក្រុងបាត់ដំបងបានឱ្យដឹងថា រូបលោកមានទឹកចិត្តសប្បាយរីករាយខណ:ពេលបានមកចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៧។លោកបន្តថាលោកបានមកឈរតម្រង់ជួរតាំងពីម៉ោង៨ព្រឹកឥឡូវលោកបានបោះឆ្នោតនិងបានជ្រើសរើសគណបក្សដែលលោកពេញចិត្តរួចហើយ។ សូមរម្លឹកផងដែរថាកាលថ្ងៃទី០១ខែកក្កដាឆ្នាំ២០២៣កន្លងមកនេះគ្រប់គណបក្សនយោបាយទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតរបស់គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោតនិងបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតតាមគោលនយោបាយរបស់ខ្លួនរៀង ៗខ្លួន យ៉ាងគគ្រឹកគគ្រេង ហើយបានបិទបញ្ចប់ប្រកបដោយបរិយាកាសសប្បាយរីករាយមុនការបោះឆ្នោតរយ:ពេល២ថ្ងៃសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ត្រូវនិងថ្ងៃអាទិត្យទី២៣កក្កដាឆ្នាំ២០២៣នេះ។ លោកសុខហ៊ីង ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបងបានឱ្យដឹងថាសម្រាប់ខេត្តបាត់ដំបងចំនួនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងមានចំនួន ៨០៦,៧៤៦នាក់ក្នុងនោះប្រជាពលរដ្ឋដែលមានអាយុទើបតែ ១៨ ឆ្នាំមានចំនួន ១១,៦៨២នាក់និងប្រជាពលរដ្ឋដែលផ្លាស់ចូលក្នុងឃុំសង្កាត់ថ្មីមានចំនួន ៦,៥៧៩ នាក់និងអ្នកត្រូវលុបចេញពីបញ្ជីឈ្មោះបោះឆ្នោតមានចំនួន ៨,៣២៣ នាក់។ លោកបានបញ្ជាក់ទៀតថាយោងតាមស្ថិតិប៉ាន់ស្មានប្រជាពលរដ្ឋប្រមាណ២៥,៥៩៨នាក់ក្នុងខេត្តបាត់ដំបងអាចមកចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០២២ការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតតាមឃុំសង្កាត់ឆ្នាំ២០២២នេះបាននិងចាប់ផ្ដើមកាលពីថ្ងៃទី២០ខែតុលានឹងត្រូវបិទបញ្ចប់នៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២២កន្លងមក។ លោកផាន់ វិបុល ប្រធានលេខាធិការដ្ឋានខេត្តបាត់ដំបងបានឱ្យដឹងថាខេត្តបាត់ដំបងមាន១មណ្ឌលនិងការិយាល័យបោះឆ្នោតសរុបមានចំនួន១,៦៩២ការិយាល័យ។ចំនួនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួនសរុប៦៦១,៩៧០នាក់ទូទាំងខេត្តបាត់ដំបងមាន៩៣ឃុំនិងសង្កាត់១០។ លោក ផាន់ វិបុល បានបញ្ជាក់ទៀតថា ចំនួនប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងកាលពីបោះឆ្នោតជាតិឆ្នាំ២០១៨មានចំនួនតែជាង៥០០ពាន់នាក់ទេតែការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ត្រូវនិងថ្ងៃអាទិត្យទី២៣កក្កដាឆ្នាំ២០២៣នេះកើនឡើងជាង១០ពាន់នាក់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ដោយ”កម្ពុជារាល់ថ្ងៃ”
រថយន្តក្រុងសាធារណៈមួយគ្រឿង ជួបគ្រោះថ្នាក់ចរាចរណ៍នៅរង់វង្សមូលស្រុកថ្មគោលក្រោយត្រឡប់ពីគោលដៅ
