ឧត្តរមានជ័យ:យុវជនកាកបាទក្រហមកម្ពុជាបានរៀបចំព្រឹត្តការណ៍បោះជំរំថ្នាក់ជាតិនិងអន្តរជាតិឆ្នាំ២០២៤ដែលនឹងប្រព្រឹត្តទៅរយ:ពេល៥ថ្ងៃនៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យគឺគិតចាប់ពីថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២៤រហូតដល់ទៅថ្ងៃទី០៣ខែធ្នូឆ្នាំ២០២៤ខាងមុខនេះ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២៤នេះឯកឧត្តម មានចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំមន្ត្រីរាជការមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ចុះត្រួតពិនិត្យបន្ថែមក្នុងការរៀបចំបោះជំរំរបស់យុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិនិងអន្តរជាតិឆ្នាំ២០២៤ នៅខេត្តឧត្តរមានជ័យដែលមានទីតាំងស្ថិតនៅក្នុងបរិវេណពហុកីឡាដ្ធានខេត្ត។ គួររំលឹកថាបើយោងទៅតាមសេចក្តីជូនដំណឹងរដ្ឋបាលខេត្តឧត្តរមានជ័យ បានប្រកាសថា ចាប់ពីថ្ងៃទី២៩ខែវិច្ឆិកាដល់ថ្ងៃទី៣ខែធ្នូឆ្នាំ២០២៤ អាជ្ញាធរមិនអនុញ្ញាតឲ្យសាធារណជន ប្រើប្រាស់និងបង្ហោះដ្រូន ក្នុងភូមិសាស្រ្តក្រុង បរិវេណទីតាំងបោះជំរំ តាមបណ្តោយផ្លូវជាតិលេខ៦៨ ចាប់ពីក្រុងសំរោងដល់ស្រុកចុងកាល់ និងទីតាំងចែកអំណោយនៅឃុំចុងកាល់ ឡើយ ។ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យបានមានប្រសាសន៏ដោយលើកឡើងថា វិធានការនេះធ្វើឡើង ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងសុវត្ថិភាពនៅជុំវិញទីតាំងបោះជំរំ និងទីកន្លែងទស្សន:កិច្ចសិក្សារបស់គណ:ប្រតិភូជាតិនិងអន្តរជាតិ នៅតាមបណ្តាក្រុង និងស្រុកមួយចំនួន ក្នុងខេត្តនេះ។ ជាក់ស្តែងនៅក្នុងសេចក្តីជូនដំណឹង កាលពីអំឡុងថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២៤កន្លងមកនេះរដ្ឋបាលខេត្តឧត្តរមានជ័យ ក៏បានណែនាំដល់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាននៅតាមបណ្តោយផ្លូវជាតិនិងផ្លូវក្នុងក្រុង ស្រុក និងមន្ទីរនានា ជុំវិញខេត្ត ត្រូវសម្អាតអនាម័យ បរិស្ថាន និងលើកទង់ជាតិ ផងដែរ។ សូមជម្រាបថា កាកបាទក្រហមកម្ពុជា នឹងរៀបចំកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិនិងអន្តរជាតិ ឆ្នាំ២០២៤ នៅខេត្តឧត្តរមានជ័យ ដែលប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៩នេះ រហូតដល់ថ្ងៃទី៣ធ្នូ ឆ្នាំ២០២៤។ (ដោយឈឿន […]
Month: November 2024
ឯកឧត្តម កើត រិទ្ធ និង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់សិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ
ខេត្តកំពង់ចាម ៖ នាថ្ងៃព្រហស្បតិ៍ ១៣រោច ខែកក្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់សិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ។ ការប្រឡងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានធ្វើឡើងដើម្បីលើកកម្ពស់សមត្ថភាព និងលើកទឹកចិត្តដល់សិស្សឆ្នើមថ្នាក់ទី១០ ព្រមទាំងជំរុញឱ្យសិស្សានុសិស្សយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រ តាំងពីចូលកម្រិតមធ្យមសិក្សាបឋមភូមិ ជាពិសេសចាប់ពីថ្នាក់ទី៧ ឡើងទៅ ដើម្បីអាចត្រៀមលក្ខណៈឱ្យបានល្អតាំងពីដើម សម្រាប់ប្រលងយកពានរង្វាន់របស់ សម្តេចធិបតី សម្រាប់សិស្សឆ្នើមនៅថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរផង និង សម្រាប់ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ផង។ ថ្លែងក្នុងពិធីប្រគល់រង្វាន់នេះ ដែលមានសិស្សានុសិស្សថ្នាក់ទី៩ និងទី […]
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម បានចុះពិនិត្យការប្រមូលទិញ និងការវេចខ្ចប់ផ្លែមៀនប៉ៃលិន សម្រាប់នាំចេញទៅចិន
ខេត្តប៉ៃលិន ៖ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរ ដោយលោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យខ្សែសង្វាក់ផលិតកម្មប្រមូលទិញ និងការវេចខ្ចប់ផ្លែមៀនប៉ៃលិន សម្រាប់នាំចេញទៅប្រទេសចិន របស់ក្រុមហ៊ុន ឆាយណា ជីនវរ័យាន អ៊ីមផត អិចផត (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃ លិន និងបានបន្តចុះពិនិត្យការប្រមូលផលមៀនប៉ៃលិន នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃ លិន។ ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ក្រសួងកសិកម្ម បាននឹងកំពុងយកចិត្តទុកដាក់លើការស្វះស្វែងរកទីផ្សារកសិផលជូនប្រជាពលរដ្ឋជាប្រចាំជារួម គឺទិន្នផលគ្រប់ប្រភេទ ដោយឡែកពេលនេះ គឺនិយាយអំពីទិន្នផលផ្លែមៀនស្រស់។ ឯកឧត្តម បានបញ្ជាក់ទៅកាន់សហគមន៍ នៃម្ចាស់ចម្ការមៀនស្រស់ទាំងអស់ថា ការនាំចេញទិន្នផលផ្លែមៀនស្រស់ តាមរយៈក្រុមហ៊ុននាំចេញទៅបាន អាស្រ័យលើទិន្នផលផ្លែមៀនល្អ ដែលអាចទទួលយកបាន មាន អនាម័យល្អសមរម្យ មានគុណភាព […]
ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត
ភ្នំពេញ:នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកតាន់ស្រ៊ី មីសែល យ៉ាវ( Tan Sri Micheal Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (KSI) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។ នៅក្នុងឱកាសនៃជំនួប លោកប្រធានវិទ្យាស្ថាន KSI បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីដំណើរការនៃការរៀបចំកិច្ចប្រជុំកំពូល “សេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកលឆ្នាំ ២០២៤” នៅកម្ពុជា ដែលមានការចូលរួមពីធុរជនជាច្រើនមកពីទ្វីបអឺរ៉ុប អាស៊ី និងបណ្ដាប្រទេសធំៗ ដូចជា ចក្រភពអង់គ្លេស អាល្លឺម៉ង់ អូស្រ្ដាលី