តាកែវៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក មុំ សោភ័ណ និងលោកជំទាវ កឹម ពុទ្ធា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ សហប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកសំរោង ខេត្តតាកែវ ទទួលខុសត្រូវ៨ឃុំនៃរដ្ឋបាលស្រុកសំរោង នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ បានអញ្ជើញនាំយកថវិកាចំនួន៣០០ដុល្លារសម្រាប់ផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃប្រចាំខែមេសា និងបានបរិច្ចាគថវិកាចំនួន២០០,០០០រៀលទៀតទិញត្រីចំហុយមកវេរប្រគេនព្រះសង្ឃវត្តបុរាណនិវេសន៍ហៅប្រាសាទនាងខ្មៅ ឃុំរវៀង ស្រុកសំរោង។ ឯកឧត្តម ឧត្តមសេនីយ៍ឯក មុំ សោភ័ណ បានបញ្ជាក់ថា ទោះបីអំណោយនេះមានចំនួនតិចតួច ស្តួចស្តើងក្តីក៏ដើម្បីជាកិច្ចចូលរួមរំលែកនូវការលំបាកបានមួយគ្រាៗ ក្នុងសភាពការណ៍ដែលជម្ងឺឆ្លងកូវីដ១៩កំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំងនាបច្ចុប្បន្ននេះ និងសូមឲ្យព្រះសង្ឃរួមនិងបងប្អូនលោកយាយលោកតាពូមីងត្រូវអនុវត្តវិធានការណ៏ការពារ ៣ការពារនិង៣កុំតាមការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចក្រសួងសុខាភិបាលផងដែរដើម្បីការពារកុំឲ្យជម្ងឺនេះឆ្លងក្នុងសហគមន៏របស់បងប្អូនបើឆ្លងគឺលំបាកហើយ។
Month: March 2021
មន្រ្តីជំនាញកសិកម្មខេត្ត ណែនាំឱ្យកសិករ ស្វាយចន្ទីលើដី ដែលដំណាំផ្សេងមិនអាចដាំបាន
ខេត្តប៉ៃលិន ៖ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យមើល ការប្រមូលផលដំណាំស្វាយចន្ទីរបស់កសិករមួយគ្រួសារ ឈ្មោះ អ៊ឹង វែង ភេទប្រុស អាយុ៧៣ឆ្នាំ ដែលបានដាំដំណាំស្វាយចន្ទីនេះប្រមាណជាង៤០ហិកតា ស្ថិតនៅក្នុងភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ខណ:តម្លៃទីផ្សារដំណាំមួយនេះនៅឋេរដដែល បើទោះបីជាដំណាំកសិផលផ្សេងៗ មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ក៏ដោយ ។ ប៉ុន្តែដំណាំស្វាយចន្ទី មិនត្រូវការស្រោចទឹកច្រើន ទោះបីជាគេដាំនៅលើដីមានល្បាយក្រួសខ្សាច់ថ្ម ក៏អាច ដុះលូលាស់យ៉ាងល្អ ត្រឹមតែ៣ឆ្នាំអាចប្រមូលផលគ្រប់លក់ផងដែរ ។ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្ត បានឱ្យដឹងថា ជាទូទៅប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន បានដាំដំណាំស្វាយ ចន្ទីប្រមាណ៥៥០ហិកតា ហើយការដាំដំណាំនេះកន្លងមក មិនមានទ្រង់ទ្រាយធំនៅឡើយ ដោយមាន ការដាំសាកល្បងខ្លះៗ ក៏មានអ្នកដាំដំណាំមួយនេះ នៅលើដីចម្ការធំៗ មួយចំនួនដែរ ខណ:ប្រជាពលរដ្ឋដាំដុះជាបណ្តើរៗ ដោយខាងមន្ទីរក៏បានស្រង់ទិន្នន័យប្រចាំឆ្នាំ ។ លោកបន្តថា ដំណាំមួយនេះ មានលក្ខណ:ងាយស្រួលក្នុងការដាំ និងការថែទាំ ដោយប្រជាពលរដ្ឋទទួល […]
គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនត្រូវបានប្រទះឃើញ
