ព័ត៌មានសិល្បះ និងកីឡា

អភិបាលខេត្តចុះពិនិត្យមើលការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

  ខេត្តប៉ៃលិន ៖ កាលពីល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការរៀបចំបុណ្យជាតិ-អន្តរជាតិខេត្ត អមដំណើរដោយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញពិនិត្យមើល ទីតាំងរៀបចំរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ នៅមាត់ស្ទឹងតារាប ស្ថិតក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បើទោះបីជាខេត្តប៉ៃលិន មិនមានដងស្ទឹង ឬទន្លេ ដែលអាចអុំទូកបាន ឬបញ្ជូនកីឡាអុំទូក ទៅប្រកួតប្រណាំងនៅរាជធានីភ្នំពេញក៍ដោយ ក៍រដ្ឋបាលខេត្ត នឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ អោយបានអធឹកអធម ដើម្បីចូលរួមអបអរសាទរ និងបង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ+អន្តរជាតិ មកលេងកម្សាន្តក្នុងខេត្តផងដែរ។ លោកជំទាវបណ្ឌិតបានមានប្រសាសន៍ណែនាំ ដល់ក្រុមការងារ នៅក្នុងគណៈកម្មការរៀបចំបុណ្យជាតិ-អន្តរជាតិខេត្តទាំងអស់ ត្រូវសហការគ្នារៀបចំ និងត្រូវយកចិត្តទុកដាក់ទៅលើការរៀបចំតុបតែងក្លោងទ្វារ ទង់ បដា ប្រទីប និងភ្លើងបំភ្លឺចម្រុះពណ៌ ដើមី្បធ្វើយ៉ាងណា […]

ព័ត៌មានសិល្បះ និងកីឡា

រយ:ពេល២ថ្ងៃមនុស្សម្នាជាង ១លាន នាក់បានមកចូលរួមកម្សាន្តក្នុងពិធីបុណ្យអុំទូកចេញព្រះវស្សានៅខេត្តបាត់ដំបង

    បាត់ដំបង:លោកអ៊ិច អ៊ំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា ក្រោមការដឹកនាំយ៉ាងយកចិត្តទុកដាក់ប្រកបដោយវិបុលភាព ពីសំណាក់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានរៀបចំកែលម្អសួនច្បារ សួនកម្សាន្ត លើកម្ពស់សម្រស់ដងស្ទឹងសង្កែប្រកបដោយភាពបៃតង ដែលជាកត្តានាំឱ្យមានការកើនឡើងយ៉ាងគំហុកនៃលំហូរភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករក្នុងពិធីបុណ្យអុំទូក ចេញព្រះវស្សា និងបណ្តែតប្រទីប ខេត្តបាត់ដំបង។ លោកប្រធានមន្ទីរខាងលើបានបន្តទៀតថា ស្ថិតិទេសចរភ្ញៀវទេសចរណ៍ដែលបានមកកម្សាន្តក្នុងឱកាសពិធីបុណ្យអុំទូកចេញព្រះវស្សា ក្នុងក្រុងបាត់ដំបង ឆ្នាំ២០២៤នេះ មានដូចខាងក្រោម៖ *ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ (ថ្ងៃទី១) មាន៖ -ភ្ញៀវជាតិ មានចំនួន ៤៦១,៥៦៨ នាក់ មានការកើនឡើង ៩.៥១% បើធៀបឆ្នាំ២០២៣ មានចំនួន ៤២១,៥០០ នាក់។ -ភ្ញៀវអន្តរជាតិ មានចំនួន ២២៣ នាក់ មានការកើនឡើង ៨.៧៨ % បើធៀបឆ្នាំ២០២៣ មានចំនួន ២០៥ នាក់ -ភ្ញៀវទេសចរសរុប មានចំនួន ៤៦១,៧៩១ នាក់ […]