ជប៉ុន ចិន និងបណ្ដាប្រទេសជាច្រើនទៀតនៅក្នុងតំបន់អាស៊ាន។ កិច្ចប្រជុំកំពូលនេះមានគោលបំណងបង្កើតជាវេទិកាមួយដើម្បីផ្ដល់ឱកាសដល់ធុរជន និងវិនិយោគិនបរទេសបានស្វែងយល់កាន់តែច្បាស់ថែមទៀតអំពីកាលានុវត្តភាព និងសក្ដានុពលនៃការវិនិយោគនៅកម្ពុជា ហើយបណ្ដាវិនិយោគិនដែលមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលនេះ ក៏មានបំណងវិនិយោគនៅកម្ពុជាផងដែរ។ ជាមួយគ្នានោះ លោកប្រធានក៏បានគូសបញ្ជាក់ថា វិទ្យាស្ថាន KSI នឹងអាចចូលរួមជាផ្នែកមួយក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ លោកប្រធានវិទ្យាស្ថានមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី […]
សមិទ្ធផលនានា ជាអំណោយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់
ខេត្តប៉ៃលិន ៖ កាលពីថ្មីៗនេះនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមពិធីសម្ភោធសមិទ្ធផលនានា ដែលជាអំណោយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ និងពិធីប្រគល់អាវរងា ជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបណ្ដាអង្គភាពឈរជើងនៅតាមព្រំដែនទិសយោធភូមិភាគទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក៕ ដោយ ៖ នាក់ ង៉យ
បេក្ខជន បេក្ខនារី ជាង ១០០នាក់ ចូលរួមប្រឡងជ្រើសរើសចូលបម្រើការងារជាមន្ត្រីនគរបាលបំពេញជួសខេត្តប៉ៃលិន
ខេត្តប៉ៃលិន៖ នៅវិទ្យាល័យហ៊ុន សែន ក្រុងទេពនិមិត្តប៉ៃលិន មានបេក្ខជនបេក្ខនារី ១១០នាក់ ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានមកប្រឡងជ្រើសរើសឱ្យចូលបម្រើការងារជាមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។ លោក សែ ហួត នាយការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឱ្យដឹងតាមសេចក្តីជូនដំណឹង ស្តីពីការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៤ ឱ្យចូលបម្រេីការងារនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន សូមជម្រាបជូនដល់សាធារណជនជ្រាបថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រសួងមហាផ្ទៃ ជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួរប្រចាំឆ្នាំ២០២៤ ចំនួន ៤០កន្លែង សម្រាប់បម្រេីការងារនៅស្នងការដ្ឋានខេត្តប៉ៃលិន រួមមាន៖ ១-ការិយាល័យជំនាញ ចំនួន ២០កន្លែង។ ២-អធិការដ្ឋាននគរបាលក្រុង ស្រុកចំនួន១៥កន្លែង ។ ៣-ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ចំនួន ០៥កន្លែង។ សម្រាប់ការិយាល័យជំនាញ បេក្ខជនទាំងពីរភេទត្រូវមានសញ្ជាតិខ្មែរ មានទីលំនៅអចិន្ត្រៃយ៍ច្បាស់លាស់នៅភូមិសាស្ត្រខេត្ត ប៉ៃលិន មានជីវប្រវត្តិច្បាស់លាស់ មានកិរិយាមារយាទល្អ និងពុំធ្លាប់មានទោស មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ (ឆ្លងកាត់ការត្រួតពិនិត្យឈាម កាយសម្បទា និងតេស្តរកសារធាតុញៀន) មិនមានស្លាកស្នាមសាក់។ បុរសមានកម្ពស់ ១,៧០ម៉ែត្រឡើង នារីមានកម្ពស់១,៦៥ម៉ែត្រឡើង និងមានទម្ងន់សមាមាត្រនឹងកម្ពស់ មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ […]