បាត់ដំបងៈព្រះសង្ឃនិងប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលនៅសេសសល់តាំងពីជំនាន់សម័យសង្គ្រាមយ៉ាងច្រើនឋិតក្នុងបរិវេណវត្តគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ហេតុការណ៏ប្រទះឃើញកាលពីថ្ងៃទី២២.ខែមិនា.ឆ្នាំ២០២១នេះបច្ចុប្បន្នក្រោយពីប្រទះឃើញក៏បានរាយការណ៏ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីចាត់ការបន្តទៅមន្រ្តីស៊ីម៉ាក់ចាត់បន្តទៀត។ លោកវរសេនីយ៏ឯកប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡបានឲ្យដឹងថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងអស់នោះដែលប្រជាពលរដ្ឋនិងព្រះសង្ឃប្រទះឃើញមានចំនួនជាង១០០គីឡូក្រាមមានខ្លះនៅប្រើប្រាស់បាននិងខ្លះខូចគុណភាពទៅហើយបានប្រគល់ទៅឲ្យមន្រ្តីស៊ីម៉ាក់ចាត់ការបន្ត។ លោកបន្តថា ប៉ុន្តែនៅក្នុងរណ្តៅនោះមិនទាន់អស់គ្រាប់បែបនេះនៅឡើយទេលោកនិងសុំគោលការណ៏លោកស្នងការដើម្បជីករកបន្ត។
ឯកឧត្តមនាយឧត្តមសេនីយ៍ទេសរដ្ឋមន្ត្រីសែម សុវណ្ណនី បានវាយតម្លៃពីលទ្ធផលក្នុងការព្យាបាលរោគរាតត្បាតកូវីដ-១៩ធ្វើចត្តាឡីស័កនៅសាលាហ្វឹកហ្វឺន
កំពង់ស្ពឺៈ ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រីសែម សុវណ្ណនីអនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពប្រមុខកងយោធាមួកខៀវកម្ពុជាបានថ្លែងការកោតសរសើរចំពោះកិច្ចប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពសហការជាមួយក្រុមគ្រូពេទ្យក្រសួងសុខាភិ បាលក្នុងការខិតខំព្យាបាលឲ្យដល់កងយោធាមួកខៀវទាំង ១១រូបដែលរកឃើញថាវិជ្ជមានកូវីដ-១៩ សម្រេចទទួលបានលទ្ធផលជាសះ ស្បើយចំនួន៦ នាក់នាពេលបច្ចុប្បន្ន។ ឯកឧត្តមបន្តថា ដោយឡែក៥នាក់ទៀតដែលកំពុងបន្តការព្យាបាលក្នុងនោះពីរនាក់ពិនិត្យវត្ថុសំណាកលើកទី១ពុំឃើញមានអ្វីគួរកត់សម្គាល់ឡើយ ហើយពួកគេអាចនិងជាសះ ស្បើយផងដែរ។បើការពិនិត្យវត្ថុសំណាកជាលើកទី២ ទទួល លទ្ធផលអវិជ្ជមាននោះ។ ឯកឧត្តម នាយឧត្តមសេនីយ៍ទេសរដ្ឋមន្ត្រី បានវាយតម្លៃពីលទ្ធផលក្នុងការព្យាបាលរោគរាតត្បាតកូវីដ-១៩ ខាងលើនេះក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយកងយោធាមួកខៀវដែលបាននិងកំពុងស្នាក់នៅធ្វើចត្តាឡីស័កនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។ ជាមួយនឹងប្រសាសន៍លើកឡើងថាៈ “យើងអាចភ្លេចកូវីដ តែកូវីដមិនភ្លេចយើងឡើយ” ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនីបានកំណត់រយៈកាលនៃការធ្វើចត្តាឡីស័កខាងលើនេះចំនួន ២៨ថ្ងៃជាកំហិត។ហើយបន្ទាប់ ពីសម្រេចបានលទ្ធផលល្អប្រសើរកងយោធាមួកខៀវនឹងបន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស៊ីណូហ្វាមដែលជាជំនួយរបស់មហាមិត្តចិនតាមការចាត់ចែងរបស់ក្រសួងសុខា ភិបាល។ ឯកឧត្តម នាយឧត្តមសេនីយ៍សែម សុវណ្ណនី បានថ្លែងបញ្ជាក់ផងដែរថាៈដោយទទួលបានការឯកភាពពីគណៈកម្មាការការងារកូវីដ១៩ និងថ្នាក់ ដឹកនាំក្រសួងសុខាភិបាល គណៈកម្មការការងារកូវីដនៃមជ្ឈមណ្ឌលជាតិបានបង្កើតទីតាំងសម្រាប់ការធ្វើចត្តាឡីស័កចំនួនពីរគឺ អគារមួយចំនួននៅវិទ្យាស្ថានឧដុង្គនិងសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ក្នុងស្រុកភ្នំ ស្រួចខេត្តកំពង់ស្ពឺ ដោយ ដំណើរការធ្វើចត្តាឡីស័កឲ្យដល់កងយោធាមួកខៀវមាតុភូមិនិវត្តន៍ពីបណ្តាតំបន់បេសកកម្មរបស់អង្គការសហ ប្រជាជាតិកន្លងមកសរុបចំនួន ៦៧២នាក់ ក្នុងនោះក៏រាប់ បញ្ចូលផងដែរ។ និស្សិតអាហា រូបករណ៍កម្ពុជាវិលត្រលប់មកពីប្រទេសអ៊ីស្រាអែចំនួន១៨១ នាក់(នារី១៧នាក់)។