ព័ត៌មានសិល្បះ និងកីឡា

ពិធីបុណ្យអុំទូកចេញព្រះវស្សា មានភាពអធិកអធមចំនួនភ្ញៀវមកលេងកំសាន្តមានការកើនឡើងជាងឆ្នាំមុនៗ

  បាត់ដំបង:តាមការឱ្យដឹងពីរដ្ឋបាលខេត្តបាត់ដំបងអាជ្ញាធរខេត្តបានរៀបចំពិធីបុណ្យអុំទូកចេញព្រះវស្សាមានរយ:ពេល២ថ្ងៃគឺថ្ងៃទី១៦/១៧ខែតុលាឆ្នាំ២០២៤ដែលពិធីនេះប្រព្រឹត្តធ្វើនៅក្នុងដងស្ទឹងសង្កែក្រុងបាត់ដំបងដោយមានរៀបចំដង្ហែប្រទីបរបស់មន្ទីរនានាក្នុងខេត្តបាត់ដំបងចំនួន៧ មានការតុបតែងភ្លើងផ្កាខ្ញីតាមដងវិថីនានាក្នុងក្រុងយ៉ាងស្រស់ស្អាតនិងមានការប្រគុំតន្ត្ត្រី ការតាំងពិព័រណ៍ម្ហូបអាហារ សម្ភារ:ប្រើប្រាស់គ្រប់ប្រភេទនិងមានការបាញ់កាំជ្រួចអបអរសាទរយ៉ាងគគ្រឹក គគ្រេងក្នុងពិធីបុណ្យអុំទូកចេញព្រះវស្សាដើម្បីញ៉ាំងឱ្យកម្មវិធីនេះប្រកបដោយបរិយាកាសសប្បាយរីករាយ។     លោកអ៊ិច អ៊ំភីនីស្ស៊ារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឱ្យដឹងថា ស្តីពីរបាយការណ៍ស្ថានភាព និងស្ថិតិភ្ញៀវទេសចរដែលបានមកកម្សាន្តក្នុងឱកាសពិធីបុណ្យអុំទូកចេញព្រះវស្សា ក្នុងក្រុងបាត់ដំបង ឆ្នាំ២០២៤ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ មានដូចខាងក្រោម៖ ស្ថិតិភ្ញៀវទេសចរដែលបានមកកម្សាន្តក្នុងកម្មពិធីបុណ្យអ៊ុទូក នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ មាន៖ -ភ្ញៀវជាតិ មានចំនួន ៤៦១,៥៦៨ នាក់ មានការកើនឡើង ៩.៥១% បើធៀបឆ្នាំ២០២៣ មានចំនួន ៤២១,៥០០ នាក់ -ភ្ញៀវអន្តរជាតិ មានចំនួន ២២៣ នាក់ មានការកើនឡើង ៨.៧៨ % បើធៀបឆ្នាំ២០២៣ មានចំនួន ២០៥ នាក់ -ភ្ញៀវទេសចរសរុប មានចំនួន ៤៦១,៧៩១ នាក់ មានការកើនឡើង ៩.៥១% បើធៀបឆ្នាំ២០២២ មានចំនួន ៤២១,៧០៥ នាក់ […]

ព័ត៌មានសិល្បះ និងកីឡា

ផ្ទះប៉ុលពតនិងខៀវសំផនស្ថិតនៅលើកំពូលភ្នំដងរែកក្នុងស្រុកអន្លង់វែងត្រូវបានគេចាត់ទុកថាជាទីកន្លែងប្រវត្តិសាស្ត្ររហូតមកដល់ពេលបច្ចុប្បន្ន