កុមារីជាសិស្សសាលាអាយុក្រោម១០ឆ្នាំចំនួន៣នាក់នាំគ្នាចុះលេងទឹកលង់ស្លាប់២នាក់ម្តាយឪពុកយំសោកបោកខ្លួន
ឧត្តរមានជ័យ:ពិតជាគួរឲ្យរន្ធត់ណាស់ ដោយសារតែឪពុកម្តាយរវល់ប្រកបកិច្ចការងាររកសុីចិញ្ចឹមក្រពះទើបមានការធ្វេសប្រហែសបណ្តាលឲ្យកូនស្រី ជាទីស្រលាញ់អាយុទើបតែ១០ឆ្នាំត្រូវលង់ទឹកស្លាប់ទាំងវ័យក្មេង ។ សិស្សសាលាជាកុមារីអាយុក្រោម១០ឆ្នាំចំនួន២នាក់ត្រូវបានគេប្រទះឃើញលង់ទឹកក្នុងអូរមួយកន្លែងស្លាប់យ៉ាងអាណោចអាធម៌ នៅសល់រស់ម្នាក់ស្រែកហៅគេជួយបង្កការភ្ញាក់ផ្អើលទៅដល់អ្នកភូមិនិងម្តាយឪពុកចេញមករកកូនក្នុងស្ថានភាពបែបនេះហើយយំសោកបោកខ្លួនដោយនឹកស្រណោះអាណិតកូនដែលកំពុងស្រលាញ់។ ករណីក្មេងស្រីស្លាប់ដោយសារលង់ទឹកស្លាប់នេះដែរបានកើតឡើងនៅវេលាម៉ោង១៥និង២០នាទីថ្ងៃទី២១ខែវិច្ឆិកាឆ្មាំ២០២៤នេះស្ថិតនៅត្រង់ចំណុចប្រឡាយទឹក ក្នុងភូមិ(ក) ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ សមត្ថកិច្ចមូលដ្ធានបានបញ្ជាក់ប្រាប់ឲ្យដឹងថា ពិតជាមានកើតហេតុការណ៍ប្រទះឃើញក្មេងស្រីចំនួន២នាក់ដេកស្លាប់ដោយសារលង់ពិតប្រាកដមែន។បើយោងតាមសាក្សីបានប្រាប់សមត្ថកិច្ចថា គាត់បានដើរបម្រុងទៅរកមើលស្រែហើយក៏ប្រទះឃើញក្មេងស្រីម្នាក់អាយុ៥ឆ្នាំប្រាប់គាត់ថាឲ្យជួយរកបងស្រីទាំង២នាក់ទៀតចុះមុជទឹកបាត់យូហើយបន្ទាប់ក៏ស្រែកឆោរឡោដល់អ្នកភូមិឲ្យរាយការណ៏ប្រាប់ទៅសមត្ថកិច្ចនិងហៅម្តាយឪពុកឲ្យមកមើលកូនផងថាបានលង់ទឹកស្លាប់បាត់ទៅហើយ។ សមត្ថកិច្ចបានអះអាងថា ១/សពកុមារីជនរងឈ្មោះយឿន ចន្ថា ភេទស្រីអាយុ១០ឆ្នាំ មុខរបរសិស្ស(ស្លាប់)។ ២/សពកុមារីជនរងគ្រោះឈ្មោះ សូ ដានិតា ភេទស្រីអាយុ០៩ឆ្នាំ មុខរបរសិស្ស (ស្លាប់)។ ៣/កុមារីឈ្មោះយឿន ស្រីណាន ភេទស្រីអាយុ០៥ឆ្នាំមុខរបរសិស្ស រស់នៅភូមិឃុំ កើតហេតុខាងលើ(មិនបានចុះលេងទឹកនោះទេ)។ ឆ្លងតាមការពិនិត្យធ្វើកោសលវិច័្ចយរបស់គ្រូពេទ្យនិងសមត្ថកិច្ចជំនាញសពកុមារីរងគ្រោះទាំង២នាក់ពិតជាបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន មូលហេតុនាំគ្នាចុះទៅលេងទឹកជ្រៅ។ បច្ចុប្បន្ន សពជនរងគ្រោះជាកុមារីទាំង២នាក់ត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុប្រគល់ជូនទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។ អាជ្ញាធរមូលដ្ឋានសំនូមពរឱ្យឪពុកម្តាយអាណាព្យាបាលទាំងឡាយមានកូនតូចៗត្រូវណែនាំកុំឱ្យកូនៗចុះលេងទឹកធ្វើឱ្យកើតមានដូចករណីសោកសៅរ៍បែបនេះខណ:ពេលកូនតូចៗកំពុងស្រលាញ់។ ( ដោយឈឿន ប៊ុនឈី )