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បកស្រាយរឿងផាកពិន័យចំពោះអ្នកអត់ពាក់ម៉ាស
ភ្នំពេញៈ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានបញ្ជាក់ថា ការផាកពិន័យអ្នកអត់ពាក់ម៉ាស មិនទាន់ត្រូវបានធ្វើឡើងជាទូទៅនោះទេ ពោលគឺធ្វើឡើងតែនៅកន្លែងដែលប្រឈមខ្ពស់នៃការរីករាលជំងឺកូវីដ១៩តែប៉ុណ្ណោះ និងត្រូវមានសេចក្តីសម្រេចពីក្រសួងសុខាភិបាល។ឯកឧត្តម ថ្លែងបែបនេះនៅក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នៅក្រសួងយុត្តិធម៌។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងយ៉ាងដូច្នេះថា ៖ «អ៊ីចឹងដើម្បីអាចអនុវត្តមាត្រា៥ និងទោសប្បញ្ញត្តិបាន លុះត្រាតែក្រសួងសុខាភិបាលចេញសេចក្តីសម្រេចមួយ ឬក៏ប្រកាសមួយសិន ថា តើបុគ្គលណាដែលជាប់កាតព្វកិច្ចពាក់ម៉ាស់ ទីកន្លែងណាខ្លះដែលជាប់កាតព្វកិច្ចក្នុងការពាក់ម៉ាស់ ឬរក្សាគម្លាតសុវត្ថិភាព ហើយផ្អែកទៅលើកម្រិតនៃការឆ្លងរាលដាល។ បើការឆ្លងរាលដាលនេះ ដល់ដំណាក់កាលមួយថា មិនអាចគ្រប់គ្រងបាន អញ្ចឹង ការពាក់ម៉ាស់ត្រូវធ្វើជាកាតព្វកិច្ចទូទៅ។ ប៉ុន្តែឥឡូវម៉ោងនេះ អត់ទាន់ដល់ទូទៅទេ»។ សូមជម្រាបថា មាត្រា៥ នៃអនុក្រឹត្យស្តីពី «វិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» មានខ្លឹមសារថា «ការពាក់ម៉ាស់ ត្រូវធ្វើជាកាតព្វកិច្ចដោយផ្អែកតាមសកម្មភាពការងារ ឬស្ថានភាពមុខរបររបស់បុគ្គល និងនៅតាមទីកន្លែងដែលមានហានិភ័យនៃការចម្លងឬការឆ្លងមេរោគកូវីដ១៩។ បុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស និងទីកន្លែងដែលតម្រូវឱ្យមានការពាក់ម៉ាស ត្រូវកំណត់ដោយក្រសួងសុខាភិបាល ដោយផ្អែកលើកម្រិតនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩»។ ឯកឧត្តមបន្តថា បើយោងតាមមាត្រា១៩ នៃអនុក្រឹត្យនេះ ក៏បានបង្ហាញដែរថា ៖ «ត្រូវធ្វើការព្រមាន និងធ្វើការណែនាំដោយមន្រ្តីសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច […]
អាជ្ញាធរខេត្តអំពាវនាវដល់អ្នកពាក់ព័ន្ធ និង អ្នកឆ្លងកូវីដ១៩ ទៅពិនិត្យរកកូវីដ