  ឧត្តរមានជ័យ:ផ្ទះប៉ុលពតនិងខៀវសំផនស្ថិតនៅលើកំពូលភ្នំដងរែក ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលមានចំងាយពី ច្រកទ្វារអន្តរជាតិជាំសាងុាំ ប្រមាណជា៨គីឡូម៉ែត្រត្រូវបានមន្ទីរជំនាញអាជ្ញាធរពាក់ព័ន្ធ រក្សាទុកជាកន្លែងប្រវត្តិសាស្ត្រមកទល់ពេលបច្ចុប្បន្ន នឹងតំបន់ទេសចរណ៏មួយសម្រាប់ បងប្អូន មកពីតាមបណ្តាខេត្តផ្សេង ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ចូលលេងទស្សនា ដើម្បីឲ្យបានដឹងពីប្រវត្តិ ផ្ទះអតីត មេខ្មែរក្រហម ដែលបានកាប់សម្លាប់ មនុស្សដោយគ្មានញញើតដៃ កាលពីអំឡុងសម័យជំនាន់គុម្មុយនីស ហើយជាក់ស្តែងគិតមកត្រឹមឆ្នាំ២០២៤នេះ ពុំទាន់មានការប្រែប្រួលឡើយ អ្វីៗនៅដូចដើមដដែល។ លោកស្រី ធិន នីមុនីរស្មី ប្រធានមន្ទីរទេសចរណ៏ ខេត្តឧត្តរមានជ័យ បានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២៤ថា ទីតាំងកន្លែង ផ្ទះប៉ុលពតនិងខៀវសំផននេះដែរកន្លងមក យើងក៏ពុំដែលធ្លាប់មានមន្ត្រី របស់មន្ទីរទេសចរណ៏ប្រចាំការនៅទីនោះ រៀងរាល់ថ្ងៃនោះទេ តែគឺយើងមានមន្ត្រីរបស់មន្ទីរទេសចរណ៏ ប្រចាំការនៅរម្មណីយដ្ធាន បឹងផ្ទះតាម៉ុក ពួកគាត់ឧស្សាហ៍ទៅដើរមើលជួយសម្អាតនឹងថែរក្សានៅតំបន់ផ្ទះប៉ុលពតនឹងខៀវសំផនជាប់ជាប្រចាំដែរ។ លោកស្រីប្រធានមន្ទីរទេសចរណ៏ដដែលបានប្រាប់បន្តថា មួយវិញទៀត នៅលើភ្នំដងរែកក្បែរទៅនឹងផ្ទះខៀវសំផនគឺយើងមានក្រុមការងាររបស់មជ្ឈមណ្ឌលសន្តិភាពស្រុកអន្លង់វែង អាជ្ញាធរពាក់ព័ន្ធ ទាហានដែលឈរជើងនៅតំបន់ហ្នឹងគឺពួកគាត់នៅជួយមើលថែរក្សាការពារនៅតំបន់ហ្នឹងដែរ ពីព្រោះថាទីតាំងនេះគឺជាតំបន់ប្រវត្តិសាស្ត្រដោយឡែក គម្រោងនៃការអភិរក្សទីតាំងអស់ហ្នឹងតាមពិតយើងមាន គោលដៅសម្រាប់ការអភិវឌ្ឍតំបន់ហ្នឹងដែរប៉ុន្តែដោយសារតែទីតាំងតំបន់ហ្នឹងគឺជាទីតាំងប្រវត្តិសាស្ត្រត្រូវមានការចូលរួមពីគណៈកម្មការច្រើនស្ថាប័ន លើកជាគោលការសម្រេចណាមួយទើបយើងធ្វើការអភិវឌ្ឍន៏បាន ហើយបើយើងគ្រោងនៃការអភិវឌ្ឍន៏គឺមានទំហំធំជាងគេ យើងអត់ទាន់មានថវិការគ្រប់គ្រាន់សម្រាប់ការរៀបចំ ក៏ប៉ុន្តែយើងមិនបោះបង់ទីតាំងប្រវត្តិសាស្ត្រនេះចោលដែរ គិតមកដល់ពេលនេះទីតាំងផ្ទះប៉ុតពតនឹងខៀវសំផន នៅមិនទាន់មាន ថវិកាក្នុងការរៀបចំនៅឡើយទេប៉ុន្តែគេធ្វើការអភិវឌ្ឍជាជំហានៗសិន។ គួររំលឹកថា បើយោងតាមការអះអាងពីបងប្អូនអ្នកភូមិចាស់ដែលគាត់រស់នៅលើកំពូលភ្នំដងរែកបានរៀបរាប់ប្រាប់ថា […]