គោលដៅអាទិភាព និងសារសំខាន់ណាស់របស់រាជរដ្ឋាភិបាលក្នុងការកំណត់ផែនការវិនិយោគ និងត្រូវយកចិត្តទុកដាក់ខ្ពស់ ព្រោះថាការវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគលើអនាគត
ភ្នំពេញ:សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា “ការវិនិយោគលើវិស័យអប់រំ គឺជាការបណ្តុះទស្សនៈវិជ្ជមាន និងផ្តល់មូលដ្ឋានគ្រឹះសម្រាប់និស្សិតផ្ទាល់ផង និងជាកត្តារួមចំណែកយ៉ាងសំខាន់សម្រាប់អភិវឌ្ឍប្រទេសផងដែរ។” ក្នុងន័យនេះ ចំណេះដឹង គឺជាអំណាចធំធេងណាស់ ព្រោះចំណេះដឹងអាចឱ្យយើងមានសមត្ថភាពក្នុងភាពម្ចាស់ការ និងឯករាជ្យ៖ ១/ ការធ្វើសេចក្តីសម្រេចចិត្ត និងការកំណត់អនាគតរបស់ខ្លួន ២/ ការពង្រីកសមត្ថភាពដើម្បីចាប់យកឱកាស ពង្រីកឱកាស និងបង្កើតឱកាស និង៣/ ជាមូលដ្ឋានសម្រាប់ប្រទេសក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង និងទាក់ទាញវិនិយោគិន។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានធ្វើការគូសបញ្ជាក់ដល់និស្សិត និងអង្គពិធីបន្ថែមផងដែរថា “ការរក្សាបានទស្សនៈវិជ្ជមាន គឺជាជំហានឈានទៅចាប់យកអាជីព និង ជីវិតវិជ្ជមាន”។ ក្នុងន័យនេះ ការដាក់គោលដៅវិជ្ជមានរបស់ប្អូនៗនិស្សិត ទើបអាចបញ្ចប់ការសិក្សាដោយជោគជ័យថ្ងៃនេះ ហើយការបញ្ចប់ការសិក្សាថ្ងៃនេះ គឺនឹងអាចទទួលបានលទ្ធផលវិជ្ជមានតាមការរំពឹងទុក ទៅថ្ងៃអនាគត។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានធ្វើការអបអរសាទរនូវភាពជោគជ័យថ្ងៃនេះទៅដល់ភាគីសំខាន់ៗ ដូចជា៖ និស្សិតជ័យលាភីផ្ទាល់, ឪពុកម្តាយ និង អាណាព្យាបាល ដែលទទួលបានកិត្តិយស និងធនធានមនុស្សសម្រាប់គ្រួសារ, សាស្ត្រាចារ្យ បុគ្គលិកអប់រំ គណៈគ្រប់គ្រង និងគ្រឹះស្ថានអប់រំ ដែលអាចបណ្តុះបណ្តាលធនធានមនុស្សបន្ថែមជូនប្រទេសជាតិ។ ជាពិសេស គឺអបអរសាទរដល់កម្ពុជា ដែលទទួលបានធនធានមនុស្ស ប្រកបដោយបញ្ញាញាណ […]
សម្តេចបវរធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជាអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតជ័យលាភីសរុបចំនួន ៨ ៣៣៩ អង្គ/នាក់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
រាជធានីភ្នំពេញ:នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ វិច្ឆិកា ២០២៤សម្តេចបវរធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជាអញ្ជើញចូលរួមប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតជ័យលាភីសរុបចំនួន ៨ ៣៣៩ អង្គ/នាក់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ សម្តេចបវរធិបតីនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ដ៍ខ្ពង់ខ្ពស់ថា វិស័យអប់រំនៅកម្ពុជា បានឈានឡើងដល់កម្រិតមួយ ដែលអាចធានាបានទាំងបរិមាណ និងគុណភាពសម្រាប់បំពេញសេចក្តីត្រូវការនៃការអភិវឌ្ឍធនធានមនុស្សស្របតាមអាជីព និងទីផ្សារការងារ។ សម្តេចបវរធិបតីបន្តថា ជាមួយគ្នានេះ លទ្ធផលជាទីមោទនៈដែលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏ដូចជា ក្រសួងអប់រំ យុវជន និងកីឡាសម្រេចបានកន្លងមកនេះ គឺជាការរួមចំណែកយ៉ាងសំខាន់នៅក្នុងការអនុវត្តកំណែទម្រង់ស៊ីជម្រៅនៃវិស័យអប់រំ និងជំរុញការបង្កើតមូលធនមនុស្សក្នុងគោលដៅ បង្កើតឡើងនូវសង្គមកម្ពុជាមួយ ដែលមានប្រជាជនប្រកបដោយចំណេះដឹងខ្ពស់ និងមានវប្បធម៌ ជ្រៅជ្រះ ក៏ដូចជាបង្កើតផលិតភាពឱកាសការងារ និងភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងសេដ្ឋកិច្ចសកល ។ រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ វិច្ឆិកា ២០២៤ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Instagram 🌐 […]
ឈ្វេងយល់អំពី “គម្រោងរំដោះទឹក និងពង្វាងទឹកជំនន់ចេញពីភូមិសាស្រ្តរាជធានីភ្នំពេញ” ដែលអនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម
ភ្នំពេញ:ដោយសារបរិមាណទឹកភ្លៀងតែងហូរចុះមកយ៉ាងគំហុកពីតំបន់ភ្នំឱរ៉ាល់ និងជួរភ្នំក្រវាញតាមព្រែក និងស្ទឹងចំនួន៥ ហូរចូលអាងស្ទឹងព្រែកត្នោត ជាហេតុធ្វើឱ្យបរិមាណទឹកស្ទឹងហក់ឡើងខ្លាំងក្នុងបរិមាណចន្លោះពី ១៣០០ ទៅ ២០០០ម៉ែត្រត្រីគុណក្នុងមួយវិនាទី និងដោយសារសំណង់រំដោះទឹកពីស្ទឹងព្រែកត្នោតនៅកំពង់ទួលទឹកថ្លា អាចដោះទឹកបានតែក្នុងកម្រិត ៨០០ម៉ែត្រត្រីគុណប៉ុណ្ណោះ ហេតុនេះទើបរាជរដ្ឋាភិបាល សម្រេចបង្កើតនូវផែនការពង្វាងទឹកចំនួន៣ គឺ៖ ១/ ស្ទឹងតូចអាចរំដោះទឹកបាន ៣០០ម៉ែត្រត្រីគុណក្នុង១វិនាទី ២/ ត្រង់ចំណុចសំណង់ស្ទាក់ទឹករលាំងជ្រៃគឺប្រឡាយរលាំងជ្រៃខាងត្បូង រំដោះទឹកបាន ៣០០ម៉ែត្រត្រីគុណក្នុង១វិនាទី និង៣/ ត្រង់ចំណុងសំណង់ស្ទាក់ទឹករលាំងជ្រៃខាងជើងអាចរំដោះទឹកបាន ១០០ម៉ែត្រត្រីគុណក្នុង១វិនាទី តាមការរំពឹងទុក លទ្ធផលនៃការអនុវត្តគម្រោងជំហាន១ និង២ នឹងរំដោះ និងពង្វាងទឹកចេញពីភ្នំពេញប្រមាណ៧០០ម៉ែត្រត្រីគុណក្នុង១វិនាទី និងធ្វើឱ្យទ្វារទឹកកំពង់ទួលមានលទ្ធភាពរំដោះទឹកដែលសម្រាលដល់រាជធានីភ្នំពេញបានប្រមាណ៦៥%ដោយសុវត្ថិភាព។ តាមរយៈគម្រោងនេះ ក៏នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតដូចជាបង្កើតអោយមានហេត្ថារចនាសម្ព័ន្ធផ្លូវរំដោះទឹកថ្មីបន្ថែមជាលក្ខណៈប្រវត្តិសាស្ត្រ រក្សាទឹកសម្រាប់ប្រើប្រាស់ពហុបំណង ភ្ជាប់បណ្តាញគមនាគមន៍ពីក្នុងតំបន់មកខាងក្រៅគម្រោង បង្កើតតំបន់ទេសចរណ៍ថ្មីៗ និងបង្កើនបាននូវសក្តានុពលនៃការអភិវឌ្ឍនគរូបនីយកម្ម និងហេដ្ឋារចនាសម្ព័នផ្សេងៗ៕ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Instagram 🌐 X(Twitter) 🌐 […]