តាកែវៈឯកឧត្តម ឧត្តមសេនីយ៍ឯក មុំ សោភ័ណ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ សហប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកសំរោង ខេត្តតាកែវបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ រូបលោករួមជាមួយ លោក កេត ម៉ៅ អភិបាលស្រុកសំរោង លោកមេឃុំរវៀង និង អាជ្ញាធរភូមិក្រាំងលាវ បានអញ្ជើញចុះផ្ទាល់ដល់ទីតាំងផ្ទះ រៀបអាពាហ៍ពិពាហ៍ មួយកន្លែងនៅភូមិក្រាំងលាវ ឃុំរវៀង ដែលជាប់ពាក់ព័ន្ធនឹងបុគ្គលឈ្នោះ កក្កដា សុភ័ណ្ឌ ដែលក្រសួងសុខាភិបាលយកសំណាកពិនិត្យរកឃើញ វិជ្ជមានកូវីដ១៩ ក្រោយពីបានមកចូលរួមកំដរកូនកំលោះក្រមុំ កាលពីថ្ងៃទី១១ និង១២ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ។ លោកបន្តថា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺឆ្លងកូវីដ១៩ក្នុងសហគមន៏បងប្អូនដែលបានចូលរួមនៅក្បែរឈ្មោះខាងលើ ត្រូវតែបងប្អូន អញ្ជើញទៅ តាមដានសុខភាពខ្លួនឯង ដើម្បីពិនិត្យរកកូវីដ១៩។
UPDATE: សារពិសេសសម្ដេចតេជោនាយករដ្ឋមន្ត្រី 🇰🇭
ភ្នំពេញៈក្នុងករណីមានអ្នកជំងឺកូវីដ-១៩ ស្លាប់ យើងសម្រេចយកការបូជាសព មិនមែនការបញ្ចុះទេ! សូមអាជ្ញាធររៀបចំទីតាំងបច្ឆាបូជាសពអ្នកជំងឺកូវីដ-១៩ ឱ្យបានសមរម្យទុកជាមុន! ចំណែកនៅក្នុងរបាយការណ៏ ឯកសារមន្ត្រីសាធារណៈ បានបញ្ជាក់ថា BREAKING: រកឃើញអ្នកឆ្លងថ្មី ៤៩នាក់ទៀត ក្នុងនោះ – ករណីឆ្លងសហគមន៍ ៤៨នាក់ – អ្នកដំណើរពីបរទេស ០១នាក់ គិតត្រឹមព្រឹក ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ 🇰🇭 – អ្នកឆ្លងសរុប= ១០៦០ នាក់ – អ្នកជាសះស្បើយ= ៥៣៨ នាក់ (+២១) – អ្នកកំពុងព្យាបាល= ៥២១ នាក់ [Forwarded from ឯកសារមន្ត្រីសាធារណៈ] [ File : ប្រជាជនចំនួន_188_026_នាក់_បានចាក់វ៉ាក់សាំងរួចហើយ_លើកទី១.pdf ] UPDATE: ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ 🇰🇭 1. ក្រសួងការពារជាតិ = […]
អាជ្ញាធរស្រុកបើកកិច្ចប្រជុំពង្រឹងការទប់ស្កាត់កូវីដ១៩ក្នុងមូលដ្ឋាន
តាកែវៈ លោកកេតម៉ៅ អភិបាលនៃគណៈអភិបាលស្រុកសំរោង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានឲ្យដឹងថា អាជ្ញាធរស្រុកនិងបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក នៅព្រឹកថ្ងៃអង្គារ ១១រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ដើម្បី ពង្រឹង វិធានការណ៏ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងមូលដ្ឋានស្រុកសំរោង ស្របតាមអនុសាសន៍ណែ នាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ លោកបន្តថា កិច្ចប្រជុំនេះគឺផ្តោតលើការងារជម្រុញការអនុវត្តវិធានការណ៏ណែនាំតាមអនុសាសន៏និងក្រសួងសុខាភិបាលក្នុងការរួមគ្នាទប់ស្កាត់ដើម្បីកុំឲ្យកើតមានជម្ងឺឆ្លងកូវីដ១៩ក្នុងមូលដ្ឋាននិងសហគមន៏។ សូមបញ្ជាក់ថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលស្រុក លោក លោកស្រីប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក លោកអធិការស្រុក លោកមេបញ្ជាការកង រាជអាវុធហត្ថស្រុក លោកមេបញ្ជាការផ្នែកសឹករងស្រុក លោកមេឃុំ លោកលោកស្រីស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង ១១។(M28)
តុលាការសម្រេចចោទប្រកាន់ និងឃុំខ្លួនសន្តិសុខសុខាភ្នំពេញ