ព័ត៌មានសិល្បះ និងកីឡា

មនុស្សរាប់ម៉ឺននាក់បានទៅទទួល ស្វាគមន៍ និងជូនដំណើរប្រតិភូ Gumball 3000 Rally in Cambodia

  បន្ទាយមានជ័យ៖​នៅថ្ងៃទី១៧កញ្ញាឆ្នាំ២០២៤យ៉ាងហោចណាស់មានមនុស្សរាប់ម៉ឺននាក់​នៅខេត្តបន្ទាយមានជ័យ​ បានទៅទទួលស្វាគមន៍​ និងជូនដំណេីរដ៏កក់ក្តៅចំពោះប្រតិភូ Gumball ៣០០០ Rally in Cambodia នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត​ ដែលចេញពីប្រទេសកម្ពុជាទៅប្រទេសថៃ។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ក្នុងនាមថ្នាក់ដឹកនាំខេត្តលោកបានដឹកនាំសហការី មន្ត្រីរាជាការ កងកម្លាំង លោកគ្រូអ្នកគ្រូ និស្សិត សិស្សា នុសិស្ស យុវជន យុវជន យុវនារី ប្រជាពលរដ្ឋជិត​ ៥ម៉ឺននាក់ បានធ្វើការបដិសណ្ឋារកិច្ច និងការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រតិភូ Gumball 3000 Rally in Cambodia នៅរសៀលដល់ល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ។ ឯកឧត្តមបន្តថា ចំណែកថ្នាក់ដឹកនាំប្រតិភូ​ និងអ្នកសហការរៀបចំព្រឹត្តិការណ៍​ បានចុះមកថ្លែងអំណរ គុណដល់ជារដ្ឋាភិបាលកម្ពុជា​ និងក្រសួង ស្ថាប័ន អាជ្ញាធរ សមត្ថកិច្ច និងមហាជនពា់ក់ព័ន្ធដែលបានទទួលបដិសណ្ឋារកិច្ច សម្របសម្រួល ថែរក្សា ការពារសន្តិសុខ សុវត្ថិភាព បង្កលក្ខណៈងាយ ស្រួលដល់ពួកគេប្រកបដោយសុវត្ថិភាព។ […]

ព័ត៌មានសិល្បះ និងកីឡា

ប្រវត្តិ​បុណ្យ​ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ

    បុណ្យ​ភ្ជុំបិណ្ឌ​ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃ ព្រះរាជពិធីទា្វរទសមាស ប្រជារាស្រ្តទូទាំងព្រះ​រាជា​ណាចក្រ​កម្ពុជា​តាំង​ពី​បុរាណ​រៀង​មក​ (ពុំដឹងពីពេលណាច្បាស់លាស់) តែងតែមាន ប្រារព្ធពិធីនេះ​មិនដែលអាក់ខាន​ឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មាន​រយៈ​ពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ១, បិណ្ឌ២ … និងថៃ្ងបញ្ចប់ គឺជា ថៃ្ង “ភ្ជុំបិណ្ឌ”។ បុណ្យ​ភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែប​ព្រះពុទ្ធសាសនា។​ ជា​រៀងរាល់​ឆ្នាំ​ នៅ​ពេល​ដល់​ថ្ងៃ​ខែ​ដែល​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ គ្រប់​បងប្អូន​កូន​ចៅ​ សាច់​ញាតិ​សន្ដាន​ទាំងអស់​ ទោះ​នៅ​ទី​ជិត​ ឬ​ទី​ឆ្ងាយ​ តែង​តែ​ធ្វើ​ដំណើរ​ទៅ​ជួប​ជុំ​គ្នា​ ជា​ពិសេស​ឪពុក​ម្ដាយ​ ដើម្បី​រៀបចំ​ម្ហូប​អាហារ​ បាយ​សម្ល​ ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​នៅ​វត្ត​អារាម។​ ប្រវត្តិ​បុណ្យ​ភ្ជុំបិណ្ឌ ពាក្យថា “ភ្ជុំបិណ្ឌ” មកពីពាក្យ “ភ្ជុំ” រួមគ្នាជាមួយពាក្យ “បិណ្ឌ” ដែលមានន័យថា : ភ្ជុំគឺការប្រមូលផ្តុំ ឬប្រជុំបិណ្ឌ (មកពីភាសាបាលី) “ដុំបាយ” ដូចេ្នះ​យើង​អាច​សម្គាល់​ពាក្យ​នេះ តាមវិធីងាយបានថា គឺជា “ការប្រជុំ ឬប្រមូលផ្តុំដុំបាយ” […]