បាត់ដំបង:ព័ត៌មានបឋម)សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ករណីរថយន្ដក្រុងសាធារណ:ដែលដឹកប្រជាពលរដ្ឋទៅស្រុកកំណើតនៅខេត្តបន្ទាយមានជ័យខណ:ពេលត្រឡប់មកវិញ បើកបរក្នុងល្បឿនលឿនបានរ៉េចង្កូតបុករះម៉ូតូជាច្រើនគ្រឿងនិងមានអ្នករងរបួសជាច្រើននាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងនៅនៅរង្វង់មូលថ្មគោលស្រុកថ្មគោល ខេត្តបាត់ដំបង នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៥:២០នាទី៕ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងប្រាប់តាមបណ្តាញសារព័ត័មានក្នុងស្រុកថាគ្រោះថ្នាក់នេះបានបង្កឱ្យខូចខាតម៉ូតូចំនួន៦គ្រឿង និងមនុស្សរងរបួស ចំនួន៤នាក់។ លោកបញ្ជាក់ថារថយន្តក្រុងសាធារណៈនេះបានដាក់អ្នកដំណើរចុះនៅខេត្តបន្ទាយមានជ័យ រួចត្រឡប់មកភ្នំពេញវិញ តែជួបគ្រោះថ្នាក់នៅចំណុចរង្វង់មូលថ្មគោល ខេត្តបាត់ដំបង។ បើតាមលោក ម៉េត មាសភក្ដី រដ្ឋាករស្វ័យតដឹកជញ្ជូនសាធារណៈរថយន្តក្រុងកំពុងដោះស្រាយបញ្ហានេះជាមួយជនរងគ្រោះ។ «អ្វីដែលយើងកំពុងធ្វើបន្តនេះ គឺការដោះស្រាយជាមួយភាគីជនរងគ្រោះ»។ នេះជាការលើកឡើងរបស់លោក ម៉េត មាសភក្ដី៕
សន្លឹកឆ្នោតជាង៥ម៉ឺនសន្លឹក ទឹកខ្មៅលុបលាងមិនជ្រះជាង២រយដប និងសម្ភារៈឯកសារសំខាន់ៗ បម្រើឱ្យការបោះឆ្នោតបានដឹកមកដល់ខេត្តប៉ៃលិនហើយ
ខេត្តប៉ៃលិន ៖ លោក ចេង ញ៉ាន់ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិនបានឱ្យដឹងថាក្រុមការងារបានទទួលសម្ភារៈ និងឯកសារសំខាន់ៗ សម្រាប់បំរើអោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រអាណត្ដិទី៧ឆ្នាំ២០២៣នេះ បានដឹកជញ្ជូនមកដល់ប៉ៃលិន នៅល្ងាចថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២៣នេះក្រោមការពិនិត្យដ៏ត្រឹមត្រូវរបស់មន្ដ្រីគជបនិងកងកម្លាំងការពារដល់ទីតាំងផងដែរ។ លោកបានបន្តថាឯកសារសំខាន់ៗនោះរួមមាន បញ្ជីបោះឆ្នោត សន្លឹកឆ្នោត ត្រាសម្ងាត់ និងទឹកខ្មៅលុបមិនជ្រះ និងសម្ភារៈមួយចំនួនទៀត បានមកដល់លេខាដ្ឋានរៀបចំការបោះឆ្នោតខេត្ដ ប្រកបដោយសុខសវត្ថិភាព ហើយក្រុមការងារបានរៀបចំទុកដាក់នឹងយាមកាមត្រឹមត្រូវផងដែរ។ លោកបានឱ្យដឹងទៀតថានៅថ្ងៃស្អែកសម្ភារៈ និងឯកសារបំរើការបោះឆ្នោតនោះ នឹងដឹកជញ្ជូនទៅកាន់គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោតទាំង៨ក្នុងខេត្តប៉ៃលិនបន្ដទៀតហើយការដឹកជញ្ជូននេះក៏មានការសហការពីសមត្ថកិច្ចអាជ្ញាធរដែនដីដោយបានជួយសម្របសម្រួលធ្វើយ៉ាងណាឲ្យការដឹកជញ្ជូនសម្ភារៈទាំងអស់នេះ មកដល់កន្លែងយ៉ាងរលូន។ លោកបានបន្តថាសម្ភារៈដែលទទួលបាននាពេលនេះមាន៖ សន្លឹកឆ្នោតចំនួន ៥២០០០សន្លឹក,ទឹកខ្មៅលុបលាងមិនជ្រះចំនួន ២៧៦ដប, ត្រាសម្ងាត់ចំនួន ១កេស, បញ្ជីបោះឆ្នោត ១កេស, សឺមីចោះរន្ធជនពិការ ចំនួន ១៧៦សន្លឹក, ក្រដាសទំហំ ៨០ គុណ ១៨០ សង់ទីម៉ែត្រ ១២២សន្លឹក, និងសម្ភារៈផ្សេងៗទៀត។ លោកបន្ដថាខេត្តប៉ៃលិនមានឈ្មោះអ្នកបោះឆ្នោតចំនួន ៤៥៧៤០នាក់ ស្រី និងមានការិយាល័យបោះឆ្នោត១២២ការិយាល័យនិងមានគណបក្សនយោបាយចូលរួមការបោះឆ្នោតមានចំនួន១០គណបក្ស៕ ដោយ ៖ នាក់ ង៉យ
រដ្ឋបាលស្រុកបំពាក់អំពូលភ្លើងសូឡាជិត ៦០០ដើមបន្ថែម តាមដងផ្លូវសាធារណៈ និងផ្លូវជាតិលេខ១០ ដើម្បីបំភ្លឺផ្លូវ
ខេត្តប៉ៃលិន៖ដោយមានការចង្អុលបង្ហាញពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ តប៉ៃលិន អាជ្ញាធរស្រុកសាលាក្រៅ ដឹកនាំដោយលោក សៀ សុខុម អភិបាលស្រុក នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣បានចុះបំពាក់ប្រព័ន្ធភ្លើងអំពូលសូឡាជិត ៦០០ដើមបន្ថែមទៀត នៅតាមដងផ្លូវសាធារណៈ និងតាមដងផ្លូវជាតិលេខ១០ ដើម្បីបំភ្លឺផ្លូវសាធារណៈនិងបំភ្លឺលំនៅដ្ឋានប្រជាពលរដ្ឋផង។ លោកសៀ សុខុម បានឱ្យដឹងថា ដើម្បីឲ្យហេដ្ឋារចនាសម្ព័ន្ធសោភ័ណភាព សុវត្ថិភាពប្រជាពលរដ្ឋភ្ញៀវជាតិ អន្តរជាតិ ក្នុងការធ្វើចរាចរណ៍ទៅមក និងក្នុងការអភិវឌ្ឍរយៈពេល៣ឆ្នាំរំកិល លោកបានរៀបចំបំពាក់អំពូលភ្លើងសូឡាជិត ៦០០អំពូល ក្នុងចំណោមឃុំចំនួន២គឺ ឃុំស្ទឹងកាច់ និងអូរណ្តូង។ លោកបានបន្តថាការរៀបចំបំពាក់ភ្លើងអំពូលសូឡាគឺអាជ្ញាធរស្រុកសហការណ៍ជាមួយអាជ្ញាធរភូមិ-ឃុំគ្រប់ឃុំក្នុងស្រុកទាំងអស់ដើម្បីកែលម្អរសោភ័ណភាពសក្តានុពលក្នុងឃុំនីមួយៗ ឱ្យមានសោភ័ណ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងលើកស្ទួយវិស័យសេដ្ឋកិច្ចក្នុងគ្រួសារឱ្យមានភាពរីកចម្រើនក្នុងការប្រកបអាជីវកម្មលក់ដូរផងដែរ ហើយទន្ទឹមនេះ អាជ្ញាធរស្រុកបានបំពាក់អំពូលភ្លើងសូឡាតាមដងផ្លូវជាតិលេខ៥៧ រហូតដល់ព្រំប្រទល់ស្រុកក្រុងប៉ៃលិន រហូតដល់ព្រំប្រទល់ស្រុករតនមណ្ឌល ខេត្តបាត់ដំបងហើយលោកត្រៀមបំពាក់អំពូលសូឡាជាច្រើននៅតាមលំនៅដ្ឋានប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាលបន្តទៀតដើម្បីមានភ្លើងបំភ្លឺបានស្រួលក្នុងការធ្វើចរាចរណ៍ ចេញចូលរបស់ប្រជាពលរដ្ឋ។ លោកបានបញ្ជាក់បន្ថែមថា អំពូលភ្លើងសូឡាទាំងនេះ គឺលោកបានមកពីសប្បុរសជនដែលបានជួយឧបត្ថម្ភ និងពីរដ្ឋបាលខេត្តប៉ៃលិន ដើម្បីជួយសម្រួលក្នុងការរស់នៅរបស់ប្រជាពលរដ្ឋនិងការធ្វើដំណើររបស់ភ្ញៀវទេសចរឱ្យសុវត្ថិភាពផងដែរ។ លោកតា ដែន ជា បានលើឡើងថា ប្រជាពលរដ្ឋរស់នៅចំណុចលូដាច់ ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ត មានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានអាជ្ញាធរស្រុកសាលាក្រៅ […]
រដ្ឋបាលខេត្តប្រគល់ប័ណ្ណសរសើរដល់មន្ត្រីសុខាភិបាលដែលបានចូលរួមចំណែកប្រយុទ្ធនឹងជំងឺកូវីដ.១៩កន្លងមក