ភ្នំពេញៈ តុលាការបានសម្រេចចោទប្រកាន់ និងឃុំខ្លួនសន្តិ សុខសណ្ឋាគារសុខាភ្នំពេញ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធការជម្លៀសជនជាតិចិនចេញពីកន្លែងធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារសុខាភ្នំពេញ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ សន្តិសុខដែលតុលាការសម្រេចឃុំខ្លួនឈ្មោះ រ៉ែន សុធារ៉ា អាយុ៣៨ ឆ្នាំ មុខរបរ សន្តិសុខសណ្ឋាគារសុខាភ្នំពេញ។ តាមប្រភពអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ បានបញ្ជូនខ្លួនសន្តិសុខរូបនេះ ទៅសា លាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ ដើម្បីឲ្យតុលាការបន្តនីតិវិធី។ ការជម្លៀសក្រុមជនជាតិចិនគេចចេញពីកន្លែងធ្វើចត្តាឡីស័ក នៅសណ្ឋាគារសុខា ភ្នំពេញ គឺជាដើមចមនាំឲ្យមានព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោកគុជ គឹមឡុង បានឲ្យដឹងថា សំណុំរឿងនេះ ត្រូវបានលោក សិដ្ឋ វណ្ណៈ ព្រះ រាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់តាមមាត្រា ៤២ នៃច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ដោយបានបញ្ជូនទៅចៅក្រមស៊ើបសួរបានសាកសួរតាមនីតិវិធី និងបានសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអានស្ននៅថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២១នេះ។ សូមជម្រាបថា កម្លាំងកងរាជអាវុធហត្ថបានបញ្ជូនខ្លួនសន្តិ សុខសណ្ឋាគារសុខា ភ្នំពេញ ទៅកាន់អគ្គស្នងការដ្ឋាននគរ បាលជាតិនៅថ្ងៃទី៥ ខែមីនា […]
ដាក់ប៉ុស្តិ៍ត្រួតពិនិត្យសុខភាពបឋម នៅព្រំប្រទល់ខេត្តសៀមរាបនិងខេត្តកំពង់ធំ
សៀមរាបៈគិតមកទល់ពេលនេះ ស្ថានភាពកូវីដ១៩ កំពុងរីករាលដាលក្នុងសហគមន៍ នៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន ហើយរាជរដ្ឋាភិបាលក៏បានបង្កើនការចាត់វិធានការកំរិតខ្ពស់បន្ថែមទៀត។ ឯកត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាបបានឲ្យដឹងថា ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកជំងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាប បានសម្រេចដាក់ចេញវិធានការត្រួតពិនិត្យសុខភាពបឋមនៅចំណុចព្រំប្រទល់ស្រុកជីក្រែង ខេត្តសៀមរាប និងស្រុកស្ទោង ខេត្តកំពង់ធំ។ ការដឹកទំនិញ និងប្រជាពលរដ្ឋ អាចធ្វើដំណើរឆ្លងកាត់បានជាធម្មតា ដោយមិនមានការហាមឃាត់នោះឡើយ ដោយគ្រាន់តែមានការត្រួតពិនិត្យសុខភាពបឋម ដោយមិនមានតម្រូវឲ្យធ្វើចត្តាឡីស័ក លើកលែងតែករណីសង្ស័យ។ លោកបន្តថា ចាប់ពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារក៏បានដាក់ដំណើរត្រួតពិនិត្យសុខភាពបឋម និងស្រង់ស្ថិតិ នៅចំណុចព្រំប្រទល់នេះ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ព្រមណែនាំឲ្យអនុវត្តការស្កែន QR Code Stop COVID-19 “ទប់ស្កាត់ ជំងឺកូវីដ១៩”ផងដែរ។ លោកបានបញ្ជាក់ថា ដូចនេះ សូមបងប្អូនធ្វើដំណើរឆ្លងកាត់ចំណុចនេះ សូមចូលរួមអនុវត្តតាមការណែនាំរបស់ក្រុមការងារដែលប្រចាំការនៅទីនោះកុំបីខាន។ ប្រភព : រដ្ឋបាលខេត្តសៀមរាប