ព័ត៌មានសិល្បះ និងកីឡា

រដ្ឋបាលខេត្ត រៀបចំតុបតែងអំពូលភ្លើងតាមដងផ្លូវសាធារណ:ក្នុងក្រុង ត្រៀមសង្ក្រានឆ្នាំថ្មី២០២៤

  ខេត្តប៉ៃលិន ៖ ក្រុមការងាររដ្ឋបាល ខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នេះបាននាំគ្នារៀបចំតុបតែងអំពូលភ្លើងផ្កាខ្ញីនៅតាមដងផ្លូវសាធារណ:ក្នុងក្រុងប៉ៃលិន ដោយមានចងបដា ដាក់ភ្លើងអគ្គីនី ជាពិសេសមានចងក្រម៉ា និងមួកស្លឹកត្នោតនៅក្បែរសួនកុមារ ដើម្បីត្រៀមទុកលេងនាឱកាសសង្ក្រានឆ្នាំថ្មី២០២៤បង្កភាពសប្បាយរីករាយរវាងប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិនផ្ទាល់ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលចូលមកលេងកម្សាន្តនៅក្នុងខេត្តប៉ៃលិនផងដែរ។ មន្រ្តីសាលាខេត្តប៉ៃលិនបានឱ្យដឹងថា ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កាន់តែកៀកខិតជិតមកដល់ ទើបក្រុមការងារ ទទួលបានការណែនាំពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឱ្យប្រញាប់ប្រញាលរៀបចំតុបតែង ចងស្លាកបដា និងស្លាកប៉ាណូ រៀបចំភ្លើងអំពូលជាផ្កាខ្ញី ព្រមទាំងមានរៀបចំដើមឫស្សី និងមួកស្លឹកត្នោត ធ្វើជាក្បាច់ម៉ូដ សម្រាប់ទាក់ទាញឱ្យបងប្អូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនផ្ទាល់ និងភ្ញៀវទេសចរជាតិ អន្តរជាតិ នាំគ្នាមកលេងកម្សាន្តនៅក្នុងខេត្តប៉ៃលិន កាន់តែច្រើនកុះករជាងឆ្នាំមុនៗ។ មន្រ្តីដដែលបន្តថា ម្យ៉ាងវិញទៀត នៅតាមរមណីយដ្ឋាននានាក្នុងខេត្តប៉ៃលិន ដូចជារមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំ យ៉ាត រមណីយដ្ឋានគល់ស្ពានតារាប និងរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវ រដ្ឋបាលខេត្តប៉ៃលិន ក៏បានចាប់ផ្តើមណែនាំឱ្យមន្ត្រីក្រោមឱវាទ នាំគ្នាញាប់ ដៃញាប់ជើង រួសរាន់រៀបចំតុបតែង ដើម្បីទទួលភ្ញៀវឱ្យចូលមកលេង ធ្វើការទាក់ទាំញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ខណ:ពេលដែលចូលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិន។ នៅក្នុងខេត្តប៉ៃលិន […]