ឧត្តរមានជ័យ:ឯកឧត្តមអភិបាលខេត្តបានលើកទឹកចិត្តទៅដល់មន្រ្តីសុខាភិបាលដោយផ្តល់តម្លៃឱ្យស្មើនិង(វីរ:កងទ័ពអាវស)នៃខេត្តឧត្តរមានជ័យទាំងអស់ដែលបានខិតខំប្រឹងប្រែងនិងកំពុងបំពេញភារកិច្ចអនុវត្តតួនាទីរបស់ខ្លួនក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរីករាលជំងឺកូវីដ.១៩ក្នុងក្របខណ្ឌជារួមក្នុងរយ::កាលកន្លង មកថ្មីៗនេះ។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ការទទួលបានជោគជ័យជូនជាតិដែលក្រុមកងទ័ពអាវសនៃរដ្ធបាលខេត្តឧត្តរមានជ័យ សម្រេចបាននាពេលនេះ មិនមែនជាការចៃដន្យ ឬបានមកដោយឯកឯងនោះទេ គឺវាកើតឡើងពីការលះបង់កម្លាំងកាយ ចិត្ត ការទទួលខុសត្រូវខ្ពស់ក្នុងវិជ្ជាជីវ: និងព្រមទទួលយកនូវការប្រឈមនឹងសេចក្តីស្លាប់ដោយឥតរុញរា របស់បងប្អូនវីរ:កងទ័ពអាវសយើងទាំងអស់គ្នារួមជាមួយការចូលរួមយ៉ាងសស្រាក់សស្រាំរបស់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងទាំងបីប្រភេទ ក្រសួង.ស្ថាប័នពាក់ព័ន្ធ សមគមន៏.មូលដ្ធានផងដែរ។ ក្នុងពេលផ្តល់ជូននូវប័ណ្ណសរសើរ គឺជាការរំលឹកក៏ដូចជាការដឹងគុណចំពោះការលះបង់របស់កងទ័ពអាវសនៃរដ្ធបាលខេត្តឧត្តរមានជ័យប្រព្រឹត្តធ្វើឡើងនាព្រឹកថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៣ ពីឯកឧត្តមប៉ែនកុសល្យអភិបាលខេត្តបានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថានេះគឺជាពិធីមួយដ៏សំខាន់និងមានអត្ថន័យយ៉ាងធំធេង ឆ្លុះបញ្ជាំងនូវការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ធាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខថ្នាក់ដឹកនាំលើការគិតគូរពីបញ្ហាសុខទុកនិងសុមាលភាពប្រជាពលរដ្ឋ របស់បងប្អូនវីរ:កងទ័ពអាវសនៃខេត្តឧត្តរមានជ័យចាត់ទុកថាជាការចងចាំនាថ្ងៃអនាគតផងដែរ។ ឯកឧត្តម វេជ្ជបណ្ឌិត ឃ្លោកហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យបានលើកឡើងថាបើយើងរំលឹកឡើងវិញនូវទិដ្ឋភាពជារួមនាពេលដ៏ប្រឈម ខេត្តឧត្តរមានជ័យបានទទួលរ៉ាប់រងដ៏ធំសម្បើមពោលគឺជាការហូរចូលយ៉ាងគំហុកពលករចំណាកស្រុកមកពីប្រទេសថៃ ដែលជាហេតុធ្វើឲ្យរដ្ធបាលខេត្តសម្រេចយកទីតាំងសាលារៀនស្ទើរតែទាំងអស់ក្នុងខេត្តទីតាំងសាធារណ:បួករួមជាមួយទីតាំងឯកជនមួយចំនួនមកធ្វើជាមណ្ឌលព្យាបាលផង ជាមណ្ឌលចត្តាឡីស័កផង នៅក្រោមកិច្ចអន្តរាគមន៍និងតាមដានយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ធាភិបាល ដែលមានគណ:កម្មការប្រយុទ្ធនឹងប្រឆាំងជំងឺកូវីដ.១៩ជាសេនាធិការ រួមជាមួយគោលនយោបាយចាក់ស្រោចវ៉ាក់សាំង ការពារជំងឺកូវីដ ១៩ ទាំងដុសមូលដ្ធាន និងដុសជំរុញ ដែលសម្រាប់ខេត្តឧត្តរមានជ័យគិតត្រឹមពេលនេះសម្រេចបានលទ្ធផល៩៥%គឺស្ថិតក្នុងលំដាប់ខ្ពស់លេខរៀងទី២ទូទាំងប្រទេសបើធៀបលទ្ធផលទូទាំង២៥រាជធានី-ខេត្ត។(ដោយឈឿន ប៊ុនឈី)