ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្ដីប្រកាស ព័ត៌មានស្តីពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីម្នាក់និងជាសះស្បើយ៨នាក់។ក្នុងសេចក្តីប្រកាសព័ត៌មាននេះបានបញ្ជាក់ថាអ្នកឆ្លងជំងឺកូវីដ១៩ថ្មីនេះគឺជាបុរសជនជាតិអាមេរិកកាំងជាមន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក មានអាស័យដ្ឋានស្នាក់នៅក្នុងស្ថាន ទូតអាមេរិកប្រចាំកម្ពុជា។
បុរសរូបនោះជាអ្នកដែលបានធ្វើដំណើរមកពីសហរដ្ឋអាមេរិកដែលលទ្ធផលវិភាគវត្ថុសំណាកលើកទីពីរ ធ្វើនៅថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ករបស់គាត់ ទទួលបានលទ្ធផល វិជ្ជមានវីរុសកូ វីដ-១៩ នៅថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២០។បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់នៅក្នុងបន្ទប់មួយដោយឡែកនៅក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា ដើម្បីធ្វើការព្យាបាលដោយក្រុមគ្រូពេទ្យអាមេរិកាំង នៃស្ថានទូតនេះ។
គួរបញ្ជាក់ថាគិតត្រឹមព្រឹកថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២០នេះនៅកម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប២៣៤នាក់(ស្រី៤៦នាក់និងបុរស១៨៨នាក់)។ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន១៦២នាក់(ស្រី៤១នាក់និងបុរស១២១នាក់)និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋមានចំនួនសរុប៧០នាក់និងអ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា២នាក់៕
Hi, this is a comment.
To get started with moderating, editing, and deleting comments, please visit the Comments screen in the dashboard.
Commenter avatars come from Gravatar.