ព័ត៌មានសិល្បះ និងកីឡា

សាលាដំណាក់សាមគ្គីនៅតំបន់ប្រាសាទតាមាន់សែនជ័យត្រូវបានសម្ភោធហើយ

  ឧត្តរមានជ័យ:នៅចុងសប្តាហ៏កន្លងទៅថ្ងៃទី១១និងទី១២ខែមីនាឆ្នាំ២០២៣នេះសាលាដំណាក់សាមគ្គីនៅតំបន់ប្រាសាទតាមាន់ត្រូវបានដាក់សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយពីព្រោះថាទឹកដីតំបន់ប្រាសាទតាមាន់មួយនេះកន្លងមកដែលជាតំបន់ជាប់ព្រំដែនថៃនឹងជាកន្លែងសមរភូមិដ៏ក្ដៅគគុកបច្ចុប្បន្ននេះប្រែក្លាយទៅជាតំបន់ទេសចរណ៏ដែលទាហានឈរជើងនិងជាកន្លែង ទេសចរមួយដ៏គួរឲ្យទាក់ទាញសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិមកពីបណ្ដាខេត្តផ្សេងៗតែងតែទៅទស្សនាកម្សាន្តនៅរដូវពេលបុណ្យទានឬក៏ជាថ្ងៃឈប់ពីធ្វើការងារសៅរ៍ថ្ងៃអាទិត្យ ផងដែរ ។សាលាដំណាក់សាមគ្គីនេះគឺមានទីតាំងស្ថិតនៅច្រកផ្លូវឡើងលើភ្នំប្រាសាទតាមាន់សែនជ័យស្ថិតនៅត្រង់ចំណុចភូមិតាមាន់សែនជ័យឃុំគោកមនស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យនិងជាប់គ្នារវាងខេត្តបុរីរុាំប្រទេសថៃទៀតផង ។ ថ្លែងនៅក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់នូវសាលាដំណាក់សាមគ្គីនេះផងដែរលោកឧត្តមសេនីយ៍ទោប៉ែនវ៉ូយមេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២បានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី១២ខែមីនាឆ្នាំ២០២៣នេះថាការផ្តួចផ្តើមកសាងសាលាដំណាក់តាមាន់សាមគ្គីនេះផងដែរគឺធ្វើឡើងដើម្បីជាទីកន្លែងសម្រាប់បងប្អូនប្រជាពលរដ្ធទូទៅមកដើរលេងកំសាន្តឡើងភ្នំប្រាសាទតាមាន់ហើយនៅពេលចុះមកវិញមានកន្លែងឈប់សម្រាកបានយ៉ាងល្អប្រសើរផងដែរ។ លោកមេបញ្ជាការបានលើកឡើងបន្តថាម៉្យាងវិញទៀតទីតាំងគំរោងសាងសង់សាលាដំណាក់សាមគ្គីនេះគឺជាកន្លែងយោធាដែលឈរជើងនៅទីនោះតាំងពីមុនមកមានការប៉ះទង្គិចគ្នារវាងទ័ពខ្មែរនិងទ័ពសៀមកាលពីអំឡុងឆ្នាំ២០០៧នឹង២០០៨កន្លងមកចំពោះការសាងសង់ធ្វើទីកន្លែងសាលាដំណាក់សាមគ្គីនេះគឺសាងសង់ឡើងដើម្បីរំលឹកជនដល់អតីតយុទ្ធជនដែលបានពលីជីវិតនៅតំបន់ឈរជើងប្រាសាទមាន់នេះតែម្តង។ លោកមេបញ្ជាការបន្តថា ចំពោះការសាងសង់គម្រោងធ្វើសាលាដំណាក់សាមគ្គីនេះដែរ ក៏មានការចូលរួមផ្តួចផ្តើមពី វិទ្យុABCអេប៊ីស៊ីនិងសប្បុរសជនជាច្រើននាក់ទូទាំប្រទេសចូលរួមសាងសង់ដែលចំណាយទឹកប្រាក់ប្រមាណជាពីរម៉ឺនដុល្លារអាមេរិក ។ហើយការសាងសង់នេះទៀតសោតគឺជាការពិនិត្យមើលផ្ទាល់គ្រប់គ្រងនៃការកសាងដោយលោកឧត្តមសេនីយ៏ត្រីនាក់វង្សមេបញ្ជាការរងនិងជានាយសេនាធិការកងពលតូចថ្មើរជើងលេខ៤២ចុះចាត់ចែងជាប្រចាំទើបទីកន្លែងសាលាដំណាក់សាមគ្គីមួយនេះរួចរាល់មួយរយភាគរយនិងមានទីធ្លាល្អស្អាតគួរឲ្យទាក់ទាញដល់បងប្អូនប្រជាពលរដ្ធគ្រប់មជ្ឈដ្ធាន។ សូមបញ្ជាក់ផងដែរថា គម្រោងសាងសង់សាលាដំណាក់សាមគ្គីនេះដែរបានសាងសង់រួចរាល់មួយរយភាគរយនៅរយ:ពេលប្រមាណជាជិត៥ខែទើបរួចរាល់ជាស្ថាពរ ហើយក្នុងនោះក៏មានបន្ទប់ទឹកស្អាត មានផាសុខភាពសុវត្ថិភាពពីព្រោះទីតាំងកន្លែងសាលាដំណាក់សាមគ្គីនេះមានទាហានឈរជើងការពារសន្តិសុខជាប់ជាប្រចាំថ្ងៃហើយនិងជាទីកន្លែងសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋឈប់សម្រាកបត់ដៃបត់ជើងនៅពេលដែលមកលេងកម្សាន្តនៅលើប្រាសាទតាមាន់សែនជ័យនឹងថតរូបសែលហ្វីតាមសប្បាយផងដែរ។ (ដោយឈឿន ប៊ុនឈី)

ព័ត៌មានសិល្បះ និងកីឡា

ការប្រកួតកីឡាបាល់ទាត់ជ្រើសរើស​ ជើងឯកពានរង្វាន់បាល់ទាត់ថ្នាលយុវជនស្រលាញ់សន្តិភាពប្រចាំខេត្

  បន្ទាយមានជ័យ​ ៖​ កាល ពីថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម​ ឈេីយ​ ចាន់ណា​ សមាជិក​ព្រឹទ្ធសភា បានអញ្ជេីញ​ចូលរួម​ ប្រគល់ពានរង្វាន់​ ការប្រកួតកីឡាបាល់ទាត់ជ្រើសរើស​ ជើងឯកពានរង្វាន់បាល់ទាត់ថ្នាលយុវជនស្រលាញ់សន្តិភាពប្រចាំខេត្ តបន្ទាយមានជ័យ ក្នុងនោះក៏មានការចូលរួម លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោក​ ស្រេង​ សុផល​ អភិបាលក្រុងសិរីសោភ័ណ​ ក្រុមកីឡាអាយុក្រោម១១ឆ្នាំ​ ចំនួន៧ក្រុមដែលចូលរួមប្រកួត​ រយៈពេល​មួយថ្ងៃពេញ​ នៅតារាងបាល់ទាត់​ HAPPY SPORT។   ចំពោះចំណាត់ថ្នាក់លេខ​១​ ទទួលបាន​ពានមួយ​ ថវិកា៤០ម៉ឺនរៀល, លេខ២​ ទទួល​ពានមួយ​ ថវិកា៣០ម៉ឺន​រៀល​,លេខ៣​ ទទួលបាន​ពានមួយ​ ថវិកា២០ម៉ឺនរៀល​។ ក្នុងនោះលោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ បានឧបត្ថម្ភ​ថវិកាបន្ថែម​ ជូនក្រុមទទួលជ័យលាភី​ លេខ១,លេខ២,លេខ៣​ នូវថវិកា​ ៤០ម៉ឺនរៀល​,ដោយឡែកក្រុមមិនបានចំណាត់ថ្នាក់​ […]

ព័ត៌មានសិល្បះ និងកីឡា

បិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២២ដើម្បីប្រកួតនៅជើងឯកថ្នាក់ជាតិបន្តទៀត

  ឧត្តរមានជ័យ:មន្ទីរអប់រំយុវជននិងកីឡាខេត្តរៀបចំបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២២ស្ថិតនៅត្រង់ចំណុចក្នុងបរិវេណទីលានបាល់ទាត់អរុណរ:ស្ពត ស្ថិតនៅភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ លោកបុិច រតនា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបានឲ្យដឹងនៅល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ថា មន្ទីរបានបែកចែកតាមតំបន់ប្រកួតតាមរូបមន្តផ្សេងៗ រហូតអាចជ្រើសរើសក្រុមឆ្នើមដែលទទួលបានជ័យលាភីថ្នាក់ខេត្ត ហើយថែមទាំងបានចូលរួមអនុវត្តន៏តាមវិធានការរបស់ក្រសួងសុខាភិបាល៣កុំ ៣ការពារនិងធានាថា គ្រប់សមាសភាពអ្នកចូលរួមបានចាក់វ៉ាក់សាំងយ៉ាងតិច២ដូសដែលជារឿងមួយដ៏ល្អប្រសើរ៕   ថ្លែងនៅក្នុងពិធីនោះដែរលោកឃិនញ៉ានអភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែនកុសល្យអភិបាលនៃគណ:អភិបាលខេត្តឧត្តរមានជ័យបានមានប្រសាសន៏ថា ជាថ្មីម្តងទៀតក្នុងនាមគណ:អភិបាលខេត្ត ខ្ញុំសូមអំពាវនាវដល់គ្រប់ប្រតិភូកីឡា ក៏ដូចជាអង្គភាពផ្សេងទៀតមេត្តាចូលរួមចំណែកបំផុសចលនាកីឡា ឲ្យបានទូលំទូលាយទាំងក្នុងជួរសិស្សានុសិស្ស ក៏ដូចក្នុងជួរមហាជន ដើម្បីគោលដៅបម្រើឲ្យសុខុមាលភាពទាំងផ្លូវកាយ ផ្លូវចិត្តនិងផ្លូវបញ្ញារបស់ប្រជាជនយើងផ្តល់ឪកាសឲ្យយុវជន និងមហាជនងាកមករកវិស័យកីឡា នាំពួកគេឲ្យចាកឆ្ងាយពីគ្រឿងញៀនជាការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រផងនិងលើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិផងដែរ។   សូមបញ្ជាក់ថា ក្រុមកីឡាករ កីឡាការិនីទាំងអស់សរុបមាន៣០២នាក់ស្រី៣០នាក់ដែលបានមកចូលរួមមកពីបណ្តាក្រុងស្រុកអ្នកដែលបានទទួលចំណាត់ថ្នាក់លេខ១ លេខ២ លេខ៣ ក៏បានទទួលពានរង្វាន់ជើងឯកប្រចាំឆ្នាំ២០២២ដែលថ្នាក់ដឹកនាំខេត្តប្រគល់ជូនផ្ទាល់និងមានថវិការមួយចំនួនទៀត ហើយចំពោះកីឡាករដែលទទួលបានចំណាត់ថ្នាក់លេខ១អាចនឹងទៅចូលរួមជាមួយក្រុមកីឡាថ្នាក់ជាតិនិងអន្តរជាតិនាពេលខាងមុខឆាប់នេះផងដែរ។(ដោយឈឿន ប៊ុនឈី)